ហ្វីលីពីន​ Archives - Kampuchea Thmey Daily

អនីតិជន​​ជា​ឃាតករ​ ​បើក​ការ​បាញ់​ប្រហារ​ក្នុង​សាលារៀន​នៅ​ហ្វី​លីពីន​ សម្លាប់​សិស្ស​៣ និង​របួស​៥នាក់​
មន្ត្រី​ប៉ូលិស​ហ្វី​លីពីន ​បាន​​​ឱ្យ​ដឹង​ថា មនុស្ស​២​នាក់​ បាន​បើក​ការ​បាញ់​ប្រហារ​ក្នុងវិទ្យាល័យ​មួយ​នៅ​កណ្តាលប្រទេសហ្វីលីពីន​ ​នៅ​​ថ្ងៃចន្ទ នេះ​ ដោយ​បាន​សម្លាប់សិស្ស​វ័យជំទង់ ​៣នាក់ និងរបួស​ ៥នាក់​។​

យោង​តាមប៉ូលិស​ ជនសង្ស័យ​ភេទ​ប្រុស​​២​នាក់​ ​ប្រដាប់​ដោយ​​កាំភ្លើងខ្លី​ជាប់​ខ្លួន ​ត្រូវបាន​ចាប់ខ្លួន។ ក្នុង​ចំណោម​ពួក​គេ​ ម្នាក់​ជា​សិស្សនៅវិទ្យាល័យ​ជាតិ San Jose ក្នុង​ទីក្រុង Tacloban ខេត្ត Leyte ជាកន្លែងដែល​ការបាញ់​ប្រហារ​បាន​កើត​ឡើង​​។

ឡានសង្រ្គោះ​បន្ទាន់​កំពុង​ដឹក​សិស្ស​ទៅ​មន្ទី​ពេទ្យ។ រូបភាព៖ AZ

លោក​ស្រី​ Evalyn Diaz មន្រ្តី​ប៉ូលិស​ប្រាប់​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ AFP ថា ​ហេតុការណ៍​នេះ បានកើតឡើងនៅម៉ោងប្រហែល ៩ព្រឹក​ ចំណែក​ជន​ដៃ​ដល់​​ពីរនាក់​​​មាន​អាយុ១៥​ និង ១៤ ឆ្នាំ បានបាញ់ប្រហារដោយ​ចៃដន្យ​​​ក្នុង​សាលារៀន​។

វីដេអូមួយ​ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ផ្ទៀង​ផ្ទាត់​ដោយ​ AFP បង្ហាញ​ពី​កុមារ​​ភ័យ​ស្លន់ស្លោ​ស្រែក​យំ ខណៈពួក​គេ​​កំពុង​លាក់​ខ្លួននៅក្នុង​ថ្នាក់រៀនមួយ ​ដោយ​ឮសំឡេង​បាញ់​កាំភ្លើង។

លោក​ស្រី​ បាន​សួរចម្លើយក្មេងប្រុស​ដែល​ត្រូវ​ចាប់ខ្លួន​ បន្ទាប់ពីការ​បាញ់​ប្រហារ​ដោយ​ខ្លួន​ ទទួល​បាន​ចម្លើយ​​ថា​៖ « យើងកំពុង​ឮថាការធ្វើបាប​គឺជាមូលហេតុ​ ​នៅ​ពី​ក្រោយសកម្មភាពរបស់ពួក​គេ ប៉ុន្តែយើងមិន​ទាន់បាន​សួរពួកគេនៅឡើយទេ។ ពួក​យើង​​ទទួល​បាន​កាំភ្លើង ដោយ​ពិនិត្យមើល​កន្លែង​ទទួល​កាំភ្លើងទាំង​នោះ និងរបៀបដែល​ពួកគេ​អាច​យក​វាចូល​ទៅក្នុងសាលារៀន»។

លោក​ស្រី​បន្ថែមថា៖ « យើងក៏មិនទាន់​បាន​កំណត់​លំដាប់​លំដោយ​នៃ​ព្រឹត្តិការណ៍​នេះ​ដែរ។ ពួកគេ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ស្ថានីយ៍ប៉ូលិស កំពុង​ស្ថិត​ក្រោមការសួរចម្លើយ​ នៅ​ចំពោះមុខឪពុកម្តាយ​របស់ពួកគេ ពី​ព្រោះពួកគេជាអនីតិជន»។

ក្រសួង​អប់រំ​ហ្វីលីពីនបាន​ចេញសេចក្តីថ្លែងការណ៍មួយ​ដោយ​ហៅថា​ជាស្ថានភាព​ ប្រុងប្រយ័ត្នខ្ពស់។

ក្រសួង​អប់រំបន្ថែម​ថា​៖ « មន្ត្រីការិយាល័យ​កណ្តាល​របស់យើង រួមជាមួយបុគ្គលិកការិយាល័យ​តំបន់គ្រប់​ផ្នែក កំពុង​​ធ្វើ​សកម្ម​ភាព​ សម្របសម្រួល​យ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ​សាលា និងការអនុវត្ត​ច្បាប់ ដើម្បីធានា​សុវត្ថិភាពក្នុង​បរិវេណ​ទាំង​មូល»៕

សម្រួល៖ ណឺ មិនា

The post អនីតិជន​​ជា​ឃាតករ​ ​បើក​ការ​បាញ់​ប្រហារ​ក្នុង​សាលារៀន​នៅ​ហ្វី​លីពីន​ សម្លាប់​សិស្ស​៣ និង​របួស​៥នាក់​ appeared first on Kampuchea Thmey Daily.

