ស្ថានីយអវកាស Archives - Kampuchea Thmey Daily

អវកាសយានិក​២រូប​ដែល​ជាប់ខ្លួន​នៅ​លើ​យាន ISS អស់​៩ខែ ត្រឡប់​មក​ផែនដីវិញ​ដោយ​ជោគជ័យ
អវកាសយានិក​របស់អង្គការ NASA ចំនួន​២​រូបគឺ លោក Barry “Butch” Wilmore និង​លោក​ស្រី Sunita “Suni” Williams បាន​ធ្វើ​ដំណើរត្រឡប់​មក​ផែនដី​ដោយ​សុវត្ថិភាព​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១៩​ខែ​មីនា​នេះ​ បន្ទាប់​​ពី​ជាប់​ខ្លួន​​នៅ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) អស់​រយៈពេល​៩​ខែ។

(រូបថត៖ ណាសា)

ដើមឡើយ គម្រោង​​បេសកកម្ម​របស់​ពួក​គេ​​​នៅ​ក្នុង​លំហ​មាន​​រយៈពេល​ត្រឹម​តែ​៨​ថ្ងៃ​ប៉ុណ្ណោះ ដើម្បីសាកល្បងយានអវកាស Starliner របស់ក្រុមហ៊ុន Boeing។ ប៉ុន្តែ​ បេសកកម្ម​នេះ​ត្រូវបានអូសបន្លាយ​ពេល ដោយសារបញ្ហាបច្ចេកទេសជាមួយនឹងឧបករណ៍របស់យានអវកាស ដែលធ្វើ​ឲ្យ​វាគ្មានសុវត្ថិភាពសម្រាប់ការត្រឡប់មកវិញរបស់ពួកគេ។

អាស្រ័យហេតុនេះ អង្គការ NASA បាន​ដាក់​ឲ្យ​លោក Wilmore និង​លោកស្រី Williams ទៅក្នុងក្រុមនាវិក Expedition 71/72 របស់ ISS ជាកន្លែងដែលពួកគេបានរួមចំណែកដល់គម្រោងស្រាវជ្រាវផ្សេងៗ និងការងារថែទាំស្ថានីយ។

ការត្រឡប់មកវិញរបស់អវកាសយានិក ត្រូវបានសម្របសម្រួលដោយបេសកកម្ម Crew-9 របស់​ក្រុមហ៊ុន SpaceX ដែលបានដឹកពួកគេត្រឡប់មកវិញតាម​យាន Dragon។ អមដំណើរ​ពួកគេ​ មាន​អវកាសយានិក​​២​រូប​ទៀតដូចជា លោក Nick Hague និង​​លោក Aleksandr Gorbunov ដែល​អ្នក​ទាំងពីរ​បាន​នៅលើ ISS តាំងពី​ខែកញ្ញាឆ្នាំ​២០២៤។

សូម​បញ្ជាក់​ថា ដំណើរ​ត្រឡប់​​មក​ផែនដី​វិញ​នេះ ចំណាយ​ពេល​អស់​ ១៧​ម៉ោង ហើយ​ការ​ចុះ​ចត​ធ្វើ​ឡើង​នៅ​ក្នុង​ទឹក​​សមុទ្រ​នៃ​រដ្ឋ Florida។ អវកាសយានិក​ទាំង​៤រូប ត្រូវ​បាន​​​ក្រុម​អ្នក​ជំនាញ​​ធ្វើ​ការ​វាយ​តម្លៃ​ផ្នែក​វេជ្ជសាស្ត្រ ដើម្បី​ឲ្យ​ស៊ាំ​ទៅ​នឹង​ទំនាញ​របស់​ផែនដី ក្រោយ​ស្នាក់នៅ​ក្នុង​លំហ​រយៈពេល​យូរ៕

ដោយ៖ ឈាង

ចុចអាន៖ ថា​ទៅ​តែ​៨​ថ្ងៃ​ទេ តែ​អវកាសយានិក​២​រូប​ជាប់​​ក្នុង​លំហ​​ដល់ឆ្នាំ​២០២៥​ទើប​ត្រឡប់​​វិញ​បាន

The post អវកាសយានិក​២រូប​ដែល​ជាប់ខ្លួន​នៅ​លើ​យាន ISS អស់​៩ខែ ត្រឡប់​មក​ផែនដីវិញ​ដោយ​ជោគជ័យ appeared first on Kampuchea Thmey Daily.

