សហភាពអឺរ៉ុប EU Archives - Kampuchea Thmey Daily

អឺរ៉ុប កោតសរសើរ ប៉ាគីស្ថាន និង ត្រៀមខ្លួន​​ ពង្រីក​ការ​ចរចា​ រវាង អាមេរិក-អ៊ីរ៉ង់
សហភាពអឺរ៉ុប (EU) បានប្រកាសត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជ្រោមជ្រែងស្វែងរកដំណោះស្រាយសន្តិភាពប្រកបដោយចីរភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ខណៈប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីរបស់ប្រទេសប៉ាគីស្ថាន ក្នុងការជួយទប់ស្កាត់កុំឲ្យមានជម្លោះរីករាល​ដាល​កាន់តែធំរវាងប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar និងលោកស្រី Kallas

នៅក្នុងការថ្លែងមតិនៅទីក្រុងអ៊ីស្លាម៉ាបាត (Islamabad) កាលពីថ្ងៃច័ន្ទ ទី១ ខែមិថុនា រួមជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar លោកស្រី Kallas បានគូសបញ្ជាក់ ថា ប៉ាគីស្ថានបានដើរតួនាទីការទូតយ៉ាងសំខាន់បំផុតក្នុងកំឡុងពេលមានវិបត្តិ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានbrecorde។

លោកស្រី Kallas បានលើកឡើងថា «ប៉ាគីស្ថានគឺជាអ្នកសម្របសម្រួលដ៏ចម្បងរវាងអាមេរិក និងអ៊ីរ៉ង់ ហើយកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត បានជួយទប់ស្កាត់ការវិលត្រឡប់ទៅរកសង្គ្រាមពេញទំហឹងជាច្រើនលើកច្រើនសារ» ។ លោកស្រីបានបន្ថែមថា៖ «កិច្ចខិតខំប្រឹងប្រែងទាំងនេះ ត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់យ៉ាងខ្លាំងនៅទូទាំងតំបន់អឺរ៉ុប» ។

លោកស្រី Kallas បានបញ្ជាក់ទៀតថា ការសម្របសម្រួលរបស់ប៉ាគីស្ថានបានជួយបង្កើតឱកាសក្នុងការបន្តបទឈប់បាញ់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់សម្រាប់ពិភពលោក ។ ទោះជាយ៉ាងណា លោកស្រីបានសង្កត់ធ្ងន់ថា ការយោគយល់គ្នាជាបណ្តោះអាសន្នណាមួយរវាងទីក្រុងវ៉ាស៊ីនតោន និង តេហេរ៉ង់ ចាំបាច់ត្រូវតែមានការចរចាគ្នាក្នុងវិសាលភាពធំជាងមុន ដើម្បីដោះស្រាយការព្រួយបារម្ភក្នុងរយៈពេលវែង ។ ជាពិសេសនោះ ស្ថិរភាពយូរអង្វែង នឹងតម្រូវឲ្យមានដំណោះស្រាយដែលគ្រប់ជ្រុងជ្រោយជាងនេះ ។

ប្រមុខការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុបរូបនេះ បានអះអាងថា ទីក្រុងព្រុចសែល ត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងនានា ដើម្បីប្រែក្លាយបទឈប់បាញ់បណ្តោះអាសន្ន ឲ្យទៅជាកិច្ចព្រមព្រៀងសន្តិភាពប្រកបដោយចីរភាព ។ ជាក់ស្ដែង EU មានឥទ្ធិពលខាងសេដ្ឋកិច្ច មានជំនាញផ្នែកនុយក្លេអ៊ែរដែលធ្លាប់បានឆ្លងកាត់ការលំបាក មានទំនាក់ទំនងយូរអង្វែងជាមួយដៃគូនានានៅទូទាំងតំបន់ឈូងសមុទ្រ និងមានការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រទេសអ៊ីរ៉ង់ខ្លួនឯងផ្ទាល់។

លោកស្រី Kallas បានគូសបញ្ជាក់ថា៖ «ខ្ញុំមើលឃើញពីតួនាទីជាក់ស្តែងរបស់សហភាពអឺរ៉ុប ក្នុងការជួយធ្វើឲ្យកិច្ចព្រមព្រៀងចុងក្រោយណាមួយមានភាពរឹងមាំយូរអង្វែង មិនថាតាមរយៈប្រតិបត្តិការសន្តិសុខផ្លូវសមុទ្រ ការផ្តល់ការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ចដែលគាំទ្រដល់ស្ថិរភាពរយៈពេលវែង ឬបញ្ហាផ្សេងៗទៀតនៅក្នុងតំបន់នេះនោះឡើយ» ។

ការលើកឡើងទាំងនេះ បានធ្វើឡើងបន្ទាប់ពីភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រវាងអាមេរិក និងអ៊ីរ៉ង់ ដែលបានបង្កឲ្យមានការភ័យខ្លាចពីការផ្ទុះសង្គ្រាមរីករាលដាលនៅក្នុងតំបន់ ។ កន្លងមក ប៉ាគីស្ថានបានអំពាវនាវម្តងហើយម្តងទៀតឲ្យមានការសន្ទនាគ្នា និងបានចូលរួមពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងក្នុងតំបន់ និងអន្តរជាតិ ដើម្បីកាត់បន្ថយភាពតានតឹង និងគាំទ្រដល់ដំណោះស្រាយតាមផ្លូវការទូត ខណៈដែលបទឈប់បាញ់បច្ចុប្បន្នបានបើកផ្លូវឲ្យមានការចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញ ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post អឺរ៉ុប កោតសរសើរ ប៉ាគីស្ថាន និង ត្រៀមខ្លួន​​ ពង្រីក​ការ​ចរចា​ រវាង អាមេរិក-អ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.

