ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ មរណភាពរបស់ សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃបំផុតសម្រាប់សង្គមជាតិកម្ពុជា
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា មរណភាពរបស់ ឯកឧត្ដមសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា គឺជាការបាត់បង់នូវធនធានមនុស្សដ៏មានតម្លៃបំផុតសម្រាប់សង្គមជាតិកម្ពុជាទាំងមូល។

ការលើកឡើងនេះ បន្ទាប់ពី ឯកឧត្ដម ហ៊ុន ម៉ានី បានដឹកនាំប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដមសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សមាជិករាជបណ្ឌិតសភាកម្ពុជា ព្រឹទ្ធសកលវិទ្យាធិការរង នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ប្រធានមជ្ឈមណ្ឌលសិក្សាអំពីខ្មែរ និងជាសាស្ត្រាចារ្យថ្នាក់ខេមរវិទ្យា និងប្រវត្តិសាស្ត្រខ្មែរ ដែលបានទទួលមរណភាព កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោង ០៥ និង ៤០ នាទីព្រឹក ក្នុងជន្មាយុ ៦៧ ឆ្នាំ ដោយរោគាពាធ កាលពីព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤។
ឯកឧត្ដម ហ៊ុន ម៉ានី បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្ដម និងក្រុមការងារ បានចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដមសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាសាស្ត្រាចារ្យខេមរវិទ្យា និងប្រវត្តិសាស្ត្រ ដែលបានទទួលមរណភាព កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោង ៥ និង ៤០ នាទី ព្រឹក នៅគេហដ្ឋាន នៃសព។

ឯកឧត្ដម ហ៊ុន ម៉ានី បានឲ្យដឹងបន្តថា នាឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ក្នុងនាមសហការី និង ឯកឧត្ដមផ្ទាល់ ឯកឧត្ដម សូមចូលរួមចែករំលែកនូវមរណទុក្ខ ជាមួយ លោកជំទាវ បុត្រា បុត្រី និង ចៅៗ ព្រមទាំងបងប្អូន កូនក្មួយ និងក្រុមគ្រួសារទាំងអស់ នៃសព ប្រកបដោយក្តីក្ដុកក្ដួលជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្ដមសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី លើកឡើងថា «មរណភាពរបស់ ឯកឧត្ដមសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា គឺជាការបាត់បង់នូវ ស្វាមី បិតា ដែលប្រកបដោយព្រហ្មវិហារធម៌មួយរូប ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយគន្លងធម៌ ក៏ជាការបាត់បង់នូវធនធានមនុស្សដ៏មានតម្លៃបំផុតសម្រាប់សង្គមជាតិកម្ពុជាទាំងមូល»។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី លើកឡើងបន្តថា បើទោះបីជា ឯកឧត្ដមសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានឃ្លាតកាយឆ្ងាយហើយក្ដី ប៉ុន្តែពាក្យអប់រំ ទូន្មាន ប្រៀនប្រដៅ ពុទ្ធិ គំរូវីរភាព និងពលិកម្មដ៏ធំធេងពេញមួយជីវិតរបស់លោកសាស្ត្រាចារ្យ ក្នុងបុព្វហេតុជាតិមាតុភូមិ គឺនៅតែដក់ជាប់ក្នុងបេះដូង និងការចងចាំរបស់យុវជនខ្មែរគ្រប់រូបជាដរាប។
គួរជម្រាបថា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ ឯកឧត្ដម សំបូរ មាណ្ណារ៉ា បានទទួលមរណភាព កាលពីព្រឹកថ្ងៃសៅរ៍ ទី ២០ ខែមេសា ឆ្នាំ ២០២៤ ក្នុងជន្មាយុ ៦៧ ឆ្នាំ ដោយរោគាពាធ។ មរណភាព ឯកឧត្ដមសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ជាការបាត់បង់ធនធានមនុស្សផ្នែកប្រវត្តិសាស្ត្រដ៏ខ្លាំងពូកែមួយរូប។ ក្នុងនាម សាស្ត្រាចារ្យ ឯកឧត្ដម ក៏បានបន្សល់ស្នាដៃ ផ្តល់ពុទ្ធិដល់កុលបុត្រខ្មែរជាច្រើនរូប ផងដែរ។
សូមបញ្ជាក់ដែរថា សពរបស់ ឯកឧត្ដមសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខA០១ ផ្លូវ ៥A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


