សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា Archives - Kampuchea Thmey Daily

រំឭកសម្តីសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា៖ គ្រោះថ្នាក់ជាតិធ្ងន់ធ្ងរ ដែលប្រជាជននិយមធ្វើបាតុកម្ម
សាស្រ្តាចារ្យប្រវត្តិសាស្រ្ត សំបូរ មាណ្ណារ៉ា ធ្លាប់បានលើកឡើងថា ការដែលប្រជាជនយើងនិយមធ្វើបាតុកម្ម ហើយបង្កើតនូវគំនិតនៃការតវ៉ាប្រឆាំង ដោយមិនមានគិតទិសដៅពិតប្រាកដ នឹងបង្កឱ្យមានហានិភ័យ និងគ្រោះថ្នាក់ដល់ប្រទេសជាតិដែលបានខិតខំកសាងដល់សព្វថ្ងៃនេះ។

នៅក្នុងកម្មវិធីជជែកពិភាក្សាអំពីប្រធានបទ «តើយុវជនត្រូវគិតពីបញ្ហាអ្វីខ្លះមុនសម្រេចចិត្តចូលរួមធ្វើបាតុកម្មណាមួយ» ដែលរៀបចំដោយសារព័ត៌មានកម្ពុជាថ្មី កាលពីមួយឆ្នាំមុន សាស្រ្តាចារ្យប្រវត្តិសាស្រ្ត សំបូរ មាណ្ណារ៉ា បានលើកឡើងថា យើងត្រូវទទួលស្គាល់ថា ការខុសនូវគំនិត ការខុសនៃទិសដៅដែលយើងបាន ប៉ុន្តែរាល់សកម្មភាពដែលធ្វើបាតុកម្មនោះវាចំណេញដល់ជាតិដែលឬទេ។
លោកបញ្ជាក់ថា៖«តើមានចំណែកមួយណាដែលថាធ្វើទៅ វាជាចំណេញដល់ជាតិ ចំណេញដល់ប្រជាជនយើង ចំណេញដល់សង្គម ឬបង្កឱ្យមានសង្គ្រាមដូចទសវត្ស ៧០ ដែលធ្វើឱ្យមនុស្សខ្មែរទាំងអស់ក្លាយខ្លួនទៅជាអ្នកស្អប់ ស្រឡាញ់ ប្រឆាំងតតាំង រួចហើយទាញនូវមនោគមវិជ្ជាបរទេសនៃមហាអំណាច ទាញអាវុធរបស់បរទេស មកសម្លាប់ច្បាំងគ្នាឯង»។
«សួរថាអ្នកណាអ្នកច្បាំង កុំភ្លេចមិនមែនមនុស្សអាយុ ៦០ឆ្នាំដូចខ្ញុំទេ គឺយុវជន ចឹងដោយសារមានគំនិតជាតិនិយមដែលយើងអត់បានគិតអំពីហានិភ័យយើងក្លាយខ្លួនទៅជាអ្នកសម្លាប់ខ្មែរគ្នាឯង។  ១៧ មេសា ១៩៧៥  មនុស្សទាំងអស់ត្រូវបានចោទប្រកាន់ ហើយត្រូវបានយកទៅសម្លាប់ដោយការសង្ស័យ និងដោយសារតែបាតុកម្មនឹងគំនិតដែលចង់គិតថាខ្លួនឯងមានសេរីភាព ចង់បានប្រជាធិបតេយ្យ ឬចង់បង្ហាញថា អំពីមោទនភាពជាតិនិយម ឬស្នេហាជាតិ»។
នេះជាការលើករបស់ លោក សំបូរ មាណ្ណារ៉ា។

សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ធ្លាប់ជាទីប្រឹក្សា​ផ្ទាល់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា សមាជិក​រាជបណ្ឌិត​សភា​កម្ពុជា ព្រឹទ្ធ​សកលវិទ្យាធិការ​រង នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ប្រធាន​មជ្ឈមណ្ឌល​សិក្សា​អំពី​ខ្មែរ និង​ជា​សាស្ត្រាចារ្យ​ថ្នាក់​ខេមរវិទ្យា និង​ប្រវត្តិសាស្ត្រ​ខ្មែរ ​បាន​ទទួល​មរណភាព កាលពីខែ​មេសា ឆ្នាំ ២០២៤។ ប៉ុន្តែមុនមរណភាព លោកសាស្រ្តាចារ្យ តែងតែចែករំលែកចំណេះដឹង និងផ្តល់ការអប់រំដល់យុវជនជំនាន់ក្រោយឱ្យខិតខំរៀនសូត្រ និងសិក្សាពីប្រវត្តិសាស្រ្តរបស់ខ្លួន ចៀសវាងធ្វើសកម្មភាពនានាប៉ះពាល់ដល់ប្រទេសជាតិ។

គួរជម្រាបថា បើតាមស្ថាប័នជំនាញកម្ពុជា ថ្មីៗនេះមានក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួន បានបំភ្លៃការពិតពាក់ព័ន្ធនឹងគម្រោង កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ដោយបានចោទប្រកាន់មួលបង្កាច់លើ រាជរដ្ឋាភិបាលថា បានកាត់ដីចំនួន ៤ ខេត្តឱ្យទៅបរទេស ឬធ្វើឱ្យបាត់បង់អធិបតេយ្យ។
ក្រុមប្រឆាំងក៏បានប្រើប្រាស់ការចោទប្រកាន់ ដោយបំភ្លៃការពិតនេះ ធ្វើសកម្ម​ភាពអំពាវនាវ បំផុសបំផុល ញុះញង់ និងអូសទាញប្រជាពលរដ្ឋស្លូតត្រង់ក្នុងស្រុក ឱ្យធ្វើបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណនេះ៕

The post រំឭកសម្តីសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា៖ គ្រោះថ្នាក់ជាតិធ្ងន់ធ្ងរ ដែលប្រជាជននិយមធ្វើបាតុកម្ម appeared first on Kampuchea Thmey Daily.

