ព័ត៌មានអន្ដរជាតិ
សមយុទ្ធទ្រង់ទ្រាយធំ អាមេរិក-ជប៉ុន និងប្រទេសមួយចំនួនទៀតនៅហ្វីលីពីនចាប់ផ្តើមថ្ងៃនេះ
កងទ័ពសហរដ្ឋអាមេរិក-ហ្វីលីពីនរាប់ពាន់នាក់ រួមទាំងការចូលរួមដោយកងទ័ពសាមូរ៉ៃរបស់ជប៉ុន បានចាប់ផ្តើមលំហាត់សមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំជាលើកដំបូងនៅថ្ងៃចន្ទនេះ ខណៈជម្លោះនៅមជ្ឈិមបូព៌ាកំពុងបន្ត។
យោងតាមសារព័ត៌មាន AFP និង CNA ផ្សាយថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ សមយុទ្ធដ៏ធំមួយនេះនឹងមានការបាញ់គ្រាប់ពិត នៅភាគខាងជើងនៃច្រកសមុទ្រតៃវ៉ាន់ក៏ដូចជាខេត្តមួយនៅសមុទ្រចិនខាងត្បូង ជាកន្លែងដែលប្រទេសហ្វីលីពីននិងចិនតែងតែប្រឈមមុខដាក់គ្នាម្តងហើយម្តងទៀត។
អ្នកនាំពាក្យសមយុទ្ធហ្វីលីពីន លោក Dennis Hernandez លើកឡើងថា៖ « យោធាជប៉ុនកំពុងចូលរួមជាមួយបុគ្គលិកចំនួន ១ ៤០០នាក់ ដោយប្រើប្រាស់មីស៊ីលប្រភេទ Type-៨៨ ដើម្បីបាញ់ពន្លិចនាវាគោលដៅមួយគ្រឿង នៅភាគខាងជើងនៃតំបន់ Paoay» ។

មិនតែប៉ុណ្ណោះ មានទាំងទាហាន អាកាសយានិក និងនាវិកជាង ១៧ ០០០នាក់ កំពុងចូលរួមក្នុងសមយុទ្ធ « Balikatan ឬ ស្មាទល់ស្មា» វាមានរយៈពេល ១៩ថ្ងៃ ដែលចំនួននេះប្រហាក់ប្រហែលនឹងសមយុទ្ធកាលពីឆ្នាំមុន រួមទាំងកងទ័ពមកពីប្រទេសអូស្ត្រាលី នូវែលសេឡង់ បារាំង និងកាណាដា ផងដែរ។
អ្នកនាំពាក្យសមយុទ្ធអាមេរិក លោក Robert Bunn ថា៖ «សមយុទ្ធ Balikatan […] តំណាងឱ្យឱកាសមួយ ដើម្បីបង្ហាញពីសម្ព័ន្ធភាពដ៏រឹងមាំរបស់យើងជាមួយប្រទេសហ្វីលីពីននិងបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏សេរីនិងបើកចំហ»។
លោក Bunn បន្ថែមថា៖ «កម្រិតកងទ័ពអាមេរិកដែលដាក់ពង្រាយគឺជាចំនួនធំបំផុតមួយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ហើយវាក៏មិនរងផលប៉ះពាល់ដោយសារសង្គ្រាមមជ្ឈិមបូព៌ាដែលសហរដ្ឋអាមេរិកកំពុងបន្តនោះដែរ»។ យ៉ាងណា លោកបដិសេធមិនផ្តល់ចំនួនទាហានជាក់លាក់ទេ។
គួរបញ្ជាក់ថា សមយុទ្ធ Balikatan កើតឡើងពេលដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក រួមជាមួយអ៊ីស្រាអែលជិតបញ្ចប់បទឈប់បាញ់រយៈពេលពីរសប្តាហ៍របស់ពួកគេ។
ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ទីក្រុងម៉ានីលបានចុះហត្ថលេខាលើកងកម្លាំងទស្សនកិច្ច ឬកិច្ចព្រមព្រៀងសមមូលជាមួយប្រទេសជប៉ុន នូវែលសេឡង់ កាណាដា និងបារាំង ជាកិច្ចព្រមព្រៀងដែលមានគោលបំណងសម្រួលដល់ការចូលរួមសមយុទ្ធយោធារួមគ្នាក្នុងប្រទេសហ្វីលីពីន។
លោក Hernandez ថា ប្រព័ន្ធការពារដែនអាកាស និងមីស៊ីក៏នឹងត្រូវធ្វើតេស្តផងដែរ រួមទាំងបច្ចេកវិទ្យាសម្រាប់ទប់ទល់នឹងដ្រូន។
ដោយឡែកប្រទេសជប៉ុនកំពុងដាក់ពង្រាយនាវាចុះចតរថក្រោះ នាវាពិឃាត និងនាវាពិឃាតឧទ្ធម្ភាគចក្រ ខណៈសហរដ្ឋអាមេរិកនឹងប្រើប្រាស់នាវាក្តោង និងនាវាចុះចត។ ប្រទេសទាំងនោះនឹងចូលរួមជាមួយនាវាចម្បាំងហ្វីលីពីនពីរគ្រឿង និងនាវាមួយទៀតមកពីប្រទេសកាណាដា៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


