សេដ្ឋកិច្ច
កម្ពុជាទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចត្រឹម ៥,២% នៅឆ្នាំ ២០២៥
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ៥,២% ដោយសារការបិទខ្ទប់ព្រំដែនកម្ពុជា-ថៃ និងឥទ្ធិពលនៃពន្ធបដិកាអាមេរិក។ សម្រាប់អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ដំណើរការសេដ្ឋកិច្ចកម្ពុជានៅតែមានភាពល្អប្រសើរទាំងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។

សេដ្ឋកិច្ចកម្ពុជា នៅមុនពេលអាមេរិកប្រកាសដាក់ចេញគោលនយោបាយពន្ធគយបដិការ ត្រូវបានវាយតម្លៃថា នឹងបន្តរក្សាភាពរឹងមាំ ជាមួយនឹងអត្រាកំណើន ៦,៣% នៅឆ្នាំ ២០២៥ និង២០២៦ ប្រមាណ ៦,៥%។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ចបង្ហាញថា កំណើនសេដ្ឋកិច្ចត្រូវបានវាយតម្លៃជាថ្មីថា នឹងថមថយមកនៅត្រឹម ៥,២% សម្រាប់ឆ្នាំ ២០២៥ និងចំនួន ៥% សម្រាប់ឆ្នាំ ២០២៦ ដោយសារគោលនយោបាយពន្ធគយបដិការ លើវិស័យបម្រើការនាំចេញ ដូចជាវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ និងផលជះលើវិស័យគាំទ្រកំណើនផ្សេងទៀត ដូចជាវិស័យដឹកជញ្ជូន និងស្តុក លក់ដុំ និងលក់រាយ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ថា លទ្ធផលវាយតម្លៃនេះ មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចកម្ពុជានោះទេ បើប្រៀបធៀបទៅនឹងសម័យកូវីដ១៩។

លោកបណ្ឌិត ហុង វណ្ណៈ យល់ឃើញថា៖ «សេដ្ឋកិច្ចកម្ពុជាមិនមានផលប៉ះពាល់ធំដុំទេ ខ្ញុំសង្កេតឃើញព្រឹត្តិការណ៍ក្នុងសម័យកូវីដ១៩ សេដ្ឋកិច្ចកម្ពុជា មិនត្រដាបត្រដួសរហូតដល់គ្រប់គ្រងមិនបានទេ នៅពេលនោះប្រទេសត្រូវ Lockdown ហើយមិនមានចរន្តពាណិជ្ជកម្ម ហើយវិស័យទេសចរណ៍សឹងតែបិទទាំងស្រុង យើងមានតែរោងចក្រសហគ្រាសមួយចំនួន និងសិប្បកម្មខ្លះៗប៉ុណ្ណោះ សរុបទៅ សេដ្ឋកិច្ចកម្ពុជានៅតែដំណើរការ គ្រាន់តែយឺត ខ្ញុំគិតថា ស្ថានភាពពេលនេះ គឺល្អជាងពេលនោះ ដោយសារយើងមើលឃើញវិស័យពាណិជ្ជកម្ម ទេសចរណ៍ វិស័យឧស្សាហកម្ម និងវិស័យនាំចេញរបស់កម្ពុជានៅតែដំណើរការប្រក្រតី»។
លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា ទោះបីអាមេរិកដាក់ពន្ធបដិការ ១៩% លើទំនិញកម្ពុជា តែដំណើរការផលិតកម្មកម្ពុជានៅតែដំណើរការល្អព្រមជាមួយការបញ្ជាទិញពីអាមេរិកមានកំណើននៅក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៥ មានជាង ៥ ពាន់លានដុល្លារ។
លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា៖ «ពន្ធគយថមថយ ប៉ុន្តែដំណើរការនាំចេញទៅបណ្ដាប្រទេសជាដៃគូ និងការបង្កើតទីផ្សារថ្មីៗ នៅតែល្អប្រសើរ ដែលនាំឱ្យដំណើរការផលិតកម្មកម្ពុជាល្អ»។

ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ច ASEAN+3 (AMRO) ដែលមានមូលដ្ឋានៅប្រទេសសិង្ហបុរី បានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៥ និង២០២៦ នឹងមានកំណើនក្នុងអត្រា៦% ដោយសារតែការជះឥទ្ធិពលនៃពន្ធបដិការរបស់អាមេរិក កម្សោយនៃសកម្មភាពក្នុងវិស័យអចលទ្រព្យ បើទោះបីជាភាពប្រសើរឡើងក្នុងវិស័យសេវាកម្ម និងបញ្ហាប្រឈមសកល។
AMRO៖ «សេដ្ឋកិច្ចកម្ពុជាប្រឈមនឹងភាពមិនប្រាកដប្រជាកើនឡើង ដែលភាគច្រើនត្រូវបានជំរុញដោយកត្តាខាងក្រៅ រួមជាមួយនឹងបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងវិស័យហិរញ្ញវត្ថុក្នុងស្រុក។ មុនពេលការប្រកាសពន្ធបដិការរបស់អាមេរិកនៅខែមេសា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានបង្ហាញពីកំណើនដ៏រឹងមាំពីមួយក្នុងអត្រា ៦ ភាគរយក្នុងឆ្នាំ ២០២៤ កើនឡើងពី ៥ ភាគរយនៅក្នុងឆ្នាំ ២០២៣»។
AMRO ក៏បានគូសរំលេចផងដែរថា សម្រាប់ទស្សនវិស័យកំណើនរបស់កម្ពុជាគឺនៅមានភាពរសើបខ្លាំងចំពោះទំហំនៃពន្ធគយបដិការ ភាពយឺតនៃតម្លៃទំនិញប្រើប្រាស់ និងផលប៉ះពាល់ជាយថាហេតុ ដោយសារការនាំចេញដ៏សំខាន់របស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


