សន្តិសុខសង្គម
សមត្ថកិច្ចបំភ្លឺករណីចាប់ង្ខាំងមនុស្ស ១៣ នាក់ ទុកក្នុងខុនដូរ
លោកជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ករណីបណ្ដឹងចាប់បង្ខាំងជនជាតិចិន ១៣ នាក់នៅខុនដូរមួយកន្លែងក្នុងខេត្តព្រះសីហនុ សមត្ថកិច្ចទទួលបាន២ លើករួចហើយ គឺលើកទី១នៅថ្ងៃទី ២៥ ខែមិថុនា លុះដល់សមត្ថកិច្ចចុះទៅ ស្រាវជ្រាវរកឃើញថា ជារឿងមិនពិតថាមានករណីបង្ខាំងហើយក៏គ្មានពាក្យបណ្ដឹង និងដើមបណ្ដឹងដែលប្ដឹងទៅ Hotline ដោយសមត្ថកិច្ចរកដើមបណ្ដឹងមិនឃើញ។

ថ្មីនេះ មានការប្ដឹងម្ដងទៀតដល់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ពេលសមត្ថកិច្ចចុះទៅគឺមនុស្សកំពុងធ្វើការងារដដែល ដែលសមត្ថកិច្ចអះអាងថា ករណីនេះមិនមែនជារឿងបង្ខាំងនោះទេ ខណៈមនុស្សមួយចំនួនគ្រាន់តែចង់ចាកចេញពីកន្លែងធ្វើការតែប៉ុណ្ណោះ។
លោកជួន ណារិន្ទប្រាប់ថា បច្ចុប្បន្នសមត្ថកិច្ចបានហៅពួកគាត់ ១៣ នាក់ ហើយមាន ១០ នាក់មានស្រីម្នាក់ ហើយ បានស្ម័គ្រចិត្តមកនៅកន្លែងសមត្ថកិច្ច ខណៈ៣ នាក់ទៀត មិនចង់ចេញ។

លោកជួន ណារិន្ទ ឱ្យដឹងថា “ឥឡូវទាំង ១០ នាក់ មកនៅកន្លែងសមត្ថកិច្ច ចឹងខ្ញុំត្រូវការជួបដើមបណ្ដឹង គោលបំណងគាត់ប្ដឹង តែដល់ពេលយើងដោះស្រាយហើយ គាត់សំណូមពរយើងយ៉ាងម៉េច ដើម្បីសត្ថកិច្ចដាក់ជូនអភិបាលខេត្ត ព្រះរាជអាជ្ញា ដើម្បីឱ្យដើមបណ្ដឹងធ្វើពាក្យស្នើសុំ ឥឡូវដល់ម៉ោងនេះ ខ្ញុំនៅរង់ចាំដើមបណ្ដឹងដើម្បីធ្វើការជាមួយគ្នា៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


