សហភាព​អឺរ៉ុប​ Archives - Kampuchea Thmey Daily

លោក​ វ៉ាង​ យី​​​ លើក​យោបល់ថា​ អឺរ៉ុប​និង​ចិន​គួរ​តែ​ជា​ដៃ​គូ​សហការ​ ជា​ជាងគូ​ប្រជែង​​
រដ្ឋ​មន្ត្រី​ការបរទេស​ចិន លោក វ៉ាង​ យី​ លើក​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា ប្រទេសចិននិង​អឺរ៉ុប គួរ​តែ​​ជាដៃគូ​សហការ​​ជាជាង​​ធ្វើ​ជ​ា​​គូប្រជែង ដោយ​សង្កត់ធ្ងន់ថា ការអភិវឌ្ឍ​របស់ប្រទេសចិន បង្ហាញ​ពីឱកាស​សម្រាប់អឺរ៉ុបជាជាង​បញ្ហា​ប្រឈម។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Xinhua ផ្សាយ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៦ ។

លោក វ៉ាង​ បាន​ធ្វើការកត់សម្គាល់​បែបនេះ អំឡុងពេល​កិច្ច​ពិភាក្សា​នៅ​ទីក្រុងប៉េកាំង ជាមួយរដ្ឋ​មន្ត្រីការបរទេស​អូទ្រីស លោក​ស្រី Beate Meinl-Reisinger ខណៈ​ភាគីទាំង​ពីរ​បានប្រារព្ធខួបលើកទី៥៥ នៃ​ទំនាក់ទំនងការទូតចិន​-អូទ្រីស​។

រដ្ឋ​មន្ត្រី​ការបរទេស​ចិន លោក វ៉ាង​ យី ។ រូបភាព៖ AA

លោក វ៉ាង ​និយាយ​ថា៖ « ការអភិវឌ្ឍជាលំដាប់​នៃចំណងមិត្តភាព​ទ្វេភាគី​ក្នុងរយៈពេលប្រាំ​ទសវត្សរ៍កន្លងមកនេះ ត្រូវបាន​ដឹកនាំដោយការ​គោរពគ្នា​ទៅវិញទៅមក សមភាព ការបើកចំហ និងកិច្ចសហប្រតិបត្តិការ​ដែលផ្តល់ផល​ប្រយោជន៍ទៅវិញ​ទៅមក។ ភាពជាដៃ​គូយុទ្ធសាស្ត្រ​ចិន-អូទ្រីស បង្ហាញថា ប្រទេសដែល​មានប្រព័ន្ធ​សង្គម ​និងវប្បធម៌ខុសៗ​គ្នា ក៏​អាចកសាងទំនាក់ទំនង​ដ៏រឹងមាំ​បាន»​។

ថ្លែង​ទៅកាន់ទំនាក់ទំនងចិន-អឺរ៉ុប លោក វ៉ាង និយាយថា ទីក្រុងប៉េកាំង​ពេញចិត្ត​ ចំពោះវិធីសាស្រ្តសមហេតុផលនិងជាក់ស្តែង​របស់​ប្រទេសអូទ្រីស ហើយសង្ឃឹមថា ទីក្រុង Vienna នឹង​បន្ត​ដើរ​តួនាទីស្ថាបនា​ក្នុងការលើកកម្ពស់ការ​សន្ទនា និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំង​ពីរ។

ដោយ​ឡែក លោកស្រី Beate Meinl-Reisinger បាន​បញ្ជាក់ជាថ្មីនូវ​ការប្តេជ្ញាចិត្ត​របស់ប្រទេសអូទ្រីស​ ចំពោះគោលនយោបាយចិន​តែមួយ ហើយ​ប្រទេស​លោក​​ស្រី​បាន​យកចិត្តទុកដាក់យ៉ាង​ខ្លាំង​ ចំពោះទំនាក់ទំនង​ជាមួយទីក្រុង​ប៉េកាំង។

លោកស្រីបាន​សម្តែងការត្រៀមខ្លួនរួចជា​ស្រេច​ ដើម្បីពង្រីក​កិច្ច​សហប្រតិបត្តិការក្នុងវិស័យ​ពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍបៃតង ​ខណៈ​គាំទ្រដល់ការសន្ទនា​ដោយស្មោះត្រង់ ដើម្បីធានាបាន​នូវការ​អភិវឌ្ឍ​ប្រកបដោយស្ថិរភាព និងមានសុខភាពល្អនៃទំនាក់ទំនងអឺរ៉ុប-ចិន​៕

