ព័ត៌មានជាតិ
សម្ដេចតេជោ តាមដានជំងឺ សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដល់ម៉ោង ៣ភ្លឺ ជួយព្យាបាល ១០ ម៉ឺនដុល្លារ
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទើបបង្ហោះសារលើបណ្ដាញសង្គមផ្លូវការ មុននេះ ថាកាលពីយប់មិញ សម្ដេចបាននៅតាមដានស្ថានភាពជំងឺ សាស្ត្រាចារ្យប្រវត្តិសាស្ត្រ សំបូរ មាណ្ណារ៉ា រហូតដល់ម៉ោង ៣ភ្លឺ ព្រមទាំងបានជួយថ្លៃព្យាបាលតាំងពី ២ខែមុន ចំនូន ១០ ម៉ឺនដុល្លារ។

អមដោយ វីដេអូសម្រង់សម្ដីរបស់ សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា លោកសាស្ត្រាចារ្យមុនពេលចែកឋានលោកបានឆ្លៀតផ្តែផ្តាំកូនចៅជំនាន់ក្រោយ ដែលសារនេះមានសារៈសំខាន់ខ្លាំងណាស់។ សារផ្ដាំផ្ញើចុងក្រោយរបស់ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ដាស់តឿនកុលបុត្រកុលធីតាខ្មែរគ្រប់រូបក្នុងការថែរក្សា ការពារ និងលើកតម្កើងមរតកវប្បធម៌ជាតិឱ្យគង់វង្សជានិរន្តរ៍តទៅ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា៖ “យប់មុិញ ខ្ញុំនៅតាមដានជំងឺរបស់លោករហូតម៉ោង ៣ទៀបភ្លឺ ពេលភ្ញាក់ពីដំណេក ខ្ញុំទទួលបាននូវដំណឹងដ៏សែនអាក្រក់គឺមរណភាពរបស់លោក។ ទោះបីពេលនេះ លោកសាស្ត្រាចារ្យបានឃ្លាតកាយឆ្ងាយពីពួកយើងហើយក្ដី ប៉ុន្តែពាក្យអប់រំ ទូន្មាន ប្រៀនប្រដៅ ពុទ្ធិ គំរូវីរភាព និងពលិកម្មដ៏ធំធេងពេញមួយជីវិតរបស់លោកសាស្ត្រាចារ្យ ក្នុងបុព្វហេតុជាតិមាតុភូមិ គឺនៅតែដក់ជាប់ក្នុងបេះដូង និងការចងចាំរបស់យុវជនខ្មែរគ្រប់រូបជាដរាប”។

សម្ដេចតេជោ លើកឡើងថា ការបាត់បង់លោកសាស្ត្រាចារ្យមិនត្រឹមតែជាការបាត់បង់នូវ ស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌សម្រាប់ភរិយា កូនៗ និងចៅៗតែប៉ុណ្ណោះទេ គឺជាការបាត់បង់ក៏ធំធេងនូវធនធានមនុស្សដ៏មានតម្លៃបំផុត សម្រាប់សង្គមជាតិកម្ពុជាទាំងមូល។

សម្ដេចតេជោ ថ្លែងថា៖ “ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្ដាយជាទីបំផុត ជូនចំពោះក្រុមគ្រួសារសព លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រ។ សូមអរគុណ លោកសាស្ត្រាចារ្យដែលបានជួយខ្ញុំ និងកូនប្រុសខ្ញុំក្នុងនាមជាទីប្រឹក្សានាយករដ្ឋមន្ត្រី។ ជំនួយរបស់ខ្ញុំ និងភរិយា ១០មុឺនដុល្លារដើម្បីព្យាបាលកាលពី ២ខែមុន មិនអាចជួយជីវិតលោកសាស្ត្រាចារ្យបានទេ ប្រហែលមកពីយឺតពេល។ ខ្ញុំសូមជូនដំណើរលោកសាស្ត្រាចារ្យត្រឹមនេះ និងសូមជម្រាបលាដោយគ្មានពេលជួបវិញ។

គួរបញ្ជាក់ថា លោកសាស្រ្តាចារ្យប្រវត្តិសាស្រ្ត សំបូរ មាណ្ណារ៉ា បានទទួលមរណភាព វេលា ម៉ោង ៥ៈ៤០ ព្រឹក ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


