សាជីវកម្មធានាឥណទានកម្ពុជា Archives - Kampuchea Thmey Daily

សាជីវកម្មធានាឥណទានកម្ពុជា ​ផ្តល់ការធានាប្រាក់កម្ចី កើនដល់ជាង ៥០០ លានដុល្លារ​
គិតត្រឹមដំណាច់ឆ្នាំ ​២០២៥ ​សាជីវកម្មធានាឥណទានកម្ពុជា ​(CGCC) ​បានផ្តល់​ការ​ធា​នា​លើកម្ចី​អាជីវកម្ម ​ដល់សហគ្រាសខ្នាតមីក្រូ តូច និង​មធ្យម ​(MSMEs) ​ចំនួន ​៩៥៥៦ ​កម្ចី​ ស្មើនឹងទំហំទឹក​ប្រាក់​ឥណទានចំនួន ​៥២១ ​លានដុល្លារ​ ​ដែលផ្តល់លទ្ធភាពដល់សហគ្រាស​​មានទុន​បន្តនិរន្តភាព ​និងពង្រីកអាជីវកម្ម ​បន្ទាប់ទទួលរងផល​ប៉ះពាល់​​ដោយសារ​ការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ច។​

​លោក ណូ លីដា អគ្គនាយក ​CGCC​ មានប្រសាសន៍ថា ​សាជីវកម្ម​ធានា​​ឥណ​ទានកម្ពុជា ​បានធានារ៉ាប់រងរហូតដល់ ​៨០% ​នៃ​ប្រាក់កម្ចីរបស់​សហគ្រាស​ខ្នាតតូច និង​មធ្យម ​ខណៈ​រាជរដ្ឋាភិបាល រំពឹងថា ធនា​គារ និង​គ្រឹះ​ស្ថាន​​មីក្រូហិរញ្ញវត្ថុ នឹង​អាចមាន​លទ្ធ​ភាព​​ច្រើនជាង​មុន​ក្នុងការបញ្ចេញ​ឥណ​ទាន​តាមតម្រូវ​ការ​ជូន​​​ទៅដល់​សហគ្រាស​ខ្នាតតូច ​និង​មធ្យម។ ​

​CGCC គឺជាសហគ្រាសសាធារណៈ ​ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើន​បរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ​

​ផលិតផល និង​សេវាកម្មចម្បងរបស់ ​CGCC រួមមាន ​ការធានាកម្ចីក្នុងវិស័យធនាគារ, ការធានា​សញ្ញាបណ្ណក្នុងវិស័យមូលបត្រ, និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅ​កាត់ថា (EPIC)៕

អត្ថបទ៖ ឡេង ដេត

The post សាជីវកម្មធានាឥណទានកម្ពុជា ​ផ្តល់ការធានាប្រាក់កម្ចី កើនដល់ជាង ៥០០ លានដុល្លារ​ appeared first on Kampuchea Thmey Daily.

ស្ថាប័នហិរញ្ញវត្ថុពីររួមគ្នាជំរុញការ​អភិវឌ្ឍ​ និងស្វែងរកដំណោះស្រាយហិរញ្ញវត្ថុថ្មីសម្រាប់ធុរកិច្ចនៅកម្ពុជា ​
សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា  និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) សម្រេចបាននូវកិច្ចសហការដើម្បីចូលរួមការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ជាពិសេសគឺការ​ស្វែងរកដំណោះស្រាយហិរញ្ញវត្ថុថ្មីសម្រាប់ធុរកិច្ចនៅកម្ពុជា ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ ដើរឱ្យ​ស្របតាមចក្ខុវិស័យនៃការអភិវឌ្ឍវិស័យមូលបត្ររយៈពេលវែង។

សម្រាប់កិច្ចសហការរវាងស្ថាប័នទាំងពីរធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា​តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈ (MoU) ក្រោមអធិបតីភាពរបស់លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (SERC)។

ថ្លែងក្នុងពិធីចុះ MoU នោះ​លោក ស៊ូ សុជាតិថា សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្ម ដោយ​ជាអ្នកតំណាងឱ្យក្រុមហ៊ុនមូលបត្រ ព្រមទាំងជាអ្នកសម្របសម្រួលទំនាក់ទំនងរវាងនិយ័តករ និង​អ្នកចូលរួមក្នុងទីផ្សារជាក់ស្តែង ដើម្បីចូលរួមគាំទ្រ និងជំរុញការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា ខណៈដែល CGCC មានបេសកកម្មផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​ដែល​ផ្តល់​ឱ្យ​អាជីវកម្ម​ ​ដើម្បី​ចែករំលែក​ហា​និ​ភ័យ​ជាមួយ​ស្ថាប័ន​ផ្តល់​ក​ម្ចី ​និង​បង្កើន​បរិយាប​ន្ន​ហិរញ្ញវត្ថុ។

