វប្បធម៌ ជំនឿ
លោក សំបូរ មាណ្ណារ៉ា លើកឡើងថា គ្រាន់តែឱ្យផ្កាក្នុងថ្ងៃ១៤ កុម្ភៈ មិនអាក្រក់ទេ កុំឱ្យតែមានគំនិតអបាយ
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ បានលើកឡើងថា ការឱ្យផ្កាទៅកាន់មនុស្សដែលខ្លួនស្រឡាញ់នៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់មិនមែនជារឿងអាក្រក់ឡើយ ពោល គឺវាជាតម្លៃថាឱ្យផ្កាក្នុងគំនិតណា ជាការស្រឡាញ់ ភក្តីភាព ស្វាគមន៍ និងគុណធម៌ប៉ុណ្ណា មិនជាបញ្ហាទេ កុំឱ្យតែមានគំនិតអបាយ។

លោកសាស្ត្រាចារ្យ បានបន្ថែមថា រាជរដ្ឋាភិបាលទាំងអាណត្តិចាស់ និងអាណត្តិថ្មី បានខិតខំប្រឹងប្រែងអប់រំ ការពារ យុវវ័យកុំឱ្យមានការគិតខុសចំពោះថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់នេះ រហូតដល់ធ្វើឱ្យយុវជនកម្ពុជាមួយចំនួនធំ ប្តូរពីការឱ្យផ្កា ដើម្បីស្នេហា មកជាឱ្យផ្កាដោយបេះដូង ដោយមោទនភាព ភក្តីភាព រហូតដល់ធ្វើកិច្ចការទាំងនេះចំពោះអ្នកមានគុណ និងអ្នកជាទីស្រឡាញ់ថែមទៀតផង។
សាស្តា្រចារ្យសំបូរ មាណ្ណារ៉ា បាននិយាយថា៖ “រឿងទាំងអស់នេះ គឺជារឿងល្អតើ នៅពេលដែលយើងស្ម័គ្រស្វាគមន៍ជាមួយសង្គមដោយវិធីបែបនេះ។ ខ្ញុំយល់ថា ១៤ កុម្ភៈ យើងមិនអាចលុបចោលអំពីទំព័រនៃសង្គមខ្មែរ និងទំនាក់ទំនងខ្មែរបានទេ ប៉ុន្តែ យើងត្រូវខំធ្វើយ៉ាងម៉េច ដើម្បីឱ្យ១៤ កុម្ភៈ ក្លាយជាមោទនភាពរបស់ជីវិត ជាតិ កុំឱ្យកូនចៅរបស់យើង យុវជនរបស់យើងបាត់បង់នូវតម្លៃ គុណធម៌ សីលធម៌ និងប្រពៃណី”។

តាមរបាយការណ៍របស់លោក តុង សុប្រាជ្ញ អនុបណ្ឌិតផ្នែកសុខភាពសាធារណៈ និងអនុបណ្ឌិតផ្នែកធុរកិច្ចអន្តរជាតិ ដែលចេញក្នុងខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបង្ហាញថា ទំនាក់ទំនងផ្លូវភេទរបស់យុវជននៅក្នុងទិវានេះដើម្បីបង្ហាញពីក្តីស្រឡាញ់ មានការធ្លាក់ចុះ ៥ដង បើធៀបនឹងឆ្នាំ២០០៩ ដល់២០២៤ (២០០៩៖១២,៤% ទល់នឹង ២០២៤៖ ២,២%)។ ក្នុងរបាយការណ៍ដដែលក៏បង្ហាញថា យុវវ័យមានការផ្លាស់ប្តូរការណាត់ជួបជាមួយគូស្នេហ៍នៅក្នុងឱកាសនេះច្រើន ដោយពួកគេមានផែនការចេញក្រៅដើរលេងនៅថ្ងៃនៃក្តីស្រឡាញ់ដូចធម្មតា ដោយពីមុន យុវវ័យតែងនាំគ្នាទៅច្រៀងខារ៉ាអូខេ ទៅបាក់ខែង កៀនស្វាយ កោះដាច់ និងចូលផ្ទះសំណាក់ ឬក៏សណ្ឋាគារ បែរជាទៅលេងនៅផ្សារទំនើប និងទៅមើលកុន(៣៨,៧%) នៃយុវវ័យផ្តល់សម្ភាសន៍សរុប។ កន្លែងទីតាំងថ្មីទាំង២នេះ គឺមាន លក្ខណៈបែបវិជ្ជមានបញ្ចេញនូវក្តីស្រឡាញ់ និងបែបរ៉ូមែនទិច។
រីឯ ក្រសួងកិច្ចការនារី ក៏បានចេញសេចក្តីអំេពាវនាវនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់សាធារណជន ជាពិសេសយុវជនតែម្តង កុំយកទិវាបុណ្យនៃក្តីស្រឡាញ់នេះ ទៅប្រព្រឹត្តទង្វើមិនគប្បី ខុសនឹងប្រពៃណីទំនៀមទម្លាប់ខ្មែរ។ ត្រូវរួមគ្នារក្សាកិត្តិយស តម្លៃ វប្បធមី ប្រពៃណីខ្មែរឱ្យបានគង់វង្ស៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


