ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ Archives - Kampuchea Thmey Daily

សមត្ថកិច្ចបង្ក្រាបទីតាំងលបលួចប្រព្រឹត្ត Online Scam មួយកន្លែងក្នុងក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ពីប្រតិបត្តិការចុះបង្ក្រាបទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងស្នាក់នៅខុសច្បាប់ ក្នុងអគារកាស៊ីណូមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្រុងព្រះសីហនុ ដោយក្នុងប្រតិបត្តិការនេះបានរកឃើញ និងឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់។

ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ តាមបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាដឹកនាំរបស់លោក ម៉ោង ស៊ីណេត អភិបាល ខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត។ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្ក្រាបទីតាំងអគារកាស៊ីណូ ជីន យូ មេន តាំង (JIN YU MEN TANG CASINO) មានទីតាំងស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ ពេលកម្លាំងជំនាញ ចុះទៅដល់ទីតាំងខាងលើ ភ្លាមៗនោះ ជនបរទេសទាំងនោះ បានព្យាយាមរត់គេចខ្លួនចេញពីអគារទីតាំងកាស៊ីណូ ប៉ុន្តែត្រូវបានកម្លាំងជំនាញគ្រប់គ្រងសភាពការណ៍បានដោយសុវត្ថិភាព និងបានធ្វើការហ៊ុព័ទ្ធទីតាំងអគារកាស៊ីណូ និងធ្វើការក្រសោបបានជនបរទេសជាច្រើនរយនាក់ រួមនឹងសម្ភារមួយចំនួនទៀត។

តាមការបញ្ជាក់ពីសមត្ថកិច្ច បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តនីតិវិធីបញ្ជូនជនបរទេសប្រមាណចំនួន៤០០នាក់ ប្រគល់ជូន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីនីតិវិធីបន្ត។ ដោយឡែក ជនបរទេសជាច្រើនរយនាក់ទៀតកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅក្នុងអគារកាស៊ីណូ ជីន យូ មេន តាំង ដើម្បីនីតិវិធីបន្តបន្ថែមទៀត៕

The post សមត្ថកិច្ចបង្ក្រាបទីតាំងលបលួចប្រព្រឹត្ត Online Scam មួយកន្លែងក្នុងក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់ appeared first on Kampuchea Thmey Daily.

នគរបាលខេត្តព្រះសីហនុ៖ ករណីបុរសជនជាតិកូរ៉េម្នាក់ស្លាប់ក្នុងសណ្ឋាគារ ជាការធ្វើអត្តឃាត
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា ការស្លាប់របស់បុរសជនជាតិកូរ៉េម្នាក់ក្នុងបន្ទប់សណ្ឋាគារមួយ នៅក្រុងព្រះសីហនុ គឺជាករណីធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី២១ ខែតុលាម្សិលមិញ ថា បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីបុរសជាជនជាតិកូរ៉េម្នាក់បានប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹក ដោយមិនដឹងមូលហេតុ នៅចំណុចសណ្ឋាគារQueen Co ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីពិនិត្យស្រាវជ្រាវ។

យោងតាមលទ្ធផលស្រាវជ្រាវ និងពិនិត្យសាកសព សមត្ថកិច្ចជំនាញសន្និដ្ឋានជាបឋមថា ជនរងគ្រោះស្លាប់ដោយសារការធ្វើអត្តឃាត គឺការចងកសម្លាប់ខ្លួន។ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏បានបង្ហាញឱ្យដឹងពីអត្តសញ្ញាណសាកសពជន មានឈ្មោះ KIM SANGYONG ជនជាតិកូរ៉េ ជាអ្នកទេសចរណ៍ ដែលបានស្នាក់នៅក្នុងសណ្ឋាគារខាងលើ រយៈពេល១១ថ្ងៃមកហើយ។

បច្ចុប្បន្នសព ត្រូវបានប្រគល់ជូននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ដើម្បីបន្តនីតិវិធីជូនក្រុមគ្រួសារនៃសព៕

The post នគរបាលខេត្តព្រះសីហនុ៖ ករណីបុរសជនជាតិកូរ៉េម្នាក់ស្លាប់ក្នុងសណ្ឋាគារ ជាការធ្វើអត្តឃាត appeared first on Kampuchea Thmey Daily.