ឯកឧត្ដម ហ៊ុន ម៉ានី ៖ មរណភាពរបស់ សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ជាការ​បាត់បង់ធនធានមនុស្សដ៏មានតម្លៃបំផុតសម្រាប់សង្គមជាតិកម្ពុជា
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ លើក​ឡើង​ថា មរណភាព​របស់ ឯកឧត្ដម​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា គឺជា​ការ​បាត់បង់​នូវ​ធនធាន​មនុស្ស​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​សង្គម​ជាតិ​កម្ពុជា​ទាំងមូល។

ការ​លើក​ឡើង​នេះ បន្ទាប់ពី ឯកឧត្ដម ហ៊ុន ម៉ានី បាន​ដឹកនាំ​ប្រតិភូ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្ដម​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សា​ផ្ទាល់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា សមាជិក​រាជបណ្ឌិត​សភា​កម្ពុជា ព្រឹទ្ធ​សកលវិទ្យាធិការ​រង នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ប្រធាន​មជ្ឈមណ្ឌល​សិក្សា​អំពី​ខ្មែរ និង​ជា​សាស្ត្រាចារ្យ​ថ្នាក់​ខេមរវិទ្យា និង​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​បាន​ទទួល​មរណភាព កាលពី​ថ្ងៃ​ទី ២០ ខែ​មេសា ឆ្នាំ ២០២៤ វេលា​ម៉ោង ០៥ និង ៤០ នាទី​ព្រឹក ក្នុង​ជន្មាយុ ៦៧ ឆ្នាំ ដោយ​រោគាពាធ កាលពី​ព្រឹក​ថ្ងៃ​ទី ២២ ខែ​មេសា ឆ្នាំ ២០២៤។

ឯកឧត្ដម ហ៊ុន ម៉ានី បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែ​មេសា ឆ្នាំ ២០២៤ ឯកឧត្ដម និង​ក្រុមការងារ បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្ដម​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សា​ផ្ទាល់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​សាស្ត្រាចារ្យ​ខេមរវិទ្យា និង​ប្រវត្តិសាស្ត្រ ដែល​បាន​ទទួល​មរណភាព កាលពី​ថ្ងៃ​ទី ២០ ខែ​មេសា ឆ្នាំ ២០២៤ វេលា​ម៉ោង ៥ និង ៤០ នាទី ព្រឹក នៅ​គេហដ្ឋាន នៃ​សព។

ឯកឧត្ដម ហ៊ុន ម៉ានី បាន​ឲ្យ​ដឹង​បន្ត​ថា នា​ឱកាស​ប្រកប​ដោយ​សមានទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ក្នុង​នាម​សហការី និង ឯកឧត្ដម​ផ្ទាល់ ឯកឧត្ដម សូម​ចូលរួម​ចែក​រំលែក​នូវ​មរណទុក្ខ ជាមួយ លោកជំទាវ បុត្រា បុត្រី និង ចៅៗ ព្រមទាំង​បងប្អូន កូនក្មួយ និង​ក្រុម​គ្រួសារ​ទាំងអស់ នៃ​សព ប្រកប​ដោយ​ក្តី​ក្ដុកក្ដួល​ជាទីបំផុត និង​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ ឯកឧត្ដម​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ទៅ​កាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ។

ជាមួយ​នោះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី លើក​ឡើង​ថា «មរណភាព​របស់ ឯកឧត្ដម​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា គឺជា​ការ​បាត់បង់​នូវ ស្វាមី បិតា ដែល​ប្រកប​ដោយ​ព្រហ្ម​វិហារធម៌​មួយ​រូប ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា និង​អប់រំ​ទូន្មាន​កូនចៅ​ប្រកប​ដោយ​គន្លង​ធម៌ ក៏​ជា​ការ​បាត់បង់​នូវ​ធនធាន​មនុស្ស​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​សង្គម​ជាតិ​កម្ពុជា​ទាំងមូល»។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី លើក​ឡើង​បន្ត​ថា បើ​ទោះបីជា ឯកឧត្ដម​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បាន​ឃ្លាត​កាយ​ឆ្ងាយ​ហើយ​ក្ដី ប៉ុន្តែ​ពាក្យ​អប់រំ ទូន្មាន ប្រៀន​ប្រដៅ ពុទ្ធិ គំរូ​វីរភាព និង​ពលិកម្ម​ដ៏​ធំធេង​ពេញ​មួយ​ជីវិត​របស់​លោក​សាស្ត្រាចារ្យ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ គឺ​នៅតែ​ដក់​ជាប់​ក្នុង​បេះដូង និង​ការ​ចងចាំ​របស់​យុវជន​ខ្មែរ​គ្រប់រូប​ជា​ដរាប។

គួរ​ជម្រាប​ថា សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ ឯកឧត្ដម សំបូរ មាណ្ណារ៉ា បាន​ទទួល​មរណភាព កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី ២០ ខែ​មេសា ឆ្នាំ ២០២៤ ក្នុង​ជន្មាយុ ៦៧ ឆ្នាំ ដោយ​រោគាពាធ។ មរណភាព ឯកឧត្ដម​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ជា​ការ​បាត់បង់​ធនធាន​មនុស្ស​ផ្នែក​ប្រវត្តិសាស្ត្រ​ដ៏​ខ្លាំង​ពូកែ​មួយ​រូប។ ក្នុងនាម សាស្ត្រាចារ្យ ឯកឧត្ដម ក៏​បាន​បន្សល់​ស្នាដៃ ផ្តល់​ពុទ្ធិ​ដល់​កុលបុត្រ​ខ្មែរ​ជា​ច្រើន​រូប ផង​ដែរ។

សូម​បញ្ជាក់​ដែរ​ថា សព​របស់ ឯកឧត្ដម​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ត្រូវ​តម្កល់ទុក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា នៅ​ផ្ទះ​លេខA០១ ផ្លូវ ៥A សង្កាត់​សំបួរ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ៕

អត្ថបទ ៖ ពិសី

The post ឯកឧត្ដម ហ៊ុន ម៉ានី ៖ មរណភាពរបស់ សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ជាការ​បាត់បង់ធនធានមនុស្សដ៏មានតម្លៃបំផុតសម្រាប់សង្គមជាតិកម្ពុជា appeared first on Kampuchea Thmey Daily.