សហភាពអឺរ៉ុប ប្រកាស​ឈរខាងអ៊ុយក្រែន និងបដិសេធ​ដើរតួនាទី​អព្យាក្រឹត​​ ដើម្បី​សម្របសម្រួល​ អ៊ុយក្រែន​និងរុស្ស៊ី
ប្រមុខការទូតជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU) បានច្រាន​ចោលលទ្ធភាពដែលថា អឺរ៉ុបនឹងដើរតួជា «អ្នកសម្របសម្រួលអព្យាក្រឹត» ​ក្នុង​ជម្លោះ​​អ៊ុយក្រែន និងរុស្ស៊ី បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសជាសមាជិកទាំង ២៧ នៃប្លុកនេះ បានជជែកដេញដោលគ្នាអំពីលក្ខខណ្ឌនានា សម្រាប់កិច្ចពិភាក្សាដែលអាចកើតមានជាមួយទីក្រុងមូស្គូ។

លោក Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ (រូបភាព៖Reuters)

​ទីភ្នាក់ងារ​ព័ព៌មាន AFP ផ្សាយ​នៅថ្ងៃទី២៩ ខែឧសភា ឲ្យ​ដឹងថា​ ការពិភាក្សាលើការភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយទីក្រុងមូស្គូ បានបន្លឺឡើងកាន់តែខ្លាំង ចំពេលដែលកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន កំពុងស្ថិតក្នុងភាពទាល់ច្រក ខណៈដែលការយកចិត្តទុកដាក់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបាន​​ជាប់​អន្ទាក់​​ទាំងស្រុង ក្នុង​វិបត្តិជាមួយប្រទេសអ៊ីរ៉ង់។

ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានប្រាប់អ្នកកាសែតនៅក្នុងប្រទេសស៊ីប (Cyprus) ជាទីដែល​រដ្ឋមន្ត្រី​ការបរទេសអឺរ៉ុប​​ជួបប្រជុំគ្នា យ៉ាងដូច្នេះថា «អឺរ៉ុបនឹងមិនធ្វើជាអ្នកសម្រប​សម្រួលអព្យាក្រឹតរវាងរុស្ស៊ី និងអ៊ុយក្រែនឡើយ ពីព្រោះយើងស្ថិតនៅខាងអ៊ុយក្រែន ហើយយើងកំពុងការពារផលប្រយោជន៍សន្តិសុខស្នូលផ្ទាល់ខ្លួនរបស់យើង»។ លោកស្រី បានបន្ថែមថា «យើងមិនអាចធ្វើជាអ្នកអព្យាក្រឹត ដោយប្រកបកិច្ចការចំពោះពួកគេស្មើគ្នានោះទេ»។

ការរំពឹងទុកជុំវិញបេសកជនដែលអាចទៅរួចបានកើនឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានស្នើឡើងថា អតីតអធិការបតីអាល្លឺម៉ង់ លោក Gerhard Schroeder ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់លោក អាចជា​បេក្ខភាពសមស្រប។ ប៉ុន្តែ គំនិតនេះត្រូវបានបដិសេធទាំងស្រុងនៅក្នុងតំបន់អឺរ៉ុប។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីមួយចំនួននៅក្នុងកិច្ចប្រជុំនៅប្រទេសស៊ីប បានជម្រុញឲ្យមានការចាត់តាំងតំណាងម្នាក់ រួមទាំងរដ្ឋមន្ត្រីការបរទេសអូទ្រីស លោកស្រី Beate Meinl-Reisinger ដែលបានវែកញែកថា «នេះជាអ្វីដែលអ៊ុយក្រែនរំពឹងទុកយ៉ាងខ្លាំង ពោលគឺសហភាពអឺរ៉ុបគួរតែរៀបចំខ្លួនឲ្យរួចរាល់ចាប់ពីពេលនេះទៅ»។

រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោកស្រី Elina Valtonen បាននិយាយថា ប្រធានាធិបតីនៃប្រទេសរបស់លោកស្រី គឺលោក Alexander Stubb អាចជាជម្រើសដ៏ល្អមួយ ខណៈដែលប្រមុខការទូតលុចសំបួរ លោក Xavier Bettel បាននិយាយថា លោកនឹងលើកឈ្មោះអតីតប្រមុខសហភាពអឺរ៉ុប លោក Jean-Claude Juncker មកពិចារណា។

យ៉ាងណាមិញ លោកស្រី Kallas បានបញ្ជាក់បន្ទាប់ពីកិច្ចប្រជុំថា ការយល់ឃើញស្របគ្នាជាទូទៅ ក្នុងចំណោមរដ្ឋមន្ត្រីទាំងអស់ គឺត្រូវបំពេញការងារតាមរយៈស្ថាប័នផ្លូវការរបស់ EU ផ្ទាល់។ លោកស្រីក៏បានព្រមានថា ការផ្តោតអារម្មណ៍ទៅលើរឿង «តើអ្នកណានឹងដើរតួជាអ្នកនិយាយតំណាងឲ្យអឺរ៉ុប» គឺគ្រាន់តែជា «អន្ទាក់» របស់រុស្ស៊ីប៉ុណ្ណោះ ខណៈដែលលោកស្រីបានជម្រុញឲ្យប្លុកអឺរ៉ុបទាំងមូលប្រមូលផ្តុំការយកចិត្តទុកដាក់លើការកំណត់ «ខ្សែបន្ទាត់ក្រហម» ឲ្យបានច្បាស់លាស់វិញ។