លោកបានលើកឡើងថា៖«MoU នាថ្ងៃនេះ​គឺពិតជាមានសារៈសំខាន់ និងអត្ថន័យសម្រាប់ការចូលរួមគាំទ្រការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា ដែលបង្ហាញថាសមាគមក្រុមហ៊ុនមូលបត្រកម្ពុជា និង CGCC មានការប្តេជ្ញាចិត្តសហការគ្នា ដើម្បី​ស្វែងរកដំណោះស្រាយហិរញ្ញវត្ថុថ្មីសម្រាប់ធុរកិច្ចនៅកម្ពុជា ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ ដែល​ស្របតាមចក្ខុវិស័យរបស់ SERC និងរាជរដ្ឋាភិបាលកម្ពុជា»។

បើយោងតាមលោក ស៊ូ សុជាតិ ​នាពេលបច្ចុប្បន្ន កម្ពុជាមានផលិតផលចំនួន ៥ នៅលើទីផ្សារមូលបត្រកម្ពុជា រួមមានមូលបត្រកម្មសិទ្ធិ ដែលហៅថាភាគហ៊ុន, មូលបត្របំណុល ដែលហៅថាសញ្ញាបណ្ណ, មូលនិធិនៃគម្រោងវិនិយោគរួម ឧបករណ៍និស្សន្ទ និងទ្រព្យឌីជីថល ខណៈដែលឧបករណ៍ និងសេវាថ្មីៗផ្សេងទៀត ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ និងនឹងត្រូវដាក់ឱ្យដំណើរការជាបន្តបន្ទាប់។

«ការចូល​រួមរបស់ CGCC អាចផ្តល់នូវការធានា និងជួយបង្កើនការជឿទុកចិត្តរបស់វិនិយោគិនចំពោះ​ទីផ្សារ​មូលបត្រ ជាពិសេស​ទីផ្សារមូលបត្របំណុល និងជំរុញការចូលរួមខ្ពស់។ តាមរយៈ MoU នាថ្ងៃនេះ ខ្ញុំជឿជាក់ថា ទីផ្សារមូលបត្របំណុលនៅកម្ពុជា នឹងកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងនាមជានិយ័តករ​វិស័យ ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើមនេះ ហើយរំពឹងថានឹងសហការ​​យ៉ាងជិតស្និទ្ធជាមួយសមាគមក្រុមហ៊ុនមូលបត្រកម្ពុជា និង CGCC ដើម្បីឱ្យ MoU នេះនាំមកនូវលទ្ធផលជាក់ស្តែង»។ នេះបើយោងតាម ស៊ូ សុជាតិ។

បើយោងតាម SERC  នាពេលបច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនបោះផ្សាយលក់មូលបត្រចំនួន ២៥ ដែលក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ១៤ បានបោះផ្សាយលក់មូលបត្របំណុល ដែលរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព ដែលស្របតាមស្តង់ដារអន្តរជាតិ។ ក្រុមហ៊ុនទាំង ២៥ នេះ បានប្រមូលសាច់ប្រាក់ពីទីផ្សារជិត ៥៤០លានដុល្លារ៕

The post ស្ថាប័នហិរញ្ញវត្ថុពីររួមគ្នាជំរុញការ​អភិវឌ្ឍ​ និងស្វែងរកដំណោះស្រាយហិរញ្ញវត្ថុថ្មីសម្រាប់ធុរកិច្ចនៅកម្ពុជា ​ appeared first on Kampuchea Thmey Daily.

គ្រឹះស្ថានហិរញ្ញវត្ថុពីរចាប់ដៃគ្នាលើ​គម្រោងធានាឥណទានបោះដុំ ទំហំ ៥០លានដុល្លារដល់ SMEs
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងធនាគារវីង (ខេមបូឌា) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងធានាឥណទានបោះដុំ (Wholesale Guarantee Scheme – WGS) ដែលមានទំហំសរុប ៥០លានដុល្លារ ដើម្បីចូលរួមចំណែកបង្កើនហិរញ្ញប្បទានដែលអាចផ្តល់ជូនសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។

ការសម្រេចបាននូវកិច្ចព្រមព្រៀងនេះធ្វើឡើងកាលពីថ្ងៃទី១៦ ខែកក្កដា រវាង លោក ណូ លីដា អគ្គនាយក CGCC និងបណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារវីង (ខេមបូឌា) ។​​ តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារវីង ​ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFI) ទី១ របស់ CGCC  ដែលទទួលបានការធានាឥណទានបោះដុំរបស់ CGCC សំដៅបង្កើន និងពង្រីកលទ្ធភាពផ្តល់ហិរញ្ញប្បទានចាំបាច់របស់ធនាគារ ជូនដល់សហគ្រាសធុនតូច និងមធ្យម ​។

បណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារវីង បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យមគឺជាដង្ហើមនៃសេដ្ឋកិច្ចរបស់ប្រទេសជាតិ​ ហើយតាមរយៈភាពជាដៃគូនេះ ស្ថាប័នទាំងពីរកាន់តែមានលទ្ធភាពក្នុងការគាំទ្រដល់ភាពរីកលូតលាស់ បង្កើនភាពធន់ ក៏ដូចជាជំរុញនូវសក្តានុពលរបស់ពួកគេឱ្យអស់ពីលទ្ធភាព។