សម្ដេចតេជោ តាមដានជំងឺ សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដល់ម៉ោង ៣ភ្លឺ ជួយព្យាបាល ១០ ម៉ឺនដុល្លារ
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទើបបង្ហោះសារលើបណ្ដាញសង្គមផ្លូវការ មុននេះ ថាកាលពីយប់មិញ សម្ដេចបាននៅតាមដានស្ថានភាពជំងឺ សាស្ត្រាចារ្យប្រវត្តិសាស្ត្រ សំបូរ មាណ្ណារ៉ា រហូតដល់ម៉ោង ៣ភ្លឺ ព្រមទាំងបានជួយថ្លៃព្យាបាលតាំងពី ២ខែមុន ចំនូន ១០ ម៉ឺនដុល្លារ។

អមដោយ វីដេអូសម្រង់សម្ដីរបស់ សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា លោកសាស្ត្រាចារ្យមុនពេលចែកឋានលោកបានឆ្លៀតផ្តែផ្តាំកូនចៅជំនាន់ក្រោយ ដែលសារនេះមានសារៈសំខាន់ខ្លាំងណាស់។ សារផ្ដាំផ្ញើចុងក្រោយរបស់ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដាស់តឿនកុលបុត្រកុលធីតាខ្មែរគ្រប់រូបក្នុងការថែរក្សា ការពារ និងលើកតម្កើងមរតកវប្បធម៌ជាតិឱ្យគង់វង្សជានិរន្តរ៍តទៅ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា៖ “យប់មុិញ ខ្ញុំនៅតាមដានជំងឺរបស់លោករហូតម៉ោង ៣ទៀបភ្លឺ ពេលភ្ញាក់ពីដំណេក ខ្ញុំទទួលបាននូវដំណឹងដ៏សែនអាក្រក់គឺមរណភាពរបស់លោក។ ទោះបីពេលនេះ លោកសាស្ត្រាចារ្យបានឃ្លាតកាយឆ្ងាយពីពួកយើងហើយក្ដី ប៉ុន្តែពាក្យអប់រំ ទូន្មាន ប្រៀនប្រដៅ ពុទ្ធិ គំរូវីរភាព និងពលិកម្មដ៏ធំធេងពេញមួយជីវិតរបស់លោកសាស្ត្រាចារ្យ ក្នុងបុព្វហេតុជាតិមាតុភូមិ គឺនៅតែដក់ជាប់ក្នុងបេះដូង និងការចងចាំរបស់យុវជនខ្មែរគ្រប់រូបជាដរាប”។

សម្ដេចតេជោ លើកឡើងថា ការបាត់បង់លោកសាស្ត្រាចារ្យមិនត្រឹមតែជាការបាត់បង់នូវ ស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌សម្រាប់ភរិយា កូនៗ និងចៅៗតែប៉ុណ្ណោះទេ គឺជាការបាត់បង់ក៏ធំធេងនូវធនធានមនុស្សដ៏មានតម្លៃបំផុត សម្រាប់សង្គមជាតិកម្ពុជាទាំងមូល។

សម្ដេចតេជោ ថ្លែងថា៖ “ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាទីបំផុត ជូនចំពោះក្រុមគ្រួសារសព លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រ។ សូមអរគុណ លោកសាស្ត្រាចារ្យដែលបានជួយខ្ញុំ និងកូនប្រុសខ្ញុំក្នុងនាមជាទីប្រឹក្សានាយករដ្ឋមន្ត្រី។ ជំនួយរបស់ខ្ញុំ និងភរិយា ១០មុឺនដុល្លារដើម្បីព្យាបាលកាលពី ២ខែមុន មិនអាចជួយជីវិតលោកសាស្ត្រាចារ្យបានទេ ប្រហែលមកពីយឺតពេល។ ខ្ញុំសូមជូនដំណើរលោកសាស្ត្រាចារ្យត្រឹមនេះ និងសូមជម្រាបលាដោយគ្មានពេលជួបវិញ។

គួរបញ្ជាក់ថា លោកសាស្រ្តាចារ្យប្រវត្តិសាស្រ្ត សំបូរ មាណ្ណារ៉ា បានទទួលមរណភាព វេលា ម៉ោង ៥ៈ៤០ ព្រឹក ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ៕

The post សម្ដេចតេជោ តាមដានជំងឺ សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដល់ម៉ោង ៣ភ្លឺ ជួយព្យាបាល ១០ ម៉ឺនដុល្លារ appeared first on Kampuchea Thmey Daily.

ខ្មែរមានសីលធម៌ដើម តាំងពីមុន បុរេប្រវត្តិសាស្ត្រ
តាមរយៈ សុភាសិត “គ្មានវិជ្ជាប្រៀបដូចជាមនុស្សខ្វាក់” និង “មានវិជ្ជាឥតចរិយា ដូចបុប្ផាឥតគន្ធា” បង្ហាញឱ្យឃើញថា សង្គមខ្មែរ បានផ្ដល់តម្លៃទៅលើ ចំណេះដឹង និងជាពិសេសគឺ ចរិយា សីលធម៌។ ថ្វីដ្បិតខ្មែរទទួលឥទ្ធិពលវប្បធម៌ពីឥណ្ឌា តើ សីលធម៌ បានកើតក្នុងសង្គមខ្មែរ តាំងពីពេលណាមក?

លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រ បានឱ្យ “កម្ពុជាថ្មី” ដឹងថា សីលធម៌ជាមូលដ្ឋាន នៃអាកប្បកិរិយា ចិត្តគំនិត និងសកម្មភាព។ សម្រាប់ប្រទេសដទៃ និងជិតខាងកម្ពុជា គេកាន់ទំនៀមទម្លាប់ខុសពីយើង ពេលខ្លះ គេមានសាសនាផ្សេង ជំនឿផ្សេង ពោល គឺសីលធម៌ផ្អែកលើអ្វីដែលគេទោរទន់ទៅលើជំនឿរបស់គេ។ សម្រាប់កម្ពុជា សីលធម៌ធំបំផុត គឺសីលធម៌កតញ្ញូ សីលធម៌សច្ចៈ។

សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា មានប្រសាសន៍បន្តថា៖ “សីលធម៌កតញ្ញូ សីលធម៌សច្ចៈ គឺធំណាស់ ចាប់តាំងពីបុរេប្រវត្តិសាស្ត្រមក គឺយើងប្រកាន់ខ្ជាប់សីលធម៌២ នេះ។ បន្តមកទៀត យើងឱ្យតម្លៃសីលធម៌ជីវិត សីលធម៌ជីវិតនេះ គឺទាក់ទងថា តើមនុស្សគួរធ្វើអ្វីដើម្បីឱ្យខ្លួនឯងក្លាយជាមនុស្សដែលគេរាប់រក ឱ្យតម្លៃ គោរព ស្រលាញ់។ ដើម្បីទទួលបានតម្លៃទាំងនេះ លុះត្រាតែយើងមានសីលធម៌ដែលមានតម្លៃពិតប្រាកដមួយ គឺមិនធ្វើឱ្យគេមានការអល់អែក ឬមានបញ្ហាឈឺចាប់ ប៉ុន្តែយើងបង្កឱ្យគេមានសេចក្ដីសុខ សប្បាយ”។

អ្នកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ឱ្យ “កម្ពុជាថ្មី” ដឹងថា សីលធម៌ស្ដែងចេញតាមរយៈការប្រព្រឹត្ត ដូចជា កាយវិការ អាកប្បកិរិយា ការនិយាយស្ដី ដេក ដើរ ឈរ អង្គុយជាដើម។ សកម្មភាពទាំងអស់របស់មនុស្សនេះ នឹងអាចឱ្យគេវាយតម្លៃថា មានសីលធម៌កម្រិតណា។

អ្នកស្រីបណ្ឌិត ជា វណ្ណី មានប្រសាសន៍បន្តថា៖ “មនុស្សត្រូវមានសីលធម៌ចំនួន៥ ទី១. សីលធម៌ផ្ទាល់ខ្លួន ដែលផ្ដើមចេញពីខ្លួនយើងម្នាក់ៗ ទី២. សីលធម៌ក្នុងគ្រួសារ ជាមួយឪពុកម្ដាយ យាយតា បងប្អូន នៅផ្ទះ ទី៣. សីលធម៌វិជ្ជាជីវៈ គឺសីលធម៌ក្នុងការប្រកបមុខរបរការងារ ទី៤. សីលធម៌សង្គម ព្រោះក្រៅពីគ្រួសារ ការងារ យើងត្រូវចូលក្នុងសង្គម និងសីលធម៌ពិភពលោក ដែលអាចឱ្យយើងរស់នៅជាមួយប្រទេសជាតិសាសន៍ផ្សេងគ្នាបានចុះសម្រុង ដោយសុខដុម និងសន្តិភាព។

គួរបញ្ជាក់ថា ក្នុងសង្គមខ្មែរបុរាណពិតជាប្រកាន់ពាក្យសច្ចៈ ឬសេចក្ដីពិតទៀងត្រង់ ដែលបន្សល់សុភាសិតដល់បច្ចុប្បន្នដូចជា “មនុស្សយកសម្ដី ដំរីយកភ្លុក” “ហ៊ានថា ហ៊ានធ្វើ” “ស្ដោះហើយ មិនលេបវិញ” ជាដើម។ ចំណែក ភាពកតញ្ញូ ឬការដឹងគុណ មានសុភាសិតដូចជា “ផឹកទឹកឱ្យនឹកប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំដើមឈើ” “ជ្រកក្រោមដើមឈើណា ត្រូវថែរក្សាដើមឈើនោះ” ហើយអ្នកដែលមិនចាំគុណ គេចាត់ទុកជាសត្វតិរិច្ឆាន ដូចជាពាក្យថា “ក្រពើវង្វេងបឹង ក្រពើល្មើសគុណ”… ជាដើម។ ចំពោះការដឹងគុណនេះ សង្គមខ្មែរ គោរពអ្នកមានគុណ បុព្វការីជន វីរជនពលីដើម្បីជាតិ តាំងពីលោកនៅមានជីវិត រហូតដល់ក្រោយបាត់បង់ជីវិត តាមរយៈការនឹករលឹក និងឧទ្ទិសកុសលក្នុងឱកាសពិធីបុណ្យនានាមិនថា បុណ្យភ្ជុំបិណ្ឌ បុណ្យកតញ្ញូ បុណ្យចូលឆ្នាំ សាងចេតិយតម្កល់អដ្ឋិធាតុជាដើម។ មិនត្រឹមតែគោរពមនុស្ស សង្គមខ្មែរក៏មានសីលធម៌គោរពធម្មជាតិ ដូចជា បុណ្យអុំទូក រំលឹកគុណព្រះគង្គា (ទឹក) ព្រះធរណី (ដី) បុណ្យដាលាន រំលឹកគុណ ស្រែស្រូវ ពិធីបង្ហើរខ្លែង រំលឹកគុណព្រះពាយ (ខ្យល់) ជាដើម។

ដើម្បីអបអរ និងត្រៀមទទួលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុននេះ “កម្ពុជាថ្មី” បានរៀបចំបង្កើត កម្មវិធីថ្មីមួយ ឈ្មោះថា “សីលធម៌សង្គម”។ កម្មវិធីនេះ មានគោលបំណង បង្ហាញសីលធម៌រស់នៅក្នុងសង្គមខ្មែរតាំងពីដើម រហូតដល់បច្ចុប្បន្ន, រកមូលហេតុដែលនាំឱ្យ សីលធម៌ខ្មែរមានការប្រែប្រួល និងដំណោះស្រាយ, ចង់ឱ្យប្រជាពលរដ្ឋរស់នៅជាមួយគ្នាដោយការគោរព អធ្យាស្រ័យ ជួយគ្នា។ កម្មវិធីនេះ មានការផ្សាយផ្ទាល់ចំនួន ២ដង ក្នុង ១ខែ នៅថ្ងៃពុធ ចាប់ពីវេលាម៉ោង ១១ៈ០០ ព្រឹក។ កម្មវិធីមានការអញ្ជើញវាគ្មិនជំនាញៗដើម្បីចោទសួរ និងពិភាក្សាតាមប្រធានបទនីមួយៗ ព្រមទាំងផ្ដល់ឱកាសដល់មហាជនទូទៅ បញ្ចេញយោបល់ និងសួរសំណួរភ្លាមៗ តាមការបញ្ចេញមតិ (Comment) ពេលកំពុងផ្សាយផ្ទាល់ (Live)៕

អត្ថបទ​៖ ច័ន្ទ វីរៈ

The post ខ្មែរមានសីលធម៌ដើម តាំងពីមុន បុរេប្រវត្តិសាស្ត្រ appeared first on Kampuchea Thmey Daily.