សម្រួល៖ ណឺ មិនា

The post លោក​ វ៉ាង​ យី​​​ លើក​យោបល់ថា​ អឺរ៉ុប​និង​ចិន​គួរ​តែ​ជា​ដៃ​គូ​សហការ​ ជា​ជាងគូ​ប្រជែង​​ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី អ៊ីតាលី ជំរុញ​ EU ​ត្រៀមទណ្ឌកម្មថ្មី​ប្រឆាំង​អ៊ីរ៉ង់
នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni នៅថ្ងៃព្រហស្បតិ៍ទី១១ ខែមិថុនា បាន​លើ​ក​ឡើង​ឲ្យ​មាន​ការត្រៀមខ្លួនជាស្រេចរបស់សហភាពអឺរ៉ុប (EU) ក្នុងការដាក់ទណ្ឌកម្មថ្មីៗ​បន្ថែម​ទៀត​​ប្រឆាំង​​អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់ មិនជួយសម្រួលដើម្បីបញ្ចប់វិបត្តិនៅក្នុងតំបន់មជ្ឈិមបូព៌ានោះទេ។

នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី  Giorgia Meloni (រូបភាព៖Reuters)

យោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន devdiscourse, នាយករដ្ឋមន្ត្រីអ៊ីតាលី បានអំពាវនាវឲ្យសហភាពអឺរ៉ុប ត្រៀមលក្ខណៈសម្រាប់ការដាក់ទណ្ឌកម្មថ្មីៗលើអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍របស់ លោកស្រី បានលេចឡើងចំពេលមានភាពតានតឹងជាបន្តបន្ទាប់ នៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយបានជម្រុញឲ្យសហភាពអឺរ៉ុបចាត់វិធានការភ្លាមៗ ប្រសិនបើទីក្រុងតេហេរ៉ង់ មិនព្រមរួមចំណែកក្នុងការដោះស្រាយវិបត្តិ។

លោកស្រី Meloni បានធ្វើការកត់សម្គាល់បែបនេះ អំឡុងពេលថ្លែងការណ៍ទៅកាន់សភារបស់ខ្លួន មុនពេលកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបខិតជិតចូលមកដល់។ លោកស្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនសម្ពាធរបស់សហភាពអឺរ៉ុបទៅលើអ៊ីរ៉ង់ តាមរយៈ «វិធានការកំណត់គោលដៅ» ប្រសិនបើប្រទេសមួយនេះនៅតែបន្តដើរលើផ្លូវបច្ចុប្បន្នរបស់ខ្លួនទៀត។

លើសពីនេះទៅទៀត នៅក្នុងសុន្ទរកថាមួយស្តីពីជំហរគោលនយោបាយការបរទេសរបស់អ៊ីតាលី មុនកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប លោកស្រី Meloni ក៏បានលើកឡើងផងដែរថា ការអត្ថាធិប្បាយនាពេលថ្មីៗនេះមកលើប្រទេសអ៊ីតាលី ដោយរដ្ឋមន្ត្រីសន្តិសុខស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល លោក អ៊ីតាម៉ា បេន ហ្គីរ (Itamar Ben-Gvir) គឺជារឿង «មិនអាចទទួលយកបានសម្រាប់ប្រទេសជាតិខ្លួន ហើយក៏ជារឿងមិនសមរម្យសម្រាប់ប្រទេសអ៊ីស្រាអែលផងដែរ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post នាយករដ្ឋមន្ត្រី អ៊ីតាលី ជំរុញ​ EU ​ត្រៀមទណ្ឌកម្មថ្មី​ប្រឆាំង​អ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.

អឺរ៉ុប​-​កូរ៉េខាង​ត្បូង​៖ កូរ៉េខាង​ជើង​នឹង​មិន​ត្រូវ​​​​ទទួល​ស្គាល់​ ជា​រដ្ឋ​មាន​អាវុធ​នុយ​ក្លេ​អ៊ែរ​ទេ​
កូរ៉េ​ខាងត្បូងនិង​សហភាពអឺរ៉ុប​ បាន​ឯកភាព​គ្នា​លើក​ឡើង​ថា កូរ៉េខាងជើង​នឹងមិន​​​ត្រូវ​បាន​ទទួល​ស្គាល់ជារដ្ឋ​មាន​អាវុធនុយក្លេអ៊ែរ​ឡើយ ដោយ​បញ្ជាក់​ជាថ្មីនូវ​ការប្តេជ្ញាចិត្តរបស់​ពួក​គេ​ ចំពោះការរំសាយអាវុធនុយក្លេអ៊ែរ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​​ប្រមុខដឹកនាំ​ចិននិងកូរ៉េខាងជើង បាន​សន្យា​ថា នឹង​ភ្ជាប់ទំនាក់ទំនងកាន់​តែជិត​ស្និទ្ធ​ ក្នុងកិច្ចប្រជុំកំពូលមួយ​​ដោយ​មិន​និយាយ​ជាសាធារណៈ​អំពី​បញ្ហានុយក្លេ​អ៊ែរ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Bloomberg ផ្សាយ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០២៦ ។

