ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ទទូចឱ្យសម្ព័ន្ធមិត្តអឺរ៉ុប ផ្តល់ប្រព័ន្ធការពារដែនអាកាស ដើម្បីទប់មីស៊ីលរុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ជំរុញឱ្យសម្ព័ន្ធមិត្តអឺរ៉ុប បន្តបង្កើនការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ខណៈការសន្យាផ្តល់មូលនិធិដោយអង្គការណាតូ ជួបប្រទះនូវភាពយឺតយ៉ាវយ៉ាងខ្លាំង។
លោក ហ្សេលេនស្គី ប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកៀវថា៖ « មីស៊ីលបាលីស្ទីករុស្ស៊ីគឺជាអំណះអំណាងចុងក្រោយក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ហើយយើងត្រូវតែស្វែងរកការឆ្លើយតបគ្រប់គ្រាន់ ចំពោះពួកគេវិញ។ ដូច្នេះ វានឹងជួយច្រើនក្នុងការផ្តោតលើការការពារ ប្រឆាំងនឹងមីស៊ីលបាលីស្ទីកជាពិសេស»។

សារព័ត៌មាន Politico រាយការណ៍នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ទីក្រុងកៀវបានស្នើសុំម្តងហើយម្តងទៀតដល់សម្ព័ន្ធមិត្តណាតូឱ្យផ្តល់ ប្រព័ន្ធស្ទាក់ចាប់ Patriot ដ៏សំខាន់ផលិតដោយសហរដ្ឋអាមេរិកមកដល់ខ្លួន ព្រោះវាអាចបំផ្លាញមីស៊ីលបាលីស្ទីករបស់រុស្ស៊ីបាន។
គួរបញ្ជាក់ថា សំណើចុងក្រោយបំផុតបានកើតឡើងមួយថ្ងៃ បន្ទាប់ពីរលកដ្រូននិងមីស៊ីលរបស់រុស្ស៊ីបានសម្លាប់មនុស្ស ១២នាក់ ក្នុងរដ្ឋធានីអ៊ុយក្រែន។
បណ្តាប្រទេសសហភាពអឺរ៉ុបបានយល់ព្រមលើប្រាក់កម្ចីចំនួន ១០០ប៊ីលានដុល្លា ដើម្បីគាំទ្រអ៊ុយក្រែនរហូតដល់ឆ្នាំ២០២៧។
កាលពីខែកុម្ភៈ សម្ព័ន្ធមិត្តណាតូក៏បានសន្យាផ្តល់ប្រាក់កម្ចីចំនួន ៣៥ប៊ីលានដុល្លារ ជួយពង្រឹងការការពារដែនអាកាសរបស់ទីក្រុងកៀវផងដែរ។ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius លើកឡើងថា ប្រាក់កម្ចីនេះអាចរួមបញ្ចូលមីស៊ីល Patriot PAC-3 ចំនួន ៣៥គ្រាប់។
ប៉ុន្តែ លោក ហ្សេលេនស្គី ព្រមានថា៖ « បញ្ហានេះលែងទាក់ទងនឹងការផ្តល់ហិរញ្ញប្បទានតែមួយមុខទៀតហើយ ព្រោះបរិមាណនៃការដឹកជញ្ជូនបានថយចុះយ៉ាងឆាប់រហ័ស បន្ទាប់ពីសង្គ្រាមផ្តើមដោយសហរដ្ឋអាមេរិកនៅអ៊ីរ៉ង់ ធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងលើស្តុកអាវុធសំខាន់ៗទូទាំងពិភពលោក»៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


