ព័ត៌មានជាតិ
សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១២ ឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងនាខែធ្នូខាងមុខនេះ
ធនាគារជាតិនៃកម្ពុជា (NBC) នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១២ ឆ្នាំ២០២៥ ស្តីពី “ការជំរុញការចូលរួមរបស់សហគ្រាសធុនតូចនិងមធ្យម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា” នាខែធ្នូខាងមុខនេះ ដែលព្រឹត្តិការណ៍នេះនឹងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធដើម្បីកសាងនូវគោលនយោបាយអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូចនិងមធ្យម (SMEs)ឱ្យកាន់តែដើរតួនាទីសំខាន់ដល់ការជ្រោងកំណើនសេដ្ឋកិច្ចជាតិ។

យោងតាមសេចក្តីជូនដំណឹងរបស់ NBC កាលពីថ្ងៃទី៣០ខែមេសា៖« សហគ្រាសធុនតូចនិងមធ្យម (SMEs) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារ បង្កើនប្រាក់ចំណូលសម្រាប់អង្គភាពគ្រួសារ និងជំរុញសកម្មភាពសេដ្ឋកិច្ច ឱ្យមានការរីកចម្រើនដល់តំបន់ជនបទ»។
NBC ថា ទោះបីជា SMEs នៅកម្ពុជាមានការរីកចម្រើនជាលំដាប់ក៏ដោយ ប៉ុន្តែ SMEs នៅមានបញ្ហា ប្រឈមមួយចំនួនដូចជា ការខ្វះទុនវិនិយោគ លទ្ធភាពទាបក្នុងការទទួលបានហិរញ្ញប្បទាន អភិបាលកិច្ច នៅមានកម្រិត ការខ្វះខាតក្នុងការបណ្តុះបណ្តាលបុគ្គលិក ការយល់ដឹងពីបច្ចេកវិទ្យាទំនើបនៅមាន កម្រិត លទ្ធភាពចូលទៅកាន់ទីផ្សារធំៗមានកម្រិតទាបដោយសារការខ្វះបទពិសោធ និងវិធីសាស្ត្រ ផ្សព្វផ្សាយ ជាដើម។

«ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ និងគោលនយោបាយគាំទ្រ ដូចជា នីតិវិធីសម្រួលការចុះបញ្ជីអាជីវកម្ម ការបង្កើតមជ្ឈមណ្ឌលបណ្តុះ ធុរកិច្ចថ្មី ការផ្តល់កម្ចីជាមួយអត្រាការប្រាក់ទាបតាមរយៈធនាគាររដ្ឋ (ធនាគារសហគ្រាសធុនតូចនិង មធ្យម) ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាដើម»។ នេះបើតាម NBC។
យោងតាមរបាយការណ៍ជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) បានរួមចំណែកប្រមាណ ៥៨% នៃផ.ស.ស. ដែលឆ្លុះបញ្ចាំង ពីតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពប្រជា- ពលរដ្ឋ។ គួររំលេចថា SMEs នៅកម្ពុជាគ្របដណ្តប់ស្ទើរគ្រប់វិស័យ ដូចជា វិស័យកសិកម្ម កសិឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងវិស័យកម្មន្តសាល ជាដើម។

NBC ថាយោងតាមសារៈសំខាន់ក្នុងការជំរុញការអភិវឌ្ឍ SMEs និងដើម្បីគាំទ្រគោលនយោបាយ រាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២៥នេះ ធនាគារជាតិនៃកម្ពុជានឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី១២ ក្រោមប្រធានបទគោល ស្តីពី “ការជំរុញការចូលរួមរបស់សហគ្រាសធុនតូចនិងមធ្យមក្នុងការអភិវន្ត) សេដ្ឋកិច្ចកម្ពុជា” ដែលមានគោលបំណង ប្រមូលធាតុចូលបន្ថែមសម្រាប់ការរៀបចំគោលនយោបាយលើកទឹកចិត្ត ជាផ្លូវការស្វែងយល់ពីកត្តាប្រឈមរបស់ SMEs ក្នុងការចូលរួមក្នុងខ្សែច្រវាក់ផលិតកម្មសកលសិក្សាពីកាលានុវត្តភាពសម្រាប់ SMEs ដើម្បីទទួលបានហិរញ្ញប្បទានក៏ដូចជាទុនអាជីវកម្ម បន្ថែម និងជំរុញការចូលរួមរបស់ក្រុមហ៊ុន-សហគ្រាសក្នុងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។
ជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជានឹងចាប់ផ្តើមទទួលយកអត្ថបទស្រាវជ្រាវដែលពាក់ព័ន្ធនឹងប្រធានបទគោល នៃសន្និសីទនេះ ហើយអត្ថបទស្រាវជ្រាវដែលមានគុណវុឌ្ឍនឹងត្រូវជ្រើសរើសឱ្យចូលរួមធ្វើបទបង្ហាញ នៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១២។ អ្នកស្រាវជ្រាវដែលបានធ្វើបទបង្ហាញនឹងទទួលបាន នូវរង្វាន់លើកទឹកចិត្ត ហើយអត្ថបទស្រាវជ្រាវនឹងត្រូវបានបោះផ្សាយជាកាលិកបត្រស្រាវជ្រាវរបស់ ធនាគារជាតិនៃកម្ពុជា។ សម្រាប់ការផុតកំណត់នៃការទទួលសំណើស្រាវជ្រាវ (១-៣ទំព័រ)៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ហើយការជូនដំណឹងស្តីពីសំណើស្រាវជ្រាវដែលត្រូវបានជ្រើសរើស៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