ជប៉ុន​ផ្អាក​​បាញ់​បង្ហោះ​រ៉ុក្កែត​​ភ្លាមៗ​ បន្ទាប់​ពី​​បរាជ័យ ​​​ដោយសារ​ការ​ផ្ទុះ​ឆេះ​
បណ្តាញ​​​សារព័ត៌មាន​​ជប៉ុន​ NHK បាន​ផ្សាយ​ថា ​ទីភ្នាក់ងាររុករក​អវកាសរបស់ប្រទេសជប៉ុន (JA​XA) បាន​សម្រេច​​ផ្អាកការបាញ់​សាកល្បង​រ៉ុក្កែត Epsilon S ​នៅ​មជ្ឈមណ្ឌល​​​អវកាស​ Tanegashima នៅ​​ភាគនិរតី​​នៃ​ខេត្ត​ Kagoshima​ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឆេះ​ស្ថានីយអវកាស​នោះ។

ខ្សែវីដេអូពីប្រព័ន្ធផ្សព្វផ្សាយ ដោយ​ទូរទស្សន៍​​ NHK បានបង្ហាញ​នូវអណ្តាតភ្លើងឆាបឆេះយ៉ាង​ខ្លាំង​ បន្ទាប់ពីការធ្វើតេស្ត​ដោយ​ចាប់​ផ្តើម​ពី​ក្នុងដី​នៅ​វេលា​ម៉ោង​៨និង​៣០​នាទី​​ ម៉ោង​នៅ​ក្នុង​តំបន់​ ស្រាប់​តែ​ភ្លាមៗ​នោះ​ក៏​មាន​សំឡេងផ្ទុះ​​បាន​កើត​ឡើង​​ក្រោយ​ការ​ដុត​ប្រហែល​៤៩​វិនាទី។ មិនមានសេចក្តី រាយការណ៍ ពីការរងរបួសណាមួយក្នុងឧបទ្ទវហេតុ នៅតំបន់ ដាច់ស្រយាល Kagoshima ភាគខាងត្បូងប្រទេសជប៉ុនឡើយ។

ការសាកល្បង​ត្រូវ​បាន​គេ​រំពឹង​ថា នឹ​ង​មាន​រយៈពេល​១២​០វិនាទី​។​

JAXA បានចាប់ដៃគូជាមួយអង្គភាពអវកាសនៃ IHI Corp ដើម្បីបង្កើត Epsilon S ដែលជាម៉ូដែលជំនាន់បន្ទាប់នៃស៊េរីរ៉ុក្កែតធុនតូច Epsilon របស់ប្រទេសជប៉ុន។ ករណី​ផ្ទុះ​បែបនេះ​ក៏​ធ្លាប់​កើត​មាន​​កាល​ខែ​កក្កដា​ឆ្នាំ​មុន អំឡុង​ពេលការធ្វើតេស្តសាកល្បង​​​​បាញ់បង្ហោះ​រុក្កែត​ នៅទីតាំង​ភាគឦសាន្ត​នៃ​ខេត្ត Akita។ កាល​នោះ​ការ​ផ្ទុះ​បាន​កើត​ឡើង​​ក្រោយ​ការដុត​ប្រហែល​​៥៧​វិនាទី៕​

ដោយ រ៉ាន់ រើយ

The post ជប៉ុន​ផ្អាក​​បាញ់​បង្ហោះ​រ៉ុក្កែត​​ភ្លាមៗ​ បន្ទាប់​ពី​​បរាជ័យ ​​​ដោយសារ​ការ​ផ្ទុះ​ឆេះ​ appeared first on Kampuchea Thmey Daily.

រុស្ស៊ី​បាញ់បង្ហោះ​​រ៉ុក្កែត​​នាំ​យក​​​យានអវកាស​និង​ផ្កាយរណប​​​របស់ខ្លួន​និងអ៊ីរ៉ង់​​ក្នុង​ថ្ងៃអាមេរិកបោះឆ្នោត​
ដូច​ការ​គ្រោង​ទុក​កាល​ពី​​ប៉ុន្មានថ្ងៃមុន នៅ​ចំថ្ងៃ​បោះឆ្នោត​​ប្រធានាធិបតី​សហរដ្ឋអាមេរិក រុស្ស៊ី​បាន​បាញ់បង្ហោះ​​​​រ៉ុក្កែត​​ Soyuz-2.1b ចេញ​ពីស្ថានីយ​អវកាស​​​​ Vostochny នៅតំបន់​ចុង​បូព៌ា (Far East) របស់ប្រទេសរុស្ស៊ី ដោយ​​នាំ​យក​​​​​​​យានអវកាស​​​​ពី​គ្រឿង​និង​​​ផ្កាយរណប​​​​ចំនួន​​៥៣ របស់​​រុស្ស៊ី​និង​​របស់​ប្រទេសអ៊ីរ៉ង់​​។

​តាមការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី  TASS ​ក្រោយ​ការបាញ់បង្ហោះ​​​ប្រហែលប្រាំបួននាទីកន្លះ គ្រាប់រ៉ុក្កែត​នឹង​ត្រូវ​ផ្តាច់​ចេញ​ជាបី​​​ ហើយ​ផ្កាយរណប Ionosphere-M ដែល​ផ្ទុក​​ផ្កាយរណប​​​និង​យានអវកាស​ ត្រូវបានកំណត់ឱ្យ​ចូលទៅក្នុងគន្លងព្រះអាទិត្យ ក្នុងរយៈពេលមួយម៉ោង។

កាលពីថ្ងៃសៅរ៍​កន្លង​ទៅ ទីភ្នាក់ងារ​ព័ត៌មាន​​រុស្ស៊ី TASS បាន​ផ្សាយ​ថា សាជីវកម្មអវកាសរដ្ឋ Roscosmos បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បាន​​​ឱ្យ​ដឹងថា​ រ៉ុក្កែកនាំ​ផ្លូវ​ Soyuz-2.1b ​ផ្ទុក​យានអវកាស​២គ្រឿង​​ ប្រភេទ​​ Ionosfera-M និងផ្កាយរណបតូចៗចំនួន៥៣​។ ​

​នៅថ្ងៃទី​៥ខែ​វិច្ឆិកា ជាថ្ងៃ​បោះឆ្នោតប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដែល​មាន​បេក្ខជន​២​រូប​គឺ​ ​អនុប្រធានាធីបតី​ លោកស្រី កាម៉ាឡា ហារីស និង អតីត​ប្រធានាធិបតី​​ លោក ដូណាល់ ត្រាំ ​​ប្រណាំងប្រជែង​យក​កៅអីសេតវិមាន​សម្រាប់​ការ​ដឹកនាំ​រយៈពេល​៤ឆ្នាំ​៕​

The post រុស្ស៊ី​បាញ់បង្ហោះ​​រ៉ុក្កែត​​នាំ​យក​​​យានអវកាស​និង​ផ្កាយរណប​​​របស់ខ្លួន​និងអ៊ីរ៉ង់​​ក្នុង​ថ្ងៃអាមេរិកបោះឆ្នោត​ appeared first on Kampuchea Thmey Daily.

អវកាសយានិក​អាមេរិក​២​រូប ដែល​ជាប់​ខ្លួន​ក្នុង​លំហ បោះឆ្នោត​យ៉ាង​ដូចម្ដេច?
ពលរដ្ឋ​​អាមេរិក បាន​ចាប់ផ្ដើម​​​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​មេ​ដឹក​នាំ​ថ្មី​​ នា​ថ្ងៃ​ទី​៥​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤​នេះ ហើយ​សូម្បី​តែ​អវកាសយានិក​២​​រូប​ដែល​កំពុង​ជាប់​គាំង​ខ្លួន​នៅ​លើ​ស្ថានីយ​អវកាស​​​អន្តរជាតិ (ISS) ក៏​​អាច​ចូលរួម​នៅ​​ក្នុង​ការ​បោះឆ្នោត​នេះ​ផង​ដែរ។

លោក​ស្រី Sunita “Suni” Williams និង​លោក Barry “Butch” Wilmore (រូបភាព៖ NASA)

លោក Barry “Butch” Wilmore និង​លោក​ស្រី Sunita “Suni” Williams ដែល​​បាន​ជួប​ប្រទះ​នឹង​បញ្ហា​បច្ចេកទេស ហើយ​កំពុង​ជាប់​ខ្លួន​នៅ​លើ​ស្ថានីយ ISS នឹង​ត្រូវ​ធ្វើការ​បោះឆ្នោត​ពី​លើ​អវកាស​​ដូច​ទៅ​នឹង​​ពលរដ្ឋ​អាមេរិក​ផ្សេង​​អ៊ីចឹង​ដែរ។

តាម​រយៈ​​សន្និសីទ​​កាសែត​ជាមួយ​អង្គការ​ណាសា (NASA) លោកស្រី Williams បាន​និយាយ​ថា លោកស្រី​មាន​សេចក្ដី​រំភើប​ដែល​អាច​បោះឆ្នោត​ពី​លើ​គន្លង​ផែន​ដី។

