ព័ត៌មានអន្ដរជាតិ
អនីតិជនជាឃាតករ បើកការបាញ់ប្រហារក្នុងសាលារៀននៅហ្វីលីពីន សម្លាប់សិស្ស៣ និងរបួស៥នាក់
មន្ត្រីប៉ូលិសហ្វីលីពីន បានឱ្យដឹងថា មនុស្ស២នាក់ បានបើកការបាញ់ប្រហារក្នុងវិទ្យាល័យមួយនៅកណ្តាលប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ នេះ ដោយបានសម្លាប់សិស្សវ័យជំទង់ ៣នាក់ និងរបួស ៥នាក់។
យោងតាមប៉ូលិស ជនសង្ស័យភេទប្រុស២នាក់ ប្រដាប់ដោយកាំភ្លើងខ្លីជាប់ខ្លួន ត្រូវបានចាប់ខ្លួន។ ក្នុងចំណោមពួកគេ ម្នាក់ជាសិស្សនៅវិទ្យាល័យជាតិ San Jose ក្នុងទីក្រុង Tacloban ខេត្ត Leyte ជាកន្លែងដែលការបាញ់ប្រហារបានកើតឡើង។

លោកស្រី Evalyn Diaz មន្រ្តីប៉ូលិសប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រហែល ៩ព្រឹក ចំណែកជនដៃដល់ពីរនាក់មានអាយុ១៥ និង ១៤ ឆ្នាំ បានបាញ់ប្រហារដោយចៃដន្យក្នុងសាលារៀន។
វីដេអូមួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ផ្ទៀងផ្ទាត់ដោយ AFP បង្ហាញពីកុមារភ័យស្លន់ស្លោស្រែកយំ ខណៈពួកគេកំពុងលាក់ខ្លួននៅក្នុងថ្នាក់រៀនមួយ ដោយឮសំឡេងបាញ់កាំភ្លើង។
លោកស្រី បានសួរចម្លើយក្មេងប្រុសដែលត្រូវចាប់ខ្លួន បន្ទាប់ពីការបាញ់ប្រហារដោយខ្លួន ទទួលបានចម្លើយថា៖ « យើងកំពុងឮថាការធ្វើបាបគឺជាមូលហេតុ នៅពីក្រោយសកម្មភាពរបស់ពួកគេ ប៉ុន្តែយើងមិនទាន់បានសួរពួកគេនៅឡើយទេ។ ពួកយើងទទួលបានកាំភ្លើង ដោយពិនិត្យមើលកន្លែងទទួលកាំភ្លើងទាំងនោះ និងរបៀបដែលពួកគេអាចយកវាចូលទៅក្នុងសាលារៀន»។
លោកស្រីបន្ថែមថា៖ « យើងក៏មិនទាន់បានកំណត់លំដាប់លំដោយនៃព្រឹត្តិការណ៍នេះដែរ។ ពួកគេនៅតែស្ថិតនៅក្នុងស្ថានីយ៍ប៉ូលិស កំពុងស្ថិតក្រោមការសួរចម្លើយ នៅចំពោះមុខឪពុកម្តាយរបស់ពួកគេ ពីព្រោះពួកគេជាអនីតិជន»។
ក្រសួងអប់រំហ្វីលីពីនបានចេញសេចក្តីថ្លែងការណ៍មួយដោយហៅថាជាស្ថានភាព ប្រុងប្រយ័ត្នខ្ពស់។
ក្រសួងអប់រំបន្ថែមថា៖ « មន្ត្រីការិយាល័យកណ្តាលរបស់យើង រួមជាមួយបុគ្គលិកការិយាល័យតំបន់គ្រប់ផ្នែក កំពុងធ្វើសកម្មភាព សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសាលា និងការអនុវត្តច្បាប់ ដើម្បីធានាសុវត្ថិភាពក្នុងបរិវេណទាំងមូល»៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


