សេដ្ឋកិច្ចកម្ពុជា Archives - Kampuchea Thmey Daily

អ្នក​វិភាគ​មើល​ឃើញ​ពី​សក្ដានុពល​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​អឺរ៉ាស៊ី​ស្របគ្នា​នឹងបញ្ហាប្រឈមមួយចំនួន
អ្នក​ភូមិសាស្ត្រនយោបាយ​ និង​សេដ្ឋកិច្ច​ថា​ការ​បង្កើត​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​តំបន់​អឺរ៉ាស៊ី​គឺ​ជា​ឱកាស​ដ៏​វិជ្ជមាន​​នៃ​ទំនាក់ទំនង​ការបរទេស ​ពាណិជ្ជកម្ម​របស់​កម្ពុជា​​ តែ​ក៏​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង​ដែរ​ រួម​ទាំង​ការ​ឃ្លាំង​មើល​​ពី​លោក​ខាង​លិច​។ អ្នក​វិភាគ​ជំរុញ​ ការ​បង្ហាញ​តម្លាភាព​នៃ​ទំនាក់ទំនង បង្កើត​ប្រព័ន្ធ​ភស្តុភារ​កម្ម​ដែល​មាន​ចម្រុះ​បែប​ ព្រមទាំង​ការ​ប្រើប្រាស់​យន្ត​ការ​ការទូត​ដែល​មិន​ជ្រើសរើស​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​។

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ាស៊ី លោក នួរឡាន យ៉ឺមេកបាយ៉េវ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ​២០២៦ ទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី

I. តើ​អ្វី​ជា​អឺរ៉ាស៊ី?

សហភាព​សេដ្ឋកិច្ច​អឺរ៉ាស៊ី (Eurasian Economic Union – EAEU) គឺ​ជា​ប្លុក​សមាហរណកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​មួយ​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៥ ​​​​ដើម្បី​ជំរុញ​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ សេរីភាព​នៃ​ការ​ហូរ​ចូល​ទុន​ ​ទំនិញ​ សេវា​កម្ម​ និង​កម្លាំង​ពលកម្ម​ រវាង​បណ្ដា​ប្រទេស​សមាជិក​តំបន់​អឺរ៉ុប​ខាង​កើត និង​អាស៊ី​កណ្ដាល​ ដែល​មាន​ប្រទេស​ជា​សមាជិក​ពេញ​សិទ្ធិ​ចំនួន​៥ដែល​ធ្លាប់​ជា​អតីត​សហភាព​សូវៀត ​គឺ​ រុស្ស៊ី កាហ្សាក់ស្ថាន បេឡារូស អាមេនី និង​កៀហ្ស៊ីស្ថាន។ EAEU កំពុង​ពង្រឹង​ទំនាក់ទំនង​តាម​រយៈ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា វៀតណាម សិង្ហបុរី និង​អ៊ីរ៉ង់​ជា​ដើម​។

អ្នកស្រាវជ្រាវ​សង្គម សេដ្ឋកិច្ច​ លោក​បណ្ឌិត ជ័យ តិច បាន​ឱ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៦ ​កម្ពុជា​ក៏​ធ្លាប់​ចុះ​ MOU ជាមួយ​EAEU នេះ​ដើម្បី​បង្កើត​ក្រុម​ការងារ​ជំរុញ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ និង​សមិទ្ធិ​លទ្ធកម្ម​ក្នុង​ការ​បង្កើត​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា​ផង​ដែរ​។ តែ​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ការ​វិវត្តន៍​យ៉ាងណា​ទេ​។

II. ផលប្រយោជន៍​នៃ​ការ​បង្កើត​ពាណិជ្ជកម្ម​សេរី​ជា​មួយ​ EARU

ក្នុង​ជំនួប​ជាមួយ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ាស៊ី លោក នួរឡាន យ៉ឺមេកបាយ៉េវ ​​​​អំឡុង​ពេល​អញ្ជើញ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​រុស្ស៊ី-អាស៊ាន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​​ បាន​ស្នើ​ឱ្យ​មាន​ការ​សិក្សា​ពី​លទ្ធភាព​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ាស៊ី ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​រវាង​ភាគី​ទាំង​ពីរ​ផង​ដែរ​។

សម្ដេច​ក៏​បាន​បញ្ជាក់​បែប​នេះ​ម្ដង​ទៀត ដោយ​ស្នើ​សុំ​ឱ្យ​មាន​ការ​គាំទ្រ​ពី​រុស្ស៊ី ក្នុង​ជំនួប​​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្លាឌីមៀ ពូទីន ផងដែរ​។

សម្រាប់​អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ​ លោកបណ្ឌិត ញិល រដ្ឋា បាន​ឱ្យ​ដឹង​ថា​ការ​បង្កើត​ទំនាក់​ទំនង​ពាណិជ្ជកម្ម​សេរី​ជាមួយ​តំបន់​នេះ​នឹង​ផ្ដល់​ប្រយោជន៍​ចំនួន​៣​ដល់​កម្ពុជា​ គឺ​ការ​ធ្វើ​ពិ​ពិធកម្ម​ទី​ផ្សារ​ ដែល​អាច​ឱ្យ​កម្ពុជា​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ខ្លាំង​លើ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក ខណៈ​កម្ពុជា​ក៏​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ និង​បច្ចេកវិទ្យា​ពី​បណ្ដា​ប្រទេស​នៅ​តំបន់​នេះ​មក​ក្នុង​ប្រទេស​ផងដែរ។ ចំណុច​មួយ​ទៀត​ដែល​លោក​បណ្ឌិត ញិល រដ្ឋា មើល​ឃើញ​នោះ​គឺ​ការ​ធានា​ដល់​សន្តិសុខ​ថាមពល និង​វត្ថុធាតុ​ដើម​ ព្រោះ​ប្រទេស​រុស្ស៊ី និង​កាហ្សាស្ថាន​ ដែល​ជា​សមាជិក​នៃ​តំបន់​នេះ​គឺ​ជា​ប្រភព​ផ្គត់ផ្គង់​ប្រេង ហ្គាស និង​ជី​កសិកម្ម​ដ៏​ធំ​បំផុត​ក្នុង​ពិភព​លោក​។

​អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ​ លោកបណ្ឌិត ញិល រដ្ឋា

លោក​បណ្ឌិត ជ័យ តិច ក៏​យល់​ប្រហាក់​ប្រហែល​គ្នា​នេះ​ផង​ដែរ​ជា​ពិសេស​គឺ​ឧស្សាហកម្ម​ថាមពល​ដែល​ប្រទេស​ក្នុង​តំបន់​នេះ​មាន​សក្ដានុពល​។

លោក​ថា៖ «ខ្ញុំ​មើល​ឃើញ​ជា​ពិសេស​ថា​រុស្ស៊ី​ដែល​ជា​ប្រទេស​មាន​សក្ដានុពល​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ថាមពល​ដូច​ជា​ការ​ខួង​ប្រេង​ ផលិតកម្ម​ប្រេង​ ឧស្ម័ន ហើយ​ក៏​ដូច​ជា​ផលិតផល​សព្វាវុធ​ដែល​រុស្ស៊ី​ជា​មហាអំណាច​ទី​២​លើ​លោក ហើយ​ជា​ប្រទេស​ដែល​​​មាន​បទ​ពិសោធន៍​ក្រាស់ក្រែល​ផលិត​ចេញ​នូវ​ឧស្ម័ន​ក្នុង​លោក​ផង​ដែរ​។ ​ក៏​ដូច​ជា​ការ​កសាង​នូវ​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ​ស៊ីវិល​ដើម្បី​វិស័យ​ថាមពល​របស់​យើង​ប្រកប​ដោយ​ភាព​ធន់​ និង​កុំ​ឱ្យ​រង​នូវ​សម្ពាធ​ពី​ភូមិសាស្ត្រ​នយោបាយ​ពី​សង្គ្រាម​ដែល​កើត​ឡើង​​ជា​ពិសេស​ដូច​ករណី​ចុង​ក្រោយ​នៅ​តំបន់​មជ្ឈិមបូព៌ា ដែល​ប៉ះពាល់​ដល់​វិស័យ​ថាមពល អតិផរណា ប៉ះពាល់​ដល់​សេដ្ឋកិច្ច​និង​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា​​​»។

