ព័ត៌មានជាតិ
MSMEsជាង៥០០ ទទួលបានការធានារកម្ចីដែលមានទឹកប្រាក់ជាង ៣០៥លានដុល្លារ ពី CGCC
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាលើកម្ចីអាជីវកម្ម ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម(MSMEs)ចំនួនជាង ៥ ០២៧ ស្មើនឹងទំហំទឹកប្រាក់ឥណទានចំនួន៣០៥,៣៣លានដុល្លារនៅក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២៥ ក្នុងការយកទុនទាំងនោះទៅបន្តនិរន្តភាពនិងពង្រីកអាជីវកម្មរបស់ពួកគេ ។

ជាមួយគ្នានោះដែរ សម្រាប់ឥណទានដេលមានការធានា ក្នុងនោះសន្និធិឥណទានដែលមានការធានាជាង ១៦៦ លានដុល្លារ និង សន្និធិទំហំការធានាឥណទានមាន ១២២,៥ លានដុល្លារ ខណៈឥណទានមិនដំណើការមាន ១០,៩៩%។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CGCC កាលពីថ្ងៃទី៣០ ខែមិថុនា ESGS គឺជាគម្រោងធានាឯកត្តឥណទាន ដែលត្រូវ បានដាក់ឱ្យដំណើរការ បន្ទាប់ពី “គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម – Business Recovery Guarantee Scheme (BRGS)” ដែលត្រូវបានដាក់ចេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ត្រូវបានអស់សុពលភាព នៅ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ស្របតាមការឯកភាពដ៏ខ្ពង់ខ្ពស់បំផុត
លោក ណូ លីដា អគ្គនាយកនៃសារជីវកម្មធានាឥណទានកម្ពុជា បានប្រាប់កម្ពុជាថ្មីកន្លងមកថា សាជីវកម្មធានាឥណទានកម្ពុជា បានធានារ៉ាប់រងរហូតដល់ ៨០% នៃប្រាក់កម្ចីរបស់សហគ្រាសខ្នាតតូច និងមធ្យម ខណៈរាជរដ្ឋាភិបាល រំពឹងថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងអាចមានលទ្ធភាពច្រើនជាងមុនក្នុងការបញ្ចេញឥណទានតាមតម្រូវការជូនទៅដល់សហគ្រាសខ្នាតតូច និងមធ្យម ដែលរួមមានក្នុងវិស័យស្រូវអង្ករផងដែរ ដែលមានសក្ដានុពល ប៉ុន្តែគាត់ខ្វះទ្រព្យធានា ឬហានិភ័យកម្រិតណាមួយ ដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនអាចរ៉ាប់រងបាន ដូច្នេះរាជរដ្ឋាបាលតាមរយៈ CGCC នឹងចូលខ្លួនមក ជួយធានាទៅលើឥណទានរបស់សហគ្រាសខ្នាតតូច និងមធ្យម។

លោកថា កន្លងមក សាជីវកម្មធានាឥណទានកម្ពុជា បានគាំទ្រជាច្រើនទៅលើការបញ្ចេញឥណទានបន្ថែមដល់ សហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជាលើកម្ចី ២៥៦,៥៨ លានដុល្លារ ក្នុងនោះវិស័យស្រូវអង្ករត្រូវបានចាត់ទុកថា ជាវិស័យអាទិភាព ដែលគិតត្រឹមដំណាច់ឆ្នាំ ២០២៤ មានសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមចំនួន ១៣៧ គណនី ត្រូវបានធានា គិតជាទំហំទឹកប្រាក់ប្រមាណជាង ៣០ លានដុល្លារ។
លោក ណូ លីដា បញ្ជាក់បន្ថែមថា កាលពីខែឧសភា ឆ្នាំ ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា បានដាក់ចេញនូវគម្រោងជាក់លាក់មួយដើម្បីជំរុញការនាំចេញស្រូវ-អង្កររបស់កម្ពុជា ដែលហៅថា គម្រោងធានាឥណទានសម្រាប់ការនាំចេញអង្ករក្នុងជំហានទី១ ដែលមានទឹកប្រាក់ទំហំដំបូងចំនួន ៣០ លានដុល្លារ ដែលមានស្ថាប័នហិរញ្ញវត្ថុចូលរួមចំនួន ៧ ខណៈឥណទានចំនួនជាង ២០ លានដុល្លារត្រូវបានបញ្ចេញរួចហើយរហូតមកដល់ពេលនេះ។

CGCC គឺជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានបេសកកម្មចម្បងក្នុងការផ្តល់ការធានាឥណទាន ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ និង អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ផលិតផល និងសេវាកម្មចម្បងរបស់ CGCC រួមមាន ការធានាកម្ចីក្នុងវិស័យ ធនាគារ, ការធានាសញ្ញាបណ្ណក្នុងវិស័យមូលបត្រ, និងកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែល ហៅកាត់ថា (EPIC)៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


