ព័ត៌មានជាតិ
CGCC ក្លាយជាដៃគូរយុទ្ធសាស្រ្តរបស់ GuarantCo លើការធានាឥណទាននៃការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពរបស់ Cellcard
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និង ស្ថាប័ន GuarantCo កាលពីថ្ងៃទី១៦ ខែកក្កដាម្សិលមិញ បានប្រកាសពីការបញ្ចប់ដោយជោគជ័យនូវកិច្ចព្រមព្រៀងលើការធានាជាយុទ្ធសាស្រ្តសម្រាប់កញ្ចប់ទឹកប្រាក់កម្ចីចំនួន ១០ លានដុល្លារ គាំទ្រលើការធានានូវចំនួនទឹកប្រាក់ ៧០ លានដុល្លាររបស់ GuarantCo ទៅឱ្យក្រុមហ៊ុន CamGSM PLC (Cellcard) លើការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាព។

យោងតាម GuarantCo សម្រាប់ប្រតិបត្តិការដ៏មានសារៈសំខាន់នេះ គឺជារបត់ថ្មីមួយនៅក្នុងការចែករំលែកនូវរចនាសម្ព័ន្ធនៃហានិភ័យនៅក្នុងប្រទេសកម្ពុជា ដោយបង្ហាញពីកិច្ចសហការត្រួសត្រាយរវាងស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ និងអ្នកធានាឥណទានក្នុងស្រុកដែលគ្រប់គ្រងដោយរដ្ឋ។ សម្រាប់ទឹកប្រាក់ធានាឥណទាននេះនឹងផ្តល់នូវអត្ថប្រយោជន៍ជាយុទ្ធសាស្រ្តសំខាន់ៗសម្រាប់ទាំង GuarantCo និង CGCC ដោយ វាអនុញ្ញាតឱ្យក្រុមហ៊ុន GuarantCo ដើម្បីគ្រប់គ្រងដែនកំណត់នៃផលរំខាននានា ខណៈពេលវានឹងបន្តគាំទ្រប្រតិបត្តិការនៃសញ្ញាបណ្ណនិរន្តរភាពរបស់ក្រុមហ៊ុន Cellcard ជាដើម។
លោក Nishant Kumar នាយកគ្រប់គ្រងការវិនិយោគនៅអាស៊ីរបស់ GuarantCo បានមានប្រសាសន៍ថា ស្ថាប័នលោករីករាយក្នុងការចាប់ដៃគូជាមួយ CGCC ដើម្បីត្រួសត្រាយផ្លូវក្នុងការផ្តល់លើការផ្តល់ការធានាឥណទានជារចនាសម្ព័ន្ធដែលជួយសម្រួលដល់ការចូលរួមទាំងក្នុងតំបន់ និងការចែករំលែកហានិភ័យផ្នែកហេដ្ឋារចនាសម្ព័ន្ធ។

លោកថា៖«គំនិតផ្តួចផ្តើមនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះការអភិវឌ្ឍន៍ទីផ្សារ ការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព និងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្ររបស់យើងនៅអាស៊ីអាគ្នេយ៍។ ការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណបំណុលក្នុងស្រុកដ៏ទាក់ទាញ ដែលបញ្ជូនមូលនិធិមិនមែនធនាគារទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព លើសពីនេះកិច្ចសហប្រតិបត្តិការជាមួយ CGCC នឹងពង្រឹងសមត្ថភាពនៅក្នុងទីផ្សារកម្ពុជា ដែលយើងជឿជាក់ថានឹងបម្រើជាកត្តាជំរុញសម្រាប់កំណើន និងការអភិវឌ្ឍទីផ្សារមូលធនបំណុលរបស់កម្ពុជា»។
លោក ណូ លីដា នាយកប្រតិបត្តិនៃCGCC បានមានប្រសាសន៍ថា៖«យើងមានសេចក្តីសោមនស្សរីករាយក្នុងការចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន GuarantCo តាមរយៈប្រតិបត្តិការ Counter-Guarantee ដែលជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងរបស់យើង ដើម្បីគាំទ្រដល់ការអភិវឌ្ឍទីផ្សារមូលបត្របំណុលក្នុងស្រុករបស់កម្ពុជា។ ប្រតិបត្តិការនេះបានជួយយើងបង្កើនសមត្ថភាពធានាសញ្ញាប័ណ្ណរបស់ CGCC និងគាំទ្រ GuarantCo ជាមួយនឹងប្រតិបត្តិការរបស់យើង និងការធានាហានិភ័យបន្ទាប់»។

សម្រាប់ CGCC កិច្ចព្រមព្រៀងនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការវិវត្តន៍ស្ថាប័នរបស់ខ្លួន ដោយសារវាទទួលបានបទពិសោធន៍ផ្ទាល់ជាមួយប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធសំបុត្រធំ និងរៀនពីវិធីសាស្ត្រចែករំលែកហានិភ័យ និងរចនាសម្ព័ន្ធរបស់ GuarantCo ។ ការចូលរួមនេះមិនត្រឹមតែជំរុញការផ្ទេរចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងផ្តល់តួនាទីដល់ CGCC ក្នុងការបង្កើតផលិតផលថ្មីដែលផ្តល់ជូនស្របតាមតម្រូវការហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ភាពជាដៃគូនេះបង្ហាញអំពីការសហការគ្នារវាងស្ថាប័នក្នុងស្រុក និងអន្តរជាតិដើម្បីផ្តល់នូវផលិតផលថ្មីសម្រាប់ហិរញ្ញវត្ថុហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន។ នេះបើយតាម GuarantCo៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