​​​​​​​​III. បញ្ហាប្រឈម និង​ដំណោះស្រាយ​

បើ​ទោះ​បី​ជា​មាន​ភាព​វិជ្ជមាន​ក្ដី​តែ​សម្រាប់​អ្នក​តាមដាន​ក៏​បាន​បង្ហាញ​នូវ​ការ​បារម្ភ​មួយ​ចំនួន​ផង​ដែរ​ទាក់ទង​នឹង​ការ​ឃ្លាំ​មើល​ ឬ​សម្ពាធ​ការ​ទូត​ខ្លះ​ពី​លោក​ខាង​លិច បញ្ហា​ទាក់ទង​នឹង​ប្រព័ន្ធ​ទូទាត់​ប្រាក់ និង​ប្រព័ន្ធ​ភស្តុភារ​កម្ម ដឹក​ជញ្ជូន​ជា​ដើម​។

លោក​បណ្ឌិត ញិល រដ្ឋា បាន​ឱ្យ​ដឹង​ថា​រុស្ស៊ី​ដែល​ជា​អ្នក​ដឹក​នាំ​ឈាន​មុខ​គេ​របស់​តំបន់​នេះ​កំពុង​តែ​ប្រឈម​មុខ​នឹង​ទណ្ឌកម្ម​ពី​លោក​ខាង​លិច​ ដូច្នេះ​ការ​បង្កើត​ពាណិជ្ជកម្ម​សេរី​ជាមួយ​តំបន់​នេះ​ក្នុង​ពេល​បច្ចុប្បន្ន​ក៏​អាច​រង​ការ​ឃ្លាំ​មើល ឬ​សម្ពាធ​ការ​ទូត​ខ្លះ​ពី​លោក​ខាង​លិច​ដែរ​តែ​លោក​ថា​ភាគ​រយ​តិច​ប៉ុណ្ណោះ។

លោក​បណ្ឌិត​ថា៖ «ការបង្កើត FTA ជាមួយ EAEU មិនខុសច្បាប់អន្តរជាតិ ឬ​រំលោភ​លើ​ទណ្ឌកម្ម​របស់​លោក​ខាង​លិចឡើយ។ EAEU គឺជាអង្គការសេដ្ឋកិច្ចតំបន់ (ដូច ASEAN ដែរ) មិនមែន​ជា​បុគ្គល ឬអង្គភាពដែលរងទណ្ឌកម្មផ្ទាល់នោះទេ។ ប្រទេសជិតខាងយើងដូចជា វៀតណាម ក៏មាន FTA ជាមួយ EAEU តាំងពីឆ្នាំ ២០១៦ ហើយសិង្ហបុរីក៏បានចុះហត្ថលេខារួចហើយដែរ ប៉ុន្តែ​ពួកគេ​នៅតែ​អាចរក្សាពាណិជ្ជកម្មល្អជាមួយអាមេរិក និងអឺរ៉ុបបាន។ [..] ការដើរ​តួនាទី​ការ​ទូត​របស់​កម្ពុជា​បច្ចុប្បន្ន គឺផ្អែកលើ “ច្បាប់អន្តរជាតិ និងពហុភាគីនិយម“។ ការ​ដែល​សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញ​ការ​សិក្សានេះ គឺធ្វើឡើងក្នុងនាមជាប្រមុខរដ្ឋបាលសេដ្ឋកិច្ច ដែលស្វែង​រក​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ដោយ​មិនជ្រើសរើសខាងក្នុងជម្លោះភូមិសាស្ត្រនយោបាយឡើយ»។

ទោះ​ជា​យ៉ាង​ណា​លោក​ក៏​មើល​ឃើញ​បញ្ហា​​មួយ​ចំនួន​​ដែល​អាច​​កើត​មាន​ក្នុង​ពេល​​បង្កើត​បាន​កិច្ច​ព្រមព្រៀង​សេរី​ជាមួយ​អឺរ៉ាស៊ី​នោះ​ដែរ​គឺ​ ប្រព័ន្ធ​ទូទាត់​ប្រាក់​ព្រោះ​តំបន់​នេះ​បាន​កាត់​ផ្ដាច់​ប្រព័ន្ធ​ SWIFT ដោយ​មិន​អាច​ទូទាត់​ជា​លុយ​ដុល្លារ​បាន ខណៈ​ចម្ងាយ​ដឹក​ជញ្ជូន​ពី​កម្ពុជា​ទៅ​តំបន់​អឺរ៉ាស៊ី​គឺ​មាន​ចម្ងាយ​ឆ្ងាយ និង​ចំណាយ​ខ្ពស់​ថែម​ទៀត​។

លោក​បណ្ឌិត​បាន​ឱ្យ​ជា​យោបល់​ថា​ កម្ពុជា​គូរ​គិត​គូរ​ពី​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​ដើម្បី​ទូទាត់​ទំនិញ​ផ្ទាល់​ ឬ​ទូទាត់​តាម​រយៈ​ធនាគារ​នៃ​ប្រទេស​ទី​៣ដូចជា​ ចិន ឬកាហ្សាក់ស្ថាន។ ដោយ​ឡែក​ចំពោះ​បញ្ហា​ទាក់ទង​នឹង​ប្រព័ន្ធ​ភស្តុភារ​កម្ម​វិញ​លោក​ថា​ ការ​ប្រើប្រាស់​ច្រក​របៀង​ដឹក​ជញ្ជូន​ពហុ​ទម្រង់​ដោយ​ប្រើប្រាស់​ផ្លូវ​សមុទ្រ និង​ផ្លូវ​រត់​ភ្លើង​ឆ្លងកាត់​ប្រទេស​ចិន​ដើម្បី​កាត់​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន។ ​​

អ្នកស្រាវជ្រាវ​សង្គម សេដ្ឋកិច្ច​ លោក​បណ្ឌិត ជ័យ តិច

​សម្រាប់​លោក​បណ្ឌិត ជ័យ តិច វិញ​បាន​ឱ្យ​ជា​យោបល់​បន្ថែម​ថា​ក្រៅ​ពី​ការ​បញ្ជូន​ទំនិញ​ទៅ​លក់​កម្ពុជា​ក៏​គួរ​តែ​ព្យាយាម​បង្កើត​ឱ្យ​មាន​ការ​បញ្ជូន​និស្សិត​ទៅ​សិក្សា​នៅ​ប្រទេស​ក្នុង​តំបន់​នេះ​ទាក់ទង​នឹង​បច្ចេកវិទ្យា​យោធា យន្តហោះ​ចម្បាំង និង​ប្រព័ន្ធ​ផ្កាយ​រណប​ជាដើម​។

បន្ថែម​លើ​នេះ​ការ​បង្កើត​ពាណិជ្ជកម្ម​សេរី​នេះ​ក៏​អាច​ឱ្យ​កម្ពុជា​ទិញ​នូវ​សម្ភារៈ​យោធា​ពី​រុស្ស៊ី ក៏ដូចជា​ទាក់ទាញ​អ្នក​វិនិយោគ​ពី​រុស្ស៊ី​ដើម្បី​ធ្វើ​រោង​ចក្រ​ផលិត​សម្ភារៈ​យោធា​នៅ​កម្ពុជា និង​វិនិយោគ​លើ​ប្រេង​ផង​ដែរ​ ជា​ពិសេស​គឺ​លទ្ធភាព​នៃ​ការ​​កសាង​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរ​ស៊ីវិល​សម្រាប់​សន្តិសុខ​ថាមពល​របស់​កម្ពុជា​ផង​ដែរ​៕ ​

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​​​​​

The post អ្នក​វិភាគ​មើល​ឃើញ​ពី​សក្ដានុពល​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​អឺរ៉ាស៊ី​ស្របគ្នា​នឹងបញ្ហាប្រឈមមួយចំនួន appeared first on Kampuchea Thmey Daily.