លោកបានថ្លែងបញ្ជាក់ថា៖«ខ្ញុំជឿជាក់ថា ការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម ប្រៀបបាននឹងកំពុងវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជាយ៉ាងដូច្នេះដែរ។ ដោយមានការសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា យើងកំពុងរួមគ្នាកសាងប្រព័ន្ធហិរញ្ញវត្ថុមួយឱ្យកាន់តែរឹងមាំ និងប្រកបដោយបរិយាបន្ន ដែលអាចជួយ​ដល់សហគ្រិន ក៏ដូចជាពង្រឹងការអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចម្រើននៅទូទាំងប្រទេសកម្ពុជា»។

លោក ណូ​ លីដា អគ្គនាយក CGCC មានប្រសាសន៍ឱ្យដឹងថា ​CGCC មានសេចក្តីសោមនស្សរីករាយដែលបានអនុវត្តគម្រោងធានាឥណទានបោះដុំលើកដំបូងបំផុត ជាមួយធនាគារវីង។ គម្រោងប្រកបដោយនវានុវត្តន៍នេះ នឹងផ្តល់អត្ថប្រយោជន៍រួមដល់ទាំង CGCC និង ធនាគារវីង។

លោកថា៖«គម្រោងនេះ នឹងអាចជួយ CGCC ឱ្យគ្រប់គ្រងគុណភាពធានាឥណទានសរុបប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននិរន្តរភាពរយៈពេលវែងផងដែរ។ សំខាន់បំផុត គម្រោងនេះនឹងបង្កើនហិរញ្ញប្បទានដែលអាចផ្តល់ជូនសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា»។

CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ផលិតផល និងសេវាកម្មចម្បងរបស់ CGCC រួមមាន ការធានាកម្ចីក្នុងវិស័យធនាគារ, ការធានាសញ្ញាបណ្ណក្នុងវិស័យមូលបត្រ, និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលហៅកាត់ថា (EPIC)។

គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ CGCC បានអនុម័តការធានាលើកម្ចីអាជីវកម្មសរុបចំនួន ៥.០២៧ គណនី ដែលស្មើនឹងទឹកប្រាក់ប្រមាណ ៣០៥ លានដុល្លារអាមេរិក៕

The post គ្រឹះស្ថានហិរញ្ញវត្ថុពីរចាប់ដៃគ្នាលើ​គម្រោងធានាឥណទានបោះដុំ ទំហំ ៥០លានដុល្លារដល់ SMEs appeared first on Kampuchea Thmey Daily.

MSMEsជាង៥០០ ទទួលបានការធានារកម្ចីដែលមានទឹកប្រាក់ជាង ៣០៥លានដុល្លារ ពី CGCC
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាលើកម្ចីអាជីវកម្ម ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម(MSMEs)​ចំនួនជាង​ ៥ ០២៧ ស្មើនឹងទំហំទឹកប្រាក់ឥណទានចំនួន៣០៥,៣៣លានដុល្លារនៅក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២៥ ក្នុងការយកទុនទាំងនោះ​ទៅ​បន្តនិរន្តភាពនិងពង្រីកអាជីវកម្ម​របស់ពួកគេ ​។

ជាមួយគ្នានោះដែរ សម្រាប់ឥណទានដេលមានការធានា ក្នុងនោះសន្និធិឥណទានដែលមានការធានាជាង ១៦៦ លានដុល្លារ និង សន្និធិទំហំការធានាឥណទានមាន ១២២,៥ លានដុល្លារ ខណៈឥណទានមិនដំណើការមាន ១០,៩៩%។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CGCC កាលពីថ្ងៃទី៣០ ខែមិថុនា ESGS គឺជាគម្រោងធានាឯកត្តឥណទាន ដែលត្រូវ បានដាក់ឱ្យដំណើរការ បន្ទាប់ពី “គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម – Business Recovery Guarantee Scheme (BRGS)” ដែលត្រូវបានដាក់ចេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ត្រូវបានអស់សុពលភាព នៅ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ស្របតាមការឯកភាពដ៏ខ្ពង់ខ្ពស់បំផុត

