ព័ត៌មានជាតិ
លោក សំបូរ មាណ្ណារ៉ា៖ ការអប់រំពីគ្រួសារ សង្គម និងសាលារៀន ជាចំណែកឱ្យយុវវ័យយល់ច្បាស់ពីថ្ងៃ១៤ កុម្ភៈ
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រខ្មែរ បានដាស់តឿនដល់យុវជនគ្រប់រូបឱ្យយល់កាន់តែច្បាស់ពីអត្ថន័យបុណ្យនៃសេចក្តីស្រឡាញ់ ដោយការដាស់តឿននោះត្រូវមានចំណុចសំខាន់៣ គឺកត្តាគ្រួសារ សង្គម និងសាលារៀន ដែលជាចំណែករួមក្នុងការអប់រំយុវជនកុំឱ្យប្រព្រឹត្តខុសក្នុងថ្ងៃ១៤ កុម្ភៈ។

ការលើកឡើងរបស់លោកសាស្ត្រាចារ្យបែបនេះ ព្រោះបុណ្យនៃសេចក្តីស្រឡាញ់ គឺជាវប្បធម៌របស់បរទេស ដូចនេះលោកថា កម្ពុជា ក៏ទទួលរងឥទ្ធិពលនេះដូចគ្នាដោយមិនអាចប្រកែកបានឡើយ។ លោកថា បញ្ហាសំខាន់ គឺត្រូវគ្រប់គ្រងឥទ្ធិពលបែបណា និងទាញយកបុណ្យនេះមកប្រារព្ធឱ្យត្រឹមត្រូវដោយមានការចូលរួមអប់រំពីកត្តា៣ខាងលើ ចៀសវាងយុវជនយល់ខុសប្រព្រឹត្តកំហុសឆ្គងផ្សេងៗ។

សម្រាប់លោកសាស្ត្រាចារ្យ គ្រួសារត្រូវយកចិត្តទុកដាក់អប់រំកូនចៅឱ្យយល់ពីប្រពៃណីទំនៀមទម្លាប់ ពិសេសបំផុត គឺប្រពៃណីរបស់ស្ត្រីខ្មែរពីការទំនាក់ទំនង ទោះបីបច្ចុប្បន្នសង្គមបើកទូលាយខ្លាំងយ៉ាងណាក៏ដោយ ក៏មិនអាចធ្វេសប្រហែសបានឡើយ ព្រោះបញ្ហានេះប៉ះពាល់ដល់កូនស្រីច្រើន។ ចំណុចទី២ គឺកត្តាសង្គម ព្រោះជាកត្តាមួយសំខាន់ណាស់ព្រោះសង្គម គឺជាតម្លៃនៃការវិវឌ្ឍ ប្រសិនជាមិនបានយកចិត្តទុកដាក់ខ្ពស់ទេ សង្គមនឹងមានការវិវឌ្ឍខ្ពស់ស្មានមិនដល់ ហើយនឹងធ្វើឱ្យកូនៗមានការភ្លើតភ្លើន និងយល់ច្រឡំខុសថា ខ្លួនអាចធ្វើអ្វីដោយខ្លួនឯងបានដោយមិនចាំបាច់មានការផ្តល់យោបល់ពីនរណាម្នាក់។ ចំណុចទី៣ គឺសាលារៀន ព្រោះត្រូវអប់រំជាប្រចាំតាំងពីតូចរហូតដល់ធំ អំពីតម្លៃរបស់យុវតី និងយុវវ័យ។ រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធខិតខំណាស់ក្នុងការអប់រំពីតម្លៃ និងគុណធម៌របស់ស្ត្រី។

លោកបាននិយាយថា៖ “សម្រាប់ខ្ញុំ គឺខ្ញុំគិតឃើញថា យើងត្រូវនាំកូនចៅរបស់យើងឱ្យយល់ពីកាតព្វកិច្ច អប់រំកូនចៅយើងឱ្យយល់ពីកតញ្ញូ អប់រំកូនចៅយើងឱ្យយល់ពីសកម្មភាព ដើម្បីធ្វើយ៉ាងម៉េចតបទៅរកអ្នកដែលខ្លួនឯងស្រឡាញ់”។ បន្ថែមពីនេះ លោកថា ឪពុកម្តាយ ត្រូវអប់រំកូនស្រីឱ្យបានខ្លាំងមែនទែន និងត្រូវការពារ និងឱ្យតម្លៃកូនស្រីជាធំ ត្រូវធ្វើឱ្យកូនមានតម្លៃ កុំឱ្យបាត់បង់កិត្តិយសរបស់ខ្លួន កាលណាឱ្យតម្លៃលើកូនស្រី គឺឱ្យតម្លៃទៅសង្គម៕
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