រដ្ឋាភិបាល​ថា​ឆ្នាំ​២០២៦​នេះ ​កម្ពុជា​ជួប​រឿង​អវិជ្ជមាន​៣​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ
រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា​ក្នុង​ឆ្នាំ​២០២៦​នេះ​ សេដ្ឋកិច្ច​កម្ពុជា​មិន​អាច​សម្រេច​បាន​៥%​ដូច​ការ​គ្រោង​ទុក​នោះ​ទេ​ ដោយ​សារ​តែ​ បញ្ហា​ប្រេង​ឡើង​ថ្លៃ ឥទ្ធិពល​សាយ​ភាព​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-ថៃ និង​ការ​បង្ក្រាប​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។

យោង​តាម​សារាចរ​ស្ដីពី​ការ​រៀបចំ​ផែន​ការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២០២៧-២០២៩ និង​ការ​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៧ រាជរដ្ឋាភិបាល​កម្ពុជា​បាន​វាយ​តម្លៃ​ថា​សេដ្ឋកិច្ច​ជាតិ​មាន​កំណើត​ត្រឹម​ ៤,២% ប៉ុណ្ណោះ​​ដោយ​សារ​កម្មវិបាក​ផ្ទួន​ៗ​គ្នា​ជា​អវិជ្ជមាន​ពី​បញ្ហា​ធំៗ​៣​ខាង​លើ​។

ការ​ឡើង​ថ្លៃ​ប្រេង​បាន​ប៉ះពាល់​ដល់​កត្តា​ផលិតកម្ម​ តួយ៉ាង​ កសិកម្ម ដឹក​ជញ្ជូន និង​ទេសចរណ៍​ជា​ដើម​គួប​ផ្សំ​នឹង​សម្ពាធ​អតិផរណា បាន​បន្ទច់​បង្អាក់​ដល់​សកម្មភាព​ចាយ និង​ប្រើប្រាស់​ជា​រួម ហើយ​​ឥទ្ធិពល​សាយ​ភាព​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-ថៃ​ បាន​ប៉ះពាល់​ដល់​ប្រាក់​បង្វែរ​ឯកជន ទេសចរណ៍​ដែល​ពឹង​ផ្អែក​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ និង​ការ​នាំ​ចេញ​កសិផល​ជា​ដើម​។ ដោយ​ឡែក​ការ​បង្ក្រាប​បទ​ល្មើស​ឆបោក​អនឡាញ​ក៏​បាន​បង្ក​ផល​ប៉ះពាល់​រយៈពេល​ខ្លី​ផង​ដែរ​ គឺ​ប៉ះពាល់​ដល់​វិស័យ​សំណង់ អចលនទ្រព្យ និង​ការ​ប្រើប្រាស់​ក្នុង​ស្រុក​ ដោយសារ​ការ​បាត់​ចំណូល​ពី​សកម្មភាព​នេះ​។

​​​ទោះ​ជា​យ៉ាង​ណា​រាជរដ្ឋាភិបាល​ក៏​បាន​ព្យាករណ៍​ផង​ដែរ​ថា​កំណើន​សេដ្ឋកិច្ច​នឹង​ងើប​ឡើង​វិញ​ក្នុង​អត្រា​៥%​ក្នុង​ឆ្នាំ​២០២៧ តែ​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ​ដោយ​ហានិភ័យ​ និង​ភាព​មិន​ប្រាកដ​ប្រជា​នៅ​ឡើយ ដោយ​ហេតុ​នេះ​ទើប​​រដ្ឋាភិបាល​បាន​សម្រេច​ដាក់​ចេញ​ឯកសារ​ក្របខ័ណ្ឌ​ហិរញ្ញវត្ថុ​សាធារណៈ ២០២៧-២០២៩ ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ វិធាន​ការ​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ វិធានការ​គោលនយោបាយ​រូបិយវត្ថុ និង​ហិរញ្ញវត្ថុ និង​វិធានការ​ដោះស្រាយ​បញ្ហា​ជា​រចនាសម្ព័ន្ធ។

ដោយឡែកសម្រាប់​ក្នុងឆ្នាំ២០២៥​កន្លង​ទៅ រាជរដ្ឋាភិបាល​ឱ្យ​ដឹង​ថា​សេដ្ឋកិច្ច​កម្ពុជាបាន​ទទួល​រង​ព្យុះ​កំបុតត្បូង​ចំនួន​២​ចម្បង​គឺ​ ការ​ដាក់​ឱ្យ​អនុវត្តន​ពន្ធ​គយ​បដិការ​របស់​សហរដ្ឋ​អាមេរិក និង​ភាព​តានតឹង​នៃ​បញ្ហា​ព្រំដែន​កម្ពុជា​-ថៃ៕ ​

អត្ថបទដោយ ហ៊ុន សិរិវឌ្ឍន៍ ​

The post រដ្ឋាភិបាល​ថា​ឆ្នាំ​២០២៦​នេះ ​កម្ពុជា​ជួប​រឿង​អវិជ្ជមាន​៣​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់អះអាង សេដ្ឋកិច្ច​កម្ពុជា​​ស្ទុះ​ឡើង​​​ឆាប់​រហ័ស​ និង​មាន​កំណើន​រឹងមាំ
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​មានប្រសាសន៍ថា ​សេដ្ឋកិច្ច​កម្ពុជា​បានស្ទុះងើបឡើងវិញ​យ៉ាងឆាប់រហ័ស ​និង​បន្តឈរលើមាគ៌ា ​នៃកំណើនរឹងមាំ ​បន្ទាប់​ពីវិបត្តិជំងឺកូវីដ-១៩ ​ទោះបីជាត្រូវបន្តពុះពារ​ជម្នះនូវបញ្ហា​ប្រឈម ​និងភាព​មិន​ប្រាក​ដប្រ​ជា​ខ្ពស់ ​នៃស្ថានភាពតំបន់ ​និងសកល ​ដោយសារការបន្តប្រឈមមុខ ​ខាងភូមិ សាស្ត្រ​នយោ​បាយ​កាន់តែស្រួចស្រាល់។