លោក សំបូរ មាណ្ណារ៉ា លើកឡើងថា គ្រាន់តែឱ្យផ្កាក្នុងថ្ងៃ១៤ កុម្ភៈ មិនអាក្រក់ទេ កុំឱ្យតែមានគំនិតអបាយ
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ បានលើកឡើងថា ការឱ្យផ្កាទៅកាន់មនុស្សដែលខ្លួនស្រឡាញ់នៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់មិនមែនជារឿងអាក្រក់ឡើយ ពោល គឺវាជាតម្លៃថាឱ្យផ្កាក្នុងគំនិតណា ជាការស្រឡាញ់ ភក្តីភាព ស្វាគមន៍ និងគុណធម៌ប៉ុណ្ណា មិនជាបញ្ហាទេ កុំឱ្យតែមានគំនិតអបាយ។

លោកសាស្ត្រាចារ្យ បានបន្ថែមថា រាជរដ្ឋាភិបាលទាំងអាណត្តិចាស់ និងអាណត្តិថ្មី បានខិតខំប្រឹងប្រែងអប់រំ ការពារ យុវវ័យកុំឱ្យមានការគិតខុសចំពោះថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់នេះ រហូតដល់ធ្វើឱ្យយុវជនកម្ពុជាមួយចំនួនធំ ប្តូរពីការឱ្យផ្កា ដើម្បីស្នេហា មកជាឱ្យផ្កាដោយបេះដូង ដោយមោទនភាព ភក្តីភាព រហូតដល់ធ្វើកិច្ចការទាំងនេះចំពោះអ្នកមានគុណ និងអ្នកជាទីស្រឡាញ់ថែមទៀតផង។

សាស្តា្រចារ្យសំបូរ មាណ្ណារ៉ា បាននិយាយថា៖ “រឿងទាំងអស់នេះ គឺជារឿងល្អតើ នៅពេលដែលយើងស្ម័គ្រស្វាគមន៍ជាមួយសង្គមដោយវិធីបែបនេះ។ ខ្ញុំយល់ថា ១៤ កុម្ភៈ យើងមិនអាចលុបចោលអំពីទំព័រនៃសង្គមខ្មែរ និងទំនាក់ទំនងខ្មែរបានទេ ប៉ុន្តែ យើងត្រូវខំធ្វើយ៉ាងម៉េច ដើម្បីឱ្យ១៤ កុម្ភៈ ក្លាយជាមោទនភាពរបស់ជីវិត ជាតិ កុំឱ្យកូនចៅរបស់យើង យុវជនរបស់យើងបាត់បង់នូវតម្លៃ គុណធម៌ សីលធម៌ និងប្រពៃណី”។

តាមរបាយការណ៍របស់លោក តុង សុប្រាជ្ញ អនុបណ្ឌិតផ្នែកសុខភាពសាធារណៈ និងអនុបណ្ឌិតផ្នែកធុរកិច្ចអន្តរជាតិ ដែលចេញក្នុងខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបង្ហាញថា ទំនាក់ទំនងផ្លូវភេទរបស់យុវជននៅក្នុងទិវានេះដើម្បីបង្ហាញពីក្តីស្រឡាញ់ មានការធ្លាក់ចុះ ៥ដង បើធៀបនឹងឆ្នាំ២០០៩ ដល់២០២៤ ​​(២០០៩​៖១២,៤​%​ ​ទល់​នឹង​​ ​២០២៤​៖ ២,២%)​​​​។ ក្នុងរបាយការណ៍ដដែលក៏បង្ហាញថា យុវវ័យមានការផ្លាស់ប្តូរការណាត់ជួបជាមួយគូស្នេហ៍នៅក្នុងឱកាសនេះច្រើន ដោយពួក​គេ​មាន​ផែនការ​ចេញ​ក្រៅ​ដើរលេងនៅ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ដូចធម្មតា ដោយពីមុន យុវវ័យតែងនាំគ្នាទៅច្រៀងខារ៉ាអូខេ ទៅបាក់ខែង កៀនស្វាយ កោះដាច់ និងចូលផ្ទះសំណាក់ ឬក៏សណ្ឋាគារ បែរជាទៅលេងនៅផ្សារទំនើប និងទៅមើលកុន(៣៨,៧%) នៃយុវវ័យផ្តល់សម្ភាសន៍សរុប។ កន្លែងទីតាំងថ្មីទាំង២នេះ គឺមាន  លក្ខណៈបែបវិជ្ជមានបញ្ចេញនូវក្តីស្រឡាញ់ និងបែបរ៉ូមែនទិច។  ​

រី​ឯ ក្រសួងកិច្ចការនារី ក៏បានចេញសេចក្តីអំេពាវនាវនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់សាធារណជន ជាពិសេសយុវជនតែម្តង កុំយកទិវាបុណ្យនៃក្តីស្រឡាញ់នេះ ទៅប្រព្រឹត្តទង្វើមិនគប្បី ខុសនឹងប្រពៃណីទំនៀមទម្លាប់ខ្មែរ។ ត្រូវរួមគ្នារក្សាកិត្តិយស តម្លៃ វប្បធមី ប្រពៃណីខ្មែរឱ្យបានគង់វង្ស៕

The post លោក សំបូរ មាណ្ណារ៉ា លើកឡើងថា គ្រាន់តែឱ្យផ្កាក្នុងថ្ងៃ១៤ កុម្ភៈ មិនអាក្រក់ទេ កុំឱ្យតែមានគំនិតអបាយ appeared first on Kampuchea Thmey Daily.