ដំណើរការ​បោះឆ្នោត​​​របស់​អវកាសយានិក នឹង​ធ្វើ​​ឡើង​ដោយ​សម្ងាត់ និង​តាម​រយៈ​ប្រព័ន្ធ​ផ្កាយរណប។ មុន​ដំបូង អវកាសយានិក​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ «សន្លឹក​ឆ្នោត​អវត្តមាន» ដែល​​ពួក​គេ​អាច​ធ្វើ​​ការ​បំពេញ​តាម​រយៈ​សារ​អេឡិចត្រូនិច​ខណៈ​កំពុង​ស្ថិត​នៅ​លើ​​ស្ថានីយ​អវកាស​អន្តរជាតិ។ NASA នឹង​រៀបចំ​ទុក​ដាក់​ទិន្នន័យ​​នេះ​លើ​​​កុំព្យូទ័រ ហើយ​បញ្ជូន​វា​​តាម​​ភ្នាក់ងារ​ប្រព័ន្ធ​រ៉ាដា Near Space Network ​​​របស់​ខ្លួន។ បន្ទាប់​មក ទិន្នន័យ​នេះ នឹង​ផ្ញើ​បន្ត​តាម​​ប្រព័ន្ធ​ផ្កាយរណប Tracking and Data Relay Satellite System (TDRSS) ទៅ​កាន់​​មជ្ឈមណ្ឌល​ White Sands Test Facility របស់ NASA នៅ​រដ្ឋ New Mexico មុន​​ផ្ញើ​បន្ត​ទៅ​កាន់​មជ្ឈមណ្ឌល Mission Control នៅ​ទីក្រុង Houston រដ្ឋ​តិចសាស់។ ចុង​ក្រោយ ​ទិន្នន័យ​នៃ​សន្លឹក​ឆ្នោត​​របស់​អវកាសយានិក នឹង​ត្រូវ​​​បញ្ជូន​ទៅ​​កាន់​មណ្ឌល​បោះឆ្នោត​របស់​ពួក​គេ​រៀងៗ​ខ្លួន។

គួរ​​បញ្ជាក់​ថា នេះ​មិន​មែន​ជា​លើក​ដំបូង​​ទេ ដែល​​អវកាសយានិក​អាមេរិក​ធ្វើ​ការ​បោះឆ្នោត​ពី​លំហ។ ការ​បោះឆ្នោត​ពី​លំហ​បែប​នេះ កើត​មាន​តាំង​ពី​ឆ្នាំ​១៩៩៧​មក​ម៉្លេះ ហើយ​​​អវកាសយានិក​ដំបូង​គេ​ដែល​បាន​បោះឆ្នោត​ពី​លំហ គឺ​ ​លោក David Wolf។ ការ​បោះឆ្នោត​ពី​លំហ​ចុង​ក្រោយ​គេ គឺ​នៅ​អំឡុង​ឆ្នាំ​២០២០ នៅ​ពេល​​ដែល​លោកស្រី Kate Rubins កំពុង​បំពេញ​បេសកកម្ម​នៅ​លើ​ ISS៕

ដោយ៖ ឈាង

ចុច​អាន៖ ថា​ទៅ​តែ​៨​ថ្ងៃ​ទេ តែ​អវកាសយានិក​២​រូប​ជាប់​​ក្នុង​លំហ​​ដល់ឆ្នាំ​២០២៥​ទើប​ត្រឡប់​​វិញ​បាន

The post អវកាសយានិក​អាមេរិក​២​រូប ដែល​ជាប់​ខ្លួន​ក្នុង​លំហ បោះឆ្នោត​យ៉ាង​ដូចម្ដេច? appeared first on Kampuchea Thmey Daily.

​រុស្ស៊ី​តំឡើង​រ៉ុក្កែត​​​​ត្រៀម​បាញ់បង្ហោះ​ផ្កាយរណប​និង​យាន​អវកាស​ ចំថ្ងៃអាមេរិក​បោះឆ្នោត​
រុស្ស៊ី​បាន​​​​តំឡើងរ៉ុក្កែត​​​​​​នាំផ្លូវ​​​​ដោយ​មាន​ផ្ទុក​យាន​​អវកាស​​និង​​​ផ្កាយ​​រណប​​​តូចៗ​ចំនួន​​៥៣ នៅឯកន្លែងបង្ហោះយាន​អវកាស Vostochny នៅតំបន់​ចុង​បូព៌ា (Far East) របស់ប្រទេសរុស្ស៊ី​ ខណៈដែលអ៊ីរ៉ង់​ក៏បាន​បញ្ជូន​ផ្កាយរណប​២គ្រឿង​សម្រាប់​ការបាញ់បង្ហោះ​​នៅថ្ងៃទី​៥ខែ​​វិច្ឆិកា​នេះ។

យោង​តាមកា​រផ្សាយ​របស់​ទីភ្នាក់ងារ​រុស្ស៊ី TASS កាលពីថ្ងៃសៅរ៍ សាជីវកម្មអវកាសរដ្ឋ Roscosmos បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បាន​​​ឱ្យ​ដឹងថា​ រ៉ុក្កែត​នាំ​ផ្លូវ​ Soyuz-2.1b ​ផ្ទុក​យានអវកាស​២គ្រឿង​​ ប្រភេទ​​ Ionosfera-M និងផ្កាយរណបតូចៗចំនួន៥៣​។

