ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី អ៊ីតាលី ជំរុញ EU ត្រៀមទណ្ឌកម្មថ្មីប្រឆាំងអ៊ីរ៉ង់
នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni នៅថ្ងៃព្រហស្បតិ៍ទី១១ ខែមិថុនា បានលើកឡើងឲ្យមានការត្រៀមខ្លួនជាស្រេចរបស់សហភាពអឺរ៉ុប (EU) ក្នុងការដាក់ទណ្ឌកម្មថ្មីៗបន្ថែមទៀតប្រឆាំងអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់ មិនជួយសម្រួលដើម្បីបញ្ចប់វិបត្តិនៅក្នុងតំបន់មជ្ឈិមបូព៌ានោះទេ។

យោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន devdiscourse, នាយករដ្ឋមន្ត្រីអ៊ីតាលី បានអំពាវនាវឲ្យសហភាពអឺរ៉ុប ត្រៀមលក្ខណៈសម្រាប់ការដាក់ទណ្ឌកម្មថ្មីៗលើអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍របស់ លោកស្រី បានលេចឡើងចំពេលមានភាពតានតឹងជាបន្តបន្ទាប់ នៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយបានជម្រុញឲ្យសហភាពអឺរ៉ុបចាត់វិធានការភ្លាមៗ ប្រសិនបើទីក្រុងតេហេរ៉ង់ មិនព្រមរួមចំណែកក្នុងការដោះស្រាយវិបត្តិ។
លោកស្រី Meloni បានធ្វើការកត់សម្គាល់បែបនេះ អំឡុងពេលថ្លែងការណ៍ទៅកាន់សភារបស់ខ្លួន មុនពេលកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបខិតជិតចូលមកដល់។ លោកស្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនសម្ពាធរបស់សហភាពអឺរ៉ុបទៅលើអ៊ីរ៉ង់ តាមរយៈ «វិធានការកំណត់គោលដៅ» ប្រសិនបើប្រទេសមួយនេះនៅតែបន្តដើរលើផ្លូវបច្ចុប្បន្នរបស់ខ្លួនទៀត។
លើសពីនេះទៅទៀត នៅក្នុងសុន្ទរកថាមួយស្តីពីជំហរគោលនយោបាយការបរទេសរបស់អ៊ីតាលី មុនកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប លោកស្រី Meloni ក៏បានលើកឡើងផងដែរថា ការអត្ថាធិប្បាយនាពេលថ្មីៗនេះមកលើប្រទេសអ៊ីតាលី ដោយរដ្ឋមន្ត្រីសន្តិសុខស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល លោក អ៊ីតាម៉ា បេន ហ្គីរ (Itamar Ben-Gvir) គឺជារឿង «មិនអាចទទួលយកបានសម្រាប់ប្រទេសជាតិខ្លួន ហើយក៏ជារឿងមិនសមរម្យសម្រាប់ប្រទេសអ៊ីស្រាអែលផងដែរ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