រញ្ជួយ​ដី​នៅ​ហ្វី​លីពីន​ សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៣នាក់ និង​បាក់​អគារ​ច្រើន​ខ្នង​
គ្រោះ​រញ្ជួយ​ដីដ៏ខ្លាំង​ក្លា​ កម្រិត ៧.៨ រ៉ិចទ័រ ​បានវាយប្រហារភាគ​ខាង​ត្បូង​ប្រទេសហ្វីលីពីន​​នៅ​ព្រឹក​ពីថ្ងៃចន្ទ នេះ ដោយ​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​បីនាក់ និងទាញ​ការ​ព្រមាន​ពី​រលកយក្សស៊ូណាមិ​ទូទាំងតំបន់​។

យោង​តាម​សារព័ត៌មាន CNA ផ្សាយ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២៦ អគារ​ជាច្រើនបាន​ដួលរលំ​ នៅតំបន់ខ្លះនៃកោះ​ Mindanao ខណៈអាជ្ញា​ធរ​ ចាប់ផ្តើមប្រតិបត្តិការ​ជួយ​សង្គ្រោះ។

មន្ត្រី​​របស់​ប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី​ជំរុញ​ឱ្យប្រជាជននៅ​តំបន់ឆ្នេរសមុទ្រជម្លៀស​ទៅកាន់ទីទួលខ្ពស់ ខណៈប្រទេស​ជប៉ុន​បាន​ចេញសេចក្តីជូនដំណឹង​អំពីរលកយក្សស៊ូណាមិសម្រាប់​ផ្នែកខ្លះ​នៃឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិករបស់ខ្លួន​។

បាក់​អគារ​ដោយ​សារ​រញ្ជួយ​ដី​នៅ​ហ្វី​លីពីន​។ រូបភាព៖ AFP

​ដោយ​ឡែក សិស្សានុសិស្ស និងគ្រូបង្រៀន​នៅសាលាបឋមសិក្សា Mahayahay ក្នុង​ខេត្ត Davao Occidental បាន​រត់គេចខ្លួន​ ដើម្បី​សុវត្ថិភាព ពេល​គ្រោះ​រញ្ជួយ​ដីកម្រិត ៧.៨រ៉ិចទ័រ​ បាន​វាយប្រហារ អំឡុងពេល​គោ​រព​ទង់ជាតិនៅ​ព្រឹកមិញ​នេះ​។

ចាប់តាំងពីកើត​ហេតុ​ ថ្នាក់រៀន​គ្រប់កម្រិតត្រូវបាន​ផ្អាកនៅទូទាំងតំបន់ដែល​រងផលប៉ះពាល់​នៅ Mindanao រហូតដល់មានការជូនដំណឹងបន្ថែម​។

គួរ​បញ្ជាក់​ថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ បាន​វាយប្រហារកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន ដោយកម្លាំងដ៏ខ្លាំង បណ្តាល​ឱ្យ​ប្រទេសជាច្រើន នៅតាមបណ្តោយឆ្នេរមហាសមុទ្រ ប៉ាស៊ីហ្វិក ទាញប្រកាសអាសន្នចំពោះ​រលកយក្សស៊ូណាមិ ក្នុងនោះមានទាំងជប៉ុន និងឥណ្ឌូណេស៊ីផងដែរ៕

សម្រួល៖ ណឺ មិនា

The post រញ្ជួយ​ដី​នៅ​ហ្វី​លីពីន​ សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៣នាក់ និង​បាក់​អគារ​ច្រើន​ខ្នង​ appeared first on Kampuchea Thmey Daily.

​អានុភាព​មីស៊ីល BrahMos របស់​ឥណ្ឌា ទាក់​ចិត្ត​វៀត​ណាម ហ្វីលីពីន​ និង​ឥណ្ឌូណេស៊ី​​ ​ចុះកុងត្រាទិញ​
មីស៊ីល BrahMos ត្រូវ​បាន​ប្រជាជាតិ​អាស៊ីអាគ្នេយ៍វាយ​តម្លៃ​ខ្ពស់ ​​ព្រោះ​វាជាមីស៊ីលហោះហើរ​​លឿនបំផុតមួយ​របស់ពិភពលោក ដែល​ធ្វើ​ដំណើរ​ក្នុងល្បឿនជាង​​ ៣ ៧០០គីឡូម៉ែត្រ​ក្នុងមួយម៉ោង(Mach២.៨ ទៅ ៣.០)។

ល្បឿន​ដ៏មហិមានេះ រួមផ្សំ​ជាមួយ​នឹង​ស្វ័យភាព​បាញ់រហ័សនិងសមត្ថភាព​ហោះរំលងសមុទ្រ ធ្វើឱ្យប្រព័ន្ធ​ការពារដែន​អាកាសរបស់​សត្រូវ​ស្ទើរ​​តែ​​មិន​អាចស្ទាក់​ចាប់​បាន​។

មីស៊ីល BrahMos របស់​ឥណ្ឌា។ រូបភាព៖ Reuters

​កាសែត The Diplomat ​បាន​ចេញ​ផ្សាយ​ដោយ​​ពណ៌នា​​​​អំពី​គុណ​សម្បត្តិយុទ្ធសាស្ត្រ​ជាក់លាក់ដែល​ជំរុញមាន​កិច្ចសន្យា​​​​​ទិញ​​​​ពីប្រទេស​​ជាសមាជិក​​​​របស់​សមាគម​​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ «អាស៊ាន​»​​ មាន វៀតណាម ហ្វីលីពីន​និង​ឥណ្ឌូណេ​ស៊ី​ ដែល​កំពុង​​​ចុះ​​កុងត្រាជាមួយ​ឥណ្ឌា នាំ​យក​មីស៊ី​ល​​ប្រភេទ​នេះ​​ទុក​សម្រាប់​​​​វិស័យ​កា​រពារជាតិរបស់​ពួកគេ​។