ចំណែករដ្ឋមន្ត្រីការបរទេសលីទុយអានី លោក  Kestutis Budrys ក៏បានលើកឡើងបន្ដែមថា «នេះមិនមែនជាពេលវេលាដែលយើងត្រូវពិភាក្សាថា តើអ្នកណានឹងទៅធ្វើការចរចានោះទេ។ បច្ចប្បន្ន យើងត្រូវតែពិភាក្សាអំពីអ្វីដែលយើងកំពុងធ្វើ ដើម្បីដាក់សម្ពាធបន្ថែមលើរុស្ស៊ី និងការផ្តល់ជំនួយបន្ថែមទៀតដល់អ៊ុយក្រែន»៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

​​​អាល្លឺម៉ង់-ហូឡង់ នឹង​ដឹកនាំ​ទ័ព​អង្គការ​ណាតូ នៅតំបន់បាល់ទិក ពេលផ្ទុះ​សង្គ្រាមជាមួយរុស្ស៊ី

The post សហភាពអឺរ៉ុប ប្រកាស​ឈរខាងអ៊ុយក្រែន និងបដិសេធ​ដើរតួនាទី​អព្យាក្រឹត​​ ដើម្បី​សម្របសម្រួល​ អ៊ុយក្រែន​និងរុស្ស៊ី appeared first on Kampuchea Thmey Daily.

រុស្ស៊ី ព្រមាន​​អាមេនី​ថា នឹង​​​ផ្តាច់ប្រេង ឧស្ម័ន និង​ត្បូង តម្លៃ​ថោក បើ​នៅតែ​ព្យាយាម​ចូល​ជាសមាជិក​​អឺរ៉ុប
ប្រទេសរស្ស៊ី កាលពីថ្ងៃ ទី២៧ ខែឧសភា បានព្រមានប្រទេសអាមេនីដែលខ្លួន​ធ្លាប់​​ផ្តល់​ការការពារ​ផ្នែកសន្តិសុខ​កន្លង​មក ថា រុស្ស៊ី​នឹងផ្អាក ឬបញ្ឈប់ការផ្គត់ផ្គង់ប្រេង ឧស្ម័នធម្មជាតិ និងត្បូងពេជ្រមិនទាន់កែច្នៃក្នុងតម្លៃថោក ទៅកាន់ប្រទេសស្ថិតក្នុងតំបន់កូកា​សខាងត្បូងមួយនេះ ប្រសិនបើ​​អាមេនី​ នៅតែព្យាយាម​​ចូលជាសមាជិកសហភាពអឺរ៉ុប (EU)។

នាយករដ្ឋមន្ត្រីអាមេនី នីកូល ផាស៊ីនយ៉ាន និង ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចូលរួមកិច្ចប្រជុំមួយនៅវិមានក្រឹមឡាំង  (រូបភាព៖ REUTERS)

យោងតាមការចេញផ្សាយពីសារព័ត៌មាន Reuters ទីក្រុងមូស្គូបាន​ដាក់​ការព្រមាននេះ មុនពេលការបោះឆ្នោតសភាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមិថុនា ខាងមុខ ខណៈដែលការស្ទង់មតិ បានបង្ហាញថា គណបក្សកិច្ចសន្យាស៊ីវិល (Civil Contract) របស់នាយករដ្ឋមន្ត្រី លោក នីកុល ផាស៊ីនីយ៉ាន (Nikol Pashinyan) កំពុងនាំមុខដាច់ទៅ​លើ​គូប្រជែងដែលគាំទ្ររុស្ស៊ី។ លោក ផាស៊ីនីយ៉ាន គឺជាអ្នកដែលបានកសាងទំនាក់ទំនងកាន់តែកក់ក្តៅជាមួយបណ្តាប្រទេស​លោកខាងលិច ដែលធ្វើឲ្យទីក្រុងមូស្គូមានការខកចិត្តយ៉ាងខ្លាំង។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី RIA ថា «ស្ថានទូតរុស្ស៊ីបានបញ្ជូនលិខិតផ្លូវការមួយ ដោយបញ្ជាក់ថា ប្រសិនបើដំណើរការនៃការចូលជាសមាជិកសហភាពអឺរ៉ុបនៅតែបន្ត ភាគីរុស្ស៊ីនឹងផ្អាក ឬលុបចោលកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ផលិត​ផល​ប្រេង និងត្បូងពេជ្រមិនទាន់កែច្នៃ ដោយឯកតោភាគី»។

អាមេនី ដែលជាប្រទេសគ្មានឆ្នេរ​សមុទ្រ និងមានប្រជាជនប្រហែល ៣ លាននាក់ ជាប្រពៃណីមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី ហើយក៏ជាសមាជិកនៃប្លុកសេដ្ឋកិច្ចដឹកនាំដោយរុស្ស៊ីផងដែរ។ ប្រទេសនេះក៏ជាកន្លែងដាក់មូលដ្ឋានទ័ពរុស្ស៊ី និងពឹងផ្អែកខ្លាំងលើទីក្រុងមូស្គូសម្រាប់វិស័យ​ថាមពល ដោយកាលពីឆ្នាំមុន ៨២​ភាគរយនៃឧស្ម័នរបស់​ប្រទេស​​នេះ​​គឺ​មាន​ប្រភព​​នាំចូលពីរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax។