​ឧបនាយករដ្ឋមន្ត្រី ​អូន ព័ន្ធមុនីរ័ត្ន ​មានប្រសាសន៍​នៅ​ក្នុង​វេទិកា​ពន្ធដារកម្ពុជា ​នៅ​ថ្ងៃទី ០៥ ខែ​កុម្ភៈ ឆ្នាំ ២០២៦ ​ថា ​ការបែកខ្ញែក ​នៃ​សេដ្ឋកិច្ចសកល​បានធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ​ និង​ពាណិជ្ជកម្ម​អន្តរជាតិ។ ​ការងើបឡើងវិញ ​នៃនិន្នាការ​ឯកតោភាគីនិយម​ ភាពមិនច្បាស់លាស់នៃ ​ទស្សនវិស័យ​កំណើន​សេដ្ឋកិច្ច នៃបណ្ដាប្រទេស ​និងតំបន់ជាដៃគូពាណិជ្ជកម្ម​សំខាន់ៗ ​របស់កម្ពុជា ​ការប្រែប្រួល​អាកាសធាតុ។​

​ឧបនាយករដ្ឋមន្ត្រី ​អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា៖ «ទោះបីជាត្រូវប្រឈម ​នឹង​ភាព​មិនប្រាកដប្រ​ជាកាន់​តែ​ស្រួចស្រាល់​ ក្នុងបរិការណ៍សកល ក៏ដូច​ជា​ត្រូវ​ប្រឈមនឹងភាពការរំលោភលើអធិបតេយ្យជាតិ​ និង​បូរណភាពទឹកដី ក៏សេដ្ឋកិច្ចកម្ពុជា ត្រូវបាន​រំពឹង​ថា អាចសម្រេចកំណើនក្នុងរង្វង់ ៥,២% ក្នុងឆ្នាំ ២០២៥ និងសម្រេចបានកំណើន ៥% សម្រាប់ឆ្នាំ ២០២៦»។​

​កិច្ចខិតខំរបស់រាជរដ្ឋាភិបាល​ ក្នុង​ការកែលម្អបរិយាកាសសម្រាប់ធុរកិច្ច ​និង​ការវិនិយោគ បានជំរុញ​ឱ្យ​ការវិនិយោគផ្ទាល់​ពី​ក្រៅប្រទេសបន្តកើនឡើងខ្ពស់។ ​

​យោងតាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ នៅក្នុងឆ្នាំ ២០២៥ ​ការចុះបញ្ជីគម្រោងវិនិយោគពីបរទេស មាន​ទំហំទុនប្រមាណ​ ១០ ពាន់លានដុល្លារ ​កើន ៤៥% ធៀបនឹងឆ្នាំ ២០២៤។

ការនាំ​ចេញ​របស់​កម្ពុជា បន្តរក្សាកំណើនល្អដែលសម្រេចបាន ១៧% កាលពីឆ្នាំ ២០២៥ ​ខណៈ រំហូរទេសចរបរទេស​មកកម្ពុជា ជា​ពិ​សេស​ កញ្ចប់ទេសចរទីផ្សារឆ្ងាយ ក៏នៅតែដំណើរការល្អ ដូចជាភ្ញៀវទេសចរអឺរ៉ុប អូស្ត្រាលី និង​ឥណ្ឌា៕

The post មន្ត្រីជាន់ខ្ពស់អះអាង សេដ្ឋកិច្ច​កម្ពុជា​​ស្ទុះ​ឡើង​​​ឆាប់​រហ័ស​ និង​មាន​កំណើន​រឹងមាំ appeared first on Kampuchea Thmey Daily.

ធនាគារជាតិ ព្យាករថា ឆ្នាំ២០២៦ សេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបានក្នុងរង្វង់ ៥%
យោងតាមរបាយការណ៍​ចុង​ក្រោយ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ព្យាករថា ​ក្នុង​ឆ្នាំ២០២៦ សេដ្ឋកិច្ច​កម្ពុជាអាចនឹង​សម្រេច​បាន​ក្នុង រង្វង់ ៥% និង​អត្រា​អតិនរណា ២,៣% ទោះបីជាកម្ពុជា និងបណ្តាប្រទេសនានានៅតែបន្តប្រឈមនឹងបញ្ហានៃការអូសបន្លាយពេលនៃកត្តភូមិសាស្រ្តនយោបាយ និងសង្រ្គាមពាណិជ្ជកម្មនៃប្រទេសមហាអំណាចនៅលើពិភពលោកក្តី។

លោក​ស្រី ជា សិរី ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ទស្សនវិស័យនៅឆ្នាំ២០២៦ កម្ពុជា​នឹងត្រូវ​ខិតខំ​ប្រឹងប្រែងដោះស្រាយបញ្ហាប្រឈម និងទាញយកអត្ថប្រយោជន៍ពីឱកាសថ្មីៗ។ ពហុភាគី​កម្ម​សេដ្ឋកិច្ច ការ​វិនិយោគ​បន្តបន្ទាប់​លើហេដ្ឋាចេនាសម្ព័ន្ធ និងការជ្រៀតចូលកាន់តែស៊ីជម្រៅទៅក្នុងតំបន់ និង​សេដ្ឋកិច្ច​ពិភព​លោក បាន​ផ្តល់​ជាមូលដ្ឋានរឹងមាំសម្រាប់កំណើនរយៈពេលមធ្យម។

ស្រម​តាម​យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់​កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​លើក​កម្ពស់​ផលិត​ភាព ការ​ពង្រឹង​ធនធាន​មនុស្ស​ ការ​កែ​លម្អ​បរិយាកាស​អាជីវកម្ម និង​វិនិយោគ និង​ការ​ធ្វើ​ទំនើប​កម្មស្ថាប័ន​សេដ្ឋកិច្ច និង​ជួយ​គាំ​ទ្រ​ដល់​ការ​អភិវឌ្ឍ​សកម្មភាព​សេដ្ឋកិច្ច​ដែល​មាន​តម្លៃ​​បន្ថែម​ និង​កំណើន​ដែល​មាន​ភាព​ធន់​កាន់​តែ​ខ្លាំង​។

«ជាក់ស្តែង នៅ​ឆ្នាំ​២០២៦ នេះ ធនាគារ​នៃ​កម្ពុជា​ បាន​ព្យាករ​ថា ​សេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេចបានក្នុង រង្វង់ ៥% និងអត្រាអតិនរណា ២,៣%។ នយោបាយរូប័យវត្ថុនឹងត្រូវបន្តអនុវត្តប្រកបដោយ ភាពប្រុងប្រយ័ត្ន ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃនិងអត្រាប្តូរប្រាក់ ដែលនឹងគាំទ្រដល់ការអាក្សាស្តីការ រាំត្រសេដ្ឋកិច្ច»។ លោក​ស្រី ជា​ សិរី បន្ថែម​បែប​នេះ​។

ជា​មួយ​គ្នា​នេះ ធនគារ​ជាតិ​នៃ​កម្ពុជា​នឹង​បន្ត​ដាក់​ចេញ​នូវ​គោល​នយោបាយ​ និង​វិធាន​ការ​បុរេសកម្ម​ស្រប​តាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៥-២០៣០ សំដៅ​រួម​ចំណែក​សម្រេច​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០។ ក្នុង​ទិស​ដៅ​នេះ ការ​រក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ការ​ពង្រឹង​ភាព​រឹងមាំ​ប្រព័ន្ធ​ធនគារ​ និង​ប្រសិទ្ធភាព​ប្រព័ន្ធ​ទូទាត់ ការ​លើក​កម្ពស់​បរិយាបន្ន និង​នវានវត្តន៍​ហិរញ្ញវត្ថុ និង​ការ​អភិវឌ្ឍ​ហិរញ្ញប្បទាន​បៃ​តង​នឹង​ត្រូវ​បន្ត​យក​ចិត្ត​ទុកដាក់​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​។