ករណីបាញ់បោះនៅខេត្តព្រះសីហនុ÷ សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន នេប៉ាល់ ខ្មែរសរុប៤៧នាក់ និងកាំភ្លើង១៣ដើម
សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន នេប៉ាល់ ខ្មែរសរុប៤៧នាក់ និងកាំភ្លើង១៣ដើម ក្នុងហេតុការណ៍ផ្ទុះអាវុធ មួយកើតឡើង បង្កដោយជនជាតិចិន២ក្រុម មានគ្នាជាច្រើននាក់ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥  នៅហាងបាយនៅចំនុចព្រីនមល អូឈើទាល ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុផ្សព្វផ្សាយនារសៀលថ្ងៃទី១២ ខែកញ្ញានេះ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុអះអាងថា  បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ ពីប្រជាពលរដ្ឋកាលពីវេលាម៉ោង២២និង០០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា សមត្ថកិច្ចបានជំនាញ បានចុះទៅដល់ទីតាំងកើតហេតុ ដោយឃាត់ខ្លួនបានជនសង្ស័យជនជាតិចិន ១៤នាក់ (ស្រី១នាក់) និងដកហូតបានអាវុធខ្លី១ដើម ម៉ាក Zoraki មានបង់១ គ្រាប់១គ្រាប់។

បន្ទាប់មក កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតឃាត់ខ្លួនបានជនសង្ស័យ ៣៣នាក់ (ស្រី២នាក់) បន្ថែមទៀត។

សរុបសមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនសង្ស័យចំនួន ៤៧នាក់ ស្រី ៥នាក់ (ចិន ៣៥នាក់ ស្រី ៣នាក់,នេប៉ាល់ ៤នាក់ និងខ្មែរ ៨នាក់ ស្រី ២នាក់) ។វត្ថុតាងដកហូតបាន រួមមាន កាំភ្លើងចំនួន១៣ដើម (អាវុធវែង ២ដើម និងអាវុធខ្លី ១១ដើម) គ្រាប់ជាច្រើនគ្រាប់ ម្សៅស សង្ស័យជាសារធាតុញៀនមួយចំនួនរថយន្តចំនួន ៥គ្រឿង។

ស្នងការថានគរបាលខេត្តព្រះសីហនុអះអាងថា សមត្ថកិច្ចកំពុងធ្វើការស្រាវស្រាវបន្ថែមចំពោះមូលហេតុ ដែលនាំឲ្យមានករណីផ្ទុះអាវុធនេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធី ៕

The post ករណីបាញ់បោះនៅខេត្តព្រះសីហនុ÷ សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន នេប៉ាល់ ខ្មែរសរុប៤៧នាក់ និងកាំភ្លើង១៣ដើម appeared first on Kampuchea Thmey Daily.

សមត្ថកិច្ចខេត្តព្រះសីហនុ ចុះត្រួតពិនិត្យយានយន្តគ្រប់ប្រភេទ ឃាត់ខ្លួនមនុស្ស ៧នាក់ រថយន្ត ៤គ្រឿង និងម៉ូតូ ៤គ្រឿង​
យុទ្ធនាការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះទូទាំងស្រុក-ក្រុងចំនួន ៥ ក្នុងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ កម្លាំងគណៈបញ្ជាការឯកភាពចំណុះរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការត្រួតពិនិត្យរថយន្តតូច-ធំចំនួន ៤១១គ្រឿង ម៉ូតូ និងកង់បីឥណ្ឌាចំនួន ៣៨៦គ្រឿង។

សកម្មភាពចុះត្រួតពិនិត្យយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ប៉ារ៉ាស់របស់ក្រុមការងារនេះ ជាលទ្ធផលសមត្ថកិច្ចបានរកឃើញ រួមមាន៖

១. ធ្វើតេស្ដជាតិអាកុល ចំនួន ៨នាក់ រកឃើញ វិជ្ជមាន ២នាក់ (ជនជាតិចិន)។

២. ធ្វើតេស្ត រកសារធាតុញៀន ១នាក់ អវិជ្ជមាន

៣. ត្រួតពិនិត្យអាវុធជាតិផ្ទុះលើរថយន្តចំនួន ៤៦គ្រឿង (គ្មានអាវុធ ឆ្លងកាត់)។

៤. ឃាត់រក្សាទុករថយន្ត ៤គ្រឿង ពាក់ព័ន្ធករណីគ្រឿងញៀន ៣ករណី បើកបរក្នុងស្ថានភាពស្រវឹង ១ករណី និងម៉ូតូ ៤គ្រឿង ពាក់ព័ន្ធករណីកែច្នៃស៊ីមាំងខុសបច្ចេកទេស គ្មានស្លាកលេខ និងបើកបរក្នុងស្ថានភាពស្រវឹង។