លោក Lee Jae Myung, លោកស្រី Ursula von der Leyen និង លោក Antonio Costa ! រូបភាព៖ Reuters

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Lee Jae Myung បាន​ជួបពិភាក្សាជាមួយប្រធាន​គណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និង​ប្រធានក្រុមប្រឹក្សា​អឺរ៉ុប លោក Antonio Costa កាលពីថ្ងៃពុធ នៅទីក្រុង​ព្រុចសែល ដែល​​ភាគី​ទាំង​ពីរ​បាន​​យល់ព្រមបង្កើន​ទំនាក់​ទំនង​ការពារជាតិ រួមទាំងកិច្ចខិតខំប្រឹងប្រែង​ ដើម្បីសម្រួលដល់ការផ្លាស់ប្តូរព័ត៌មាន​សម្ងាត់។

សហភាពអឺរ៉ុប និង​កូរ៉េខាងត្បូងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍​រួម​មួយ ដោយសំដៅ​ទៅលើឈ្មោះ​ផ្លូវការរបស់​កូរ៉េខាងជើង គឺសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ ថា​៖ « កូរ៉េ​ខាង​ជើង​នឹង​មិន​ត្រូវ​បាន​ទទួលយក​ជារដ្ឋ​អាវុធនុយក្លេអ៊ែរឡើយ»។

មីស៊ីល​កូរ៉េខាង​ជើង​។ រូបភាព៖ Reuters

សេចក្តីថ្លែងការណ៍​ធ្វើឡើង​ បន្ទាប់ពីកិច្ច​ប្រជុំ​រវាងមន្ត្រី​សហរដ្ឋ​អាមេរិក និងជប៉ុន​នៅទីក្រុងតូក្យូកាលពីដើមសប្តាហ៍​នេះ ដែល​ពួកគេ​បានបញ្ជាក់ជាថ្មី​នូវការប្តេជ្ញាចិត្តក្នុងការស្វែងរក​ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាង​ជើង។​

គួរ​បញ្ជាក់​ថា កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបក៏​បានថ្កោលទោស​លើ​កិច្ចសហប្រតិបត្តិការ​យោធារវាងរុស្ស៊ី និងកូរ៉េខាងជើងផងដែរ​។

មេដឹកនាំអឺរ៉ុបជំរុញឱ្យប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន យល់ព្រម​លើ​បទឈប់បាញ់ជា​បន្ទាន់ និងពេញលេញ បន្ទាប់ពីបដិសេធ​ការអំពាវនាវ​របស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ​ជួប​ប្រជុំនិងចរចាបញ្ចប់សង្គ្រាម​ដែល​បានចាប់ផ្តើមជាង​បួន​ឆ្នាំ​មក​នេះ​ ៕

សម្រួល៖ ណឺ មិនា

The post អឺរ៉ុប​-​កូរ៉េខាង​ត្បូង​៖ កូរ៉េខាង​ជើង​នឹង​មិន​ត្រូវ​​​​ទទួល​ស្គាល់​ ជា​រដ្ឋ​មាន​អាវុធ​នុយ​ក្លេ​អ៊ែរ​ទេ​ appeared first on Kampuchea Thmey Daily.

អឺរ៉ុប​ដាក់​ទណ្ឌ​កម្ម​លើអង្គភាព​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​និង​​បុគ្គល​២រូប​ ដែល​គំរាម​​សេរីភាព​ក្នុង​​ច្រក Hormuz
សហភាព​អឺរ៉ុប ​(EU) បាន​លើក​ឡើង​​នៅ​ថ្ងៃចន្ទ​ ថា ខ្លួនបាន​ដាក់ទណ្ឌកម្ម​លើ​បុគ្គល​ពីរ​រូប​និងអង្គភាព​មួយរបស់កងឆ្មាំ​បដិវត្តន៍អ៊ីរ៉ង់​ ចំពោះ​ការ​គំរាម​កំហែង​ដល់សេរីភាពនៃការ​ធ្វើ​ចរាចរណ៍ផ្លូវ​ទឹក​ក្នុងច្រកសមុទ្រ​ហ័រមូស(Hormuz) ដែល​គ្រប់គ្រងដោយ​អ៊ីរ៉ង់​ ចាប់​តាំងពី​សង្គ្រាម​​បាន​ផ្ទុះ​ឡើង​កាល​ពីចុង​ខែ​កុម្ភៈ​ ។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ ផ្សាយ​នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៦ សកម្មភាព​នេះ​ត្រូវ​បានសម្គាល់​ជាលើកដំបូង​ដែល​​អឺរ៉ុប​ប្រើ​ប្រាស់​អំណាច​ថ្មី​ ដើម្បីដាក់ទណ្ឌកម្ម​អ៊ីរ៉ង់ ចំពោះការរឹតត្បិតសេរីភាព​នៃការធ្វើ​នាវាចរណ៍។