លោក​ស្រី​ ជា សិរី បាន​បន្ត​ថា ធនាគារជាតិនៃកម្ពុជានឹងបន្តពង្រឹងភាពធន់ប្រព័ន្ធធនាគារ តាមរយៈការពង្រឹងក្របខណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យផ្អែកលើហានីភ័យ និងទស្សនៈអនាគត ដើម្បីបន្តការពារស្ថិរភាពហិរញ្ញវត្ថុ។ លើសពីនេះ ប្រព័ន្ធទូទាត់នឹងត្រូវបានធ្វើទំនើបកម្មជាលំដាប់ សំទៅរួមកំណែក លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជា ក៏នឹងបន្តពង្រឹងក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិ ព្រម​ទាំងបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុងស្រុក និងអន្តរជាតិ ព្រមទាំងការផ្សព្វផ្សាយ និងបណ្តុះបណ្តាល ក្នុងគោលដៅ​ពង្រឹង​ការ​យល់​ដឹង ជំរុញការចូលរួម​ទប់ស្កាត់​និង​បង្ការ​ ក៏ដូចជា​បង្កើនប្រសិទ្ធភាពនៃការប្រឆាំងការសម្អាតប្រាក់ និង​ហិរញ្ញប្បទានភេវកម្ម។

លោក​ស្រី​ទេសាភិបាល ជឿជាក់​ថា គ្រប់​ភាគីពាក់ព័ន្ធនានា និង​បន្តគាំទ្រ និង​រួមចំណែក​សម្រេច​បាននូវសមិទ្ធផលថ្មីៗ បន្ថែមទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងប្រព័ន្ធធនាគារ ដែល​នឹង​បម្រើជា​ប្រយោជន៍​រួម​សម្រាប់​ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

គួរ​គូស​បញ្ជាក់​ថា ស្ថានភាព​សេដ្ឋកិច្ច​ពិភព​លោក​នៅ​ឆ្នាំ​២០២៥ នៅ​តែ​ស្ថិត​ក្រោម​ភាព​មិន​ប្រាកដ​ប្រជា​ខ្ពស់ ដោយ​សារ​តែ​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​ដែល​បន្ត​មាន​ភាព​តានតឹង លក្ខខណ្ឌ​ហិរញ្ញ​វត្ថុ​សកល​ដែល​តឹង​រឹង និង​អត្រា​កំណើន​សេដ្ឋ​កិច្ច​សម្រេច​ក្នុង​ល្បឿន​ទិសដៅ​ផ្សេង​គ្នា​។

បញ្ហា​ប្រឈម​ទាំង​នេះ ​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​ឆ្នាំ​២០២៥​ ត្រូវ​បាន​ព្យាករ​ថា​ មាន​កម្រិត​ ៣,២% (៣,៣% នា​ឆ្នាំ​២០២៨) ក្នុង​នោះ​សេដ្ឋកិច្ច​ប្រទេស​អភិវឌ្ឍន៍​មាន​កំណើន ១,៦% និង​ប្រទេស​កំពុង​លូតលាស់ និង​កំពុង​អភិវឌ្ឍ ៤,២% ។

រី​ឯ​ក្នុង​តំបន់​សេដ្ឋកិច្ច​អាស៊ាន​បាន​ថមថយ​បន្តិច​មក​ត្រឹម ៨,៣%។ អត្រា​អតិផរណា​ពិភព​លោក​បាន​ថមថយ​មក​​ត្រឹម​៤,២% ដែល​បាន​អនុញ្ញាត​ឱ្យ​​ធនាគារ​កណ្តាល​នៃ​ប្រទេស​ចម្បង​ៗ​បន្ទាប​អត្រា​ការ​ប្រាក់​គោល ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច។​ ទន្ទឹម​នេះ ការ​ពន្លឿន​ការ​បញ្ជា​ទិញ​មុន​សុពលភាព​នៃ​ពន្ធ​គយ​បដិការ បាន​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ជាតិ​មាន​កំណើន ៣,៦%៕​

The post ធនាគារជាតិ ព្យាករថា ឆ្នាំ២០២៦ សេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបានក្នុងរង្វង់ ៥% appeared first on Kampuchea Thmey Daily.

កម្ពុជាទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចត្រឹម ៥,២% នៅឆ្នាំ ២០២៥
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៥,២% ដោយ​សារការបិទខ្ទប់ព្រំដែនកម្ពុជា-ថៃ និងឥទ្ធិពលនៃពន្ធបដិកាអាមេរិក។ សម្រាប់អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ដំណើរការសេដ្ឋកិច្ចកម្ពុជានៅតែមានភាពល្អប្រសើរទាំងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។

​សេដ្ឋកិច្ចកម្ពុជា នៅមុនពេលអាមេរិកប្រកាសដាក់ចេញគោលនយោបាយពន្ធគយបដិការ ត្រូវ​បាន​វាយតម្លៃថា នឹងបន្តរក្សាភាពរឹងមាំ ជាមួយនឹងអត្រាកំណើន ៦,៣% នៅឆ្នាំ ២០២៥ និង២០២៦ ប្រមាណ ៦,៥%។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ចបង្ហាញថា កំណើនសេដ្ឋកិច្ចត្រូវបានវាយតម្លៃជាថ្មីថា នឹង​ថម​ថយមកនៅត្រឹម ៥,២% សម្រាប់ឆ្នាំ ២០២៥ និងចំនួន ៥% សម្រាប់ឆ្នាំ ២០២៦ ដោយ​សារ​គោលនយោបាយពន្ធគយបដិការ លើវិស័យបម្រើការនាំចេញ ដូចជាវិស័យកាត់ដេរ និង​កម្មន្ត​សាល​មិនមែនកាត់ដេរ និងផលជះលើវិស័យគាំទ្រកំណើនផ្សេងទៀត ដូចជាវិស័យដឹក​ជញ្ជូន និងស្តុក​ លក់ដុំ និងលក់រាយ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ថា លទ្ធ​ផលវាយតម្លៃនេះ មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចកម្ពុជានោះទេ បើប្រៀបធៀបទៅនឹងសម័យកូវីដ១៩។

លោកបណ្ឌិត ហុង វណ្ណៈ យល់ឃើញថា៖ «សេដ្ឋកិច្ចកម្ពុជាមិនមានផលប៉ះពាល់ធំដុំទេ ខ្ញុំសង្កេតឃើញព្រឹត្តិការណ៍ក្នុងសម័យកូវីដ១៩ សេដ្ឋកិច្ចកម្ពុជា មិនត្រដាបត្រដួសរហូតដល់គ្រប់​គ្រង​មិនបានទេ នៅពេលនោះប្រទេសត្រូវ Lockdown ហើយមិនមានចរន្តពាណិជ្ជកម្ម ហើយ​វិស័យទេសចរណ៍សឹងតែបិទទាំងស្រុង យើងមានតែរោងចក្រសហគ្រាសមួយចំនួន និងសិប្បកម្មខ្លះៗប៉ុណ្ណោះ សរុបទៅ សេដ្ឋកិច្ចកម្ពុជានៅតែដំណើរការ គ្រាន់តែយឺត ខ្ញុំគិតថា ស្ថានភាពពេលនេះ គឺល្អជាងពេលនោះ ដោយសារយើងមើលឃើញវិស័យពាណិជ្ជកម្ម ទេសចរណ៍ វិស័យឧស្សាហកម្ម និងវិស័យនាំចេញរបស់កម្ពុជានៅតែដំណើរការប្រក្រតី»។

លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា ទោះបីអាមេរិកដាក់ពន្ធបដិការ ១៩% លើទំនិញកម្ពុជា តែដំណើរការផលិតកម្មកម្ពុជា​នៅតែដំណើរការល្អព្រមជាមួយការបញ្ជាទិញពីអាមេរិកមានកំណើននៅក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៥ មានជាង ៥ ពាន់លានដុល្លារ។

លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា៖ «ពន្ធគយថមថយ ប៉ុន្តែដំណើរការនាំចេញទៅបណ្ដាប្រទេសជាដៃគូ និងការបង្កើតទីផ្សារថ្មីៗ នៅតែល្អប្រសើរ ដែលនាំឱ្យដំណើរការផលិតកម្មកម្ពុជាល្អ»។

ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ច ASEAN+3 (AMRO) ដែលមានមូលដ្ឋានៅ​ប្រទេសសិង្ហបុរី បានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៥ និង២០២៦ នឹងមានកំណើនក្នុងអត្រា៦% ដោយសារតែការជះឥទ្ធិពលនៃពន្ធបដិការរបស់អាមេរិក កម្សោយនៃសកម្មភាពក្នុងវិស័យអចលទ្រព្យ បើទោះបីជាភាពប្រសើរឡើងក្នុងវិស័យសេវាកម្ម និងបញ្ហាប្រឈមសកល។

AMRO៖ «សេដ្ឋកិច្ចកម្ពុជាប្រឈមនឹងភាពមិនប្រាកដប្រជាកើនឡើង ដែលភាគច្រើនត្រូវបានជំរុញដោយកត្តាខាងក្រៅ រួមជាមួយនឹងបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងវិស័យហិរញ្ញវត្ថុក្នុងស្រុក។ មុនពេល​ការប្រកាស​ពន្ធ​បដិការរបស់អាមេរិកនៅ​ខែមេសា សេដ្ឋកិច្ច​របស់​ប្រទេស​​កម្ពុជា​បាន​បង្ហាញ​ពី​កំណើន​ដ៏​រឹងមាំ​ពី​មួយ​ក្នុងអត្រា ៦ ភាគរយ​ក្នុង​ឆ្នាំ ២០២៤ កើនឡើង​​ពី ៥ ភាគរយ​នៅក្នុង​ឆ្នាំ ២០២៣»។

AMRO ក៏បានគូសរំលេចផងដែរថា សម្រាប់ទស្សនវិស័យកំណើនរបស់កម្ពុជាគឺនៅមានភាពរសើបខ្លាំងចំពោះទំហំនៃពន្ធគយបដិការ ភាពយឺតនៃតម្លៃទំនិញប្រើប្រាស់ និងផលប៉ះពាល់ជាយថាហេតុ ដោយសារការនាំចេញដ៏សំខាន់របស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក៕

អត្ថបទ៖ ឡេង ដេត

The post កម្ពុជាទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចត្រឹម ៥,២% នៅឆ្នាំ ២០២៥ appeared first on Kampuchea Thmey Daily.

ទោះចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួច តែកម្ពុជានៅបន្តហ៊ុមព័ទ្ធបញ្ហាចម្បង ៥
លោក អូន ព័ទ្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ បាន​គូស​បញ្ជាក់​ថា បើ​ទោះ​បី​ជា​ កម្ពុជា ចាក់ចេញ​ពី​ចំណាត់​ថ្នាក់​ប្រទេស​អភិវឌ្ឍ​តិចតួច​ក៏​ពិត​មែន តែ​កម្ពុជា​នៅ​តែ​បន្ត​ហ៊ុមព័ទ្ធ​ដោយ​កត្តា​ហានិភ័យ​ចម្បង ៥ ដែល​ត្រូវ​គិត​គូរ​បន្ត​ទៀត​។

លើក​ឡើង​ក្នុង​ទិវា​ជាតិ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម លើក​ទី​២ កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ទ្ធមុនីរ័ត្ន បាន​មាន​ប្រសាសន៍​ថា ក្នុង​រយៈ​ពេល​ជាង ៣ ឆ្នាំចុង​ក្រោយ សេដ្ឋកិច្ច​កម្ពុជា ក៏បាន​ស្ទុះ​ងើប​ឡើង​វិញ​យ៉ាងរហ័ស និង​បន្ត​ឈរ​លើ​មាគ៌ានៃ​កំណើនដ៏រឹងមាំ បន្ទាប់ពីវិបត្តិជាសកលនានាដែលបានកើតឡើង និងកំពុងកើតឡើង។

កម្ពុជា​ក៏​កំពុង​ត្រៀម​ខ្លួន​ចាក​ចេញ​ពី «ចំណាត់ថ្នាក់នៃក្រុមប្រទេសអភិវឌ្ឍតិចតួច» នៅឆ្នាំ ២០២៩ ខាង​មុខ​ផងដែរ ស្របតាម​សន្ទុះ​ជាក់ស្តែងនៃ​ការអភិវឌ្ឍរបស់ខ្លួន​ផង​ដែរ​។

ជុំ​វិញ​សន្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ច និងការ​ចាកចេញពីចំណាត់​ថ្នាក់​នៃ​​ក្រុម​ប្រទេស​អភិវឌ្ឍ​តិចតួច របស់​កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានអះអាងថា ការណ៍នេះគឺជា សមិទ្ធផលគួរជាទីមោទនៈប៉ុន្តែ​ទន្ទឹម​នេះ កម្ពុជា​ នៅ​តែ​បន្ត​ហ៊ុមព័ទ្ធ​ដោយ​កត្តា​ហានិភ័យ​ចម្បង ៥ ដែល​ត្រូវ​គិត​គូរ​បន្ត​ទៀត។

ក្នុងនោះ រួមមាន ១. ការ​រិចរិល​នៃ​​ប្រព័ន្ធអនុគ្រោះ និង​ទីផ្សារពាណិជ្ជកម្ម, ២. ការថមថយ​នូវ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ពីដៃគូ ទាំង​ក្នុង​ទម្រង់​ជា​ជំនួយ​ឥត​សំណង និង​ជា​ហិរញ្ញប្បទាន​ដែល​មាន​កម្រិតសម្បទានខ្ពស់, ៣. ភាព​ងាយរង​គ្រោះ​ទៅនឹង​ហានិភ័យពីកត្តាខាងក្រៅ, ៤. ភាព​មាន​កម្រិត​នៃ​លំហ​ថវិកា, ក្នុង​ករណី​មានភាព​ចាំបាច់​នៃ​តម្រូវ​ការ​ចំណាយអន្តរាគមន៍ ក្នុងទ្រង់ទ្រាយធំ ដោយប្រើប្រាស់ថវិការដ្ឋ និង ៥. ភាពមាន​កម្រិត​នៃ​សមត្ថភាព​ស្ថាប័ន ទាំង​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ក្នុងការឆ្លើយតបទៅនឹងតម្រូវការ និង​និន្នាការថ្មី​។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ទ្ធមុនីរ័ត្ន ក៏​បាន​បន្ថែម​ដែរ​ថា កម្ពុជា ក៏ត្រូវ​បាន​បន្តហ៊ុមព័ទ្ធដោយកត្តាហានិភ័យចម្បងៗខាងក្រៅ ដែល​ពុំ​ចំណុះ​នឹងការគ្រប់គ្រងរបស់ខ្លួនឡើយ​ ក្នុង​នោះ​រួមមាន​ជាអាទិ៍​ ភាពមិនប្រាកដប្រជា​ខ្ពស់នៃ​ស្ថានភាព​សកល ដោយ​សារ​ការ​បន្ត​ប្រឈម​មុខខាង​ភូមិសាស្ត្រ​នយោបាយ កាន់តែស្រួចស្រាល់។