៥. ផាកពិន័យអ្នកបើកបរម៉ូតូគ្មានមួកសុវត្ថិភាព ចំនួន ១នាក់ (ផាកពិន័យតាមគោលការណ៍)។

៦. ឃាត់ខ្លួនបាន ៧នាក់ (ជនជាតិប៉ាគីស្ថាន ២នាក់ ចិន ១នាក់ និងវៀតណាម ១នាក់) ករណីរក្សាទុកម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន។

សូមបញ្ជាក់ថា យុទ្ធនាការកម្លាំងគណៈបញ្ជាការស្រុកក្រុង នៃខេត្តព្រះសីហនុនេះ នឹងបន្តចុះធ្វើដូចភ្លៀងរលឹម ដោយមានការផ្លាស់ប្តូរទីតាំងត្រួតពិនិត្យ នៅតាមភូមិសាស្ត្រដែលចាំបាច់ក៏ដូចជានៅលើដងផ្លូវ ដែលមានការធ្វើចរាចរណ៍ច្រើន ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងស្វែងរកបទល្មើសផ្សេងៗទៀត៕

អត្ថបទ ៖ ស៊ុយ ចាន់ធា

The post សមត្ថកិច្ចខេត្តព្រះសីហនុ ចុះត្រួតពិនិត្យយានយន្តគ្រប់ប្រភេទ ឃាត់ខ្លួនមនុស្ស ៧នាក់ រថយន្ត ៤គ្រឿង និងម៉ូតូ ៤គ្រឿង​ appeared first on Kampuchea Thmey Daily.

ស្នងការខេត្តព្រះសីហនុ លោក ស រដ្ឋា រៀនជំនាញនគរបាលពីប្រទេសអូស្ត្រាលី និងអាល្លឺម៉ង់
ក្រោយផ្ទេរ និងតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ លោក ស រដ្ឋា ក៏បានទទួលភារកិច្ចជាស្នងការនគរបាលខេត្តព្រះសីហនុ ជំនួសលោក ជួន ណារិន្ទ ដែលត្រូវផ្ទេរមកធ្វើជាស្នងការនគរបាលរាជធានីភ្នំពេញ។ ស្នងការនគរបាលខេត្តព្រះសីហនុរូបនេះ បានរៀនជំនាញនគរបាលពីប្រទេសអូស្ត្រាលី និងអាល្លឺម៉ង់ ហើយត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ ថា លោក ជាកូនរបស់សម្ដេចក្រឡាហោម ស ខេង។

កើតក្នុងគ្រួសារ ដែលមានលោកឪពុកជាថ្នាក់ដឹកនាំ លោក ស រដ្ឋា បានបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ នៅសហរដ្ឋ អាមេរិក និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅប្រទេសសឹង្ហបុរី ខណៈលោក បានរៀនចប់កម្រិតបឋមសិក្សានៅសាលាចតុមុខ រាជធានីភ្នំពេញ។ ក្រោយបញ្ចប់កម្រិតឧត្តមសិក្សា លោក ស រដ្ឋា បានចូលសិក្សាជំនាញនគរបាលជាន់ខ្ពស់ រយៈពេល១ឆ្នាំ នៅរាជបណ្ឌិត្យសភានគរបាល ប្រទេសអូស្ត្រាលី និងបានបន្តសិក្សាជំនាញនគរបាលនេះ នៅអាល្លឺម៉ង់ រយៈពេល១ឆ្នាំទៀត លើការប្រឆាំងភេរវកម្ម។ បន្ថែមពីការសិក្សានៅបរទេស លោកក៏បានចូលរៀនវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ នៅសាលាភូមិន្ទរដ្ឋបាលដែរ។