លោក ណូ លីដា អគ្គនាយកនៃសារជីវកម្មធានាឥណទានកម្ពុជា បានប្រាប់កម្ពុជាថ្មីកន្លងមកថា សាជីវកម្មធានាឥណទានកម្ពុជា បានធានារ៉ាប់រងរហូតដល់ ៨០% នៃ​ប្រាក់កម្ចីរបស់សហគ្រាសខ្នាតតូច និងមធ្យម ខណៈ​រាជរដ្ឋាភិបាល រំពឹងថា ធនាគារ និង​គ្រឹះ​ស្ថាន​​មីក្រូហិរញ្ញវត្ថុ នឹងអាចមានលទ្ធភាពច្រើនជាងមុនក្នុងការបញ្ចេញ​ឥណ​ទានតាមតម្រូវ​ការ​ជូន​​​ទៅដល់សហគ្រាសខ្នាតតូច និងមធ្យម ដែលរួមមានក្នុងវិស័យស្រូវអង្ករផងដែរ ដែល​មាន​សក្ដា​នុពល ប៉ុន្តែ​គាត់​ខ្វះ​ទ្រព្យធានា ឬហានិភ័យកម្រិតណាមួយ ដែលធនាគារ និង​គ្រឹះ​ស្ថាន​​មី​ក្រូ​ហិរញ្ញវត្ថុ​មិន​អាច​រ៉ាប់​រងបាន ដូច្នេះរាជរដ្ឋាបាលតាមរយៈ CGCC នឹងចូលខ្លួនមក ជួយ​ធា​នា​ទៅ​លើឥណ​ទាន​របស់​សហ​គ្រាសខ្នាតតូច និងមធ្យម។

លោកថា កន្លងមក សាជីវកម្មធានាឥណទានកម្ពុជា បានគាំទ្រជាច្រើនទៅលើការបញ្ចេញ​ឥណទាន​បន្ថែម​​​ដល់ សហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជាលើកម្ចី ២៥៦,៥៨ លានដុល្លារ ក្នុង​នោះ​វិស័យស្រូវអង្ករត្រូវបានចាត់ទុកថា ជាវិស័យអាទិ​ភាព ដែលគិតត្រឹមដំណាច់ឆ្នាំ ២០២៤ មាន​សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមចំនួន ១៣៧ គណនី ត្រូវបានធានា គិតជា​ទំហំ​ទឹក​ប្រាក់​ប្រ​មាណ​ជាង ៣០ លានដុល្លារ។

លោក ណូ លីដា បញ្ជាក់បន្ថែមថា កាលពីខែឧសភា ឆ្នាំ ២០២៤ សាជីវកម្មធានា​ឥណទាន​កម្ពុជា បានដាក់ចេញនូវគម្រោងជាក់លាក់មួយដើម្បីជំរុញការនាំចេញស្រូវ-អង្កររបស់​កម្ពុជា ដែល​ហៅថា គម្រោងធានាឥណទានសម្រាប់ការ​នាំចេញអង្ករ​ក្នុងជំហានទី១ ដែលមាន​ទឹក​ប្រាក់ទំហំដំបូងចំនួន ៣០ លានដុល្លារ ដែលមានស្ថាប័នហិរញ្ញវត្ថុចូលរួមចំនួន ៧ ខណៈ​ឥណ​ទាន​ចំនួនជាង ២០ លានដុល្លារត្រូវបានបញ្ចេញរួចហើយរហូតមកដល់ពេលនេះ។

CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និង អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ផលិតផល និងសេវាកម្មចម្បងរបស់ CGCC រួមមាន ការធានាកម្ចីក្នុងវិស័យ ធនាគារ, ការធានាសញ្ញាបណ្ណក្នុងវិស័យមូលបត្រ, និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែល ហៅកាត់ថា (EPIC)៕

The post MSMEsជាង៥០០ ទទួលបានការធានារកម្ចីដែលមានទឹកប្រាក់ជាង ៣០៥លានដុល្លារ ពី CGCC appeared first on Kampuchea Thmey Daily.

CGCC ក្លាយជាដៃគូរយុទ្ធសាស្រ្តរបស់ GuarantCo លើការធានាឥណទាន​នៃការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពរបស់ Cellcard
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង ស្ថាប័ន GuarantCo កាលពីថ្ងៃទី១៦ ខែកក្កដាម្សិលមិញ​ បានប្រកាសពីការបញ្ចប់ដោយជោគជ័យនូវកិច្ចព្រមព្រៀងលើការធានាជាយុទ្ធសាស្រ្ត​សម្រាប់កញ្ចប់ទឹកប្រាក់កម្ចីចំនួន ១០ លានដុល្លារ​ គាំទ្រលើការធានានូវចំនួនទឹកប្រាក់ ៧០ លានដុល្លារ​របស់ GuarantCo ទៅឱ្យក្រុមហ៊ុន CamGSM PLC (​Cellcard​) លើការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាព។

យោងតាម GuarantCo សម្រាប់ប្រតិបត្តិការដ៏មានសារៈសំខាន់នេះ គឺជារបត់ថ្មីមួយនៅក្នុងការចែករំលែកនូវរចនាសម្ព័ន្ធនៃហានិភ័យនៅក្នុងប្រទេសកម្ពុជា ដោយបង្ហាញពីកិច្ចសហការត្រួសត្រាយរវាងស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ និងអ្នកធានាឥណទានក្នុងស្រុកដែលគ្រប់គ្រងដោយរដ្ឋ។ សម្រាប់ទឹកប្រាក់ធានាឥណទាននេះនឹងផ្តល់នូវអត្ថប្រយោជន៍ជាយុទ្ធសាស្រ្តសំខាន់ៗសម្រាប់ទាំង GuarantCo និង CGCC ដោយ វាអនុញ្ញាតឱ្យក្រុមហ៊ុន GuarantCo ដើម្បីគ្រប់គ្រងដែនកំណត់នៃផលរំខាននានា ខណៈពេលវានឹងបន្តគាំទ្រប្រតិបត្តិការនៃសញ្ញាបណ្ណនិរន្តរភាពរបស់ក្រុមហ៊ុន Cellcard ជាដើម។