ប៉ុន្តែ ទំនាក់ទំនងជាមួយទីក្រុងមូស្គូកាន់តែមានភាពរកាំរកូសខ្លាំង ចាប់តាំងពីប្រទេសអាស៊ែបៃហ្សង់ បានប្រើកម្លាំងបាយវាយឆ្មក់​យកតំបន់ផ្តាច់ខ្លួន ណាហ្គរណូ-ការ៉ាបាក់ (Nagorno-Karabakh) ដែល​មាន​ប្រជាជន​​អាមេនី​ប្រមាន​ជាង​១០ម៉ឺននាក់​តាំងទីលំនៅ​ កាលពីខែកញ្ញា ឆ្នាំ២០២៣ ដែលបានបង្ខំឲ្យជនជាតិភាគតិចអាមេនីរត់ភៀសខ្លួនយ៉ាងគំហុក បើទោះបីជាមានវត្តមានកងកម្លាំងរក្សាសន្តិភាពរុស្ស៊ីនៅទីនោះក៏ដោយ។

លោក ផាស៊ីនីយ៉ាន ដែលបានចោទប្រកាន់រុស្ស៊ីនាពេលនោះថា បានបរាជ័យក្នុងការការពារប្រទេសរបស់លោក ចាប់តាំងពីពេលនោះមក បានព្យាយាមពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទីក្រុងព្រុចសែល (សហភាពអឺរ៉ុប) និងទីក្រុងវ៉ាស៊ីនតោន  ព្រមទាំងបានផ្អាកការចូលរួមរបស់អាមេនីនៅក្នុងប្លុកការពារជាតិក្នុងតំបន់ដែលដឹកនាំដោយរុស្ស៊ីថែមទៀតផង៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post រុស្ស៊ី ព្រមាន​​អាមេនី​ថា នឹង​​​ផ្តាច់ប្រេង ឧស្ម័ន និង​ត្បូង តម្លៃ​ថោក បើ​នៅតែ​ព្យាយាម​ចូល​ជាសមាជិក​​អឺរ៉ុប appeared first on Kampuchea Thmey Daily.

EU បដិសេធ​ចាកចេញពីទីក្រុងកៀវ បើទោះបី​ រុស្ស៊ី​គំរាមវាយប្រហារ​​ខ្លំាង​ក្លាលើ​​អ៊ុយក្រែន​​​​​​
អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បានលើកឡើង​នៅ​ថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ថា សហភាពអឺរ៉ុប (EU) នឹងមិនជម្លៀស​បេសកកម្មការទូតរបស់ខ្លួនចេញពីទីក្រុងកៀវនោះទេ​ បើ​​ទោះ​បី​ជា មានការគំរាមកំហែងពីសំណាក់រុស្ស៊ី អំពីលទ្ធភាព​នៃការវាយប្រហារ នៅថ្ងៃទី ៩ ខែឧសភា ចំថ្ងៃ​ដែលរុស្ស៊ី​​​ប្រារព្វ​ព្យុហយាត្រា​ជ័យជម្នះ​ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន kyivpost។

រូបភាព៖Reuters

អ្នកនាំពាក្យកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោក Anouar El Anouni បាននិយាយថា «សម្រាប់ពួកយើងដែលជាសហភាពអឺរ៉ុប យើងនឹងមិនផ្លាស់ប្តូរ​ជំហរ ឬវត្តមានរបស់យើងនៅក្នុងទីក្រុងកៀវឡើយ។ ជាអកុសល ការវាយប្រហាររបស់រុស្ស៊ីគឺជា តថភាពប្រចាំថ្ងៃនៅក្នុងទីក្រុងកៀវ និងកន្លែងផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែន»។

លោក បាន​បន្ថែមទៀតថា រុស្ស៊ីកំពុងព្យាយាមជាថ្មីម្តងទៀតយ៉ាងអាក្រក់បំផុត ក្នុងការទម្លាក់កំហុសលើអ៊ុយក្រែន ចំពោះសង្គ្រាមឈ្លានពានដែលបង្កឡើងដោយខ្លួនឯង។ ជាក់ស្ដែង ការគំរាមកំហែងជាសាធារណៈរបស់រុស្ស៊ីក្នុងការវាយប្រហារលើទីក្រុងកៀវ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របង្កើនជម្លោះដោយមិនខ្វល់ពីផលវិបាករបស់ខ្លួន។

គួរបញ្ចាក់ដែរថា  រុស្ស៊ីបានព្រមានដល់បេសកកម្មការទូតបរទេស និងអង្គការអន្តរជាតិនានា ថា ខ្លួនអាចនឹងបើក «ការវាយប្រហារសងសឹកទ្រង់ទ្រាយធំ» លើទីក្រុងកៀវ  រួមទាំងការវាយប្រហារលើ «មជ្ឈមណ្ឌលធ្វើសេចក្តីសម្រេចចិត្ត ឬទីតាំងយុទ្ធសាស្ត្រសំខាន់ៗ» ផងដែរ ប្រសិនបើអ៊ុយក្រែនរំខានដល់ព្រឹត្តិការណ៍ថ្ងៃជ័យជម្នះ នៅក្នុងទីក្រុងមូស្គូ។

សេចក្តីព្រមាននេះ បានធ្វើឡើងនៅមុនពិធីអបអរសាទរ «ថ្ងៃជ័យជម្នះ» ថ្ងៃទី ៩ ខែឧសភារបស់រុស្ស៊ី ដែលជាថ្ងៃរំលឹកដល់ជ័យជម្នះរបស់សហភាពសូវៀត លើរបបណាស៊ីអាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post EU បដិសេធ​ចាកចេញពីទីក្រុងកៀវ បើទោះបី​ រុស្ស៊ី​គំរាមវាយប្រហារ​​ខ្លំាង​ក្លាលើ​​អ៊ុយក្រែន​​​​​​ appeared first on Kampuchea Thmey Daily.

