អាហ្សង់ទីន Archives - Kampuchea Thmey Daily

ភ្លើង​ឆេះ​ព្រៃ​នៅ​អាហ្សង់​ទីន​រីក​រាល​ដាល​​ខ្លាំង​​ ប៉ះពាល់​ដល់​​​តំបន់​បេតិកភណ្ឌ​ពិភពលោក
ភ្លើង​ឆេះ​ព្រៃ​កំពុង​រាល​ដាល​ពាស​ពេញ​តំបន់​ Patagonia នៃ​ប្រទេស​អាហ្សង់​ទីន រួម​ទាំង​ព្រៃ​ឈើ​ដែល​មាន​អាយុ​កាល​យូរ​មក​ហើយ មាន​ទំហំ​៤៥០គីឡូម៉ែត្រ​​ការ៉េ រួម​ទាំង​ផ្នែក​ខ្លះ​នៃ​តំបន់​បេតិកភណ្ឌ​ពិភព​លោក របស់​អង្គការ​ UNESCO នៃ​ឧទ្យាន​ជាតិ​ Los Alerces ។

ភ្លើងឆេះព្រៃនៅអាហ្សង់ទីន។ Reuters

យោង​តាម Al Jazeera, មនុស្ស​​រាប់​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ ខណៈ​ដែល​អណ្តាត​ភ្លើង​បាន​រាល​ដាល​ពាស​ពេញ​ខេត្ត Chubut គំរាម​កំហែង​ដល់​ដើម​ឈើ​ ដែល​មាន​អាយុ​កាល​ជាង ៣ ៦០០ ឆ្នាំ​ ទៀត​​ផង​​។

វិបត្តិ​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​កាន់​តែ​ខ្លាំង​ទៅ​លើ​គោល​នយោបាយ​តឹង​រ៉ឹង​របស់​ប្រធានាធិបតី លោក​ Javier Milei ។

ចំណែក​ការ​កាត់​បន្ថយ​ការ​ចំណាយ «ខ្សែច្រវាក់» របស់​រដ្ឋ​បាល​របស់​លោក​បាន​កាត់​បន្ថយ​ថវិកា​​សេវា​គ្រប់​គ្រង​អគ្គិភ័យ​ជាតិ ​ចំនួន៧១ភាគរយ ក្នុង​លក្ខ​ខណ្ឌ​ជាក់​ស្តែង​ បើ​ធៀប​នឹង​ឆ្នាំ​មុន។ នេះ​​បើ​យោង​តាម​ក្រុម​បរិស្ថាន​ FARN ។

លោក Ariel Slipak ប្រធាន​ក្រុម​បរិស្ថាន​នៅ FARN បាន​លើក​ហេតុ​ផល​ថា​៖ «ភ្លើង​ទាំង​នេះ​ពិត​ជា​អាច​ព្យាករណ៍​បាន។ លោក​ Milei គួរ​តែ​​ផ្តល់​អាទិភាព​ដល់​សម​តុល្យ​សារ​ពើ​ពន្ធ​ នៅ​គ្រប់​ការ​ចំណាយ​ទាំងអស់ ដើម្បី​ត្រៀមលក្ខណៈសង្គ្រោះបន្ទាន់»។

គួរ​ឱ្យ​ដឹង​ថា តំបន់​​ដែល​​ឆេះ​​បាន​​កើន​​លើស​​ពី​ការ​​ខូច​​ខាត​​នៃ​​រដូវ​​ភ្លើង​ឆេះ​​​ ​កាល​​ពី​​រដូវ​​ក្ដៅឆ្នាំ​​​មុន​​ ដែល​មាន​​ទំហំ ៣២៥ គីឡូម៉ែត្រ​​ការ៉េ​ ។ ខណៈ​ដែល​អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ប្រយុទ្ធ​នឹង​ខ្យល់​បក់​ខ្លាំង និង​សី​តុ​ណ្ហភាព​ក្តៅ​ខ្លាំង​។

លោក​  Milei បាន​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដោយ​បែង​ចែក​ប្រាក់​ប្រហែល ៦៩​ លាន​ដុល្លារ​ លើ​ផ្នែក​​ពន្លត់អគ្គិភ័យ។