លោក សំបូរ មាណ្ណារ៉ា៖ ការអប់រំពីគ្រួសារ សង្គម និងសាលារៀន ជាចំណែកឱ្យយុវវ័យយល់ច្បាស់ពីថ្ងៃ១៤ កុម្ភៈ
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រខ្មែរ បានដាស់តឿនដល់យុវជនគ្រប់រូបឱ្យយល់កាន់តែច្បាស់ពីអត្ថន័យបុណ្យនៃសេចក្តីស្រឡាញ់ ដោយការដាស់តឿននោះត្រូវមានចំណុចសំខាន់៣ គឺកត្តាគ្រួសារ សង្គម និងសាលារៀន ដែលជាចំណែករួមក្នុងការអប់រំយុវជនកុំឱ្យប្រព្រឹត្តខុសក្នុងថ្ងៃ១៤ កុម្ភៈ។

ការលើកឡើងរបស់លោកសាស្ត្រាចារ្យបែបនេះ ព្រោះបុណ្យនៃសេចក្តីស្រឡាញ់ គឺជាវប្បធម៌របស់បរទេស ដូចនេះលោកថា កម្ពុជា ក៏ទទួលរងឥទ្ធិពលនេះដូចគ្នាដោយមិនអាចប្រកែកបានឡើយ។ លោកថា បញ្ហាសំខាន់ គឺត្រូវគ្រប់គ្រងឥទ្ធិពលបែបណា និងទាញយកបុណ្យនេះមកប្រារព្ធឱ្យត្រឹមត្រូវដោយមានការចូលរួមអប់រំពីកត្តា៣ខាងលើ ចៀសវាងយុវជនយល់ខុសប្រព្រឹត្តកំហុសឆ្គងផ្សេងៗ។

សម្រាប់លោកសាស្ត្រាចារ្យ គ្រួសារត្រូវយកចិត្តទុកដាក់អប់រំកូនចៅឱ្យយល់ពីប្រពៃណីទំនៀមទម្លាប់ ពិសេសបំផុត គឺប្រពៃណីរបស់ស្ត្រីខ្មែរពីការទំនាក់ទំនង ទោះបីបច្ចុប្បន្នសង្គមបើកទូលាយខ្លាំងយ៉ាងណាក៏ដោយ ក៏មិនអាចធ្វេសប្រហែសបានឡើយ ព្រោះបញ្ហានេះប៉ះពាល់ដល់កូនស្រីច្រើន។ ចំណុចទី២ គឺកត្តាសង្គម ព្រោះជាកត្តាមួយសំខាន់ណាស់ព្រោះសង្គម គឺជាតម្លៃនៃការវិវឌ្ឍ ប្រសិនជាមិនបានយកចិត្តទុកដាក់ខ្ពស់ទេ សង្គមនឹងមានការវិវឌ្ឍខ្ពស់ស្មានមិនដល់ ហើយនឹងធ្វើឱ្យកូនៗមានការភ្លើតភ្លើន និងយល់ច្រឡំខុសថា ខ្លួនអាចធ្វើអ្វីដោយខ្លួនឯងបានដោយមិនចាំបាច់មានការផ្តល់យោបល់ពីនរណាម្នាក់។ ចំណុចទី៣ គឺសាលារៀន ព្រោះត្រូវអប់រំជាប្រចាំតាំងពីតូចរហូតដល់ធំ អំពីតម្លៃរបស់យុវតី និងយុវវ័យ។ រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធខិតខំណាស់ក្នុងការអប់រំពីតម្លៃ និងគុណធម៌របស់ស្ត្រី។

លោកបាននិយាយថា៖ “សម្រាប់ខ្ញុំ គឺខ្ញុំគិតឃើញថា យើងត្រូវនាំកូនចៅរបស់យើងឱ្យយល់ពីកាតព្វកិច្ច អប់រំកូនចៅយើងឱ្យយល់ពីកតញ្ញូ អប់រំកូនចៅយើងឱ្យយល់ពីសកម្មភាព ដើម្បីធ្វើយ៉ាងម៉េចតបទៅរកអ្នកដែលខ្លួនឯងស្រឡាញ់”។ បន្ថែមពីនេះ លោកថា ឪពុកម្តាយ ត្រូវអប់រំកូនស្រីឱ្យបានខ្លាំងមែនទែន និងត្រូវការពារ និងឱ្យតម្លៃកូនស្រីជាធំ ត្រូវធ្វើឱ្យកូនមានតម្លៃ កុំឱ្យបាត់បង់កិត្តិយសរបស់ខ្លួន កាលណាឱ្យតម្លៃលើកូនស្រី គឺឱ្យតម្លៃទៅសង្គម៕

The post លោក សំបូរ មាណ្ណារ៉ា៖ ការអប់រំពីគ្រួសារ សង្គម និងសាលារៀន ជាចំណែកឱ្យយុវវ័យយល់ច្បាស់ពីថ្ងៃ១៤ កុម្ភៈ appeared first on Kampuchea Thmey Daily.