លោក ត្រាំ ​បង្ក​ភាព​តានតឹង​ជាមួយ​អឺរ៉ុប​ជាថ្មី ដោយ​​ប្រកាសដំឡើងពន្ធ ២៥% លើរថយន្តនាំចូល​ពីអឺរ៉ុប
ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ ​បាន​​អះអាង​កាលពីថ្ងៃសុក្រ ទី១ ខែឧសភា ថា លោកនឹងបង្កើន ពន្ធគយ​លើ​រថយន្ត និងឡានដឹកទំនិញដែលនាំចូលពីសហភាពអឺរ៉ុប (EU) រហូតដល់ ២៥ ភាគរយ នៅសប្តាហ៍ក្រោយ។ សកម្មភាពនេះ អាចបង្កឲ្យមាន​ភាព​រង្គោះរង្គើដល់សេដ្ឋកិច្ចពិភពលោកក្នុងអំឡុងពេលដ៏រសើបមួយ។

រូបភាព៖Reuters

យោងតាមទីភ្នាក់ងារសារព័ត៌មាន aljazeera លោក ត្រាំ បានបង្ហោះលើបណ្តាញសង្គម Truth Social ឲ្យ​ដឹង​ថា សហភាពអឺរ៉ុប «មិនបានអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានព្រមព្រៀងគ្នាទាំងស្រុងរបស់យើងនោះទេ» ទោះបីជា​យ៉ាង​ណា​ លោក​ ត្រាំ មិនបានបញ្ជាក់លម្អិត អំពីចំណុចដែលលោកជំទាស់នៅក្នុងការបង្ហោះនោះក៏ដោយ។

នៅពេលដែលក្រុមអ្នកយកព័ត៌មានបានសាកសួរកាលពីថ្ងៃសុក្រ អំពីការដំឡើងពន្ធនាំចូល ក្នុងខណៈពេលដែលលោកកំពុងចាកចេញពីសេតវិមានទៅកាន់រដ្ឋផ្លរីដា (Florida) លោកត្រាំបានមានប្រសាសន៍ថា សហភាពអឺរ៉ុបមិនបានអនុវត្តតាមក្របខ័ណ្ឌពាណិជ្ជកម្មកាលពីឆ្នាំមុន «ដូចទម្លាប់» នោះទេ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតអំពីប្រភពនៃភាពតានតឹងនេះឡើយ។ លោកបានបន្ថែមដោយជឿជាក់ថា ការផ្លាស់ប្តូរទៅរកការយកពន្ធខ្ពស់ជាងមុននេះ «នឹងបង្ខំឲ្យពួកគេផ្លាស់ប្តូរការផលិតនៅតាមរោងចក្ររបស់ពួកគេមកកាន់សហរដ្ឋអាមេរិកឲ្យបានកាន់តែលឿន»។

លោកត្រាំ និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីខែកក្កដាឆ្នាំមុន។ កិច្ចព្រមព្រៀងនោះបានកំណត់ កម្រិតពន្ធត្រឹម ១៥ ភាគរយ លើទំនិញភាគច្រើន ប៉ុន្តែនៅឆ្នាំនេះ តុលាការកំពូលបានសម្រេចប្រឆាំងនឹងអំណាចផ្លូវច្បាប់ដែលលោកបានប្រើប្រាស់ដើម្បីយកពន្ធនោះ។

កត្តានេះបានធ្វើឲ្យលោកស្វែងរកអំណាចផ្លូវច្បាប់ផ្សេងមកជំនួសវិញ ហើយរដ្ឋបាលរបស់លោកបានដាក់ចេញនូវពន្ធ ១០ ភាគរយ ក្នុងអំឡុងពេលដែលកំពុងស៊ើបអង្កេតលើអតុល្យភាពពាណិជ្ជកម្ម និងបញ្ហាសន្តិសុខជាតិ ដើម្បីដាក់ចេញនូវពន្ធគយថ្មីៗ សម្រាប់មកបំពេញបន្ថែមនូវចំណូលដែលបានបាត់បង់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post លោក ត្រាំ ​បង្ក​ភាព​តានតឹង​ជាមួយ​អឺរ៉ុប​ជាថ្មី ដោយ​​ប្រកាសដំឡើងពន្ធ ២៥% លើរថយន្តនាំចូល​ពីអឺរ៉ុប appeared first on Kampuchea Thmey Daily.

និយតករ​បច្ចេកវិទ្យា​អឺរ៉ុប​ រក​ឃើញ​ថា ក្រុមហ៊ុនមេ​​របស់​ Facebook និង Instagram បំពាន​ច្បាប់​
ក្រុមហ៊ុន Meta Platforms (META.O) ដែលជាម្ចាស់ Facebook និង Instagram ត្រូវបានចោទប្រកាន់កាលពីថ្ងៃពុធទី២៩ ខែមេសា ថា បានរំលោភលើច្បាប់បច្ចេកវិទ្យាសំខាន់ៗរបស់សហភាពអឺរ៉ុប (EU)។ និយតករ​បច្ចេកវិទ្យា​របស់សហភាពអឺរ៉ុប បានបញ្ជាក់ថា ក្រុមហ៊ុនត្រូវតែពង្រឹងវិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់កុមារដែលមានអាយុក្រោម ១៣ ឆ្នាំ មិនឲ្យចូលប្រើប្រាស់បណ្តាញសង្គមទាំងនេះ។