សេចក្តីថ្លែងការ​ណ៍​នោះ លើក​ឡើង​ថា៖​«ថ្ងៃនេះ រ៉ុក្កែតអវកាសប្រភេទ​​ Soyuz-2.1b ជាមួយយានអវកាស​ Ionosfera-M លេខ 1 និង​ Ionosfera-M លេខ 2 ដែល​​​ជា​ប្រភេទ​យានអវកាសរុករក​ស្រាវ​ជ្រាវ​ភព​ផែនដី​និង​ទីអាវកាស (heliogeophysical) និងផ្កាយរណបតូចៗចំនួន​៥៣​ របស់រុស្ស៊ី និងបរទេស ត្រូវបានដឹកជញ្ជូនដើម្បីបាញ់បង្ហោះ pad 1S ​ស្ថានីយ​អវកាស​ Vostochny នៃ​សាជីវកម្ម Roscosmos»។

រ៉ុក្កែត​ដឹក​ជញ្ជូន Soyuz-2.1b ជាមួយ​ផ្កាយរណប គ្រោង​នឹង​បាញ់​បង្ហោះ​នៅ​ម៉ោង ២:១៨ នាទី​ព្រឹក ម៉ោង​នៅ​ទីក្រុង​មូស្គូ ថ្ងៃទី៥ខែវិច្ឆិកា។ យោងការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​រុស្ស៊ី។ ​

​នៅថ្ងៃទី​៥ខែ​វិច្ឆិកា ជាថ្ងៃ​បោះឆ្នោតប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដែល​មាន​បេក្ខជន​២​រូប​គឺ​ ​អនុប្រធានាធីបតី​ លោកស្រី កាម៉ាឡា ហារីស និង អតីត​ប្រធានាធិបតី​​ លោក ដូណាល់ ត្រាំ ​​ប្រណាំងប្រជែង​យក​កៅអីសេតវិមាន​សម្រាប់​ការ​ដឹកនាំ​រយៈពេល​៤ឆ្នាំ​។

ផ្កាយរណប Ionosfera-M ចំនួនបួន និងផ្កាយរណប Zond-M មួយនឹងបង្កើតជាផ្នែកនៃក្រុមតារានិករ Ionozond ដែលរុស្ស៊ីកំពុងបង្កើត ដើម្បីតាមដានដំណើរការភូមិសាស្ត្រ (អាកាសធាតុក្នុងលំហ) និងដោះស្រាយកិច្ចការជាច្រើន ហើយជាពិសេសគឺដើម្បីសង្កេតមើលអ៊ីយ៉ុង និងព្រះអាទិត្យ។

ជាមួយ​គ្នា​នេះ អ៊ីរ៉ង់​ដែល​ជា​បច្ចាមិត្តរបស់សហរដ្ឋ​អាមេរិកក៏បាន​បញ្ជូន​ផ្កាយរណប​២​គ្រឿង​​ទៅកាន់​ទីអាវកាស​រុស្ស៊ី​សម្រាប់​ការបាញ់បង្ហោះ​លើក​នេះ​ផងដែរ៕

ដោយ រ៉ាន់ រើយ

The post ​រុស្ស៊ី​តំឡើង​រ៉ុក្កែត​​​​ត្រៀម​បាញ់បង្ហោះ​ផ្កាយរណប​និង​យាន​អវកាស​ ចំថ្ងៃអាមេរិក​បោះឆ្នោត​ appeared first on Kampuchea Thmey Daily.

អវកាសយានិក​រុស្ស៊ី ក្លាយ​ជា​មនុស្ស​ដំបូង​គេ​រស់នៅ​​ក្នុង​លំហ​បាន ១០០០​ថ្ងៃ
ក្រោយ​ឆ្លង​កាត់​ដំណើរ​ទៅ​កាន់​លំហ​អវកាស​​ចំនួន​៥​ដង​រួច​​មក លោក Oleg Kononenko បាន​​ក្លាយ​​ខ្លួន​​ជា​អវកាសយានិក​ដំបូង​គេ​បង្អស់​នៅលើ​ពិភលោក ដែល​បាន​រស់នៅ​ក្នុង​លំហ​អស់​រយៈពេល ១០០០​ថ្ងៃ។ នេះ​បើ​យោង​​តាម​ការ​ប្រកាស​របស់​ទីភ្នាក់ងារ​អវកាស​​រុស្ស៊ី Roscosmos កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា​​កន្លង​ទៅ។

លោក Oleg Kononenko អវកាសយានិក​រុស្ស៊ី (រូបភាព៖ Reuters)