អ្នកជំនាញ២រូប ជំរុញឱ្យអាជ្ញាធរបន្តហៅគ្រូបារមីផ្សេងទៀតធ្វើកិច្ចសន្យាឈប់បំពុលមហាជន
អ្នកឃ្លាំមើលសង្គម២រូប គឺបណ្ឌិត ឈត ប៊ុនថង ប្រធាននាយកដ្ឋានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា អ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ បានជំរុញឱ្យអាជ្ញាធរបន្តកោះហៅគ្រូបារមីផ្សេងទៀតដែលអួតថា ខ្លួនមានបារមីទៅធ្វើរឿងមិនត្រឹមត្រូវក្នុងសង្គម ឱ្យធ្វើកិច្ចសន្យាឈប់បំពុលសង្គមទៀត។

កាលពីពេលថ្មីៗនេះ មានគ្រូបារមី១រូប ឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី ដែលអះអាងថា ខ្លួនត្រូវបានព្រះនាងឥន្ទ្រទេវីចូលសណ្ឋិត និងបំពុលពេញបណ្តាញសង្គម។ នារីម្នាក់នេះ ក៏ត្រូវបានអាជ្ញាធរកោះហៅកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ទៅសួរនាំ និងឱ្យធ្វើកិច្ចសន្យាឈប់បន្តសកម្មភាពបំពុលសង្គមរបស់ខ្លួនទៀត។

ជុំវិញបញ្ហានេះ លោកបណ្ឌិត ឈត ប៊ុនថង បានឱ្យ កម្ពុជាថ្មី ដឹងថា ក្នុងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា មិនបានហាមប្រាមពលរដ្ឋក្នុងការគោរព និងប្រកាន់យកជំនឿណាមួយឡើយ ហើយអ្នកគោរពប្រតិបត្តិនោះ គោរពសាសនាណាមួយក៏បាន កុំឱ្យតែប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។ ការដែលអាជ្ញាធរកោះហៅនារីខាងលើធ្វើកិច្ចសន្យាឈប់បំពុលសង្គមទៀតនេះ គឺត្រឹមត្រូវ ព្រោះដោយសារនារីខាងលើធ្វើខុសនឹងរដ្ឋធម្មនុញ ប៉ះពាល់ដល់វប្បធម៌ និងរំលោភលើសេចក្តីទុកចិត្តរបស់អ្នកជឿនេះឯង។

លោកបណ្ឌិតបានលើកឡើងថា៖ “ខ្ញុំគិតថា អាជ្ញាធរគួរបន្តធ្វើតទៅទៀត ហើយការធ្វើរបស់អាជ្ញាធរ គឺធ្វើគ្រប់បុគ្គលទាំងឡាយណា ទោះបីថា បុគ្គលនោះមានខ្នងបង្អែក ឬអត់ខ្នងបង្អែក គឺត្រូវធ្វើដូចគ្នាឱ្យតែប្រព្រឹត្តខុសច្បាប់ ដែលគាត់បំពុលសង្គម”។ បន្ថែមពីនេះ លោកក៏ផ្តាំដល់អ្នកអនុវត្តច្បាប់ គួរអនុវត្តឱ្យបានខ្ជាប់ខ្ជួន កុំចាំទាល់តែមានការអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីទើបចេញសកម្មភាព ព្រោះរឿងរ៉ាវមួយចំនួនថ្នាក់ដឹកនាំកំពូលមិនបានដឹងនោះឡើយ។ ដូច្នេះ ការអនុវត្តច្បាប់ ក៏មានការយឺតយ៉ាវដូចគ្នា។

រីឯ លោកសាស្ត្រាចារ្យ​ សំបូរ មាណ្ណារ៉ា វិញយល់ថា បើនិយាយពីបារមី គឺជាអំណួតអួតអាងដែលចេញពីបុគ្គលមួយចំនួនគិតថា ខ្លួនឯងអាចស្រូបទាញអ្នកជឿ និងមានការបម្រើជាភាពល្បី ឬធនធានជាដើម ហើយចំណុចនេះ ក៏កើតមានជាយូរមកហើយនៅក្នុងសង្គមខ្មែរ ហើយក៏អាចក្លាយជាប្រពៃណីផងដែរ មានទាំងវិជ្ជមាន និងអវិជ្ជមាន។ សម្រាប់លោកសាស្ត្រាចារ្យផ្ទាល់ ចំពោះបារមីក្នុងពេលបច្ចុប្បន្ននេះ លោកមិនបានរកឃើញពីចំណុចវិជ្ជមាននោះឡើយ ច្រើនតែអវិជ្ជមាន ដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងជំរុញឱ្យមនុស្សងប់ងុលហួសហេតុបង្កជាផលប៉ះពាល់ជាច្រើន។

ចំណុចដែលក្រសួងបានកោះហៅនារីម្នាក់ដែលសំអាងថាព្រះនាងឥន្ទ្រទេវីចូលសណ្ឋិតនោះ លោកសាស្រ្តាចារ្យយល់ថា ជារឿងមួយដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ព្រះកិត្តិនាមរបស់ទ្រង់។ លោកបន្តថា ក្រសួងធ្វើកិច្ចការនេះ គឺជាការត្រឹមត្រូវ ព្រោះចៀសវាងធ្វើឱ្យខូចខាតដល់វប្បធម៌ខ្មែរកាន់តែខ្លាំង។ សម្រាប់ករណីដទៃទៀត ប្រសិនជាមានបុគ្គលផ្សេងទៀតអួតអាងថា ខ្លួនមានបារមី និងបំពុលសង្គមនៅក្នុងបណ្តាញសង្គមដោយចេតនាអាក្រក់នោះ គឺហៅទៅអប់រំត្រឹមត្រូវហើយ។ លោកបន្ថែមថា មិនមែនសុទ្ធតែអ្នកមានបារមីអាក្រក់ទាំងអស់ឡើយ គឺត្រូវមើលពីទង្វើ ផលប៉ះពាល់ដែលបុគ្គលនោះប្រព្រឹត្តដែរ ទើបអាចយករឿងទាំងនោះ មកដោះស្រាយបានដោយសំអាងលើច្បាប់ដែលបានចែង។

ចំពោះករណីនេះ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ស្នើដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ចំពោះអ្នកដែលមានបារមីនោះថា តើបុគ្គលនោះធ្វើឱ្យប៉ះពាល់ដល់ប្រជាជនដែរទេ? ឬធ្វើឱ្យខូចខាតដល់វប្បធម៌ខ្មែរដែរទេ? ជាពិសេស អាជ្ញាធរត្រូវតាមដានឱ្យខ្លាំងថា តើបារមីនោះធ្វើឱ្យមានការរំលោភបំពានដល់នារីភេទដែរទេ? ទាំងនេះហើយសុទ្ធតែជាករណីត្រូវតែមានចំណាត់ការតាមផ្លូវច្បាប់ដែលអាជ្ញាធរមិនអាចមើលរំលងបានឡើយ៕

The post អ្នកជំនាញ២រូប ជំរុញឱ្យអាជ្ញាធរបន្តហៅគ្រូបារមីផ្សេងទៀតធ្វើកិច្ចសន្យាឈប់បំពុលមហាជន appeared first on Kampuchea Thmey Daily.