ការ​បែកខ្ញែក​នៃ​សេដ្ឋកិច្ច​សកល ដែល​ប៉ះពាល់​ដល់​កិច្ចសហប្រតិ-បត្តិការ និង ពាណិជ្ជកម្មអន្តរជាតិ ព្រម​ទាំង​ការងើបមក​វិញនៃ​និន្នាការ​ឯកតោ​ភាគី​និយម​ជា​ដើម​។

លើស​ពី​នេះ​ទៀត ក៏​នៅ​មាន​ភាពមិនច្បាស់លាស់​នៃ​ទស្សនវិស័យនៃកំណើនសេដ្ឋកិច្ច នៃបណ្តាប្រទេស និង​តំបន់​ជា​ដៃ​គូពាណិជ្ជកម្ម​សំខាន់​ៗ​របស់​កម្ពុជា និង​កម្មវិបាកនៃគោលនយោបាយពន្ធបដិការ​របស់​សហរដ្ឋអាម៉េរិក ក៏​ដូច​ជា​ជម្លោះព្រំដែន​ដែល​បង្កឡើង​ដោយ​ប្រទេសជិតខាង​របស់កម្ពុជា​នាពេល​ថ្មីៗនេះ​ផង​ដែរ។

គួរ​គូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចក្ខុវិស័យ​ត្រៀមខ្លួន​ក្នុងការ​ចាកចេញ​ពី​​ប្រទេសអភិវឌ្ឍតិចតូច (LDC) ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យមកម្រិតខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។

ទន្ទឹម​នេះ អ្នក​វិភាគ​សេដ្ឋកិច្ច​ជាន់​ខ្ពស់​នៃ​ធនាគារ​ពិភព​លោក​​ប្រចាំ​នៅកម្ពុជា លោក លី សូដេត បាន​លើក​ឡើង​ដែរ​ថា នៅពេល​ដែល​កម្ពុជា​ឈានជើង​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍតិច​តូច (LDC) កម្ពុជានឹង​បាត់បង់​នូវ​ការ​អនុគ្រោះពន្ធ​មួយចំនួន ទៅ​លើ​ផលិតផល​នាំចេញ​ទៅក្រៅ​ប្រទេស ជាពិសេស​ទៅ​ប្រទេស​អ្នកមាន។

កម្ពុជា​ត្រូវ​បង្កើន​ភាព​ប្រកួតប្រជែង​ឱ្យខ្លាំង​ជាង​មុន ដើម្បី​ឱ្យបាន​ស្មើមុខស្មើមាត់ដូចគេ ហើយ​កម្ពុជាគួរ​កែទម្រង់​ផ្ទៃក្នុង ដើម្បី​ឱ្យការវិនិយោគ​ក្នុងស្រុក​មាន​ភាព​ទាក់ទាញ រួមផ្សំ​នឹង​តម្លៃ​​ពលកម្ម​កម្ពុជា​នៅ​ទាប ដែល​ជំរុញ​ដល់​ការ​ចូលមក​វិនិយោគ​ពី​ក្រៅ​ប្រទេស​៕

ដោយ៖ ឌិន ថារី

The post ទោះចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួច តែកម្ពុជានៅបន្តហ៊ុមព័ទ្ធបញ្ហាចម្បង ៥ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីសេដ្ឋកិច្ច៖ សេដ្ឋកិច្ច​កម្ពុជាបាន​ស្ទុះ​ងើប​ឡើងវិញយ៉ាងរហ័ស និង​​រឹងមាំក្នុងរយៈពេល៣ឆ្នាំចុងក្រោយ
លោក អូន ព័ទ្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ បានលើកឡើងថា ក្នុង​រយៈ​ពេល​ជាង ៣ ឆ្នាំចុង​ក្រោយ សេដ្ឋកិច្ច​កម្ពុជា ក៏បាន​ស្ទុះ​ងើប​ឡើងវិញយ៉ាងរហ័ស និង​បន្តឈរ លើ​មាគ៌ានៃ​កំណើនដ៏រឹងមាំ បន្ទាប់ពីវិបត្តិជាសកលនានាដែលបានកើតឡើង និងកំពុងកើតឡើង ទោះបីជាត្រូវបន្តពុះពារជម្នះ​នូវបញ្ហាប្រឈម និង​ភាព​មិន​ប្រាកដប្រជា​ខ្ពស់ នៃ​ស្ថានភាព​ភូមិសាស្ត្រន​យោបាយ និង​ភូមិសាស្ត្រសេដ្ឋកិច្ច​ជាសកល​យ៉ាងណាក្តី​។

ក្នុង​ពិធី​បើក ទិវា​ជាតិ​សហគ្រាស​ធុន​មីក្រូ តូច​ និង​មធ្យម លើក​ទី​២ នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា លោក​ឧបនាយករដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ថា ស្ថិតក្រោមដំបូលដ៏ត្រជាក់នៃសុខសន្តិភាពដ៏ពេញលេញ កម្ពុជា​បន្តសម្រេចបាន នូវសមិទ្ធផលដ៏ធំធេងជាច្រើន ជា​ពិសេស​ការ​រក្សាបានយ៉ាងល្អ នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ ពោលគឺ កម្ពុជា​បានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានកំណើន សេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាកំណើន ជាមធ្យមជាង ៧ ភាគរយ ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍ នៃដំណាក់កាលមុនវិបត្តិនៃជំងឺកូវីដ-១៩។

លោក ឧបនាយករដ្ឋមន្ត្រី បាន​អះអាង​ថា៖« ផ្លែផ្កានៃកំណើនសេដ្ឋកិច្ចនេះ ក៏​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​តាមរយៈ​ការ​រីកលូតលាស់​នៃ​មូលដ្ឋានគ្រឹះនៃសង្គម-សេដ្ឋកិច្ច លើគ្រប់វិស័យ និង​ការអភិវឌ្ឍសង្គម-ប្រជាសាស្ត្រ (Socio-demographic Development) ជាពិសេស​ការកាត់បន្ថយភាពក្រីក្រ និង​ការរីក​ចម្រើន​នៃ​សន្ទស្សន៍​អភិវឌ្ឍមនុស្ស (HDI) ទាំងកម្រិតជីវភាព ការអប់រំ និង​សុខុមាលភាព​របស់​ប្រជាជន​»។

«ការណ៍នេះ បានរុញច្រាន​ឱ្យកម្ពុជា​ចេញផុតពីឋានៈ​ជាប្រទេសមានចំណូលទាប និង​បានប្រែក្លាយទៅជា «ប្រទេសមានចំណូលមធ្យមកម្រិត ទាប» ចាប់ពីឆ្នាំ ២០១៥ មកម៉្លេះ ហើយបច្ចុប្បន្ន កម្ពុជា​ក៏​កំពុង​ត្រៀម​ខ្លួន​ចាក​ចេញ​ពី «ចំណាត់ថ្នាក់នៃក្រុមប្រទេសអភិវឌ្ឍតិចតួច» នៅឆ្នាំ ២០២៩ ខាងមុខផងដែរ ស្របតាម​សន្ទុះ​ជាក់ស្តែងនៃ​ការអភិវឌ្ឍរបស់ខ្លួន»។ លោក អូន ព័ទ្ធមុន្នីរ័ត្ន បន្ថែម​បែប​នេះ​។

