ព័ត៌មានអន្ដរជាតិ
ផេះផ្ទុះចេញពីភ្នំភ្លើង Mayon នៅហ្វីលីពីន គ្រប់ដណ្តប់លើផ្ទៃដីជាង ៨ ៥០០ហិកតា
ទីភ្នាក់ងារអវកាសហ្វីលីពីន (PhilSA) បានចេញផ្សាយផែនទីមួយ បង្ហាញតំបន់គ្របដណ្តប់ដោយស្រទាប់ផេះពីចរន្តដង់ស៊ីតេ «pyroclastic» ក្នុងភ្នំភ្លើង Mayon កាលពីថ្ងៃសៅរ៍ថា មានផ្ទៃដីយ៉ាងហោចណាស់ ៨ ៥៤៤ហិកតា ឬជាងពាក់កណ្តាលនៃទីក្រុង Quezon ត្រូវបានគ្របដណ្តប់ដោយផេះពីសកម្មភាពរបស់ភ្នំភ្លើង ហៅថា «uson» ។
យោងតាមសារព័ត៌មាន The Star ចុះផ្សាយថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឱ្យដឹងថា ចរន្តដង់ស៊ីតេ «pyroclastic» គឺជាលំហូរលឿននៃឧស្ម័នភ្នំភ្លើងក្តៅ ផេះ និងបំណែកថ្មធ្លាក់ចុះពីជម្រាលភ្នំភ្លើង អំឡុងពេលផ្ទុះ។

វិទ្យាស្ថានភ្នំភ្លើងនិងរញ្ជួយដីហ្វីលីពីនលើកឡើងថា៖ «ផេះដែលផ្សំឡើងពីភាគល្អិតភ្នំភ្លើងមានអង្កត់ផ្ចិតតិចជាង ២មីលីម៉ែត្រនោះ គឺគ្រោះថ្នាក់ដល់សុខភាព។ វាក៏គ្រោះថ្នាក់ដល់យន្តហោះ និងគ្រឿងចក្រឧស្សាហកម្មផ្សេងទៀតផងដែរ ដូចជាគ្រឿងចក្រសម្រាប់ដឹកជញ្ជូន និងផលិតថាមពលជាដើម»។
ទីភ្នាក់ងារស្ទង់មតិភូមិសាស្ត្រសហរដ្ឋអាមេរិក អះអាងថា៖ « ផេះដែលធ្លាក់អាចរំខានសកម្មភាពនានា ដោយបំផ្លាញអគារ ការដឹកជញ្ជូន ប្រព័ន្ធទឹក ការផ្គត់ផ្គង់ថាមពល ឧបករណ៍ទំនាក់ទំនង កសិកម្ម និងផលិតកម្មបឋមយ៉ាងសំខាន់ សូម្បីតែកម្រាស់ត្រឹមតែពីរបីមីលីម៉ែត្រ ឬត្រឹមអ៊ីញក៏ដោយ»។
យ៉ាងណា រហូតមកដល់ពេលនេះ ផេះដែលធ្លាក់ពីភ្នំភ្លើង Mayon បានប៉ះពាល់ដល់គ្រួសារចំនួន ៣០ ៥២២គ្រួសារ ឬមនុស្ស ១០២ ៤០៦នាក់ នៅក្នុងភូមិចំនួន៨៧ ក្នុងតំបន់ Bicol គិតត្រឹមថ្ងៃចន្ទ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។ នេះបើយោងតាមការិយាល័យការពារជនស៊ីវិលហ្វីលីពីន។
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