​លោក Nishant Kumar នាយកគ្រប់គ្រងការវិនិយោគនៅអាស៊ីរបស់ GuarantCo ​បានមានប្រសាសន៍ថា ស្ថាប័នលោករីករាយក្នុងការចាប់ដៃគូជាមួយ CGCC ដើម្បីត្រួសត្រាយផ្លូវក្នុងការផ្តល់លើការផ្តល់ការធានាឥណទានជារចនាសម្ព័ន្ធដែលជួយសម្រួលដល់ការចូលរួមទាំងក្នុងតំបន់ និងការចែករំលែកហានិភ័យផ្នែកហេដ្ឋារចនាសម្ព័ន្ធ។

លោកថា៖«គំនិតផ្តួចផ្តើមនេះ​បញ្ជាក់ពីការប្តេជ្ញាចិត្ត​របស់យើងចំពោះការអភិវឌ្ឍន៍ទីផ្សារ ការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព និងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្ររបស់យើងនៅអាស៊ីអាគ្នេយ៍។ ការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណបំណុលក្នុងស្រុកដ៏ទាក់ទាញ ដែលបញ្ជូនមូលនិធិមិនមែនធនាគារទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព លើសពីនេះកិច្ចសហប្រតិបត្តិការ​ជាមួយ CGCC នឹងពង្រឹងសមត្ថភាពនៅក្នុងទីផ្សារកម្ពុជា ដែលយើងជឿជាក់ថានឹងបម្រើជាកត្តាជំរុញសម្រាប់កំណើន និងការអភិវឌ្ឍទីផ្សារមូលធនបំណុលរបស់កម្ពុជា»។

លោក ណូ​ លីដា នាយកប្រតិបត្តិនៃCGCC បានមានប្រសាសន៍ថា៖«យើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន GuarantCo តាមរយៈប្រតិបត្តិការ Counter-Guarantee ដែលជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងរបស់យើង ដើម្បីគាំទ្រដល់ការអភិវឌ្ឍទីផ្សារមូលបត្របំណុលក្នុងស្រុករបស់កម្ពុជា។ ប្រតិបត្តិការនេះបានជួយយើងបង្កើនសមត្ថភាពធានាសញ្ញាប័ណ្ណរបស់ CGCC និងគាំទ្រ GuarantCo ជាមួយនឹងប្រតិបត្តិការរបស់យើង​ និងការធានាហានិភ័យបន្ទាប់»។

សម្រាប់ CGCC កិច្ចព្រមព្រៀងនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការវិវត្តន៍ស្ថាប័នរបស់ខ្លួន ដោយសារវាទទួលបានបទពិសោធន៍ផ្ទាល់ជាមួយប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធសំបុត្រធំ និងរៀនពីវិធីសាស្ត្រចែករំលែកហានិភ័យ និងរចនាសម្ព័ន្ធរបស់ GuarantCo ។ ការចូលរួមនេះមិនត្រឹមតែជំរុញការផ្ទេរចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងផ្តល់តួនាទីដល់ CGCC ក្នុងការបង្កើតផលិតផលថ្មីដែលផ្តល់ជូនស្របតាមតម្រូវការហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ភាពជាដៃគូនេះបង្ហាញអំពីការសហការគ្នារវាងស្ថាប័នក្នុងស្រុក និងអន្តរជាតិ​ដើម្បីផ្តល់នូវផលិតផលថ្មីសម្រាប់ហិរញ្ញវត្ថុហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន។ នេះបើយតាម GuarantCo៕

The post CGCC ក្លាយជាដៃគូរយុទ្ធសាស្រ្តរបស់ GuarantCo លើការធានាឥណទាន​នៃការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពរបស់ Cellcard appeared first on Kampuchea Thmey Daily.

