សេដ្ឋកិច្ច
រដ្ឋាភិបាលថាឆ្នាំ២០២៦នេះ កម្ពុជាជួបរឿងអវិជ្ជមាន៣ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ
រដ្ឋាភិបាលកម្ពុជាបញ្ជាក់ថាក្នុងឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជាមិនអាចសម្រេចបាន៥%ដូចការគ្រោងទុកនោះទេ ដោយសារតែ បញ្ហាប្រេងឡើងថ្លៃ ឥទ្ធិពលសាយភាពពីបញ្ហាព្រំដែនកម្ពុជា-ថៃ និងការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

យោងតាមសារាចរស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ រាជរដ្ឋាភិបាលកម្ពុជាបានវាយតម្លៃថាសេដ្ឋកិច្ចជាតិមានកំណើតត្រឹម ៤,២% ប៉ុណ្ណោះដោយសារកម្មវិបាកផ្ទួនៗគ្នាជាអវិជ្ជមានពីបញ្ហាធំៗ៣ខាងលើ។
ការឡើងថ្លៃប្រេងបានប៉ះពាល់ដល់កត្តាផលិតកម្ម តួយ៉ាង កសិកម្ម ដឹកជញ្ជូន និងទេសចរណ៍ជាដើមគួបផ្សំនឹងសម្ពាធអតិផរណា បានបន្ទច់បង្អាក់ដល់សកម្មភាពចាយ និងប្រើប្រាស់ជារួម ហើយឥទ្ធិពលសាយភាពពីបញ្ហាព្រំដែនកម្ពុជា-ថៃ បានប៉ះពាល់ដល់ប្រាក់បង្វែរឯកជន ទេសចរណ៍ដែលពឹងផ្អែកច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ និងការនាំចេញកសិផលជាដើម។ ដោយឡែកការបង្ក្រាបបទល្មើសឆបោកអនឡាញក៏បានបង្កផលប៉ះពាល់រយៈពេលខ្លីផងដែរ គឺប៉ះពាល់ដល់វិស័យសំណង់ អចលនទ្រព្យ និងការប្រើប្រាស់ក្នុងស្រុក ដោយសារការបាត់ចំណូលពីសកម្មភាពនេះ។

ទោះជាយ៉ាងណារាជរដ្ឋាភិបាលក៏បានព្យាករណ៍ផងដែរថាកំណើនសេដ្ឋកិច្ចនឹងងើបឡើងវិញក្នុងអត្រា៥%ក្នុងឆ្នាំ២០២៧ តែត្រូវបានហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជានៅឡើយ ដោយហេតុនេះទើបរដ្ឋាភិបាលបានសម្រេចដាក់ចេញឯកសារក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ ២០២៧-២០២៩ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ វិធានការគោលនយោបាយហិរញ្ញវត្ថុសាធារណៈ វិធានការគោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុ និងវិធានការដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ។
ដោយឡែកសម្រាប់ក្នុងឆ្នាំ២០២៥កន្លងទៅ រាជរដ្ឋាភិបាលឱ្យដឹងថាសេដ្ឋកិច្ចកម្ពុជាបានទទួលរងព្យុះកំបុតត្បូងចំនួន២ចម្បងគឺ ការដាក់ឱ្យអនុវត្តនពន្ធគយបដិការរបស់សហរដ្ឋអាមេរិក និងភាពតានតឹងនៃបញ្ហាព្រំដែនកម្ពុជា-ថៃ៕

អត្ថបទដោយ ហ៊ុន សិរិវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