រូបភាព៖Reuters

ការចោទប្រកាន់ទាំងនេះ ឬហៅថា លទ្ធផលបឋម ស្ថិតនៅក្រោមច្បាប់ស្តីពីសេវាកម្មឌីជីថល ដែលតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យា​ខ្នាត​​យក្ស​ទាំង​ឡាយ បង្កើនការយកចិត្តទុកដាក់ក្នុងការដោះស្រាយមាតិកាខុសច្បាប់ និងមានគ្រោះថ្នាក់នៅលើបណ្តាញរបស់ពួកគេ។ ការចោទប្រកាន់នេះបានកើតឡើង បន្ទាប់ពីមានការស៊ើបអង្កេតរយៈពេល ២ ឆ្នាំ ដោយគណៈកម្មការអឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មាន Reuters។

ចំណាត់ការរបស់សហភាពអឺរ៉ុប បានកើតឡើងចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក អំពីផលប៉ះពាល់នៃបណ្តាញសង្គមទៅលើកុមារ អាជីវកម្ម និងរដ្ឋាភិបាល ដែលជំរុញឲ្យមានការអំពាវនាវដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗ បង្ហាញពីភាពម្ចាស់ការ និងដាក់ចេញនូវវិធានការនានាដែលមានប្រសិទ្ធភាពជាងមុន។

អ្នកអនុវត្តច្បាប់បច្ចេកវិទ្យារបស់សហភាពអឺរ៉ុប បានលើកឡើងថា ក្រុមហ៊ុន Meta មិនបានធ្វើការងារឲ្យបានគ្រប់គ្រាន់ក្នុងការអនុវត្តការរឹតបន្តឹងអាយុសម្រាប់ Facebook និង Instagram នោះទេ ហើយវិធានការនានាដើម្បីកំណត់អត្តសញ្ញាណកុមារដែលមានអាយុក្រោម ១៣ ឆ្នាំ និងការលុបពួកគេចេញនៅពេលពួកគេចូលប្រើប្រាស់សេវាកម្មទាំងនេះ គឺនៅមានកម្រិត (មិនទាន់គ្រប់គ្រាន់) នៅឡើយ។

លោកស្រី Henna Virkkunen ប្រធានផ្នែកបច្ចេកវិទ្យារបស់សហភាពអឺរ៉ុប បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លទ្ធផលបឋមរបស់យើងបង្ហាញថា Instagram និង Facebook កំពុងធ្វើកិច្ចការតិចតួចបំផុត ដើម្បីរារាំងកុមារដែលមានអាយុក្រោមការកំណត់នេះ មិនឲ្យចូលប្រើប្រាស់សេវាកម្មរបស់ពួកគេ»។

លោកស្រីបានមានប្រសាសន៍ថា៖ «លក្ខខណ្ឌនៃការប្រើប្រាស់ មិនគួរគ្រាន់តែជាសំណេរនៅលើក្រដាសនោះទេ ប៉ុន្តែវាត្រូវតែជាមូលដ្ឋានគ្រឹះសម្រាប់សកម្មភាពជាក់ស្តែង ដើម្បីការពារអ្នកប្រើប្រាស់ ដែលក្នុងនោះរួមមានទាំងកុមារផងដែរ»។

ជាក់ស្ដែង ក្រុមហ៊ុន Meta បានបញ្ជាក់ថា ខ្លួនមិនយល់ស្របនឹងលទ្ធផលបឋមនេះឡើយ ដែលភាគីក្រុមហ៊ុនអាចធ្វើការឆ្លើយតបទៅនឹងការចោទប្រកាន់ និងដាក់ចេញនូវវិធានការនានា មុនពេលគណៈកម្មការចេញសេចក្តីសម្រេចចុងក្រោយ។ យ៉ាងណា ការរំលោភលើច្បាប់ DSA អាចធ្វើឲ្យក្រុមហ៊ុនប្រឈមនឹងការផាកពិន័យជាប្រាក់រហូតដល់ ៦% នៃចំណូលសរុបប្រចាំឆ្នាំរបស់ពួកគេនៅទូទាំងពិភពលោក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post និយតករ​បច្ចេកវិទ្យា​អឺរ៉ុប​ រក​ឃើញ​ថា ក្រុមហ៊ុនមេ​​របស់​ Facebook និង Instagram បំពាន​ច្បាប់​ appeared first on Kampuchea Thmey Daily.

អ្វីជាការខាត​បង់របស់ អឺរ៉ុបនិង​រុស្ស៊ី ក្នុងពេលផ្តាច់​ទំនាក់ទំនង ព្រោះតែសង្គ្រាមអ៊ុយក្រែន?​
​អរិភាព​​រវាងអឺរ៉ុប​និង​រុស្ស៊ី​ចាប់តាំងពី​​កា​រផ្តុះ​ឡើង​នៃ​សង្គ្រាម​អ៊ុយក្រែន​ដែលបង្ក​ឡើង​ដោយ​ភាគីរុស្ស៊ី​ បាន​​នាំ​​​ទៅដល់​ការកាត់ផ្ដាច់ទំនាក់ទំនងសេដ្ឋកិច្ច និងថាមពល​រវាង​​មហាអំណាច​​រុស្ស៊ី និង​ប្លុក​អឺរ៉ុប​។ ​ការ​ផ្តាច់​ទំនាក់​ទំនង​នោះអាច​«ដាវមុខពីរ» ដែល​បង្ក​ផល​ប៉ះពាល់​​អវិជ្ជមាន​យ៉ាងធ្ងន់ធ្ងរដល់ភាគីទាំងសងខាង។ ជាការ​កត់សម្គាល់ ផលប៉ះពាល់​ចម្បង​ដើរតួ​ជា​ការ​បន្ទាប​បន្ថោក​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ​រយៈពេល​វែង​សម្រាប់​ទីក្រុង​មូស្គូ ​ហើយ​ជាផល​តប​ស្នង​​​ទណ្ឌកម្ម​នោះ​ បាន​បង្កើត​ឲ្យ​មាន​សម្ពាធ​សន្តិសុខ និង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដល់​អឺរ៉ុប​វិញ​នាពេលចុងក្រោយ​នេះ​​។

