ព័ត៌មានជាតិ
នគរបាលខេត្តព្រះសីហនុ៖ ករណីបុរសជនជាតិកូរ៉េម្នាក់ស្លាប់ក្នុងសណ្ឋាគារ ជាការធ្វើអត្តឃាត
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា ការស្លាប់របស់បុរសជនជាតិកូរ៉េម្នាក់ក្នុងបន្ទប់សណ្ឋាគារមួយ នៅក្រុងព្រះសីហនុ គឺជាករណីធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី២១ ខែតុលាម្សិលមិញ ថា បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីបុរសជាជនជាតិកូរ៉េម្នាក់បានប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹក ដោយមិនដឹងមូលហេតុ នៅចំណុចសណ្ឋាគារQueen Co ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីពិនិត្យស្រាវជ្រាវ។
យោងតាមលទ្ធផលស្រាវជ្រាវ និងពិនិត្យសាកសព សមត្ថកិច្ចជំនាញសន្និដ្ឋានជាបឋមថា ជនរងគ្រោះស្លាប់ដោយសារការធ្វើអត្តឃាត គឺការចងកសម្លាប់ខ្លួន។ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏បានបង្ហាញឱ្យដឹងពីអត្តសញ្ញាណសាកសពជន មានឈ្មោះ KIM SANGYONG ជនជាតិកូរ៉េ ជាអ្នកទេសចរណ៍ ដែលបានស្នាក់នៅក្នុងសណ្ឋាគារខាងលើ រយៈពេល១១ថ្ងៃមកហើយ។
បច្ចុប្បន្នសព ត្រូវបានប្រគល់ជូននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ដើម្បីបន្តនីតិវិធីជូនក្រុមគ្រួសារនៃសព៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