CGCC ដាក់ឱ្យដំណើការគម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ចជាមួយទំហំសរុប ២០០លានដុល្លារ
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “គម្រោងធានា ឥណទានដើម្បីជំរុញសេដ្ឋកិច្ច – Economic Stimulus Guarantee Scheme(ESGS)” ដែលមានទំហំសរុប ២០០លានដុល្លារ ចាប់ពីថ្ងៃទី០១ ខែកក្កដា ដើម្បីចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ច ខណៈស្ថានភាពសេដ្ឋកិច្ចសកល និងក្នុងតំបន់នៅប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CGCC កាលពីថ្ងៃទី៣០ ខែមិថុនា ESGS គឺជាគម្រោងធានាឯកត្តឥណទាន ដែលត្រូវ បានដាក់ឱ្យដំណើរការ បន្ទាប់ពី “គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម – Business Recovery Guarantee Scheme (BRGS)” ដែលត្រូវបានដាក់ចេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ត្រូវបានអស់សុពលភាព នៅ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ស្របតាមការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

«ក្រោមគម្រោង ESGS, CGCC បង្កើនវិសាលភាពនៃការធានាជាអតិបរមា រហូតដល់ ៩០% នៃប្រាក់ដើម និង កំណត់កម្រៃធានាឥណទានអប្បបរមាទាបបំផុតត្រឹម ០,៧៥% នៃសន្និធិទំហំការធានាឥណទាន និងមាន លក្ខខណ្ឌអនុគ្រោះមួយចំនួនទៀត ដើម្បីគាំទ្រគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ក្នុងការបង្កើនការផ្តល់កម្ចី អាជីវកម្មដែលចាំបាច់ ជូនដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងខ្នាតធំ សំដៅចូលរួមជំរុញ កំណើនសេដ្ឋកិច្ច ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»។ នេះបើយោងតាម CGCC។

​លោក ណូ លីដា អគ្គនាយកនៃសារជីវកម្មធានាឥណទានកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ ថា សាជីវកម្មធានាឥណទានកម្ពុជា បានធានារ៉ាប់រងរហូតដល់ ៨០% នៃ​ប្រាក់កម្ចីរបស់សហគ្រាសខ្នាតតូច និងមធ្យម ខណៈ​រាជរដ្ឋាភិបាល រំពឹងថា ធនាគារ និង​គ្រឹះ​ស្ថាន​​មីក្រូហិរញ្ញវត្ថុ នឹងអាចមានលទ្ធភាពច្រើនជាងមុនក្នុងការបញ្ចេញ​ឥណ​ទានតាមតម្រូវ​ការ​ជូន​​​ទៅដល់សហគ្រាសខ្នាតតូច និងមធ្យម ដែលរួមមានក្នុងវិស័យស្រូវអង្ករផងដែរ ដែល​មាន​សក្ដា​នុពល ប៉ុន្តែ​គាត់​ខ្វះ​ទ្រព្យធានា ឬហានិភ័យកម្រិតណាមួយ ដែលធនាគារ និង​គ្រឹះ​ស្ថាន​​មី​ក្រូ​ហិរញ្ញវត្ថុ​មិន​អាច​រ៉ាប់​រងបាន ដូច្នេះរាជរដ្ឋាបាលតាមរយៈ CGCC នឹងចូលខ្លួនមក ជួយ​ធា​នា​ទៅ​លើឥណ​ទាន​របស់​សហ​គ្រាសខ្នាតតូច និងមធ្យម។

លោកថា កន្លងមក សាជីវកម្មធានាឥណទានកម្ពុជា បានគាំទ្រជាច្រើនទៅលើការបញ្ចេញ​ឥណទាន​បន្ថែម​​​ដល់ សហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជាលើកម្ចី ២៥៦,៥៨ លានដុល្លារ ក្នុង​នោះ​វិស័យស្រូវអង្ករត្រូវបានចាត់ទុកថា ជាវិស័យអាទិ​ភាព ដែលគិតត្រឹមដំណាច់ឆ្នាំ ២០២៤ មាន​សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមចំនួន ១៣៧ គណនី ត្រូវបានធានា គិតជា​ទំហំ​ទឹក​ប្រាក់​ប្រ​មាណ​ជាង ៣០ លានដុល្លារ។

លោក ណូ លីដា បញ្ជាក់បន្ថែមថា កាលពីខែឧសភា ឆ្នាំ ២០២៤ សាជីវកម្មធានា​ឥណទាន​កម្ពុជា បានដាក់ចេញនូវគម្រោងជាក់លាក់មួយដើម្បីជំរុញការនាំចេញស្រូវ-អង្កររបស់​កម្ពុជា ដែល​ហៅថា គម្រោងធានាឥណទានសម្រាប់ការ​នាំចេញអង្ករ​ក្នុងជំហានទី១ ដែលមាន​ទឹក​ប្រាក់ទំហំដំបូងចំនួន ៣០ លានដុល្លារ ដែលមានស្ថាប័នហិរញ្ញវត្ថុចូលរួមចំនួន ៧ ខណៈ​ឥណ​ទាន​ចំនួនជាង ២០ លានដុល្លារត្រូវបានបញ្ចេញរួចហើយរហូតមកដល់ពេលនេះ។

CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និង អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ផលិតផល និងសេវាកម្មចម្បងរបស់ CGCC រួមមាន ការធានាកម្ចីក្នុងវិស័យ ធនាគារ, ការធានាសញ្ញាបណ្ណក្នុងវិស័យមូលបត្រ, និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែល ហៅកាត់ថា (EPIC)។ គិតត្រឹមថ្ងៃបំណាច់ខែឧសភា ឆ្នាំ២០២៥ CGCC បានអនុម័តការធានាឥណទានចំនួន ៤.៨៧៧ គណនី លើកម្ចីអាជីវកម្ម ប្រមាណ ២៩៤,៣២ លានដុល្លារ នៅទូទាំងប្រទេស៕

The post CGCC ដាក់ឱ្យដំណើការគម្រោងធានាឥណទានដើម្បីជំរុញសេដ្ឋកិច្ចជាមួយទំហំសរុប ២០០លានដុល្លារ appeared first on Kampuchea Thmey Daily.