ដោយបានសិក្សាលើជំនាញនគរបាលពីបរទេស លោក ស រដ្ឋា បានចាប់ផ្ដើមចូលបម្រើការងារជានគរបាលជាតិកម្ពុជា នៅឆ្នាំ២០០៤ ដែលកាលណោះ ជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។ បម្រើការបានប្រមាណ ៦ឆ្នាំ លោក ស រដ្ឋា បានទទួលការតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ហើយក្រោយមក នៅឆ្នាំ២០១២ លោក ធ្វើជាអនុប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ រហូតដល់ឆ្នាំ២០១៥ លោក ស រដ្ឋា ត្រូវបានផ្ទេរ និងដំឡើងតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ផ្អែកលើចំណេះដឹង និងអតីតភាពការងារជានគរបាលជាតិ រយៈពេល១៨ឆ្នាំ ហើយជាពិសេសផ្អែកលើបទពិសោធន៍ក្នុងការបំពេញការងារបានយ៉ាងល្អប្រសើរប្រកបដោយប្រសិទ្ធផល ទាក់ទងនឹងករណីចុះបង្ក្រាបបទល្មើសយ៉ាងក្ដៅគគុកនៅក្នុងខេត្តព្រះសីហនុ កន្លងមក លោក ស រដ្ឋា ត្រូវបានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ផ្ទេរភារកិច្ចពីអគ្គនាយករងអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ មកជាអគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ។ រំលងបានមួយថ្ងៃ ពោលគឺនៅថ្ងៃទី២៤ ខែសីហា លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានសម្រេចប្រគល់ភារកិច្ចដល់លោក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ ឱ្យទទួលជាស្នងការនគរបាលខេត្តព្រះសីហនុ នៅពេលនេះ ដែលមានឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក៕

The post ស្នងការខេត្តព្រះសីហនុ លោក ស រដ្ឋា រៀនជំនាញនគរបាលពីប្រទេសអូស្ត្រាលី និងអាល្លឺម៉ង់ appeared first on Kampuchea Thmey Daily.

​សមត្ថកិច្ច​បំភ្លឺ​ករណី​ចាប់​ង្ខាំងមនុស្ស ១៣ នាក់ ​ទុកក្នុងខុនដូរ​
លោកជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ករណីបណ្ដឹង​ចាប់បង្ខាំង​ជនជាតិចិន ​១៣ នាក់នៅខុនដូរមួយកន្លែងក្នុងខេត្តព្រះសីហនុ សមត្ថកិច្ចទទួលបាន២ លើករួចហើយ គឺលើក​ទី១នៅថ្ងៃទី ២៥ ខែមិថុនា លុះដល់សមត្ថកិច្ចចុះទៅ ស្រាវជ្រាវរកឃើញថា ជារឿងមិន​ពិតថា​មាន​ករណីបង្ខាំងហើយក៏គ្មានពាក្យបណ្ដឹង និងដើមបណ្ដឹងដែលប្ដឹងទៅ Hotline ដោយសមត្ថកិច្ច​រក​ដើម​បណ្ដឹងមិនឃើញ។

ថ្មីនេះ មានការប្ដឹងម្ដងទៀតដល់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ពេលសមត្ថកិច្ចចុះទៅគឺ​មនុស្ស​​កំពុង​ធ្វើការងារដដែល ​ដែលសមត្ថកិច្ចអះអាងថា ​ករណីនេះមិនមែនជារឿងបង្ខាំងនោះទេ ខណៈមនុស្សមួយចំនួនគ្រាន់តែចង់ចាកចេញពីកន្លែងធ្វើការតែប៉ុណ្ណោះ​។

​លោកជួន ណារិន្ទប្រាប់ថា បច្ចុប្បន្នសមត្ថកិច្ចបានហៅ​ពួកគាត់ ១៣ នាក់ ហើយមាន ១០ នាក់​មាន​ស្រីម្នាក់ ហើយ ​បានស្ម័គ្រចិត្តមកនៅកន្លែងសមត្ថកិច្ច ខណៈ៣ នាក់ទៀត មិនចង់ចេញ។

លោកជួន ណារិន្ទ ឱ្យដឹងថា “ឥឡូវទាំង ១០ នាក់ មកនៅកន្លែងសមត្ថកិច្ច ចឹងខ្ញុំត្រូវការជួប​ដើម​បណ្ដឹង គោលបំណងគាត់ប្ដឹង តែដល់ពេលយើងដោះស្រាយហើយ គាត់សំណូមពរយើងយ៉ាងម៉េច ដើម្បីសត្ថកិច្ចដាក់ជូនអភិបាលខេត្ត ព្រះរាជអាជ្ញា ដើម្បីឱ្យដើមបណ្ដឹងធ្វើពាក្យស្នើសុំ ឥឡូវដល់​ម៉ោង​នេះ ខ្ញុំនៅរង់ចាំដើមបណ្ដឹងដើម្បីធ្វើការជាមួយគ្នា៕

អត្ថបទ៖ ស៊ុយ ចាន់ធា

The post ​សមត្ថកិច្ច​បំភ្លឺ​ករណី​ចាប់​ង្ខាំងមនុស្ស ១៣ នាក់ ​ទុកក្នុងខុនដូរ​ appeared first on Kampuchea Thmey Daily.