តើ​ មីស៊ីល BrahMos មាន​​អានុ​​ភាព​​យ៉ាងណាខ្លះ​? ខាងក្រោម​នេះ​ ជា​ការ​បង្ហាញ​​​​​ព័ត៌មានខ្លះ​ៗ​អំពី​អានុភាព​នៃ​អាវុធ​​របស់​របស់​ឥណ្ឌា ដែល​ជា​មហាអំណាច​​​​នៅអាស៊ី​ខាងត្បូង និង​ជា​​ប្រទេស​គូប្រជែង​របស់ចិន​ផងដែរ៖​

១. កម្លាំង​បំផ្លិចបំផ្លាញដែល​មិនអាចប្រៀបផ្ទឹមបាន៖ ដោយ​សារតែ​ល្បឿន​លឿនស្លេវ​ដូច​ផ្លេក​បន្ទោរ​របស់​វា មីស៊ីលនេះមាន​ថាមពលដ៏​ធំ​សម្បើមពេល​ប៉ះទង្គិច ដែល​​ធ្វើ​ឱ្យ​វា​​បំផ្លាញ​នាវាចម្បាំង​ ដូច​ជា ​រថពាសដែកធន់​ធ្ងន់ ឬទីតាំង​ដីរឹង សូម្បី​តែមុនពេលក្បាល​គ្រាប់​វា​ផ្ទុះក៏ដោយ​។

២. របៀប​បាញ់​បង្ហោះ​អាចប្រើប្រាស់​បានច្រើនយ៉ាង៖ មីស៊ីល ​BrahMos អាចត្រូវបាន​ដាក់ពង្រាយនៅទូទាំងតំបន់​ដីគោក អាកាស និងកងទ័ពជើង​ទឹក ដែលអនុញ្ញាត​ឱ្យប្រទេសហ្វីលីពីន វៀតណាម ​និងឥណ្ឌូណេស៊ី កែសម្រួល​មីស៊ីល​នេះ​ជា​អាគុយប្រឆាំង​កប៉ាល់​ចល័ត​ដែលមានមូលដ្ឋាន​នៅឆ្នេរសមុទ្រ។

៣. វិសាលភាព​ពង្រីក៖ កម្លាំងមីស៊ីល​​ Brahmos នឹង​​អនុញ្ញាតឱ្យ​​ប្រទេស​ទាំងបី​​វាយប្រហារ​គោលដៅ​​លើដីគោក និង​ដែនសមុទ្រ​នៅ​ចម្ងាយ​​រហូតដល់ ២៩០គីឡូម៉ែត្រ ​អាច​ដាក់​គោល​ដៅ​ដល់​​​តំបន់​ដ៏ធំទូលាយ​​នៃ​សមុទ្រ​ចិនខាងត្បូង​ដែល​មានជម្លោះ​ឱ្យស្ថិតនៅក្នុង​ជួរ​​ការពារ និង​រារាំង​របស់ពួកគេ​។

៤. ទម្រង់​​លាក់​ខ្លួន៖ គន្លង​​ហោះហើរ​របស់​​វា ​អាច​ត្រូវ​បាន​​លៃ​តម្រូវ​​ជា​​កម្លាំង​ រួម​ទាំង​​ការ​ហោះហើរ​រយៈ​កម្ពស់​ខ្ពស់​​បន្ត​​ដោយ​​ដំណាក់​កាល​​ចុងក្រោយ​​ ដែល​​ធ្លាក់​ទាប​ដល់​​កម្ពស់ ៥-១០ម៉ែត្រ​​លើ​ផ្ទៃ​​ទឹក​ ​ដើម្បី​​គេច​​ពី​ការ​រកឃើញ​​ដោយ​រ៉ាដា​របស់​សត្រូវ​៕

សម្រួល៖ ណឺ មិនា

The post ​អានុភាព​មីស៊ីល BrahMos របស់​ឥណ្ឌា ទាក់​ចិត្ត​វៀត​ណាម ហ្វីលីពីន​ និង​ឥណ្ឌូណេស៊ី​​ ​ចុះកុងត្រាទិញ​ appeared first on Kampuchea Thmey Daily.

ផេះ​​​ផ្ទុះ​ចេញ​ពី​ភ្នំភ្លើង​ Mayon នៅ​ហ្វីលីពីន​ គ្រប់​ដណ្តប់​លើ​ផ្ទៃ​ដីជាង ៨ ៥០០ហិកតា
ទីភ្នាក់ងារ​អវកាសហ្វីលីពីន (PhilSA) បាន​ចេញផ្សាយផែនទីមួយ​ បង្ហាញ​​តំបន់គ្របដណ្តប់ដោយ​ស្រទាប់​ផេះ​ពីចរន្ត​ដង់ស៊ីតេ «pyroclastic» ក្នុង​​ភ្នំភ្លើង Mayon ​កាល​​ពី​ថ្ងៃសៅរ៍​ថា មាន​ផ្ទៃដី​​យ៉ាងហោចណាស់​ ៨ ៥៤៤ហិកតា ឬជាង​ពាក់​កណ្តាល​នៃ​ទីក្រុង Quezon ត្រូវ​បានគ្របដណ្តប់ដោយ​ផេះ​​ពី​​សកម្មភាព​របស់​ភ្នំភ្លើង ហៅថា «uson» ។

យោងតាម​សារព័ត៌មាន The Star ចុះ​ផ្សាយ​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៦ ឱ្យ​ដឹងថា ចរន្ត​​ដង់ស៊ីតេ «pyroclastic» គឺ​​ជាលំហូរលឿន​​នៃ​ឧស្ម័ន​ភ្នំភ្លើង​ក្តៅ ផេះ និង​​បំណែកថ្ម​ធ្លាក់​​ចុះពីជម្រាលភ្នំភ្លើង​ អំឡុងពេល​​​​ផ្ទុះ​​។