អវកាសយានិក​រុស្ស៊ី​វ័យ​៥៩​ឆ្នាំ បាន​ចាប់​ផ្ដើម​បេសកកម្ម​​នៅ​ស្ថានីយ​អវកាស​អន្តរជាតិ ISS លើក​ដំបូង នៅ​ក្នុង​ឆ្នាំ​២០០៨ ហើយ​បេសកកកម្ម​ចុងក្រោយ​របស់​លោក​បាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៣​កន្លង​ទៅ ដែល​​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​ខាង​មុខ។ ដំណើរ​ទៅ​លំហ​​​របស់​លោក Kononenko លើក​នេះ មាន​ការ​ចូលរួម​ពី​អវកាសយានិក​អាមេរិក​​​មក​ពី​អង្គការ NASA គឺ​អ្នក​ស្រី Lora O’Hara និង​​​អវកាសយានិក​​សញ្ជាតិ​រុស្ស៊ី​ដូច​គ្នា​គឺ​លោក Nikolai Chub។

លោក Kononenko ធ្លាប់​បាន​បំបែក​កំណត់ត្រា​ម្ដង​រួច​មក​ហើយ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដោយ​កាល​ណោះ រយៈពេល​ដែល​លោក​រស់នៅ​លំហ​​មាន​ចំនួន ៨៧៨​ថ្ងៃ តាម​ទាន់​មិត្ត​រួម​អាជីព​សញ្ជាតិ​រុស្ស៊ី​ដូច​គ្នា​គឺ​លោក Gennady Padlka ដែល​ធ្លាប់​​បំំបែក​កំណត់ត្រា​នេះ​បាន​នៅ​ក្នុង​ឆ្នាំ​២០១៥។

បន្ថែម​ពី​នេះ ប្រសិន​បើ​បេសកកម្ម​​លើក​ទី​៥​​របស់​លោក Kononenko សម្រេច​ដូច​ការ​គ្រោង​ទុក នោះ​រយៈពេល​សរុប​នៅ​លើ​លំហ​របស់​លោក​​នឹង​កើន​ដល់​ចំនួន ១ ១១០​ថ្ងៃ។

​ស្ថានីយ​អវកាស​អន្តរជាតិ ISS (រូបភាព៖ NASA)

សូម​បញ្ជាក់​ថា ស្ថានីយ​អវកាស​អន្តរជាតិ ISS មាន​ការ​ចូលរួម​សហការ​គ្នា​​យ៉ាង​ជិត​ស្និទ្ធ​រវាង​សហ​រដ្ឋ​អាមេរិក និង​រុស្ស៊ី បើ​ទោះ​ជា​លើ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​រវាង​មហា​អំណាច​ទាំង​២​ហាក់​មាន​ភាព​រកាំរកូស​​ខ្លាំង​ក៏​ដោយ ក្រោយ​​ពី​ផ្ទុះ​សង្គ្រាម​​នៅ​អ៊ុយក្រែន កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​​២០២២។ ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos ធ្លាប់​​​ប្រកាស​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​ថា កម្មវិធី​​អវកាស​រួម​​គ្នា​ជាមួយ​អង្គការ NASA ក្នុង​ការ​បញ្ជូន​អវកាសយានិក​​ទៅ​​​ស្ថានីយ​អវកាស​អន្តរជាតិ ISS នឹង​​នៅ​តែ​បន្ត​រហូត​ដល់​ឆ្នាំ​២០២៥​ខាង​មុខ​ឯណោះ៕

ដោយ៖ ឈាង

The post អវកាសយានិក​រុស្ស៊ី ក្លាយ​ជា​មនុស្ស​ដំបូង​គេ​រស់នៅ​​ក្នុង​លំហ​បាន ១០០០​ថ្ងៃ appeared first on Kampuchea Thmey Daily.

ចិន​កំណត់​ពេល​ដាក់​មនុស្ស​ឲ្យ​ជាន់​ដី​ឋាន​ព្រះ​ចន្ទ​ជា​លើក​ដំបូង
ការ​ដាក់​យាន​គ្មាន​មនុស្ស​បើក​នៅ​លើ​​ភព​ព្រះ​ចន្ទ ត្រូវ​បាន​មហាយក្ស​ចិនធ្វើ​បេសកកម្ម​​បញ្ចប់​ដោយ​ជោគជ័យ​ចំនួន​៣​លើក​មក​ហើយ ប៉ុន្តែ​​សម្រាប់​ការ​បញ្ជូន​មនុស្ស​ទៅ​​ទី​នោះ​នៅ​មិន​ទាន់​បាន​ធ្វើ​នោះ​ឡើយ។