សមត្ថកិច្ច​ដកហូតកាំភ្លើង​ពិត​ និងកែច្នៃ​ជាង ៤០ ដើម​ក្រោយករណីផ្ទុះអាវុធ​បណ្ដាល​ឱ្យអធិការ​រង​នគរ​បាលក្រុងព្រះសីហនុ​រងរបួស​
សមត្ថកិច្ច​ខេត្តព្រះសីហនុ​ កាលពីពេលថ្មីៗនេះ បានបើកប្រតិបត្តិការចុះស្រាវជ្រាវ និងបង្ក្រាប ការប្រើប្រាស់ និងជួញដូរអាវុធខុសច្បាប់ដល់ឬសគល់ ដោយបានឃាត់ខ្លួន ជនសង្ស័យ ចំនួន ៦ នាក់ មានជនជាតិវៀតណាម និងខ្មែរ ព្រមទាំងរឹបអូស​អាវុធពិត និងកែច្នៃវែងខ្លី ចំនួន ៤២ ដើម។

​ប្រតិបត្តិការនេះបានកើតមានឡើង ​បន្ទាប់ពីមានករណីផ្ទុះអាវុធគ្រាប់បណ្ដាលឱ្យ​អធិការ​រង​នគរ​បាល​ក្រុង​ព្រះសីហនុរងរបួសជើងកាលពីព្រលប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ ស្ថិត​នៅសង្កាត់​លេខ ៤ ក្រុងព្រះសីហនុ។​

​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃទី ២៥ ខែមិថុនាថា ក្រោយការផ្ទុះអាវុធ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យភ្លាមៗ និងស្រាវជ្រាវដល់​ឬស​គល់ ដោយឈានទៅឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៦ នាក់បន្ថែមទៀត ដោយដកហូត​អាវុធបាញ់គ្រាប់ពិត ចំនួន ១១ ដើម ក្នុងនោះ អាវុធខ្លី ៩ ដើម និងវែង ២ ដើម សុទ្ធតែជាអាវុធថ្មីស្វ័យប្រវត្តិ។

ចំណែក ៣១ ដើមទៀត មានប្រភេទបាញ់គ្រាប់ជ័រ ធ្វើឱ្យអួលចុក ឬឈឺសាច់ និងបាញ់ឃ្លីដែក បង្កឱ្យមានរបួស្នាមធ្ងន់ធ្ងរ រហូតអាចស្លាប់បាននៅពេលដែល​បាញ់កៀកចំកន្លែង​សំខាន់ដែលអាវុធទាំងនេះ ដែលច្បាប់ហាមឃាត់។​

បំពង់ផ្ទប់សំឡេងចំនួន ១៩ ប្រដាប់កែច្នៃគ្រាប់ជ័រ និងគ្រាប់ពិត ៣៨០ និងសម្ភារជួសជុល​អាវុធ​ក៏ត្រូវបានសមត្ថកិច្ចរកឃើញ និងរឹបអូស។

លោក ជួន ណារិន្ទឱ្យដឹងថា ជនទាំង ៦ នាក់ មានខ្សែបណ្ដាញស៊ីសង្វាក់គ្នា មានម្នាក់ជាអ្នក​ចែកចាយ និងកែច្នៃគ្រាប់​ជ័រ និងកែច្នៃបាញ់គ្រាប់ពិត ៣៨០ ហើយម្នាក់ទៀត មានសម្ភារសម្រាប់​ជួសជុល និងកែច្នៃកាំភ្លើង។

ជនសង្ស័យទាំង ៦ នាក់ ទី១ ឈ្មោះ HUYNH MINH NHAT ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិវៀតណាម (ជនដៃដល់) ទី២ ឈ្មោះ BUI QUYNG THIEN ភេទស្រី អាយុ២៤ ឆ្នាំ ជនជាតិវៀតណាម (ប្រពន្ធជនដៃដល់)
ទី ៣ ឈ្មោះ DINH THANH XUYEN អាយុ ២៥ ឆ្នាំ ជនជាតិវៀតណាម
ទី៤ ឈ្មោះ ប៊ុន រតនា ភេទប្រុស ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ)
ទី៥ ឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ)
និងទី៦ ឈ្មោះ ឈុន ទិត្យបូរ៉ា អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ)។

