ព័ត៌មានអន្ដរជាតិ
និយតករបច្ចេកវិទ្យាអឺរ៉ុប រកឃើញថា ក្រុមហ៊ុនមេរបស់ Facebook និង Instagram បំពានច្បាប់
ក្រុមហ៊ុន Meta Platforms (META.O) ដែលជាម្ចាស់ Facebook និង Instagram ត្រូវបានចោទប្រកាន់កាលពីថ្ងៃពុធទី២៩ ខែមេសា ថា បានរំលោភលើច្បាប់បច្ចេកវិទ្យាសំខាន់ៗរបស់សហភាពអឺរ៉ុប (EU)។ និយតករបច្ចេកវិទ្យារបស់សហភាពអឺរ៉ុប បានបញ្ជាក់ថា ក្រុមហ៊ុនត្រូវតែពង្រឹងវិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់កុមារដែលមានអាយុក្រោម ១៣ ឆ្នាំ មិនឲ្យចូលប្រើប្រាស់បណ្តាញសង្គមទាំងនេះ។

ការចោទប្រកាន់ទាំងនេះ ឬហៅថា លទ្ធផលបឋម ស្ថិតនៅក្រោមច្បាប់ស្តីពីសេវាកម្មឌីជីថល ដែលតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សទាំងឡាយ បង្កើនការយកចិត្តទុកដាក់ក្នុងការដោះស្រាយមាតិកាខុសច្បាប់ និងមានគ្រោះថ្នាក់នៅលើបណ្តាញរបស់ពួកគេ។ ការចោទប្រកាន់នេះបានកើតឡើង បន្ទាប់ពីមានការស៊ើបអង្កេតរយៈពេល ២ ឆ្នាំ ដោយគណៈកម្មការអឺរ៉ុប។ នេះបើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មាន Reuters។
ចំណាត់ការរបស់សហភាពអឺរ៉ុប បានកើតឡើងចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក អំពីផលប៉ះពាល់នៃបណ្តាញសង្គមទៅលើកុមារ អាជីវកម្ម និងរដ្ឋាភិបាល ដែលជំរុញឲ្យមានការអំពាវនាវដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗ បង្ហាញពីភាពម្ចាស់ការ និងដាក់ចេញនូវវិធានការនានាដែលមានប្រសិទ្ធភាពជាងមុន។
អ្នកអនុវត្តច្បាប់បច្ចេកវិទ្យារបស់សហភាពអឺរ៉ុប បានលើកឡើងថា ក្រុមហ៊ុន Meta មិនបានធ្វើការងារឲ្យបានគ្រប់គ្រាន់ក្នុងការអនុវត្តការរឹតបន្តឹងអាយុសម្រាប់ Facebook និង Instagram នោះទេ ហើយវិធានការនានាដើម្បីកំណត់អត្តសញ្ញាណកុមារដែលមានអាយុក្រោម ១៣ ឆ្នាំ និងការលុបពួកគេចេញនៅពេលពួកគេចូលប្រើប្រាស់សេវាកម្មទាំងនេះ គឺនៅមានកម្រិត (មិនទាន់គ្រប់គ្រាន់) នៅឡើយ។
លោកស្រី Henna Virkkunen ប្រធានផ្នែកបច្ចេកវិទ្យារបស់សហភាពអឺរ៉ុប បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លទ្ធផលបឋមរបស់យើងបង្ហាញថា Instagram និង Facebook កំពុងធ្វើកិច្ចការតិចតួចបំផុត ដើម្បីរារាំងកុមារដែលមានអាយុក្រោមការកំណត់នេះ មិនឲ្យចូលប្រើប្រាស់សេវាកម្មរបស់ពួកគេ»។
លោកស្រីបានមានប្រសាសន៍ថា៖ «លក្ខខណ្ឌនៃការប្រើប្រាស់ មិនគួរគ្រាន់តែជាសំណេរនៅលើក្រដាសនោះទេ ប៉ុន្តែវាត្រូវតែជាមូលដ្ឋានគ្រឹះសម្រាប់សកម្មភាពជាក់ស្តែង ដើម្បីការពារអ្នកប្រើប្រាស់ ដែលក្នុងនោះរួមមានទាំងកុមារផងដែរ»។
ជាក់ស្ដែង ក្រុមហ៊ុន Meta បានបញ្ជាក់ថា ខ្លួនមិនយល់ស្របនឹងលទ្ធផលបឋមនេះឡើយ ដែលភាគីក្រុមហ៊ុនអាចធ្វើការឆ្លើយតបទៅនឹងការចោទប្រកាន់ និងដាក់ចេញនូវវិធានការនានា មុនពេលគណៈកម្មការចេញសេចក្តីសម្រេចចុងក្រោយ។ យ៉ាងណា ការរំលោភលើច្បាប់ DSA អាចធ្វើឲ្យក្រុមហ៊ុនប្រឈមនឹងការផាកពិន័យជាប្រាក់រហូតដល់ ៦% នៃចំណូលសរុបប្រចាំឆ្នាំរបស់ពួកគេនៅទូទាំងពិភពលោក៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