​ទីភ្នាក់ងារ​អវកាស​ចិន China Manned Space Agency (CMSA) បាន​បញ្ជាក់​ថា គម្រោង​ខាង​លើ​កំពុង​​ស្ថិត​នៅ​ក្នុង​ដំណើរការ​ ហើយ​​នឹង​សម្រេច​បាន​មុន​ចុង​ឆ្នាំ​២០៣០​ខាង​មុខ។ គម្រោង​នេះ នឹង​​បញ្ជូន​​អវកាសយានិក ២​នាក់​ឲ្យ​ទៅ​លើ​ភព​ព្រះ​ចន្ទ​រយៈពេល ៦​ម៉ោង មុន​វិល​ត្រឡប់​ចូល​​ទៅ​​​គន្លង​ព្រះ​ចន្ទ​វិញ។​​ នៅ​លើ​យាន​នឹង​មាន​​អវកាសយានិក ១​រូប​ផ្សេង​ទៀត ដែល​ជា​អ្នក​រ៉ាប់រង​​បើក​យាន​ហោះ​ចូល​មក​ផែន​ដី​វិញ។

លោក Lin Xiqiang អនុ​ប្រធាន CMSA បាន​ឲ្យ​ដឹង​ថា ផលិតផល​​សំខាន់ៗ​នៃ​​​កម្មវិធី​អភិវឌ្ឍន៍​នេះ ត្រូវ​បាន​​ធ្វើ​រួចរាល់​ហើយ ដែល​មាន​ដូចជា ​រ៉ុកកែត Long March 10, យាន​អវកាសយានិក Mengzhou, យាន​សម្រាប់​ចុះ​ចត Lanyue និង​ឈុត​សម្លៀក​បំពាក់​អវកាសយានិក។ លោក Lin បាន​បន្ត​ថា ទីតាំងដែល​នឹង​ត្រូវ​បាញ់​បង្ហោះ​រ៉ុកកែត​នៃ​បេសកកម្ម​​​ដ៏​ធំ​នេះ កំពុង​ស្ថិត​ក្នុង​ការ​​សាងសង់ ដែល​មាន​ទីតាំង​នៅ​ក្បែរ​​កន្លែង​បាញ់​បង្ហោះ​​អវកាស​រាល់​ដង ក្នុង​កោះ Wenchang Hainan ប្រមាណ​ជាង ២ ២០០​គីឡូម៉ែត្រ​ពី​ក្រុង​ប៉េកាំង។

បើ​និយាយ​ពី​មហិច្ឆតា​បន្ត​ ប្រទេស​ចិន​​ក៏​គ្រោង​នឹង​សង់​ស្ថានីយ​ស្រាវជ្រាវ​អន្តរជាតិ​អចិន្ត្រៃយ៍​ផង​ដែរ​នៅ​លើ​ប៉ូល​ខាង​ត្បូង​នៃ​ភព​ព្រះ​ចន្ទ ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០៤០​ខាង​មុខ។

សូម​បញ្ជាក់​ថា ទាំង​ចិន ទាំង​អាមេរិក កំពុង​នាំ​គ្នា​​ស្វះ​ស្វែង​រក​មើល​ប្រភព​ទឹក​នៅ​លើ​​ភព​ព្រះ​ចន្ទ ដែល​​​អាច​ប្រែ​ក្លាយ​វា​ទៅ​ជា​ចំហេះ​ថាមពល សម្រាប់​​​ប្រើ​បញ្ឆេះ​រ៉ុកកែត។ បើ​បាន​សម្រេច​មែន​នោះ ​រ៉ុកកែត​​នឹង​អាច​បង្ហោះ​បន្ត​ចេញ​ពី​​ព្រះ​ចន្ទ​ផ្ទាល់​តែ​ម្ដង​ទៅ​លំហ ​​កាន់​តែ​បាន​ជ្រៅ​ថែម​ទៀត។ ការ​បាញ់​រ៉ុកកែត​ចេញ​ពី​ព្រះ​ចន្ទ​​​ទៅ​លំហ​ មាន​សភាព​ងាយស្រួយ​ជាង​ការ​បាញ់​ចេញ​ពី​ផែន​ដី ក៏​ព្រោះ​តែ​​ភាព​អំណោយ​ផល​នៃ​ទំនាញ​ខ្សោយ​នៅ​លើ​​​​ភព​ព្រះ​ចន្ទ៕

ដោយ៖ ឈាង

The post ចិន​កំណត់​ពេល​ដាក់​មនុស្ស​ឲ្យ​ជាន់​ដី​ឋាន​ព្រះ​ចន្ទ​ជា​លើក​ដំបូង appeared first on Kampuchea Thmey Daily.

