ព័ត៌មានអន្ដរជាតិ
អវកាសយានិករុស្ស៊ី ក្លាយជាមនុស្សដំបូងគេរស់នៅក្នុងលំហបាន ១០០០ថ្ងៃ
ក្រោយឆ្លងកាត់ដំណើរទៅកាន់លំហអវកាសចំនួន៥ដងរួចមក លោក Oleg Kononenko បានក្លាយខ្លួនជាអវកាសយានិកដំបូងគេបង្អស់នៅលើពិភលោក ដែលបានរស់នៅក្នុងលំហអស់រយៈពេល ១០០០ថ្ងៃ។ នេះបើយោងតាមការប្រកាសរបស់ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅ។

អវកាសយានិករុស្ស៊ីវ័យ៥៩ឆ្នាំ បានចាប់ផ្ដើមបេសកកម្មនៅស្ថានីយអវកាសអន្តរជាតិ ISS លើកដំបូង នៅក្នុងឆ្នាំ២០០៨ ហើយបេសកកកម្មចុងក្រោយរបស់លោកបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ដែលគ្រោងនឹងបញ្ចប់នៅក្នុងថ្ងៃទី២៣ ខែកញ្ញាខាងមុខ។ ដំណើរទៅលំហរបស់លោក Kononenko លើកនេះ មានការចូលរួមពីអវកាសយានិកអាមេរិកមកពីអង្គការ NASA គឺអ្នកស្រី Lora O’Hara និងអវកាសយានិកសញ្ជាតិរុស្ស៊ីដូចគ្នាគឺលោក Nikolai Chub។
លោក Kononenko ធ្លាប់បានបំបែកកំណត់ត្រាម្ដងរួចមកហើយកាលពីខែកុម្ភៈ ឆ្នាំ២០២៤ ដោយកាលណោះ រយៈពេលដែលលោករស់នៅលំហមានចំនួន ៨៧៨ថ្ងៃ តាមទាន់មិត្តរួមអាជីពសញ្ជាតិរុស្ស៊ីដូចគ្នាគឺលោក Gennady Padlka ដែលធ្លាប់បំំបែកកំណត់ត្រានេះបាននៅក្នុងឆ្នាំ២០១៥។
បន្ថែមពីនេះ ប្រសិនបើបេសកកម្មលើកទី៥របស់លោក Kononenko សម្រេចដូចការគ្រោងទុក នោះរយៈពេលសរុបនៅលើលំហរបស់លោកនឹងកើនដល់ចំនួន ១ ១១០ថ្ងៃ។

សូមបញ្ជាក់ថា ស្ថានីយអវកាសអន្តរជាតិ ISS មានការចូលរួមសហការគ្នាយ៉ាងជិតស្និទ្ធរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បើទោះជាលើបញ្ហាភូមិសាស្ត្រនយោបាយរវាងមហាអំណាចទាំង២ហាក់មានភាពរកាំរកូសខ្លាំងក៏ដោយ ក្រោយពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos ធ្លាប់ប្រកាសកាលពីខែធ្នូកន្លងទៅថា កម្មវិធីអវកាសរួមគ្នាជាមួយអង្គការ NASA ក្នុងការបញ្ជូនអវកាសយានិកទៅស្ថានីយអវកាសអន្តរជាតិ ISS នឹងនៅតែបន្តរហូតដល់ឆ្នាំ២០២៥ខាងមុខឯណោះ៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