ភ្នំភ្លើង​របស់​ហ្វីលីពីនកំពុង​ផ្ទុះ។ រូបភាព៖ NG

វិទ្យា​ស្ថាន​ភ្នំភ្លើងនិង​រញ្ជួយដីហ្វីលីពីនលើក​ឡើង​ថា៖ «​ផេះដែល​ផ្សំ​ឡើង​ពី​ភាគល្អិតភ្នំភ្លើង​​មានអង្កត់ផ្ចិតតិចជាង ២​មីលីម៉ែត្រ​នោះ គឺ​គ្រោះ​ថ្នាក់ដល់សុខភាព។ វាក៏គ្រោះថ្នាក់ដល់យន្ត​ហោះ និងគ្រឿងចក្រ​ឧស្សាហកម្មផ្សេងទៀតផង​ដែរ ដូចជាគ្រឿងចក្រសម្រាប់​ដឹក​ជញ្ជូន​ និងផលិតថាមពលជា​ដើម​»។

ទីភ្នាក់​ងារស្ទង់មតិ​ភូមិសាស្ត្រ​សហរដ្ឋអាមេរិក​ អះអាង​ថា៖ « ផេះ​ដែល​ធ្លាក់​អាច​រំខានសកម្មភាព​នានា​ ដោយបំផ្លាញអគារ ការដឹកជញ្ជូន ប្រព័ន្ធទឹក ការផ្គត់​ផ្គង់ថាមពល ឧបករណ៍​ទំនាក់ទំនង កសិកម្ម និងផលិត​កម្ម​បឋម​យ៉ាងសំខាន់​ សូម្បី​តែកម្រាស់ត្រឹមតែពីរ​បី​មីលីម៉ែត្រ ឬ​ត្រឹម​អ៊ីញក៏​ដោយ»។

យ៉ាង​ណា រហូតមក​ដល់​ពេលនេះ ផេះដែល​ធ្លាក់ពីភ្នំភ្លើង Mayon បាន​ប៉ះពាល់ដល់​គ្រួសារចំនួន ៣០ ៥២២គ្រួសារ ឬ​មនុស្ស ១០២ ៤០៦នាក់ នៅ​​ក្នុងភូមិចំនួន៨៧ ក្នុងតំបន់ Bicol គិត​ត្រឹមថ្ងៃចន្ទ ថ្ងៃទី៤ ខែឧសភា ឆ្នាំ​២០២៦។ នេះ​បើយោង​តាម​ការិយាល័យការពារជនស៊ីវិល​ហ្វី​លីពីន​។

ប្រែសម្រួល៖ ណឺ មិនា

The post ផេះ​​​ផ្ទុះ​ចេញ​ពី​ភ្នំភ្លើង​ Mayon នៅ​ហ្វីលីពីន​ គ្រប់​ដណ្តប់​លើ​ផ្ទៃ​ដីជាង ៨ ៥០០ហិកតា appeared first on Kampuchea Thmey Daily.

សមយុទ្ធ​ទ្រង់​ទ្រាយ​ធំ ​អាមេរិក-ជប៉ុន​ និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ហ្វីលីពីន​ចាប់​ផ្តើម​ថ្ងៃ​នេះ​
កងទ័ពសហរដ្ឋ​អាមេរិក-ហ្វីលីពីន​រាប់ពាន់នាក់ រួម​​ទាំង​ការ​ចូល​រួម​ដោយកង​ទ័ពសាមូរ៉ៃ​​របស់​ជប៉ុន បាន​ចាប់​​ផ្តើម​​លំហាត់​សម​​យុទ្ធ​​យោធាទ្រង់​ទ្រាយ​ធំប្រចាំឆ្នាំ​ជាលើកដំបូង​នៅថ្ងៃចន្ទនេះ ខណៈ​​ជម្លោះ​​នៅ​​មជ្ឈិមបូព៌ាកំពុង​បន្ត។ ​

យោង​តាម​សារព័ត៌មាន AFP និង CNA ផ្សាយ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ សម​យុទ្ធ​​ដ៏​ធំ​មួយ​នេះ​​នឹង​​មាន​ការបាញ់​​គ្រាប់​​ពិត​ ​នៅ​ភាគ​ខាងជើង​​នៃ​​​ច្រក​​សមុទ្រ​​តៃ​វ៉ាន់ក៏ដូចជា​​ខេត្ត​​មួយ​​នៅ​​សមុទ្រ​ចិន​ខាង​ត្បូង​​ ជា​កន្លែង​ដែលប្រទេស​​​ហ្វីលីពីននិង​ចិន​តែង​តែ​​ប្រឈម​មុខ​​ដាក់​គ្នា​​ម្តង​ហើយ​​ម្តង​ទៀត​​។​

អ្នក​នាំ​ពាក្យ​សមយុទ្ធ​ហ្វីលីពីន លោក Dennis Hernandez លើក​ឡើង​ថា៖ « យោធាជប៉ុនកំពុងចូល​រួម​ជា​មួយ​​បុគ្គលិក​ចំនួន​ ១ ៤០០នាក់ ដោយ​ប្រើប្រាស់មីស៊ីល​ប្រភេទ Type-៨៨ ដើម្បី​បាញ់​ពន្លិច​នាវា​គោលដៅ​មួយគ្រឿង នៅ​ភាគខាងជើង​នៃតំបន់ Paoay» ។

នាវាចម្បាំង​របស់​ហ្វីលីពីន។ រូបភាព៖ Reuters

មិន​តែ​ប៉ុណ្ណោះ មាន​ទាំង​ទាហាន អាកាស​យានិក និងនាវិកជាង ១៧ ០០០នាក់ ​កំពុង​ចូលរួមក្នុង​សមយុទ្ធ « Balikatan ឬ ស្មា​ទល់​ស្មា» វា​មាន​រយៈ​ពេល ១៩ថ្ងៃ ដែល​ចំនួននេះ​ប្រហាក់​ប្រហែលនឹងសមយុទ្ធកាលពី​ឆ្នាំមុន រួមទាំងកងទ័ពមកពីប្រទេសអូស្ត្រាលី នូវែលសេឡង់ បារាំង និងកាណាដា​ ផងដែរ​។