លោក​ស្រី Kaja Kallas ប្រធានគោលនយោបាយ​ការបរទេសរបស់សហភាពអឺរ៉ុប។ រូបភាព៖ Reuters

សហភាពអឺរ៉ុបនិយាយ​ក្នុងសេចក្តីថ្លែងការណ៍​​មួយថា ខ្លួនបាន​បន្ថែម នូវ​ឈ្មោះ​ទី​បញ្ជា​ការ​ខេត្ត Hormozgan នៃ​កងនាវាចរនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម(IRGC) ទៅក្នុងបញ្ជីទណ្ឌកម្ម ក៏ដូច​ជា​ លោក Mohammad Akbarzadeh និង​ លោក Hamid Hosseini ផងដែរ។

របាយ​ការណ៍ដដែល​​ថា លោក Akbarzadeh គឺជាអនុប្រធានទទួល​បន្ទុកកិច្ចការនយោបាយ​នៃកងទ័ពជើងទឹក IRGC ហើយ លោក Hosseini គឺជាតំណាង​នៃសហភាព​អ្នក​នាំចេញផលិតផល​ប្រេង ឧស្ម័ន និងប្រេងកាត​របស់អ៊ីរ៉ង់។

ដោយ​ធ្វើអត្ថាធិប្បាយលើការសម្រេចចិត្តនេះ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi និយាយថា ទីក្រុងតេហេរ៉ង់​មិន​ផ្តល់​តម្លៃ​ណាមួយ​ ចំពោះចលនា​នយោបាយនិងលាក់ពុតរបស់​សហភាពអឺរ៉ុប​ទេ។

លោកនិយាយថា៖ « អ៊ីរ៉ង់​នឹងបន្តយុទ្ធសាស្ត្ររបស់ខ្លួន​ ដើម្បីរក្សា​អធិបតេយ្យភាពលើ​ច្រកសមុទ្រយុទ្ធសាស្ត្រនេះ​​»។

គួរ​បញ្ជាក់​ថា អ៊ីរ៉ង់បាន​ចាត់វិធានការបិទច្រកសមុទ្រ Hormuz បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។

ដោយ​ឡែក លោក​ស្រី Kaja Kallas ប្រធានគោលនយោបាយ​ការបរទេសរបស់សហភាពអឺរ៉ុប​ថ្លែង​ក្នុង​សន្និសីទ​មួយ​នៅ​ប្រទេសស៊ីបថា៖ « សកម្មភាព​របស់អ៊ីរ៉ង់​គឺមិនអាចទទួលយកបានទេ។ ជាការ​ឆ្លើយតប រដ្ឋ​ជាសមាជិក​បាន​អនុម័តទណ្ឌកម្មប្រឆាំង​នឹងអង្គភាព និងបុគ្គល​ដែល​ពាក់​ព័ន្ធនឹងការរំខានដល់ការដឹកជញ្ជូនឆ្លង​កាត់ច្រកសមុទ្រ Hormuz »។

លោកស្រី​ Kallas បន្ថែមថា៖ « នេះជាលើកដំបូងហើយ​ដែលសហភាពអឺរ៉ុប​បានអនុវត្តរបបសេរីភាព​នៃការធ្វើនាវាចរណ៍​ថ្មី ហើយ​នៅ​ពេលចាំបាច់ យើងនឹង​អនុវត្តវាម្តងទៀត»​៕

សម្រួល៖ ណឺ មិនា

The post អឺរ៉ុប​ដាក់​ទណ្ឌ​កម្ម​លើអង្គភាព​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​និង​​បុគ្គល​២រូប​ ដែល​គំរាម​​សេរីភាព​ក្នុង​​ច្រក Hormuz appeared first on Kampuchea Thmey Daily.

​​ដ្រូន​ផ្ទុះ​​​លើក​ទី២​នៅ​​រូម៉ានី​ ធ្វើ​ឲ្យ​អឺរ៉ុប​​​យល់ថា ភាគខាងកើត​ទ្វីប​​​អឺរ៉ុប​កាន់តែ​រងការ​គំរាមកំហែង​​ ​
ប្រធាន​គណៈ​កម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បង្ហាញ​សាមគ្គីភាព​នៅ​​ជាមួយ​ប្រទេស​រូម៉ានី​ដែល​ជា​សមាជិក​ណាតូ បន្ទាប់​ពីដ្រូន​មួយ​គ្រឿង​​បាញ់​ចូល​ក្នុង​កំពង់ផែ Constanța ​បង្ក​ឱ្យ​ផ្ទុះ​ នៅ​​ភាគខាងកើត​ប្រទេស​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ មួយ​សប្តាហ៍​ បន្ទាប់ពីដ្រូន​របស់​រុស្ស៊ី​មួយគ្រឿង​​​វាយ​ប្រហារ​​អគារ​​​លំនៅឋាន​ក្នុងទីក្រុង​ Galați នៃប្រទេសរូម៉ា​នី​។ ​យោង​តាម​សារព័ត៌មាន Euro News។

