ព័ត៌មានអន្ដរជាតិ
EU បដិសេធចាកចេញពីទីក្រុងកៀវ បើទោះបី រុស្ស៊ីគំរាមវាយប្រហារខ្លំាងក្លាលើអ៊ុយក្រែន
អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ថា សហភាពអឺរ៉ុប (EU) នឹងមិនជម្លៀសបេសកកម្មការទូតរបស់ខ្លួនចេញពីទីក្រុងកៀវនោះទេ បើទោះបីជា មានការគំរាមកំហែងពីសំណាក់រុស្ស៊ី អំពីលទ្ធភាពនៃការវាយប្រហារ នៅថ្ងៃទី ៩ ខែឧសភា ចំថ្ងៃដែលរុស្ស៊ីប្រារព្វព្យុហយាត្រាជ័យជម្នះក៏ដោយ។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន kyivpost។

អ្នកនាំពាក្យកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោក Anouar El Anouni បាននិយាយថា «សម្រាប់ពួកយើងដែលជាសហភាពអឺរ៉ុប យើងនឹងមិនផ្លាស់ប្តូរជំហរ ឬវត្តមានរបស់យើងនៅក្នុងទីក្រុងកៀវឡើយ។ ជាអកុសល ការវាយប្រហាររបស់រុស្ស៊ីគឺជា តថភាពប្រចាំថ្ងៃនៅក្នុងទីក្រុងកៀវ និងកន្លែងផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែន»។
លោក បានបន្ថែមទៀតថា រុស្ស៊ីកំពុងព្យាយាមជាថ្មីម្តងទៀតយ៉ាងអាក្រក់បំផុត ក្នុងការទម្លាក់កំហុសលើអ៊ុយក្រែន ចំពោះសង្គ្រាមឈ្លានពានដែលបង្កឡើងដោយខ្លួនឯង។ ជាក់ស្ដែង ការគំរាមកំហែងជាសាធារណៈរបស់រុស្ស៊ីក្នុងការវាយប្រហារលើទីក្រុងកៀវ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របង្កើនជម្លោះដោយមិនខ្វល់ពីផលវិបាករបស់ខ្លួន។
គួរបញ្ចាក់ដែរថា រុស្ស៊ីបានព្រមានដល់បេសកកម្មការទូតបរទេស និងអង្គការអន្តរជាតិនានា ថា ខ្លួនអាចនឹងបើក «ការវាយប្រហារសងសឹកទ្រង់ទ្រាយធំ» លើទីក្រុងកៀវ រួមទាំងការវាយប្រហារលើ «មជ្ឈមណ្ឌលធ្វើសេចក្តីសម្រេចចិត្ត ឬទីតាំងយុទ្ធសាស្ត្រសំខាន់ៗ» ផងដែរ ប្រសិនបើអ៊ុយក្រែនរំខានដល់ព្រឹត្តិការណ៍ថ្ងៃជ័យជម្នះ នៅក្នុងទីក្រុងមូស្គូ។
សេចក្តីព្រមាននេះ បានធ្វើឡើងនៅមុនពិធីអបអរសាទរ «ថ្ងៃជ័យជម្នះ» ថ្ងៃទី ៩ ខែឧសភារបស់រុស្ស៊ី ដែលជាថ្ងៃរំលឹកដល់ជ័យជម្នះរបស់សហភាពសូវៀត លើរបបណាស៊ីអាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


