ព័ត៌មានអន្ដរជាតិ
កងទ័ពជប៉ុនវិលទៅធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅហ្វីលីពីន ក្រោយសង្គ្រាមលោកទី២
ជាលើកដំបូងចាប់តាំងពីការបញ្ចប់នៃសង្គ្រាមលោកលើកទី២ កងទ័ពសាមូរ៉ៃរបស់ជប៉ុនដែលមានសមត្ថភាពប្រយុទ្ធនឹងវិលត្រឡប់ទៅប្រទេសហ្វីលីពីនវិញ វាមិនមែនជាអ្នកកាន់កាប់ទឹកដីនោះទេ ប៉ុន្តែជាដៃគូជិតស្និទ្ធ ជាមួយកងទ័ពនៃប្រទេសសម្ព័ន្ធមិត្ត។
យោងតាម The Japan Daily ផ្សាយថ្ងៃទី២៩ខែមីនា កងទ័ពកងកម្លាំងស័្វយការពារ (SDF) រាប់រយនាក់នឹងចូលរួមប្រតិបត្តិការ រួមមានការចួលរួមពីភាគីពីកងកម្លាំង ហ្វីលីពីន សហរដ្ឋអាមេរិក និងអូស្ត្រាលី ដែលត្រូវបានកំណត់ថា ជាការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំបំផុត ឈ្មោះថា «Balikatan» មិនធ្លាប់មានពីមុនមក និងជាព្រឹត្តិការណ៍សំខាន់ថ្មីមួយនៅក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់។

យ៉ាងណា អ្នកសារព័ត៌មានមិនអាចបញ្ជាក់បានទេថា ជប៉ុននឹងបញ្ជូនកងទ័ពចំនួនប៉ុន្មាននាក់ ដើម្បីចូលរួមសមយុទ្ធនេះនោះទេ ប៉ុន្តែឧត្តមសេនីយ៍ លោក Romeo Brawner Jr. អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធហ្វីលីពីន លើកឡើងកាលពីដើមខែថា កងទ័ពជាង ១ ០០០នាក់អាចត្រូវដាក់ពង្រាយ។
ចំណែកក្រសួងការពារជាតិទីក្រុងតូក្យូបដិសេធមិនធ្វើអត្ថាធិប្បាយលើចំនួនកងទ័ពខ្លួននោះទេ។
ខណៈប្រទេសជប៉ុនបានបញ្ជូនអ្នកសង្កេតការណ៍ទៅកាន់កន្លែងធ្វើសមយុទ្ធ Balikatan ចាប់តាំងពីឆ្នាំ ២០១២ និងបានចូលរួមកាលពីឆ្នាំមុន តែសម្ភារៈមានកំណត់ រួមទាំងនាវាចម្បាំងតែមួយគ្រឿង និងកងនាវាតូចៗប៉ុណ្ណោះ ប៉ុន្តែតួនាទីរបស់ខ្លួននៅក្នុងសមយុទ្ធឆ្នាំ ២០២៦ នេះ តំណាងឱ្យការផ្លាស់ប្តូរដ៏សំខាន់បំផុត។
គួរបញ្ជាក់ថាការដាក់ពង្រាយនេះនឹងបញ្ចប់ការផ្លាស់ប្តូររបស់កងទ័ពកងកម្លាំងការពារខ្លួនពីអ្នកសង្កេតការណ៍ទៅជាអ្នកចូលរួមពេញលេញនៅក្នុងសមយុទ្ធវិញ។
សមយុទ្ធពហុជាតិសាសន៍ត្រូវបានគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែមេសា និងបញ្ចប់នៅខែឧសភា ដោយមានសកម្មភាពមួយចំនួនដែលគ្រោងនឹងធ្វើឡើងនៅទូទាំងប្រជុំកោះហ្វីលីពីន។
លោក Brawner លើកឡើងកាលពីសប្តាហ៍មុន ដោយបញ្ជាក់ពីសារៈសំខាន់នៃចលនានេះថា៖ « បន្ទាប់ពីឆ្នាំ១៩៤៥ នេះជាលើកដំបូង យើងនឹងមានកងទ័ពប្រយុទ្ធរបស់ជប៉ុនម្តងទៀតនៅលើដីហ្វីលីពីន។ វាជារឿងសំខាន់ណាស់ ព្រោះពីមុនយើងរកឃើញថាភាគីម្នាក់ៗនៅក្នុងផ្នែកផ្សេងគ្នានៃសង្គ្រាម ប៉ុន្តែលើកនេះយើងឃើញភាគីម្នាក់ៗនៅកន្លែងតែមួយ»។
លោក Brawner បន្ថែមថា៖ « សមយុទ្ធ Balikatan ឆ្នាំនេះនឹងធ្វើឡើងជាភាសាតាហ្គាឡុក( Tagalog) ហើយសកម្មភាពស្មាទល់នឹងស្មា វានឹងក្លាយជាសមយុទ្ធដ៏ធំបំផុត ដែលកំណត់ពីវិសាលភាព និងអាំងតង់ស៊ីតេ ដែលពាក់ព័ន្ធនឹងកងទ័ពកាន់តែច្រើន និងសកម្មភាពជាច្រើនប្រភេទទៀត»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