លោក​ស្រី der Leyen បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ X ថា៖ « ហេតុការណ៍នេះ​គឺជាផលវិបាក​ដោយ​ផ្ទាល់នៃ​សង្គ្រាមរបស់​រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ ហេតុការណ៍​មួយ​នេះ​កំពុងក្លាយ​ជាការគំរាមកំហែង​ដោយផ្ទាល់​ដល់ប្រទេសនានា​ នៅ​តាមព្រំដែនភាគខាងកើត​របស់​យើង​[អឺរ៉ុប​ខាងកើត​​​]»។

ប្រធាន​គណៈ​កម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ។ រូបភាព៖ Reuters

លោក​ស្រី ​បន្ថែម​ថា៖ « ការ​សាមគ្គីភាព​របស់យើង​ ដាច់​ខាត​គឺ​នៅ​​ជាមួយរដ្ឋសមាជិក​ទាំង​អស់​ដែល​ប្រឈមនឹងការគំរាមកំហែង​ ហើយ​ការឆ្លើយតបរបស់​យើងត្រូវតែសមមាត្រគ្នា​នឹង​ភាពបន្ទាន់»។

ក្រសួង​ការពារ​ជាតិ រូម៉ានីនិយាយថា៖ « ដ្រូន​នៅ​តាម​បណ្តោយ​សមុទ្រ​មិន​មែនជាផ្នែក​ណាមួយ​នៃ​ឧបករណ៍យោធា​របស់​កងទ័ពរូម៉ានីទេ ហើយ​ក៏មិនបានចូលរួម​ក្នុងសមយុទ្ធថ្មីៗ​ ក្នុងតំបន់សមុទ្រខ្មៅ​ដែរ​។ វា​បាន​ផ្ទុះដោយខ្លួនឯង​ នៅម៉ោង ១០:៣០នាទី​ តែ​មិនបណ្តាលឱ្យ​មាន​អ្នករងរបួសទេ​»​។

ដោយ​ឡែក លោក António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប ក៏បានបង្ហាញ​​ការ​​សាមគ្គី​ភាពពេញលេញសម្រាប់ប្រទេស​នៅ​ផ្នែកខាងកើត​នៃ​ទ្វីប​អឺរ៉ុប ​ដែលជា​តំបន់មួយរងការរង្គោះរង្គើដោយ​ការឈ្លានពានរបស់ដ្រូន​ថ្មីៗនេះ។ លោកសរសេរ​បណ្តាញ​សង្គម​លើ X ថា៖ « សហភាពអឺរ៉ុប​ថ្កោល​ទោសលើ​ការរំលោភបំពាន​ម្តងហើយម្តងទៀត​ ក្នុង​ដែនអាកាសរបស់រដ្ឋ​ជាសមាជិក និងបញ្ជាក់ជាថ្មីនូវការ​ប្តេជ្ញាចិត្តដ៏រឹងមាំយើង​ ចំពោះ​សន្តិ​សុខ​របស់រដ្ឋជាសមាជិកទាំងអស់»។

មិន​ខុស​គ្នា​ប៉ុន្មាន​ លោកស្រី Kaja Kallas តំណាង​ជាន់ខ្ពស់សហភាពអឺរ៉ុប​ទទួលបន្ទុកគោល​នយោបាយការបរទេសនិងសន្តិសុខ គាំទ្រលើ​ការ​សាម​គ្គី​ភាព​។

លោកស្រី Kallas សរសេរ​លើ​បណ្តាញ​សង្គម​ X ថា៖ « ការទទួលខុស​ត្រូវចុងក្រោយ ចំ​ពោះអ្វីដែល​បានកើតឡើង​គឺស្ថិតលើប្រទេសរុស្ស៊ី។ ដូចដែល លោក​ ហ្សេលេនស្គី​ ប្រាប់​ លោក ពូទីន នៅ​ក្នុងលិខិតចំហ​មួយកាលពីម្សិលមិញថា ទីក្រុង​មូស្គូអាចបញ្ឈប់​សង្គ្រាមនេះ​បាន​គ្រប់ពេល​។ សប្តាហ៍ក្រោយ រដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុប​នឹង​ពិភាក្សា​អំពី​របៀប​បង្កើនការគាំទ្រ​បន្ថែម​ទៀត​ ចំពោះអ៊ុយក្រែន និងបង្កើនការ​ត្រៀមខ្លួន​ការពារជាតិរបស់​សហភាពអឺរ៉ុប»៕

សម្រួល៖ ណឺ មិនា

The post ​​ដ្រូន​ផ្ទុះ​​​លើក​ទី២​នៅ​​រូម៉ានី​ ធ្វើ​ឲ្យ​អឺរ៉ុប​​​យល់ថា ភាគខាងកើត​ទ្វីប​​​អឺរ៉ុប​កាន់តែ​រងការ​គំរាមកំហែង​​  ​ appeared first on Kampuchea Thmey Daily.