អ្នក​នាំពាក្យសមយុទ្ធអាមេរិក លោក Robert Bunn ថា៖ «សមយុទ្ធ ​Balikatan […] តំណាង​ឱ្យ​ឱកាសមួយ​ ដើម្បីបង្ហាញ​ពីសម្ព័ន្ធភាព​ដ៏រឹង​មាំរបស់យើង​ជាមួយប្រទេសហ្វីលីពីននិងបង្ហាញពីការប្តេជ្ញាចិត្តរបស់​យើង​ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏​សេរីនិងបើកចំហ»​។

លោក Bunn បន្ថែមថា៖ «កម្រិត​កងទ័ពអាមេរិក​ដែល​​ដាក់​ពង្រាយ​គឺ​ជា​ចំនួន​​ធំបំផុតមួយក្នុងរយៈពេលជាច្រើនឆ្នាំមក​នេះ​​ ហើយវា​​ក៏មិនរងផលប៉ះពាល់​ដោយសារសង្គ្រាមមជ្ឈិមបូព៌ា​ដែល​សហរដ្ឋ​អាមេរិក​កំពុងបន្ត​​នោះ​ដែរ​​»។ យ៉ាង​ណា លោក​បដិសេធ​មិន​ផ្តល់​ចំនួនទាហាន​​ជាក់​លាក់​ទេ។

គួរ​បញ្ជាក់​ថា​ សមយុទ្ធ Balikatan ​កើតឡើងពេល​ដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក រួមជាមួយអ៊ីស្រាអែលជិត​បញ្ចប់​​បទឈប់បាញ់រយៈពេល​ពីរ​សប្តាហ៍​​របស់​ពួក​គេ​។

ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ទីក្រុងម៉ានីលបាន​ចុះហត្ថលេខា​លើកងកម្លាំង​ទស្សនកិច្ច ឬកិច្ចព្រមព្រៀងសមមូល​ជាមួយប្រទេសជប៉ុន នូវែលសេឡង់ កាណាដា និងបារាំង ​ជាកិច្ចព្រមព្រៀង​ដែលមាន​គោលបំណងសម្រួលដល់ការចូលរួមសមយុទ្ធយោធា​រួមគ្នាក្នុង​ប្រទេសហ្វីលីពីន។

លោក Hernandez ថា ប្រព័ន្ធការពារដែនអាកាស និងមីស៊ីក៏​នឹង​ត្រូវ​ធ្វើតេស្តផង​ដែរ រួមទាំងបច្ចេកវិទ្យាសម្រាប់ទប់ទល់​នឹងដ្រូន។

ដោយ​ឡែកប្រទេសជប៉ុនកំពុង​ដាក់​ពង្រាយនាវា​ចុះចតរថក្រោះ នាវា​ពិឃាត និង​នាវាពិឃាតឧទ្ធម្ភាគចក្រ ខណៈសហរដ្ឋអាមេរិក​នឹងប្រើ​ប្រាស់​នាវា​ក្តោង​ និង​នាវា​ចុះចត។ ប្រទេស​ទាំង​នោះ​នឹងចូលរួមជា​មួយនាវាចម្បាំងហ្វីលីពីន​ពីរគ្រឿង និង​នាវាមួយទៀត​មកពីប្រទេសកាណាដា​៕

ប្រែសម្រួល៖​ ណឺ មិនា

The post សមយុទ្ធ​ទ្រង់​ទ្រាយ​ធំ ​អាមេរិក-ជប៉ុន​ និង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ហ្វីលីពីន​ចាប់​ផ្តើម​ថ្ងៃ​នេះ​ appeared first on Kampuchea Thmey Daily.

មិនត្រឹមបញ្ជូន​សហការលើវិស័យកងទ័ពទេ ជប៉ុន​​ក៏ជួយ​ផ្តល់​ប្រេង​ដល់​ហ្វីលីពីន​ក្នុងគ្រាវិបត្តិ​
ប្រទេសហ្វីលីពីនកំពុង​ប្រឈមមុខ​នឹងវិបត្តិប្រេងឥន្ធនៈ​ធ្ងន់​ធ្ងរ​គិត​ត្រឹម​ខែមីនា ឆ្នាំ២០២៦ ដោយមាន​ស្តុកប្រេងមាន​​ត្រឹម​តែ​ជាង​ ៤៥ថ្ងៃ​ប៉ុណ្ណោះ។ ប្រទេស​នេះ​​មាន​ប្រជា​ជន​ជាង​១១៥លាន​នាក់​ និង​ជាប់​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​ទី​១២នៅ​លើ​ពិភពលោក ​ថែម​ទាំង​ប្រកាសអាសន្ន​លើ​វិស័យ​ថាមពល​បន្ទាប់​ពីការផ្គត់ផ្គង់​នាំ​ចូល​បានធ្លាក់ចុះ​ ដោយ​សារ​សង្រ្គាម​នៅ​មជ្ឈិម​បូព៌ា។

យោង​តាម​ CNN និង​រ៉យទ័រផ្សាយ​ចុង​ខែមីនា ឆ្នាំ​២០២៦ ប្រទេសហ្វីលីពីន​នាំ​ចូលប្រេង​ឆៅ ៩៨% ពី​ខាង​ក្រៅ ភាគ​ច្រើនមកពីមជ្ឈិមបូព៌ាតែ​​ត្រូវបាន​រំខាន​ដោយ​ជម្លោះនៅ​​អ៊ីរ៉ង់​។