សហគ្រាសជិត៥ម៉ឺនទទួលបានការធានាប្រាក់កម្ចីជិតជាង២៩០ លានដុល្លារពី CGCC ត្រឹមដំណាច់​ខែឧសភាកន្លងទៅនេះ
សាជីវកម្មធានាឥណទានកម្ពុជា (CGCC)  បានផ្តល់នូវ ឥណទានដែលមានការធានាសរុបជាង ២៩៤ លានដុល្លារគិតត្រឹមដំណាច់ខែឧសភាឆ្នាំ២០២៥ ដោយបានគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (SME) ចំនួន៤ ៦៨៤ និងខ្នាតធំចំនួន១៩៣ ចាប់តាំងពី​ខ្លួនបានចាប់ផ្តើមនៅឆ្នាំ ២០២១។

នេះបើយោងតាមរបាយការណ៍​របស់ CGCC ចេញផ្សាយកាលពីពេលថ្មីៗនេះ ​គិតត្រឹមថ្ងៃទី៣១ ខែឧសភាឆ្នាំ​២០២៥ សន្និធិទំហំការធានាឥណទានសរុបរបស់ CGCC គឺមានចំនួន១៦១,៩៥​លានដុល្លារ ខណៈសន្និធិទំហំការធានាឥណទានមានចំនួន១១៩លានដុល្លារ និងឥណទានមិនដំណើការមានរហូតដល់ ១០,៧៦%។។ ​

​របាយការណ៍ដដែលរបស់ CGCCគូសបញ្ជាក់​ សម្រាប់ឥណទានដែលមានការធានាទាំងនោះ ក្នុងនោះមានសហគ្រិនស្ត្រីមានចំនួន ២ ៥៥០ និង ២ ៣២៧ អាជីវកម្មដេលមិនមែបនគ្រប់គ្រងដោយស្រ្តី។

​លោក ណូ លីដា អគ្គនាយកនៃសារជីវកម្មធានាឥណទានកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ ថា សាជីវកម្មធានាឥណទានកម្ពុជា បានធានារ៉ាប់រងរហូតដល់ ៨០% នៃ​ប្រាក់កម្ចីរបស់សហគ្រាសខ្នាតតូច និងមធ្យម ខណៈ​រាជរដ្ឋាភិបាល រំពឹងថា ធនាគារ និង​គ្រឹះ​ស្ថាន​​មីក្រូហិរញ្ញវត្ថុ នឹងអាចមានលទ្ធភាពច្រើនជាងមុនក្នុងការបញ្ចេញ​ឥណ​ទានតាមតម្រូវ​ការ​ជូន​​​ទៅដល់សហគ្រាសខ្នាតតូច និងមធ្យម ដែលរួមមានក្នុងវិស័យស្រូវអង្ករផងដែរ ដែល​មាន​សក្ដា​នុពល ប៉ុន្តែ​គាត់​ខ្វះ​ទ្រព្យធានា ឬហានិភ័យកម្រិតណាមួយ ដែលធនាគារ និង​គ្រឹះ​ស្ថាន​​មី​ក្រូ​ហិរញ្ញវត្ថុ​មិន​អាច​រ៉ាប់​រងបាន ដូច្នេះរាជរដ្ឋាបាលតាមរយៈ CGCC នឹងចូលខ្លួនមក ជួយ​ធា​នា​ទៅ​លើឥណ​ទាន​របស់​សហ​គ្រាសខ្នាតតូច និងមធ្យម។

លោកថា កន្លងមក សាជីវកម្មធានាឥណទានកម្ពុជា បានគាំទ្រជាច្រើនទៅលើការបញ្ចេញ​ឥណទាន​បន្ថែម​​​ដល់ សហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជាលើកម្ចី ២៥៦,៥៨ លានដុល្លារ ក្នុង​នោះ​វិស័យស្រូវអង្ករត្រូវបានចាត់ទុកថា ជាវិស័យអាទិ​ភាព ដែលគិតត្រឹមដំណាច់ឆ្នាំ ២០២៤ មាន​សហគ្រាសខ្នាតមីក្រូ តូច និងមធ្យមចំនួន ១៣៧ គណនី ត្រូវបានធានា គិតជា​ទំហំ​ទឹក​ប្រាក់​ប្រ​មាណ​ជាង ៣០ លានដុល្លារ។