កាលពីវេលាម៉ោង ១១ យប់ថ្ងៃទី ១៥ ខែមិថុនា មានអ្នករត់តាក់ស៊ីម្នាក់ ឈ្មោះ គឹម ភារុណ អាយុ៣៧ឆ្នាំ បានប្ដឹងសមត្ថកិច្ចថា មានជនជាតិវៀតណាមមួយក្រុមមានគ្នា០៥នាក់ (ស្រី០២នាក់) បានជួលរថយន្តតាក់ស៊ីរបស់គាត់ជិះពីរាជធានីភ្នំពេញ មកដល់ខេត្តព្រះសីហនុ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មិនចង់ឲ្យលុយ ក៏ដកអាវុធខ្លីគំរាមរកបាញ់គាត់។

ក្រោយពីទទួលបានព័ត៌មានរួចកម្លាំងល្បាតបានចុះទៅធ្វើការសាកសួរ ក្នុងពេលនោះមាន​បុរស​ម្នាក់ស្ពាយកាបូបពណ៌ខ្មៅ មិនព្រមសហការចង់រត់គេចខ្លួន ភ្លាមនោះកម្លាំងជំនាញ​បានផ្ទុះ​អាវុធ០១គ្រាប់ឡើងលើ ដើម្បីបញ្ឈប់ធ្វើការត្រួតពិនិត្យ។ បុរសនោះក៏បានបើកកាបូបស្ពាយដកអាវុធ ត្រូវបានកម្លាំងចាប់ដៃទើបធ្វើឲ្យផ្ទុះ០១គ្រាប់ ចំក្រោម​កំភួនជើងខាងស្តាំអធិការរនគរបាលក្រុងព្រះសីហនុតែម្ដង៕

The post សមត្ថកិច្ច​ដកហូតកាំភ្លើង​ពិត​ និងកែច្នៃ​ជាង ៤០ ដើម​ក្រោយករណីផ្ទុះអាវុធ​បណ្ដាល​ឱ្យអធិការ​រង​នគរ​បាលក្រុងព្រះសីហនុ​រងរបួស​ appeared first on Kampuchea Thmey Daily.

ស្នងការខេត្តព្រះសីហនុ​ដាក់បទបញ្ជាតឹងរឹង​ដល់កម្លាំងនគរ​បាល​ទាំងអស់​ត្រៀមអន្តរាគមន៍សង្រ្គោះនៅលើផ្ទៃសមុទ្រ
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាយ៉ាងតឹងរឹង ដល់កម្លាំងនគរបាលទេចរណ៍ នគរបាលចរាចរផ្លូវទឹក និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង ត្រូវផ្សព្វផ្សាយ និងពង្រឹងគោលដៅផែដើមទី និងចុងទីលើប្រព័ន្ឋសុវត្ថិភាពជលយានយន្តទាំងអស់រួមទាំងតាមដានការប្រែប្រួលអាកាសធាតុ និងត្រៀមអន្តរាគមន៏សង្រ្គោះ ពេលមានហេតុការណ៏កើតឡើងជាយថាហេតុលើផ្ទៃសមុទ្រ។

ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ទោស្នងការ បានឱ្យណែនាំភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលចុះលេងទឹកសមុទ្រនៅតាមឆ្នេរ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ រាជធានី-ខេត្ត ចំនួន៦ អាចប្រឈ មនឹងជំនន់ទឹកភ្លៀង ក្នុងនោះរួមមានខេត្តព្រះសីហនុផងដែរ។

លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជានេសាទ ទាំងអស់សូមយកចិត្តទុកដាក់ស្តាប់ការណែនាំពីមន្ត្រីជំនាញទាំងអស់ដើម្បីចៀសផុតពីឧបទ្ទវហេតុផ្សេងៗ៕

អត្ថបទៈ សំអឿន

The post ស្នងការខេត្តព្រះសីហនុ​ដាក់បទបញ្ជាតឹងរឹង​ដល់កម្លាំងនគរ​បាល​ទាំងអស់​ត្រៀមអន្តរាគមន៍សង្រ្គោះនៅលើផ្ទៃសមុទ្រ appeared first on Kampuchea Thmey Daily.