លោក សំបូរ មាណ្ណារ៉ា៖ មានកត្តា៣យ៉ាង ដែលជំរុញឱ្យមនុស្សសម័យមុន មានសីលធម៌ គុណធម៌ និងចរិយាធម៌ជាងពេលនេះ
បើក្រឡេកមកមើលសង្គមសម័យបច្ចុប្បន្ន ការយល់ដឹងពីសីលធម៌ គុណធម៌ និងចរិយាធម៌ ហាក់នៅមានកម្រិតនៅឡើយ បើប្រៀបធៀបទៅនឹងសម័យមុន។ តើមានកត្តាអ្វីខ្លះដែលជំរុញឲ្យមនុស្សសម័យមុន មានការយល់ដឹងពីសីលធម៌ គុណធម៌ និងចរិយាធម៌ ច្រើនជាងសម័យបច្ចុប្បន្នបែបនេះ។

លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ នៅក្នុងកិច្ចសម្ភាសជាមួយ «កម្ពុជាថ្មី» បានឲ្យដឹងថា មានកត្តា៣យ៉ាង ដែលធ្វើឱ្យមនុស្សសម័យមុនមានសីលធម៌ គុណធម៌ និងចរិយាធម៌នេះ។ លោកថា មនុសុ្សនៅសម័យមុនមានការយកចិត្តទុកដាក់ទៅលើការប្រើប្រាស់តម្លៃនៃចរិយាធម៌ គុណធម៌ និងសីលធម៌ណាស់ ហើយកត្តាទាំងអស់នោះ រួមមាន បរិស្ថានអប់រំ សាលារៀនអប់រំ និងក្រុមគ្រួសារអប់រំ។

លោកបញ្ជាក់ថា​ បរិស្ថានអប់រំ គឺមនុស្សដែលបានដុះខាត់សមត្ថភាពរបស់ខ្លួនឱ្យក្លាយជាមនុស្សដែលមានការងារធំ មានទ្រព្យសម្បត្តិ ប្រកបដោយចរិយាសម្បត្តិថ្លៃថ្នូរ ហើយត្រូវបានគេគោរព និងឱ្យតម្លៃ ដែលនេះ ជាគំរូបរិស្ថានមួយ។ សម័យបច្ចុប្បន្ន ដោយសារការបញ្ជ្រាបចូលពីអរិយធម៌ខាងក្រៅ តាមរយ:ទូរស័ព្ទដៃ ធ្វើឱ្យមនុស្សមួយចំនួនទទួលរងនូវឥទ្ធិពល និងអាកប្បកិរិយាមិនល្អផ្សេងៗ ដែលប្រាសចាកពីតម្លៃរបស់ខ្មែរ ហើយបានធ្វើឲ្យបាត់បង់នូវគុណតម្លៃរបស់ខ្លួន ដូចជាគុណធម៌ សីលធម៌ និងចរិយាធម៌នេះជាដើម។ លោកថា បើកាលពីសម័យមុន មានត្រឹមតែទូរទស្សន៍ វិទ្យុ ប៉ុណ្ណោះ តែក្នុងនោះ គឺពោពេញទៅដោយតម្លៃនៃការអប់រំ និងការអប់រំតាមរយ:ការតែងតែងនិពន្ធរឿង ចម្រៀង និងល្ខោន ជាដើម ដែលធ្វើឱ្យមនុស្សជំនាន់នោះ ទទួលបាននូវតម្លៃអប់រំច្រើន។

រីឯសាលារៀនអប់រំ លោកគ្រូ អ្នកគ្រូ នាសម័យមុន ត្បិតថាកាចជាងសម័យបច្ចុប្បន្ន ប៉ុន្តែ កាចដោយមានសេចក្តីថ្លៃថ្នូរ ជាពិសេស បានផ្តល់គំនិតឱ្យសិស្សមានការបំពេញកាតព្វកិច្ច និងវិន័យនៃសេចក្តីថ្លៃថ្នូររបស់ខ្លួនបានត្រឹមត្រូវ។ ដូច្នេះតាមរយ:លោកគ្រូ អ្នកគ្រូ និងសៀវភៅដែលបានរៀនទាំងអស់នោះ គឺបានផ្តល់ជាគំរូដ៏ល្អដល់សិស្ស ដើម្បីឱ្យក្លាយសិស្សល្អ ក្លាយខ្លួនជាកូនល្អ សិស្សល្អ នៅពេលអនាគត។ ដោយឡែក គ្រួសារអប់រំ កាន់តែមានតួនាទីយ៉ាងសំខាន់ ដែលត្រូវយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀននូវឥរិយាបថ និងចរិយារបស់កូនៗ រហូតពួកគេក្លាយជាមនុស្សដែលមានគំនិតយល់ដឹងពីសីលធម៌ គុណធម៌ និងចរិយាធម៌ទាំងអស់នេះ។ នេះ ជាការអះអាងរបស់លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ។

លោក សំបូរ មាណ្ណារ៉ា បានបន្ថែមថា ការមាននូវសីលធម៌ គុណធម៌ និងចរិយាធម៌ នៅក្នុងខ្លួន អាចធ្វើឲ្យមនុស្សចេះគោរពគ្នា ឱ្យតម្លៃគ្នាទៅវិញទៅមក និងយល់ពីតម្លៃរបស់មនុស្សកាន់តែច្បាស់៕

The post លោក សំបូរ មាណ្ណារ៉ា៖ មានកត្តា៣យ៉ាង ដែលជំរុញឱ្យមនុស្សសម័យមុន មានសីលធម៌ គុណធម៌ និងចរិយាធម៌ជាងពេលនេះ appeared first on Kampuchea Thmey Daily.