យ៉ាង​ណា​ប្រទេស​ជប៉ុន​កំពុងផ្តល់​ប្រេង​ម៉ាស៊ូត​ដល់​ប្រទេសនេះ​​ ក្នុងនាមជាដៃគូ​ដ៏សំខាន់មួយ​ដើម្បី​ធានា​ពី​ស្ថិរភាព​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់ក្នុង​តំ​បន់។

នាយក​រដ្ឋ​មន្រ្តី​ជប៉ុន លោក​ស្រី ណាសាអេ តាកាអ៊ិឈិ។ រូបភាព៖ Reuters

ស្ថានភាព​និង​កង្វះ​ខាត​ប្រេងនៅហ្វីលីពីន​

ភាព​អាសន្ន​របស់​ជាតិ៖ ប្រទេស​ហ្វីលីពីន​បានប្រកាសអាសន្ន​ថាមពល​ជាតិ ដោយ​សារតែបញ្ហាផ្គត់ផ្គង់ប្រេងឥន្ធនៈធ្ងន់ធ្ងរ​កើត​ចេញ​ពី​ជម្លោះ​អ៊ី​រ៉ង់​ រំខានដល់​ការ​ដឹកជញ្ជូន​នៅមជ្ឈិមបូព៌ា​។

វិបត្តិផ្គត់ផ្គង់៖ របាយការណ៍មួយ​បង្ហាញ​ថា​ការ​ផ្គត់ផ្គង់ប្រេង​នៅ​ហ្វី​លីពីន​​មាន​កំណត់​ក្នុងរយៈពេល ៤៥ថ្ងៃ នាំឱ្យមានការនាំចូល​ប្រេង​ម៉ា​ស៊ូត​ចំនួន ១៤២ ០០០ បារ៉ែល​ពីប្រទេស​ជប៉ុន​នៅចុងខែមីនា ឆ្នាំ ២០២៦​។

ការពឹងផ្អែកខ្ពស់៖ ប្រទេសនេះ​ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូល ដោយ​ប្រេងឆៅ ៩៨% មក​ពីមជ្ឈិមបូព៌ា។

ផលប៉ះពាល់នៃការខ្វះខាតក្នុងតំបន់៖ ទោះបីជាប្រទេស​អាស៊ីអាគ្នេយ៍​មួយ​ចំនួនរងផលប៉ះពាល់ក៏ដោយ តែ​ហ្វីលីពីនស្ថិត​ក្នុងចំណោម​ប្រទេស​រងផលប៉ះពាល់ខ្លាំងបំផុត ដែលនាំឱ្យកូដករ​ដឹក​ជញ្ជូន​តវ៉ា​ប្រឆាំង​នឹង​តម្លៃ​ហក់​ឡើង​ខ្ពស់។

+ ហេតុអ្វីបាន​ជាប្រទេសជប៉ុនផ្គត់ផ្គង់​ប្រេងក្នុង​ប្រទេស​ហ្វី​លីពីន? មាន​ហេតុ​ផល​៤​ យ៉ាង​ដែល​ទី​ក្រុង​តូក្យូ​បញ្ចេញ​ស្តុង​ប្រេង​របស់​ខ្លួន​ ជួយ​ហ្វីលីពីន!

ទី​១. សាមគ្គីភាពខ្សែសង្វាក់ផ្គត់ផ្គង់៖ ប្រទេសជប៉ុនមាន​គោលបំណង​រក្សាសន្តិសុខថាមពល​សម្រាប់ប្រទេសអាស៊ាន ជាកន្លែងដែលជប៉ុន​​បង្កើត​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​។

ទី២. ការចេញស្តុកប្រេងជាយុទ្ធសាស្ត្រ៖ ប្រទេសជប៉ុនមានទុន​បម្រុង​យ៉ាង​ច្រើនដែល​គ្របដណ្តប់លើការប្រើប្រាស់​ជាង ​៨ខែ ដែល​កំពុងទាញ​យកទុនបម្រុងទាំងនេះ​ ដើម្បី​រក្សាស្ថិរភាពការផ្គត់ផ្គង់ក្នុង​តំបន់។

ទី៣. ពង្រឹងចំណងមិត្តភាព៖ ជប៉ុនកំពុងជួយប្រទេស​ដូចជាហ្វីលីពីន និង​វៀតណាម ដើម្បី​ទប់ទល់នឹងអស្ថិរភាពក្នុងតំបន់​ដែល​កំពុងកើនឡើង ​និងធានាការផ្គត់ផ្គង់ថាមពល អំឡុងសង្គ្រាមនៅអ៊ីរ៉ង់​។

ទី៤. ការគាំទ្រយ៉ាងសកម្ម៖ ក្រៅពីប្រេងម៉ាស៊ូតជាង ១៤០ ០០០ បារ៉ែល​​​ដឹកជញ្ជូន​ទៅ​ហ្វី​លីពីន​ ប្រទេសជប៉ុនក៏​គាំទ្រវិធានការ​សន្សំសំចៃថាមពល​ផង​ដែរ​៕

ប្រែសម្រួល៖ ណឺ មិនា

The post មិនត្រឹមបញ្ជូន​សហការលើវិស័យកងទ័ពទេ ជប៉ុន​​ក៏ជួយ​ផ្តល់​ប្រេង​ដល់​ហ្វីលីពីន​ក្នុងគ្រាវិបត្តិ​ appeared first on Kampuchea Thmey Daily.