កាលពីពាក់កណ្តាលខែឧសភា ធនាគារពិភពលោក (WB) បានកាត់បន្ថយកំណើនសេដ្ឋកិច្ចកម្ពុជា ត្រឹម ៤,០% ក្នុងឆ្នាំ២០២៥ និង ៤,៥% ក្នុងឆ្នាំ២០២៦ ពីការព្យាករណ៍កាលពីដើមឆ្នាំ២០២៥ ក្នុងអត្រា៥,៣% ក្នុង២០២៥ និង ៥% ក្នុងឆ្នាំ២០២៦ ដោយសារ​​បញ្ហា​ប្រឈមសកល និងក្នុងស្រុក រួមមាន ស្ថាន​ភាពមិនប្រាកដ​ប្រជា​សកល, ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម, ភាពជាប់គាំងក្នុងវិស័យអចលនទ្រព្យ និងការ​រឹតបន្តឹង​នៃវដ្តឥណទាន។

គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥ ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេច​បាន​នូវ​​ទំហំទឹកប្រាក់ជាង ២៥,២៩ ពាន់លានដុល្លារ ​កើនឡើង ១៨,៥% ធៀបរយៈពេលដូចគ្នា​នឹង​ឆ្នាំ ២០២៤។ ​ សម្រាប់ ការនាំចេញទំនិញ​របស់​កម្ពុជា ​​មានទំហំទឹកប្រាក់ ១១,៨០ ​ពាន់លានដុល្លារ កើនឡើង ១៧,២% ចំណែកឯការនាំទំនិញចូល​មកវិញមាន​ទំហំ​ទឹកប្រាក់ ១៣,៤៨ ពាន់លានដុល្លារ ​កើនឡើង ១៩,៧%។។ នេះ​បើយោង​តាម​​ទិន្ន​​ន័យ​របស់អគ្គនា​យកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ចេញផ្សាយ​នៅ​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥៕

​ដោយ៖ ឌិន ថារី

The post រដ្ឋមន្ត្រីសេដ្ឋកិច្ច៖ សេដ្ឋកិច្ច​កម្ពុជាបាន​ស្ទុះ​ងើប​ឡើងវិញយ៉ាងរហ័ស និង​​រឹងមាំក្នុងរយៈពេល៣ឆ្នាំចុងក្រោយ appeared first on Kampuchea Thmey Daily.

ADB ប្តេជ្ញាបន្តជួយធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងអភិវឌ្ឍន៍វិស័យឯកជន
លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី២០ ខែមីនា បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តចួលរួមអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ​ការអភិវឌ្ឍវិស័យឯកជន និងការវិនិយោគលើប្រជាពលរដ្ឋ ដើម្បីរក្សាកំណើនប្រកបដោយចីរភាពរបស់កម្ពុជា។

ការតាំងចិត្តរបស់ថ្នាក់ដឹកនាំនៃធនាគារដែលមានមូលដ្ឋាននៅទីក្រុងម៉ានីឡាប្រទេសហ្វីលីភីន ធ្វើឡើងក្នុងជំនួបផ្លូវការជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាល​ពីថ្ងៃទី២០ ខែមីនានៅវិមានសន្តិភាព។ ភាគីទាំងពីរបានពិភាក្សាគ្នាដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱយមានតុល្យភាពកំណើនសេដ្ឋកិច្ច ជាមួយនឹងនិរន្តរភាពអេកូឡូស៊ី និងការអភិរក្សវប្បធម៌ និងក៏បានទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលក្នុងតំបន់ រួមទាំងការចូលរួមរបស់កម្ពុជានៅក្នុងបណ្តាញថាមពលអាស៊ាន ដើម្បីបង្កើនលទ្ធភាពទទួលបាន និងសន្តិសុខថាមពល។

លោក Kanda បានមានប្រសាសន៍ថា៖« ខណៈពេលដែលមានការប្រកួតប្រជែងជាសកលកាន់តែខ្លាំង ភាពជាអ្នកដឹកនាំដ៏រឹងមាំ និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍដែលផ្តោតលើពលរដ្ឋជាមូលដ្ឋានគឺជាការចាំបាច់។ ADB ប្តេជ្ញាជួយកម្ពុជា ក្នុងការពង្រឹងសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបំផុត។​

សម្ដេចធិបតី ​ហ៊ុន ម៉ាណែតបានសាទរចំពោះការគាំទ្ររបស់ ADB ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ដែលបានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការដាក់ចេញនូវគោលដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច, ការបង្កើតការងារ, និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងការដាក់ចេញនូវគោលនយោបាយអាទិភាពនានា របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ សំដៅដល់ការលើកកម្ពស់វិស័យសុខាភិបាល, វិស័យអប់រំ និងឱកាសការងារ ជាដើម។

សម្ដេចបវរធិបតីក៏បានលើកឡើង អំពីការដាក់ចេញនូវវិធានការ និងយន្តការគន្លឹះដើម្បីគាំទ្រទៅដល់សហគមន៍មូលដ្ឋាននៅក្នុងការអភិវឌ្ឍសក្ដានុពលររបស់ខ្លួននៅតាមមូលដ្ឋាន តាមរយៈការដាក់ចេញនូវការគាំទ្រលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋាន សំដៅធានាដល់ការផ្តល់ផលប្រយោជន៍ផ្ទាល់របស់សហគមន៍។ ​ សម្ដេច​ធិបតីក៏បានលើកទឹកចិត្តដល់ ADB បន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន និងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដើម្បីបន្តជំរុញនូវកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាង ADB និង កម្ពុជា​ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀតផងដែរ។

​​ក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  លោក Kanda បានលើកឡើងពីការគាំទ្ររបស់ ADB លើកំណែទម្រង់សំខាន់ៗក្រោមយុទ្ធសាស្ត្រជាតិរបស់កម្ពុជា ដែលរួមមាន ការពង្រឹងឧស្សាហកម្មដែលមានតម្លៃខ្ពស់ ការគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ការលើកកម្ពស់បរិយាកាសវិនិយោគ និងការពន្លឿនអន្តរកម្មឌីជីថល។

​លោក Kanda ក៏បានជួបជាមួយលោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិ នៃកម្ពុជា អំពីការពង្រីកលទ្ធភាពទទួលបានសេវាធនាគារ ការបង្កើនជម្រើសនៃការទូទាត់តាមប្រព័ន្ធឌីជីថល និងការអនុវត្តគោលនយោបាយដែលជួយសហគមន៍ជនបទ និងអាជីវកម្មបង្កើតថ្មីឱ្យរីកចម្រើន។

គម្រោង ADB មានការកើនឡើងនៅកម្ពុជាដែលមានតម្លៃសរុបប្រមាណ ២,២ ពាន់លានដុល្លាររហូតមកដល់ពេលនេះ។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ការសន្យាផ្តល់ហិរញ្ញប្បទានរបស់ ADB សម្រាប់វិស័យសាធារណៈនៅកម្ពុជា មានជាមធ្យមប្រហែល ៣៥០ លានដុល្លារក្នុងមួយឆ្នាំ។ យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជារបស់ ADB ឆ្នាំ ២០២៤-២០២៨ គូសបញ្ជាក់ការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់ខ្លួនចំពោះការអភិវឌ្ឍរបស់ប្រទេស៕

The post ADB ប្តេជ្ញាបន្តជួយធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងអភិវឌ្ឍន៍វិស័យឯកជន appeared first on Kampuchea Thmey Daily.