ព័ត៌មានអន្ដរជាតិ
ចិនកំណត់ពេលដាក់មនុស្សឲ្យជាន់ដីឋានព្រះចន្ទជាលើកដំបូង
ការដាក់យានគ្មានមនុស្សបើកនៅលើភពព្រះចន្ទ ត្រូវបានមហាយក្សចិនធ្វើបេសកកម្មបញ្ចប់ដោយជោគជ័យចំនួន៣លើកមកហើយ ប៉ុន្តែសម្រាប់ការបញ្ជូនមនុស្សទៅទីនោះនៅមិនទាន់បានធ្វើនោះឡើយ។

ទីភ្នាក់ងារអវកាសចិន China Manned Space Agency (CMSA) បានបញ្ជាក់ថា គម្រោងខាងលើកំពុងស្ថិតនៅក្នុងដំណើរការ ហើយនឹងសម្រេចបានមុនចុងឆ្នាំ២០៣០ខាងមុខ។ គម្រោងនេះ នឹងបញ្ជូនអវកាសយានិក ២នាក់ឲ្យទៅលើភពព្រះចន្ទរយៈពេល ៦ម៉ោង មុនវិលត្រឡប់ចូលទៅគន្លងព្រះចន្ទវិញ។ នៅលើយាននឹងមានអវកាសយានិក ១រូបផ្សេងទៀត ដែលជាអ្នករ៉ាប់រងបើកយានហោះចូលមកផែនដីវិញ។
លោក Lin Xiqiang អនុប្រធាន CMSA បានឲ្យដឹងថា ផលិតផលសំខាន់ៗនៃកម្មវិធីអភិវឌ្ឍន៍នេះ ត្រូវបានធ្វើរួចរាល់ហើយ ដែលមានដូចជា រ៉ុកកែត Long March 10, យានអវកាសយានិក Mengzhou, យានសម្រាប់ចុះចត Lanyue និងឈុតសម្លៀកបំពាក់អវកាសយានិក។ លោក Lin បានបន្តថា ទីតាំងដែលនឹងត្រូវបាញ់បង្ហោះរ៉ុកកែតនៃបេសកកម្មដ៏ធំនេះ កំពុងស្ថិតក្នុងការសាងសង់ ដែលមានទីតាំងនៅក្បែរកន្លែងបាញ់បង្ហោះអវកាសរាល់ដង ក្នុងកោះ Wenchang Hainan ប្រមាណជាង ២ ២០០គីឡូម៉ែត្រពីក្រុងប៉េកាំង។

បើនិយាយពីមហិច្ឆតាបន្ត ប្រទេសចិនក៏គ្រោងនឹងសង់ស្ថានីយស្រាវជ្រាវអន្តរជាតិអចិន្ត្រៃយ៍ផងដែរនៅលើប៉ូលខាងត្បូងនៃភពព្រះចន្ទ ឲ្យបានត្រឹមឆ្នាំ២០៤០ខាងមុខ។
សូមបញ្ជាក់ថា ទាំងចិន ទាំងអាមេរិក កំពុងនាំគ្នាស្វះស្វែងរកមើលប្រភពទឹកនៅលើភពព្រះចន្ទ ដែលអាចប្រែក្លាយវាទៅជាចំហេះថាមពល សម្រាប់ប្រើបញ្ឆេះរ៉ុកកែត។ បើបានសម្រេចមែននោះ រ៉ុកកែតនឹងអាចបង្ហោះបន្តចេញពីព្រះចន្ទផ្ទាល់តែម្ដងទៅលំហ កាន់តែបានជ្រៅថែមទៀត។ ការបាញ់រ៉ុកកែតចេញពីព្រះចន្ទទៅលំហ មានសភាពងាយស្រួយជាងការបាញ់ចេញពីផែនដី ក៏ព្រោះតែភាពអំណោយផលនៃទំនាញខ្សោយនៅលើភពព្រះចន្ទ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