គិត​ត្រឹម​ឆ្នាំ ២០២៦ ទណ្ឌកម្ម​បាន​ធ្វើ​ឲ្យ​ខូច​កំណើន​សេដ្ឋកិច្ច​របស់​រុស្ស៊ី និង​បង្ខំ​ឲ្យ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​វិស័យ​ការពារជាតិ ខណៈ​ដែល​អឺរ៉ុប​ប្រឈម​មុខ​នឹង​ការ​ចំណាយ​​​លើ​វិស័យ​ថាមពល​ខ្ពស់ និង​ភាព​ចាំបាច់​នៃ​ការ​បំពាក់​អាវុធ​ឡើង​វិញ​យ៉ាង​រហ័ស។ នេះបើយោងតាមប្រភពពី គណៈកម្មការអឺរ៉ុប (European Commission) ។

រូបភាព៖Reuters

ផលប៉ះពាល់សម្រាប់អឺរ៉ុប

ការកាត់ផ្ដាច់ឧស្ម័ន និងប្រេងពីរុស្ស៊ី បានធ្វើឲ្យតម្លៃថាមពលហក់ឡើងខ្ពស់ ដែលប៉ះពាល់ដល់ជីវភាពប្រជាជន និងសមត្ថភាពប្រកួតប្រជែងរបស់ឧស្សាហកម្មអឺរ៉ុប។ កាលពីខែមករា ឆ្នាំ២០២៦ សហភាពអឺរ៉ុបបានអនុម័តច្បាប់កាត់ផ្ដាច់ការនាំចូលឧស្ម័នរុស្ស៊ីទាំងស្រុងត្រឹមឆ្នាំ២០២៧។

ជាក់ស្ដែង រុស្ស៊ីបានអះអាងថា ការកាត់ផ្ដាច់ថាមពល អាចធ្វើឲ្យអឺរ៉ុបខាតបង់រហូតដល់ ៣.៤៨ ទ្រីលានដុល្លារ ត្រឹមដំណាច់​ឆ្នាំ២០២៦។ ទោះជាយ៉ាងណាក៏ដោយ អឺរ៉ុបបានកាត់បន្ថយការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ីដោយជោគជ័យពី ៤៥% ក្នុងឆ្នាំ ២០២១ មកត្រឹម ១២% ក្នុងឆ្នាំ ២០២៥ តាមរយៈ​​​ការ​វិនិយោគ​ថ្មី​លើ​​វិស័យ​ថាមពលកកើតឡើងវិញ និងប្រភពជំនួស។

ផលប៉ះពាល់សម្រាប់រុស្ស៊ី

ចំណូលប្រេង និងឧស្ម័នរបស់រុស្ស៊ីបានធ្លាក់ចុះ ២៤% ក្នុងឆ្នាំ ២០២៥ ហើយត្រូវបានគេព្យាករថា នឹងធ្លាក់ចុះបន្ថែមទៀត ៤៦% ក្នុងឆ្នាំ ២០២៦។ ក្រុមហ៊ុន Gazprom ត្រូវបានគេប៉ាន់ប្រមាណថា នឹងខាតបង់ចំណូលនាំចេញរហូតដល់ ១៦០ ពាន់លានអឺរ៉ូរវាងឆ្នាំ ២០២៥-២០៣០ ដោយសារតែការបាត់បង់ទីផ្សារអឺរ៉ុប។

គិតត្រឹមខែមេសា ឆ្នាំ ២០២៦ សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទណ្ឌកម្មលើកទី ២០ របស់ខ្លួន ដោយរឹតត្បិតការដឹកជញ្ជូនថាមពល សេវាកម្មហិរញ្ញវត្ថុ និងរូបិយប័ណ្ណគ្រីបតូ។ ទ្រព្យសកម្មរបស់រុស្ស៊ីប្រមាណ ៤៥០ ពាន់លានដុល្លារនៅតែត្រូវបានបង្កក​​​​ដោយភាគី​អឺរ៉ុប​។

ការបាត់បង់ទីផ្សារអឺរ៉ុប បានបង្ខំឲ្យរុស្ស៊ីងាកទៅរកទីផ្សារអាស៊ី ជាពិសេសប្រទេសចិននិងឥណ្ឌា និងប្រើប្រាស់រូបិយប័ណ្ណក្នុងតំបន់ជំនួសវិញ ប៉ុន្តែការចំណាយលើសង្គ្រាមខ្ពស់ពេក បានធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីចាប់ផ្ដើម មិនអាចទ្រទ្រង់បានក្នុងរយៈពេលវែង។

សរុបជារួមមក ការកាត់ផ្ដាច់នេះនាំមកនូវការ ខាតបង់សេដ្ឋកិច្ច និងតម្លៃទំនិញឡើងថ្លៃសម្រាប់អឺរ៉ុប ប៉ុន្តែសម្រាប់ រុស្ស៊ី វាគឺជាការបាត់បង់លទ្ធភាពហិរញ្ញវត្ថុក្នុងរយៈពេលវែង ដើម្បីទ្រទ្រង់សង្គ្រាម និងការអភិវឌ្ឍន៍ប្រទេស៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post អ្វីជាការខាត​បង់របស់ អឺរ៉ុបនិង​រុស្ស៊ី ក្នុងពេលផ្តាច់​ទំនាក់ទំនង ព្រោះតែសង្គ្រាមអ៊ុយក្រែន?​ appeared first on Kampuchea Thmey Daily.

