ព័ត៌មានជាតិ
ស្ថាប័នហិរញ្ញវត្ថុពីររួមគ្នាជំរុញការអភិវឌ្ឍ និងស្វែងរកដំណោះស្រាយហិរញ្ញវត្ថុថ្មីសម្រាប់ធុរកិច្ចនៅកម្ពុជា
សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) សម្រេចបាននូវកិច្ចសហការដើម្បីចូលរួមការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ជាពិសេសគឺការស្វែងរកដំណោះស្រាយហិរញ្ញវត្ថុថ្មីសម្រាប់ធុរកិច្ចនៅកម្ពុជា ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ ដើរឱ្យស្របតាមចក្ខុវិស័យនៃការអភិវឌ្ឍវិស័យមូលបត្ររយៈពេលវែង។

សម្រាប់កិច្ចសហការរវាងស្ថាប័នទាំងពីរធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដាតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈ (MoU) ក្រោមអធិបតីភាពរបស់លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (SERC)។
ថ្លែងក្នុងពិធីចុះ MoU នោះលោក ស៊ូ សុជាតិថា សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្ម ដោយជាអ្នកតំណាងឱ្យក្រុមហ៊ុនមូលបត្រ ព្រមទាំងជាអ្នកសម្របសម្រួលទំនាក់ទំនងរវាងនិយ័តករ និងអ្នកចូលរួមក្នុងទីផ្សារជាក់ស្តែង ដើម្បីចូលរួមគាំទ្រ និងជំរុញការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា ខណៈដែល CGCC មានបេសកកម្មផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។
លោកបានលើកឡើងថា៖«MoU នាថ្ងៃនេះគឺពិតជាមានសារៈសំខាន់ និងអត្ថន័យសម្រាប់ការចូលរួមគាំទ្រការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា ដែលបង្ហាញថាសមាគមក្រុមហ៊ុនមូលបត្រកម្ពុជា និង CGCC មានការប្តេជ្ញាចិត្តសហការគ្នា ដើម្បីស្វែងរកដំណោះស្រាយហិរញ្ញវត្ថុថ្មីសម្រាប់ធុរកិច្ចនៅកម្ពុជា ដើម្បីបង្កើនបរិយាបន្នហិរញ្ញវត្ថុ ដែលស្របតាមចក្ខុវិស័យរបស់ SERC និងរាជរដ្ឋាភិបាលកម្ពុជា»។

បើយោងតាមលោក ស៊ូ សុជាតិ នាពេលបច្ចុប្បន្ន កម្ពុជាមានផលិតផលចំនួន ៥ នៅលើទីផ្សារមូលបត្រកម្ពុជា រួមមានមូលបត្រកម្មសិទ្ធិ ដែលហៅថាភាគហ៊ុន, មូលបត្របំណុល ដែលហៅថាសញ្ញាបណ្ណ, មូលនិធិនៃគម្រោងវិនិយោគរួម ឧបករណ៍និស្សន្ទ និងទ្រព្យឌីជីថល ខណៈដែលឧបករណ៍ និងសេវាថ្មីៗផ្សេងទៀត ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ និងនឹងត្រូវដាក់ឱ្យដំណើរការជាបន្តបន្ទាប់។
«ការចូលរួមរបស់ CGCC អាចផ្តល់នូវការធានា និងជួយបង្កើនការជឿទុកចិត្តរបស់វិនិយោគិនចំពោះទីផ្សារមូលបត្រ ជាពិសេសទីផ្សារមូលបត្របំណុល និងជំរុញការចូលរួមខ្ពស់។ តាមរយៈ MoU នាថ្ងៃនេះ ខ្ញុំជឿជាក់ថា ទីផ្សារមូលបត្របំណុលនៅកម្ពុជា នឹងកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងនាមជានិយ័តករវិស័យ ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើមនេះ ហើយរំពឹងថានឹងសហការយ៉ាងជិតស្និទ្ធជាមួយសមាគមក្រុមហ៊ុនមូលបត្រកម្ពុជា និង CGCC ដើម្បីឱ្យ MoU នេះនាំមកនូវលទ្ធផលជាក់ស្តែង»។ នេះបើយោងតាម ស៊ូ សុជាតិ។

បើយោងតាម SERC នាពេលបច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនបោះផ្សាយលក់មូលបត្រចំនួន ២៥ ដែលក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ១៤ បានបោះផ្សាយលក់មូលបត្របំណុល ដែលរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព ដែលស្របតាមស្តង់ដារអន្តរជាតិ។ ក្រុមហ៊ុនទាំង ២៥ នេះ បានប្រមូលសាច់ប្រាក់ពីទីផ្សារជិត ៥៤០លានដុល្លារ៕
-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