កងទ័ព​ជប៉ុនវិល​​​ទៅ​​ធ្វើសមយុទ្ធ​​យោធា​ទ្រង់​ទ្រាយ​ធំ​​​នៅហ្វីលីពីន ក្រោយ​សង្គ្រាមលោក​ទី​២​
ជា​លើក​ដំបូង​ចាប់តាំងពីការ​បញ្ចប់នៃ​សង្គ្រាមលោកលើកទី២ កង​ទ័ពសាមូរ៉ៃ​​របស់​ជប៉ុន​​ដែល​មានសមត្ថភាពប្រយុទ្ធនឹង​វិល​ត្រឡប់​ទៅ​ប្រទេស​ហ្វី​លីពីនវិញ វា​មិនមែនជាអ្នក​កាន់កាប់​ទឹក​ដី​នោះ​ទេ ប៉ុន្តែជាដៃ​គូ​ជិត​ស្និទ្ធ​ ជាមួយ​កងទ័ព​​​​នៃ​ប្រទេសសម្ព័ន្ធមិត្ត​​។

យោងតាម The Japan Daily ផ្សាយ​ថ្ងៃ​ទី​២៩ខែមីនា កងទ័ពកងកម្លាំង​ស័្វយការពារ​ (SDF) រាប់​រយនាក់​នឹង​ចូល​រួម​ប្រតិបត្តិ​ការ រួ​ម​មាន​​​ការ​​ចួលរួម​ពី​ភាគីពី​​កងកម្លាំង ​ហ្វីលីពីន សហរដ្ឋអាមេរិក និង​អូស្ត្រាលី ​ ដែល​ត្រូវបាន​កំណត់​ថា ជា​ការ​ធ្វើ​សមយុទ្ធយោធា​ប្រចាំឆ្នាំ​ដ៏ធំបំផុត ឈ្មោះថា «Balikatan»​ ​មិន​ធ្លាប់​មានពីមុនមក និង​ជា​ព្រឹត្តិការណ៍សំខាន់ថ្មីមួយនៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ​ក្នុង​តំបន់។

កងទ័ពអាមេរិកចូលរួម​ធ្វើ​សមយុទ្ធ​ជាមួយជប៉ុនកាល​ពី​ឆ្នាំ​មុន។ រូបភាព៖ US Army

យ៉ាង​ណា អ្នក​សារព័ត៌មាន​​មិន​អាច​បញ្ជាក់​បានទេ​​​ថា ជប៉ុន​នឹងបញ្ជូនកងទ័ព​​ចំនួន​ប៉ុន្មាននាក់ ដើម្បី​ចូល​រួម​សមយុទ្ធ​នេះនោះ​​ទេ​​ ប៉ុន្តែ​​ឧត្តមសេនីយ៍ លោក Romeo Brawner Jr. អគ្គមេបញ្ជាការកងកម្លាំង​ប្រដាប់អាវុធហ្វីលី​ពីន​ លើក​ឡើង​​កាលពីដើមខែថា កង​ទ័ព​ជាង​ ១ ០០០នាក់​អាច​ត្រូវ​ដាក់​ពង្រាយ​។

ចំណែក​ក្រសួងការពារជាតិ​ទីក្រុងតូក្យូ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ចំនួនកងទ័ព​ខ្លួន​​នោះទេ។

ខណៈ​ប្រទេសជប៉ុនបាន​បញ្ជូនអ្នកសង្កេតការណ៍​ទៅកាន់កន្លែង​ធ្វើ​សមយុទ្ធ​ Balikatan ចាប់តាំងពីឆ្នាំ ២០១២ និង​បាន​ចូល​រួម​កាល​ពីឆ្នាំមុន​ តែ​សម្ភារៈ​មាន​​កំណត់ រួមទាំងនាវាចម្បាំងតែ​មួយគ្រឿង និង​កងនាវាតូចៗប៉ុណ្ណោះ ប៉ុន្តែ​តួនាទីរបស់ខ្លួន​នៅក្នុងសមយុទ្ធឆ្នាំ ​២០២៦ នេះ តំណាង​ឱ្យការផ្លាស់ប្តូរ​ដ៏សំខាន់​បំផុត​។

គួរ​បញ្ជាក់ថា​ការដាក់​ពង្រាយនេះនឹង​បញ្ចប់​ការផ្លាស់ប្តូរ​របស់កងទ័ពកងកម្លាំង​ការពារ​ខ្លួនពីអ្នកសង្កេតការណ៍​ទៅជាអ្នកចូលរួមពេញ​លេញ​នៅក្នុងសមយុទ្ធវិញ​។

សមយុទ្ធពហុជាតិសាសន៍​ត្រូវបានគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែ​មេសា និង​បញ្ចប់​នៅខែ​ឧសភា ដោយ​មាន​សកម្មភាពមួយចំនួន​ដែល​គ្រោងនឹងធ្វើឡើងនៅ​ទូទាំងប្រជុំ​កោះហ្វីលីពីន។

លោក Brawner លើក​ឡើង​កាល​ពី​សប្តាហ៍មុន ដោយ​បញ្ជាក់​ពី​សារៈ​សំខាន់​នៃចលនានេះ​ថា​៖ « បន្ទាប់ពីឆ្នាំ១៩៤៥ នេះ​ជា​លើក​ដំបូង យើង​នឹង​មាន​កង​ទ័ព​ប្រយុទ្ធរបស់​​ជប៉ុន​ម្តង​ទៀត​នៅលើដីហ្វីលីពីន។​ វា​​ជា​រឿង​សំខាន់ណាស់ ព្រោះ​​ពី​មុន​យើង​​រកឃើញថា​ភាគី​​ម្នាក់ៗ​​នៅក្នុង​ផ្នែក​ផ្សេងគ្នា​នៃសង្គ្រាម ប៉ុន្តែលើកនេះយើងឃើញ​ភាគី​ម្នាក់​ៗនៅ​កន្លែង​តែ​មួយ​»។