EU សម្រេចដាក់ទណ្ឌកម្មមីយ៉ាន់ម៉ាមួយឆ្នាំ​ទៀត ​​និង​បន្តផ្អាកគ្រប់ជំនួយហិរញ្ញវត្ថុ
សហភាពអឺរ៉ុប (EU) កាលពីថ្ងៃចន្ទ (២៧ មេសា) ​បាន​សម្រេចបន្តដាក់ទណ្ឌកម្ម​ប្រឆាំង​មីយ៉ាន់ម៉ា​​រហូតដល់​ខែឧសភា ឆ្នាំ២០២៧ ​ដើម្បីរក្សាសម្ពាធលើមេដឹកនាំយោធារបស់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

រដ្ឋមន្រ្តីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ជួបជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង នៅទីក្រុងណាពិដោរ កាលពីថ្ងៃ ២២ មេសា ២០២៦។

ការសម្រេចរបស់ EU ធ្វើឡើងជាង ៥ ឆ្នាំ ក្រោយក្រុមយោធាបាន​ធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី នៅដើមឆ្នាំ ២០២១។ ​

វិធានការ​របស់ប្លុក រួមមានការបង្កកទ្រព្យសម្បត្តិ ការហាមឃាត់ការធ្វើដំណើរ និងការហាមឃាត់ការលក់/ផ្ដល់អាវុធ លើ​បុគ្គលចំនួន ១០៥ នាក់ និងអង្គភាពចំនួន ២២ នៅមីយ៉ាន់ម៉ា។ វិធានការ​ដដែល ត្រូវបានដាក់ចេញជាលើកដំបូងក្រោយ​រដ្ឋប្រហារយោធាខែកុម្ភៈ ឆ្នាំ២០២១ និងការបង្ក្រាបជាបន្តបន្ទាប់របស់របបយោធា​លើអ្នកប្រឆាំង។

ក្រុមប្រឹក្សា EU បាននិយាយក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃចន្ទថា៖ «សហភាពអឺរ៉ុប សូមបញ្ជាក់ជាថ្មីនូវការថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាព​របស់យោធាមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១​»។ ក្រុមប្រឹក្សាបាន​លើកឡើង​ពីការបន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការរឹតត្បិតយ៉ាងទូលំទូលាយលើសេរីភាពជាមូលដ្ឋាន។

ក្រុមប្រឹក្សា​បានអំពាវនាវឱ្យបញ្ចប់អំពើហិង្សាទាំងអស់ និងការដោះលែងមនុស្សដែលត្រូវបានគេឃុំខ្លួនតាមអំពើចិត្ត។

គួរកត់សម្គាល់ផងដែរថា ការសម្រេចរបស់ EU ធ្វើឡើងផងដែរ ក្រោយពីមេដឹកនាំរដ្ឋប្រហារ លោក មីន អ៊ុងឡាំង ត្រូវបានជ្រើសរើសជាប្រធានាធិបតីមីយ៉ាន់ម៉ានៅដើមខែនេះ តាមរយៈការបោះឆ្នោតដែលលោកខាងលិចបាន​ថ្កោលទោសថាជាការបោះឆ្នោត​ក្លែងបន្លំដើម្បីបន្តការគ្រប់គ្រងរបស់យោធា។

​ក្រៅពីវិធានការទណ្ឌកម្ម EU ​បាននិយាយទៀត​ថា ខ្លួននៅតែបន្តដក​ហូតជំនួយហិរញ្ញវត្ថុដោយផ្ទាល់​ទៅរដ្ឋាភិបាលមីយ៉ាន់ម៉ា និងផ្អាកគ្រប់ជំនួយ​ទាំងអស់ ដែលគេអាចរាប់ចាត់ទុកថា ​ផ្ដល់ភាពស្របច្បាប់សម្រាប់​ថ្នាក់ដឹកនាំយោធា​មីយ៉ាន់ម៉ា។​

បច្ចុប្បន្ន ភាពតានតឹងនយោបាយ និងអសន្តិសុខប្រដាប់អាវុធនៅតែមាន​មីយ៉ាន់ម៉ា។ អង្គការសហប្រជាជាតិបាន​និយាយថា មានមនុស្សយ៉ាងហោចណាស់ ៣,៦ លាននាក់ ​បានផ្លាស់ទីលំនៅចាប់តាំងពីរដ្ឋប្រហារមក។ ​សមាគមជំនួយសម្រាប់អ្នកទោសនយោបាយឯណោះវិញ ​បានផ្ទៀងផ្ទាត់ការសម្លាប់មនុស្សជិត ៨​ ០០០ នាក់ និងការចាប់ខ្លួនជិត ៣១​ ០០០ នាក់ ដោយ​ ២២​ ០០០ នាក់ក្នុងនោះ នៅតែបន្ត​ជាប់ឃុំឃាំង មកទល់ពេលនេះ៕

The post EU សម្រេចដាក់ទណ្ឌកម្មមីយ៉ាន់ម៉ាមួយឆ្នាំ​ទៀត ​​និង​បន្តផ្អាកគ្រប់ជំនួយហិរញ្ញវត្ថុ appeared first on Kampuchea Thmey Daily.