ព័ត៌មានជាតិ
សមត្ថកិច្ចខេត្តព្រះសីហនុ ចុះត្រួតពិនិត្យយានយន្តគ្រប់ប្រភេទ ឃាត់ខ្លួនមនុស្ស ៧នាក់ រថយន្ត ៤គ្រឿង និងម៉ូតូ ៤គ្រឿង
យុទ្ធនាការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះទូទាំងស្រុក-ក្រុងចំនួន ៥ ក្នុងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ កម្លាំងគណៈបញ្ជាការឯកភាពចំណុះរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការត្រួតពិនិត្យរថយន្តតូច-ធំចំនួន ៤១១គ្រឿង ម៉ូតូ និងកង់បីឥណ្ឌាចំនួន ៣៨៦គ្រឿង។

សកម្មភាពចុះត្រួតពិនិត្យយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ប៉ារ៉ាស់របស់ក្រុមការងារនេះ ជាលទ្ធផលសមត្ថកិច្ចបានរកឃើញ រួមមាន៖

១. ធ្វើតេស្ដជាតិអាកុល ចំនួន ៨នាក់ រកឃើញ វិជ្ជមាន ២នាក់ (ជនជាតិចិន)។
២. ធ្វើតេស្ត រកសារធាតុញៀន ១នាក់ អវិជ្ជមាន
៣. ត្រួតពិនិត្យអាវុធជាតិផ្ទុះលើរថយន្តចំនួន ៤៦គ្រឿង (គ្មានអាវុធ ឆ្លងកាត់)។
៤. ឃាត់រក្សាទុករថយន្ត ៤គ្រឿង ពាក់ព័ន្ធករណីគ្រឿងញៀន ៣ករណី បើកបរក្នុងស្ថានភាពស្រវឹង ១ករណី និងម៉ូតូ ៤គ្រឿង ពាក់ព័ន្ធករណីកែច្នៃស៊ីមាំងខុសបច្ចេកទេស គ្មានស្លាកលេខ និងបើកបរក្នុងស្ថានភាពស្រវឹង។
៥. ផាកពិន័យអ្នកបើកបរម៉ូតូគ្មានមួកសុវត្ថិភាព ចំនួន ១នាក់ (ផាកពិន័យតាមគោលការណ៍)។
៦. ឃាត់ខ្លួនបាន ៧នាក់ (ជនជាតិប៉ាគីស្ថាន ២នាក់ ចិន ១នាក់ និងវៀតណាម ១នាក់) ករណីរក្សាទុកម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន។

សូមបញ្ជាក់ថា យុទ្ធនាការកម្លាំងគណៈបញ្ជាការស្រុកក្រុង នៃខេត្តព្រះសីហនុនេះ នឹងបន្តចុះធ្វើដូចភ្លៀងរលឹម ដោយមានការផ្លាស់ប្តូរទីតាំងត្រួតពិនិត្យ នៅតាមភូមិសាស្ត្រដែលចាំបាច់ក៏ដូចជានៅលើដងផ្លូវ ដែលមានការធ្វើចរាចរណ៍ច្រើន ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងស្វែងរកបទល្មើសផ្សេងៗទៀត៕
អត្ថបទ ៖ ស៊ុយ ចាន់ធា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


