ព័ត៌មានអន្ដរជាតិ
រញ្ជួយដីនៅហ្វីលីពីន សម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់ និងបាក់អគារច្រើនខ្នង
គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា កម្រិត ៧.៨ រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីននៅព្រឹកពីថ្ងៃចន្ទ នេះ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់បីនាក់ និងទាញការព្រមានពីរលកយក្សស៊ូណាមិទូទាំងតំបន់។
យោងតាមសារព័ត៌មាន CNA ផ្សាយថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ អគារជាច្រើនបានដួលរលំ នៅតំបន់ខ្លះនៃកោះ Mindanao ខណៈអាជ្ញាធរ ចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះ។
មន្ត្រីរបស់ប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ីជំរុញឱ្យប្រជាជននៅតំបន់ឆ្នេរសមុទ្រជម្លៀសទៅកាន់ទីទួលខ្ពស់ ខណៈប្រទេសជប៉ុនបានចេញសេចក្តីជូនដំណឹងអំពីរលកយក្សស៊ូណាមិសម្រាប់ផ្នែកខ្លះនៃឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ខ្លួន។

ដោយឡែក សិស្សានុសិស្ស និងគ្រូបង្រៀននៅសាលាបឋមសិក្សា Mahayahay ក្នុងខេត្ត Davao Occidental បានរត់គេចខ្លួន ដើម្បីសុវត្ថិភាព ពេលគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារ អំឡុងពេលគោរពទង់ជាតិនៅព្រឹកមិញនេះ។
ចាប់តាំងពីកើតហេតុ ថ្នាក់រៀនគ្រប់កម្រិតត្រូវបានផ្អាកនៅទូទាំងតំបន់ដែលរងផលប៉ះពាល់នៅ Mindanao រហូតដល់មានការជូនដំណឹងបន្ថែម។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ បានវាយប្រហារកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន ដោយកម្លាំងដ៏ខ្លាំង បណ្តាលឱ្យប្រទេសជាច្រើន នៅតាមបណ្តោយឆ្នេរមហាសមុទ្រ ប៉ាស៊ីហ្វិក ទាញប្រកាសអាសន្នចំពោះរលកយក្សស៊ូណាមិ ក្នុងនោះមានទាំងជប៉ុន និងឥណ្ឌូណេស៊ីផងដែរ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