ហ្សេលេនស្គី ​ទទូច​ឱ្យ​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​ ផ្តល់​ប្រព័ន្ធ​ការពារ​ដែន​អាកាស ដើម្បី​ទប់​​មីស៊ីល​រុស្ស៊ី​​
ប្រធានា​ធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេន​ស្គី ជំរុញ​ឱ្យ​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​ បន្ត​បង្កើន​ការផ្គត់ផ្គង់ប្រព័ន្ធ​ការពារដែនអាកាស​បន្ថែម​ទៀត​ ខណៈ​ការ​សន្យាផ្តល់មូល​និ​ធិដោយ​អង្គ​ការ​ណាតូ ​ជួប​ប្រទះ​​នូវ​ភាព​​​យឺតយ៉ាវយ៉ាងខ្លាំង​។

លោក ហ្សេ​លេន​ស្គី​ ប្រាប់​អ្នក​យក​ព័ត៌​មាន​នៅ​ទីក្រុងកៀវ​ថា៖ « មីស៊ីល​បាលីស្ទីក​រុស្ស៊ី​​គឺ​ជាអំណះ​អំណាងចុងក្រោយក្នុង​សង្គ្រាម​ប្រឆាំងនឹងអ៊ុយក្រែន​ ហើយ​យើងត្រូវតែ​ស្វែងរកការឆ្លើយតប​គ្រប់​គ្រាន់​ ចំពោះពួកគេវិញ​។ ដូច្នេះ​ វា​នឹង​ជួយ​​ច្រើន​ក្នុងការផ្តោត​លើការការពារ​ ​ប្រឆាំង​នឹង​មីស៊ីលបាលីស្ទីក​ជា​ពិសេស»។

ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេលេន​ស្គី ។ រូបភាព៖ Reuters

សារព័ត៌មាន​ Politico រាយការណ៍​នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៦ ទីក្រុងកៀវ​បាន​ស្នើ​សុំ​ម្តងហើយម្តងទៀត​ដល់សម្ព័ន្ធមិត្តណាតូ​ឱ្យ​ផ្តល់​ ប្រព័ន្ធ​ស្ទាក់​ចាប់ Patriot ដ៏សំខាន់​ផលិត​ដោយសហរដ្ឋអាមេរិកមក​ដល់​ខ្លួន​ ព្រោះ​វា​អាចបំផ្លាញមីស៊ីលបាលីស្ទីក​របស់រុស្ស៊ី​បាន​។

គួរ​បញ្ជាក់​ថា សំណើ​ចុងក្រោយ​បំផុតបាន​កើតឡើង​មួយថ្ងៃ​ បន្ទាប់ពីរលកដ្រូន​និង​មី​ស៊ីលរបស់រុស្ស៊ី​បានសម្លាប់​មនុស្ស ១២នាក់​ ក្នុងរដ្ឋធានីអ៊ុយក្រែន​។

បណ្តា​ប្រទេសសហភាពអឺរ៉ុប​បាន​យល់ព្រម​លើប្រាក់កម្ចី​ចំនួន ១០០ប៊ី​លានដុល្លា​ ដើម្បី​គាំទ្រអ៊ុយក្រែនរហូត​ដល់ឆ្នាំ២០២៧។

កាល​ពីខែកុម្ភៈ សម្ព័ន្ធមិត្តណាតូក៏បាន​សន្យាផ្តល់ប្រាក់កម្ចី​ចំនួន ៣៥ប៊ី​លាន​ដុល្លារ ជួយពង្រឹងការការពារដែន​អាកាសរបស់ទីក្រុងកៀវ​ផងដែរ។ ដោយ​រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius លើកឡើងថា ប្រាក់កម្ចីនេះ​អាចរួមបញ្ចូល​មីស៊ីល Patriot PAC-3 ចំនួន ៣៥គ្រាប់។

ប៉ុន្តែ លោក ហ្សេលេន​ស្គី​ ព្រមានថា៖ « បញ្ហានេះលែង​ទាក់​ទង​នឹង​ការ​ផ្តល់ហិរញ្ញប្បទានតែមួយ​មុខ​ទៀតហើយ ព្រោះ​បរិមាណ​នៃ​ការ​ដឹក​ជញ្ជូន​បានថយចុះយ៉ាងឆាប់រហ័ស បន្ទាប់​ពីសង្គ្រាមផ្តើម​ដោយ​សហរដ្ឋ​អាមេរិក​នៅអ៊ីរ៉ង់ ធ្វើឱ្យស្ថានការណ៍កាន់​តែធ្ងន់ធ្ងរ​ឡើង​លើស្តុកអាវុធសំខាន់ៗ​ទូទាំងពិភពលោក​»៕

សម្រួល៖ ណឺ មិនា

The post ហ្សេលេនស្គី ​ទទូច​ឱ្យ​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​ ផ្តល់​ប្រព័ន្ធ​ការពារ​ដែន​អាកាស ដើម្បី​ទប់​​មីស៊ីល​រុស្ស៊ី​​ appeared first on Kampuchea Thmey Daily.