ចិន​ ត្រៀម​បញ្ជូន​ក្រុម​អវកាសយានិក​ថ្មី​ទៅ​កាន់​ស្ថានីយ​អវកាស Tiangong
ក្រុម​អវកាសយានិក​ថ្មី​របស់​​ចិន នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ស្ថានីយ​អវកាស Tiangong នា​​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​មេសា នេះ ដោយ​​ធ្វើ​ដំណើរ​ចេញ​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប Jiuquan ស្ថិត​នៅ​ភាគ​​ពាយ័ព្យ​ប្រទេស។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ទីភ្នាក់ងារ​អវកាស​ចិន China Manned Space Agency (CMSA)។

​​បេសកកម្ម​លើក​នេះ នឹង​ត្រូវ​ដឹក​នាំ​​​ដោយ​លោក Ye Guangfu ដែល​ជា​អ្នក​បើក​យន្តហោះ​ចម្បាំង​ និង​ជា​​អវកាសយានិក​មួយ​រូប​ ធ្លាប់​ចូលរួម​ក្នុង​ក្រុម​អវកាសយានិក Shenzhou-13 កាល​ពី​ឆ្នាំ​២០២១​កន្លង​ទៅ។ កូន​ក្រុម​របស់​លោក Guangfu មាន​អវកាសយានិក​ពីរ​រូប​ដូចជា លោក Li Cong និង​លោក Li Guangsu ដែល​​នឹង​ត្រូវ​បញ្ជូន​ទៅ​​លំហ​អវកាស​ជា​លើក​ដំបូង។

ចាប់​តាំង​ពី​ស្ថានីយ​អវកាស Tiangong ត្រូវ​​បាន​សាងសង់​រួច​​នៅ​ឆ្នាំ​២០២២​មក ចិន​​តែង​បញ្ជូន​ក្រុម​អវកាសយានិក​ផ្លាស់​វេន​គ្នា​ជានិច្ច​ទៅ​ប្រចាំ​ការ។ ក្នុង​មួយ​លើកៗ​មាន​អវកាសយានិក​ចំនួន ៣​រូប ដែល​តម្រូវ​ឲ្យ​នៅ​ទីនោះ​រយៈពេល ៦ខែ។ ក្រុម​​អវកាសយានិក​ថ្មី​លើក​នេះ នឹង​ត្រូវ​ជំនួស​ក្រុម​ចាស់ (Shenzhou-17) ដែល​​ត្រូវ​បាន​គេ​​បញ្ជូន​ទៅ​ស្ថានីយ Tiangong កាល​ពី​ខែ​តុលា ឆ្នាំ​២០២៣​កន្លង​មក។

បេសកកម្ម​របស់​ក្រុម​ថ្មី Shenzhou-18 មាន​ដូចជា​ការ​អនុវត្ត​ពិសោធន៍​​លើ​រូបវិទ្យា និង​ទំនាញ ព្រម​ទាំង​វិទ្យាសាស្ត្រ​ជីវិត។

លោក Lin Xiqiang អគ្គនាយក​រង​ទីភ្នាក់ងារ​​អវកាស​ចិន CMSA បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក Xinhua ថា ក្រុម Shenzhou-18 ក៏​នឹង​​អនុវត្ត​ផង​ដែរ​នូវ​គម្រោង​​​ស្រាវជ្រាវ​​ឧស្ម័ន​ផ្ទះ​កញ្ចក់​សកល​កម្រិត​ខ្ពស់។

ស្ថានីយ​អវកាស Tiangong ប្រៀប​​​ដូច​ជា​គ្រាប់​ត្បូង​ដ៏​មាន​តម្លៃ​​មួយ​របស់​ចិន​នៅ​ក្នុង​កម្មវិធី​រុករក​លំហ ដែល​ធ្លាប់​បាន​​​បញ្ជូន​​​យាន​គ្មាន​មនុស្ស​បើក​នៅ​លើ​ភព​អង្គារ និង​​ផ្ទៃ​ព្រះ​ចន្ទ។ កាន់​តែ​ពិសេស​ជាង​​នេះ ស្ថានីយ​អវកាស Tiangong បាន​ជួយ​លើក​មុខមាត់​មហាយក្ស​ចិន​ឲ្យ​ក្លាយ​ជា​​ប្រទេស​​ឈរ​នៅ​លេខ​រៀង​ទី​៣​លើ​ពិភពលោក ដែល​មាន​សមត្ថភាព​ដាក់​មនុស្ស​ឲ្យ​ប្រចាំការ​​ក្នុង​​គន្លង​តារាវិថី​បាន។

ស្ថានីយ​អវកាស Tiangong ត្រូវ​គេ​រំពឹង​ថា នឹង​ស្ថិត​នៅ​ក្នុង​គន្លង​​​​កម្រិត​ទាប​​ចន្លោះ​ពី ៤០០ ទៅ ៤៥០​គីឡូម៉ែត្រ​ពី​ផែនដី យ៉ាង​ហោច​ក៏​១០​ឆ្នាំ​ទៀត​ដែរ៕

ដោយ៖ ឈាង

The post ចិន​ ត្រៀម​បញ្ជូន​ក្រុម​អវកាសយានិក​ថ្មី​ទៅ​កាន់​ស្ថានីយ​អវកាស Tiangong appeared first on Kampuchea Thmey Daily.