ព័ត៌មានអន្ដរជាតិ
អឺរ៉ុបដាក់ទណ្ឌកម្មលើអង្គភាពកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និងបុគ្គល២រូប ដែលគំរាមសេរីភាពក្នុងច្រក Hormuz
សហភាពអឺរ៉ុប (EU) បានលើកឡើងនៅថ្ងៃចន្ទ ថា ខ្លួនបានដាក់ទណ្ឌកម្មលើបុគ្គលពីររូបនិងអង្គភាពមួយរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ចំពោះការគំរាមកំហែងដល់សេរីភាពនៃការធ្វើចរាចរណ៍ផ្លូវទឹកក្នុងច្រកសមុទ្រហ័រមូស(Hormuz) ដែលគ្រប់គ្រងដោយអ៊ីរ៉ង់ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ ។
យោងតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ សកម្មភាពនេះត្រូវបានសម្គាល់ជាលើកដំបូងដែលអឺរ៉ុបប្រើប្រាស់អំណាចថ្មី ដើម្បីដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការរឹតត្បិតសេរីភាពនៃការធ្វើនាវាចរណ៍។

សហភាពអឺរ៉ុបនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបន្ថែម នូវឈ្មោះទីបញ្ជាការខេត្ត Hormozgan នៃកងនាវាចរនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម(IRGC) ទៅក្នុងបញ្ជីទណ្ឌកម្ម ក៏ដូចជា លោក Mohammad Akbarzadeh និង លោក Hamid Hosseini ផងដែរ។
របាយការណ៍ដដែលថា លោក Akbarzadeh គឺជាអនុប្រធានទទួលបន្ទុកកិច្ចការនយោបាយនៃកងទ័ពជើងទឹក IRGC ហើយ លោក Hosseini គឺជាតំណាងនៃសហភាពអ្នកនាំចេញផលិតផលប្រេង ឧស្ម័ន និងប្រេងកាតរបស់អ៊ីរ៉ង់។
ដោយធ្វើអត្ថាធិប្បាយលើការសម្រេចចិត្តនេះ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi និយាយថា ទីក្រុងតេហេរ៉ង់មិនផ្តល់តម្លៃណាមួយ ចំពោះចលនានយោបាយនិងលាក់ពុតរបស់សហភាពអឺរ៉ុបទេ។
លោកនិយាយថា៖ « អ៊ីរ៉ង់នឹងបន្តយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីរក្សាអធិបតេយ្យភាពលើច្រកសមុទ្រយុទ្ធសាស្ត្រនេះ»។
គួរបញ្ជាក់ថា អ៊ីរ៉ង់បានចាត់វិធានការបិទច្រកសមុទ្រ Hormuz បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ។
ដោយឡែក លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបថ្លែងក្នុងសន្និសីទមួយនៅប្រទេសស៊ីបថា៖ « សកម្មភាពរបស់អ៊ីរ៉ង់គឺមិនអាចទទួលយកបានទេ។ ជាការឆ្លើយតប រដ្ឋជាសមាជិកបានអនុម័តទណ្ឌកម្មប្រឆាំងនឹងអង្គភាព និងបុគ្គលដែលពាក់ព័ន្ធនឹងការរំខានដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz »។
លោកស្រី Kallas បន្ថែមថា៖ « នេះជាលើកដំបូងហើយដែលសហភាពអឺរ៉ុបបានអនុវត្តរបបសេរីភាពនៃការធ្វើនាវាចរណ៍ថ្មី ហើយនៅពេលចាំបាច់ យើងនឹងអនុវត្តវាម្តងទៀត»៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