លោក Brawner បន្ថែម​ថា៖ « សមយុទ្ធ Balikatan ឆ្នាំនេះនឹង​ធ្វើ​ឡើង​ជាភាសា​តា​ហ្គា​ឡុក​( Tagalog) ហើយ​សកម្មភាព​ស្មាទល់នឹងស្មា វា​នឹង​ក្លាយ​ជាសម​យុទ្ធដ៏ធំបំផុត ដែល​កំណត់​ពី​វិសាលភាព និង​អាំងតង់ស៊ីតេ ដែល​ពាក់​ព័ន្ធ​នឹង​កងទ័ពកាន់តែច្រើន និងសកម្មភាពជាច្រើនប្រភេទ​ទៀត»​៕

ប្រែសម្រួល៖ ណឺ មិនា

The post កងទ័ព​ជប៉ុនវិល​​​ទៅ​​ធ្វើសមយុទ្ធ​​យោធា​ទ្រង់​ទ្រាយ​ធំ​​​នៅហ្វីលីពីន ក្រោយ​សង្គ្រាមលោក​ទី​២​ appeared first on Kampuchea Thmey Daily.

សហគមន៍អន្តរជាតិបញ្ជាក់ជាថ្មីពីការគាំទ្រចំពោះដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ
មន្ត្រីការទូតរបស់ហ្វីលីពីន ចក្រភពអង់គ្លេស និងជប៉ុន បានបញ្ជាក់ជាថ្មីនូវការគាំទ្រលើដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ តាមមន្ត្រីការទូតទាំងនោះ រដ្ឋាភិបាលរបស់ពួកគេនឹងចូលរួមជួយពង្រឹងបទឈប់បាញ់ដែលកំពុងមានភាពផុយស្រួយ ដោយជំរុញឲ្យមានការអនុវត្តដ៏ពេញលេញ។

ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា លោកស្រី Flerida Ann Camille P. Mayo បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ទីក្រុងម៉ានីល ក្នុងនាមជាប្រធានអាស៊ាន នឹងបន្តគាំទ្រការឃ្លាំងមើលនូវបទឈប់បាញ់ និងលើកកម្ពស់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា។

លោកស្រីឯកអគ្គរដ្ឋទូត និយាយថា ប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៦នេះ បានប្តេជ្ញាថា នឹងពង្រឹងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីជួយដល់ការអនុវត្តបទឈប់បាញ់ដ៏ផុយស្រួយរវាងកម្ពុជា និងថៃ។
ការបញ្ជាក់ដូច្នេះ ធ្វើឡើងក្នុងពេលលោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពីន រួមជាមួយបណ្ដាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការអន្តរជាតិប្រចាំកម្ពុជា បានចុះពិនិត្យនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ ដែលទីតាំងទាំងនោះយោធាថៃបានឈ្លានពានកាន់កាប់ដោយខុសច្បា់ ហើយកំពុងបន្តដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស។

លោកស្រី ថា៖«ក្នុងនាមជាគ្រួសារអាស៊ានតែមួយ យើង សង្ឃឹមថានឹងមានដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ»។

ថ្លែងប្រាប់សារព័ត៌មាន ក្នុងដំណើរចុះពិនិត្យទីតាំងជាក់ស្តែងទាក់ទងនឹងស្ថានការណ៍ព្រំដែនជាមួយគ្នានោះ ទីប្រឹក្សាអមស្ថានទូតជប៉ុន លោក Matsuda Junsaku បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងរបស់រដ្ឋាភិបាលជប៉ុន ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធ។
លោក Matsuda Junsaku និយាយថា ជប៉ុននឹងបន្តជំនួយមនុស្សធម៌ និងធ្វើការជាមួយដៃគូអាស៊ាន ដើម្បីគាំទ្រយន្តការឈប់បាញ់ និងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង។

រីឯលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បន្ទាប់ពីបានចុះមើលជាក់ស្ដែងទីតាំងនៅភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់ត្រកួន ក៏ដូចជាឃើញពលភៀសសឹកកំពុងស្នាក់នៅមណ្ឌលស្នាក់នៅបណ្ដោះអាសន្ន លោកបានសម្តែងការអាណិតអាសូរដល់ពលរដ្ឋកម្ពុជាដែលរងផលប៉ះពាល់ដោយសារសង្រ្គាមឈ្លានពានរបស់ថៃមកលើកម្ពុជា។

លោកឯកអគ្គរាជទូត បានបញ្ជាក់ពីការបន្តអំពាវនាវរបស់ចក្រភពអង់គ្លេសឱ្យមានដំណោះស្រាយដោយសន្តិវិធីនៅតាមព្រំដែន ដែលលោកចាត់ទុកថា នេះជាមធ្យោបាយប្រកបដោយនិរន្តរភាពតែមួយគត់សម្រាប់សហគមន៍នៅក្នុងប្រទេសទាំងពីរ ដើម្បីកសាងផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពួកគាត់ឡើងវិញ។ លោក Dominic Williams សរសេរដូច្នេះលើទំព័រហ្វេសប៊ុករបស់លោក។

គួរជម្រាបថា កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេសកម្ពុជា បានដឹកនាំបណ្តាអង្គទូតបរទេស និងអង្គការអន្តរជាតិប្រចាំកម្ពុជា ចុះទៅទីតាំងចំនួន៣ ដែលយោធាថៃបានរាយបន្លាលួស និងដាក់ទូកុងតឺន័រព័ទ្ធយកដោយខុសច្បាប់នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងដំណើរចុះពិនិត្យនេះ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេស បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលពាក់ព័ន្ធ ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥៕

អត្ថបទដោយ ធឿន វ៉ាន់សុង

The post សហគមន៍អន្តរជាតិបញ្ជាក់ជាថ្មីពីការគាំទ្រចំពោះដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ appeared first on Kampuchea Thmey Daily.