លោក ណូ លីដា បញ្ជាក់បន្ថែមថា កាលពីខែឧសភា ឆ្នាំ ២០២៤ សាជីវកម្មធានា​ឥណទាន​កម្ពុជា បានដាក់ចេញនូវគម្រោងជាក់លាក់មួយដើម្បីជំរុញការនាំចេញស្រូវ-អង្កររបស់​កម្ពុជា ដែល​ហៅថា គម្រោងធានាឥណទានសម្រាប់ការ​នាំចេញអង្ករ​ក្នុងជំហានទី១ ដែលមាន​ទឹក​ប្រាក់ទំហំដំបូងចំនួន ៣០ លានដុល្លារ ដែលមានស្ថាប័នហិរញ្ញវត្ថុចូលរួមចំនួន ៧ ខណៈ​ឥណ​ទាន​ចំនួនជាង ២០ លានដុល្លារត្រូវបានបញ្ចេញរួចហើយរហូតមកដល់ពេលនេះ។

CGCC ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ ជាមួយនឹងថវិការដ្ឋចំនួន ២០០ លានដុល្លារ។ CGCC គឺជាគ្រឹះស្ថានធានាឥណទាន​ដែលស្ថិតក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​ដើម្បីជួយលើកកម្ពស់ និងអភិវឌ្ឍកំណើននៃសហគ្រាសមីក្រូធុនតូច និងមធ្យម៕

The post សហគ្រាសជិត៥ម៉ឺនទទួលបានការធានាប្រាក់កម្ចីជិតជាង២៩០ លានដុល្លារពី CGCC ត្រឹមដំណាច់​ខែឧសភាកន្លងទៅនេះ appeared first on Kampuchea Thmey Daily.

គ្រឹះស្ថានហិរញ្ញវត្ថុ CGCC ចាប់ដៃជាមួយគម្រោង ​CAPFISH-Capture ជំរុញការវិនិយោគវិស័យជលផល
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងគម្រោង​អភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) គាំទ្រថវិកា​​​​ដោយសហ​ភាពអឺរ៉ុប រួមគ្នាជំរុញកំណើនការវិនិយោគ​ក្នុងអនុវិស័យជលផល​តាមរយៈ​កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ​ (ISF)។

សាជីវកម្មធានាឥណទានកម្ពុជា និងគម្រោង CAPFISH-Capture នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ បានប្រារព្ធនូវវឌ្ឍនភាព​ មួយ​ក្នុង​ការ​ពង្រឹង​បរិយាប័ន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុង​វិស័យ​ជល​ផលក្រោយប្រមូលផលនៅកម្ពុជា។

ពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងគាំទ្រសហគ្រាសកែច្នៃផលផលិតផលជលផលចំនួន ១១ ត្រូវបានរៀបចំឡើងក្រោមកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF)។​

កម្មវិធី ISF គឺជាគំរូ​ហិរញ្ញវត្ថុថ្មីមួយរបស់គម្រោង CAPFISH-Capture ក្រោមការគាំទ្រ​ថវិកាពី​សហ​ភាព​អឺរ៉ុប (EU) អនុវត្តដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងរដ្ឋបាលជលផល (FiA) ហើយកម្មវិធីនេះត្រូវបានគ្រប់គ្រងនិងចាត់ចែងមូលនិធិដោយ CGCC។

កម្មវិធី ISF មានទម្រង់ជាហិរញ្ញវត្ថុបដិភាគ កៀរគរការវិនិយោគសរុបប្រមាណ ២,៥០លាន ដុល្លារ រួមមានកញ្ចប់​មូលនិធិគម្រោងគាំទ្រជាសម្ភារបរិក្ខារចំនួន ១លាន ដុល្លារ (៤០% នៃការវិនិយោគសរុប) ប្រាក់កម្ចីអាជីវកម្មពីគ្រឹះស្ថាន​ហិរញ្ញវត្ថុចូលរួមរបស់ CGCC ជាមួយនឹងការធានាឥណទានពី CGCC ចំនួន ១,២៥លានដុល្លារអាមេរិក (៥០%)  និងសហវិនិយោគផ្ទាល់ពីសហគ្រាសចំនួន ២៥០.០០០ ដុល្លារ (១០%)។

ជាមួយកញ្ចប់ហិរញ្ញប្បទានដំបូងរបស់គម្រោងចំនួន ៣២០.០០០ ដុល្លារ បានទាក់ទាញទុនវិនិយោគបន្ថែមជាប្រាក់កម្ចីមានការធានាចំនួន ៣៤០.០០០ ដុល្លារអាមេរិក ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមរបស់ CGCC ចំនួន ២ ស្ថាប័ន គឺធនាគារអេស៊ីលីដា និងធនាគារមេយប៊ែង រួមជាមួយសហវិនិយោគពីសហគ្រាសផ្ទាល់ចំនួន ៥៨០.០០០ ដុល្លារ៕

The post គ្រឹះស្ថានហិរញ្ញវត្ថុ CGCC ចាប់ដៃជាមួយគម្រោង ​CAPFISH-Capture ជំរុញការវិនិយោគវិស័យជលផល appeared first on Kampuchea Thmey Daily.