EU ​​ព្រម ​បញ្ចេញ​មូលនិធិ​​រាប់​ពាន់​លានដុល្លារ​ ឲ្យ​ហុងគ្រី វិញ ក្រោយ​បង្កក​ច្រើន​ឆ្នាំ​
ទីបំផុត សហភាពអឺរ៉ុប (EU) យល់​ព្រម​​បញ្ចេញ​មូល​និធិ​រាប់​ពាន់​លាន​ដុល្លាដែល​​ធ្លាប់​ត្រូវ​បាន​បង្កក​ ទៅ​ឱ្យ​ហុងគ្រី​វិញហើយ​ បន្ទាប់ពីប្រធាន​គណៈ​កម្មការ​អឺរ៉ុប លោក​ស្រី Ursula von der Leyen មើលឃើញថា​ ​មាន​វឌ្ឍន​ភាពយ៉ាងឆាប់រហ័ស និងជាក់ស្តែងលើ​កំណែទម្រង់រចនា​សម្ព័ន្ធ​ ក្រោមការដឹកនាំថ្មីរបស់​រដ្ឋាភិបាលក្រុង ប៊ុយដាប៉ែស។ នេះ​បើយោងតាម​ភ្នាក់​ងារ​សារព័ត៌មាន​តួកគី Anadolu ផ្សាយ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ ២០២៦។

បន្ទាប់​ពីកិច្ចប្រជុំមួយ​នៅទីក្រុងព្រុចសែល​ ជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក Peter Magyar, លោកស្រី von der Leyen ថ្លែងថា៖ «ប្រទេសហុងគ្រីបាន​អនុវត្តកំណែទម្រង់ថ្មី ក្នុង​គោលបំណងពង្រឹងការការពារ​ ប្រឆាំងអំពើពុករលួយ ​ការកែលម្អសេវាកម្ម​សាធារណៈ និង​ពង្រឹង​ក្រប​ខ័ណ្ឌ​នីតិរដ្ឋ​»។

លោក Peter Magyar និង លោកស្រី von der Leyen។ រូបភាព៖ Euractiv

លោកស្រីបន្ថែម​ថា៖ «ការផ្លាស់ប្តូរទាំងនេះ​ រួមមានទាំងការ​សម្រេចចិត្ត​របស់ហុងគ្រី ​ក្នុងការចូលរួម​ជាមួយការិយាល័យរដ្ឋ​អាជ្ញា​សាធារណៈអឺរ៉ុប ការពង្រឹងអាជ្ញាធរ​សុចរិត​ភាពជាតិ ការកែសម្រួលច្បាប់​លទ្ធ​កម្ម និងការលុបចោលរចនាសម្ព័ន្ធ​ដែលមានហានិភ័យខ្ពស់​ សម្រាប់រដ្ឋ»។

យោងតាម លោកស្រី von der Leyen ជំហាន​ទាំងនេះ រួមផ្សំ​ជាមួយ​នឹងផែនការវិនិយោគដែល​បានព្រមព្រៀង​គ្នា​ក្រោមក្របខ័ណ្ឌ​ស្តារ​ឡើងវិញ​របស់សហភាពអឺរ៉ុប អនុញ្ញាតឱ្យ​មានការ​បញ្ចេញមូល​និធិបន្តិចម្តងៗ។

លោកស្រីថា៖ « ខ្ញុំពិតជារីករាយណាស់​ក្នុង​ការប្រកាស​ថា​ យើងអាច​បញ្ចេញ​ទឹកប្រាក់​ជិត ​១១ពាន់លានដុល្លារ សម្រាប់​ប្រទេស​ហុង​គ្រី ចំណែក​មូលនិធិសម្ព័ន្ធភាព​ចំនួន ៤.៨ប៊ីលានបន្ថែមទៀត នឹង​ភ្ជាប់​ទៅដំណាក់កាលសំខាន់ៗនៃលក្ខខណ្ឌ​នានា»។

គួរ​បញ្ជាក់​ថា ភាពតានតឹងរវាង​ EU និងហុងគ្រី ចាប់ផ្តើម​តាំង​ពី​ឆ្នាំ ២០១០ មក ពេលដែលប្លុកនេះ ​ចោទ​ប្រកាន់រដ្ឋាភិបាល​របស់ អតីត​មេដឹក​នាំ​ហុង​គ្រី លោក Viktor Orban ពីបទលើកកម្ពស់គោល​នយោបាយអភិរក្សនិយមប្រឆាំង​នឹងច្បាប់​ EU។

ក្រោយមក គណបក្ស Tisza របស់ លោក Magyar បាន​ឈ្នះ ក្នុង​ការបោះឆ្នោតសភា​ថ្ងៃទី១២ ខែមេសា ឆ្នាំ​២០២៦ ដោយបញ្ចប់ការគ្រប់គ្រង​​រយៈ​ពេល ១៦ឆ្នាំ របស់លោក Orban ៕

សម្រួល៖ ណឺ មិនា

The post EU ​​ព្រម ​បញ្ចេញ​មូលនិធិ​​រាប់​ពាន់​លានដុល្លារ​ ឲ្យ​ហុងគ្រី វិញ ក្រោយ​បង្កក​ច្រើន​ឆ្នាំ​ appeared first on Kampuchea Thmey Daily.

រុស្ស៊ីព្រមានអឺរ៉ុប ឲ្យត្រៀមខ្លួន​ ចំពោះ​ឧប្បត្តិហេតុ​​ដ្រូន​បន្ថែមទៀត​ បន្ទាប់ពីហេតុការណ៍នៅ រូម៉ានី
ក្រោយហេតុការណ៍ដ្រូន​មួយ​គ្រឿង សង្ស័យ​​ជា​របស់​រុស្ស៊ី ​​ហោះ​បុកអាផាតមិន ​ក្នុងទីក្រុង Galati ភាគខាងកើត​​ប្រទេសរូម៉ានី​ បង្កឲ្យមាន​ភ្លើង​ឆេះ​និង​​​រង​របួសមនុស្ស ​២នាក់ ស្រាប់តែអនុប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខរុស្ស៊ី លោក Dmitry Medvedev ព្រមាន​មេដឹកនាំអឺរ៉ុប​​ថា ដ្រូនរុស្ស៊ី​​នឹង​បន្ត​វង្វេង​ចូលទៅក្នុងប្រទេស ​​មិនឲ្យ​ប្រជាជន​​អឺរ៉ុប ​គេង​លក់​ស្រួលឡើយ។​

អនុប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខរុស្ស៊ី លោក Dmitry Medvedev ។ រូបភាព៖ Reuters

លោក Medvedev លើក​ឡើង​ថា៖ «ជារឿងចាំបាច់ ដែលត្រូវ​កំណត់ឲ្យច្បាស់​ថា តើដ្រូន​នោះ​ជា​របស់​ប្រទេសណា ប៉ុន្តែមេដឹក​នាំគ្មាន​អំណាចរបស់​អឺរ៉ុប ​គួរ​តែ​ឈប់បញ្ចេញកំហឹង​ ចំពោះឧប្បត្តិហេតុនោះទៅ ព្រោះ​ពួកគេ​ កំពុង​ចូលរួម​ដោយផ្ទាល់​ក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ីហើយ»។

លោក Medvedev និយាយក្នុង​សេចក្តីថ្លែងការណ៍​មួយថា៖ «ត្រៀមខ្លួនទៅ! រឿងនេះ​នឹងបន្តកើតឡើងទៀត។ សង្គ្រាមកំពុងកើត​ឡើង ហើយ​ពលរដ្ឋ EU ក្នុងនាមជាប្រជាជននៃ​ប្រទេសដែលមាន​សង្គ្រាម នឹងមិនអាចគេងលក់ស្រួលបានទេ»។

លោក Medvedev និយាយថា៖ «យ៉ាងណាមិញ ដ្រូន​របស់អឺរ៉ុប និងអាវុធផ្សេង​ទៀត ត្រូវ​បានប្រើប្រាស់​ក្នុងការវាយ​ប្រហារ លើប្រទេសរបស់យើងជារៀងរាល់ថ្ងៃ បណ្តាលឲ្យអគារលំនៅដ្ឋាន​ រងការ​ខូចខាត ហើយ​ជនស៊ីវិលរបស់យើងកំពុងស្លាប់»។

គួរ​បញ្ជាក់​ថា ប្រតិបត្តិការសឹក​ទ្រង់ទ្រាយធំ របស់រុស្ស៊ី ចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលមកទល់ពេលនេះ សង្គ្រាមនៅ​អ៊ុយក្រែន​ ​អូសបន្លាយ​អស់រយៈពេល​ជាង ៤ឆ្នាំ​​ហើយ។៕

សម្រួល៖ ណឺ មិនា

The post រុស្ស៊ីព្រមានអឺរ៉ុប ឲ្យត្រៀមខ្លួន​ ចំពោះ​ឧប្បត្តិហេតុ​​ដ្រូន​បន្ថែមទៀត​ បន្ទាប់ពីហេតុការណ៍នៅ រូម៉ានី appeared first on Kampuchea Thmey Daily.