យ៉ាងណា លោក Hernan Giardini អ្នក​តស៊ូមតិ​ផ្នែក​បរិស្ថាន​នៅ​អង្គភាព​ Greenpeace ​បាន​ចង្អុលថា៖ «​​​ការ​ប្រែប្រួល​អាកាស​ធាតុ​​ជា​កត្តា​កាន់​តែ​ធ្ងន់​ធ្ងរ​ បង្ក​ឱ្យ​មាន​ការ​ឆេះ​បែប​នេះ​ជា​បន្ត​បន្ទាប់​។ ចំណែកការ​មើល​ស្រាល​ពី​ផល​ប៉ះពាល់​នៃការប្រែប្រួលអាកាសធាតុក៏​ជា​អ្វី​ដែល​គួរ​តែ​យល់​ដឹង​ដែរ។ អ្នក​វិទ្យា​សាស្ត្រ និងក្រុម​ចលនា​អេកូឡូស៊ី​បាន​ព្រមាន​ជា​យូរ​មក​ហើយ ថា​ភាព​គ្មាន​​ទំនួលខុសត្រូវ​​របស់​អ្នក​នយោបាយ​ វា​អាច​​​បាត់​បង់​ព្រៃឈើ​ និងផ្ទះ​ពល​រដ្ឋ​នេះ​ឯង»។​

លោក Milei ដែល​តែង​តែ​ហៅ​ការប្រែប្រួលអាកាស​ធាតុ​ថា ​« ជា​ការ​កុហក​​របស់​សង្គម​» នឹង​កំពុង​ពិចារណា​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស ប្រឈម​នឹង​សម្ពាធ​កាន់​តែ​ខ្លាំង ខណៈ​ភ្លើង​បាន​បំផ្លាញ​តំបន់​មួយ​ច្រើន​ជាង​ទំហំ​របស់​តំបន់​ Buenos Aires ពីរដង៕

ប្រែ​សម្រួល៖ ណឺ មិនា

The post ភ្លើង​ឆេះ​ព្រៃ​នៅ​អាហ្សង់​ទីន​រីក​រាល​ដាល​​ខ្លាំង​​ ប៉ះពាល់​ដល់​​​តំបន់​បេតិកភណ្ឌ​ពិភពលោក appeared first on Kampuchea Thmey Daily.

មនុស្សរាប់ពាន់នាក់ស្លៀកពាក់ជា មនុស្សពីងពាង ប្រមូលផ្តុំគ្នានៅអាហ្សង់ទីន
មនុស្សប្រហែល ២,០០០ នាក់ស្លៀកពាក់ជាមនុស្សពីងពាង ប្រមូលផ្តុំគ្នានៅអាហ្សង់ទីន ដើម្បីបំបែកកំណត់ត្រាពិភពលោក Guinness ។

លោក Uki Deane អ្នករៀបចំព្រឹត្តិការណ៍ជឿជាក់ថា មនុស្សស្លៀកពាក់ជា “មនុស្សពីងពាង” ក្នុងទីក្រុង Buenos Aires មានប្រហែល ៣,០០០ នាក់ឯណោះ តែគាត់មិនអាចរាប់អស់ ។

ការជួបជុំនេះមានគោលបំណងបំបែកកំណត់ត្រាពិភពលោក Guinness បន្ទាប់ពីប្រទេសម៉ាឡេស៊ីនាំគ្នាស្លៀកពាក់ជាមនុស្សពីងពាង ៦៨៥ នាក់ កាលពីខែមិថុនា ឆ្នាំ ២០២៣ ។

មិនតែប៉ុណ្ណោះ អ្នកចូលរួមបានបរិច្ចាគអាហារដល់អង្គការសប្បុរសធម៌ក្នុងតំបន់ទៀតផង ។ យ៉ាងណាមិញ ពួកគេនៅរង់ចាំ Guinness World Records ពិនិត្យព័ស្តុតាងសិន ដើម្បីជាប់កំណត់ត្រា ៕

ប្រែសម្រួល៖ វារី

ប្រភព៖ UPI

ចុចអាន៖ បុរសជនជាតិហ្សកហ្ស៊ីប្រមូលថ្នាំដុញធ្មេញរសជាតិប្លែកៗ ទុកបំបែកកំណត់ត្រាពិភពលោក

The post មនុស្សរាប់ពាន់នាក់ស្លៀកពាក់ជា មនុស្សពីងពាង ប្រមូលផ្តុំគ្នានៅអាហ្សង់ទីន appeared first on Kampuchea Thmey Daily.

ស្ថានទូតអាមេរិក និងអ៊ីស្រាអែល នៅអាហ្សង់ទីន រងការគំរាមកំហែងដោយគ្រាប់បែក
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា សមាជិក និងបុគ្គលិកនៃស្ថានទូតអាមេរិក និងអ៊ីស្រាអែល នៅក្នុងប្រទេសអាហ្សង់ទីន ត្រូវបានជម្លៀសចេញ បន្ទាប់ពីមានការគម្រាមកំហែងដោយគ្រាប់បែក។

មនុស្សនៅនៅក្នុងស្ថានទូតអាមេរិក និងអ៊ីស្រាអែល នៅក្នុងប្រទេសអាហ្សង់ទីន ត្រូវបានជម្លៀសចេញ នៅថ្ងៃពុធនេះ ក្រោយរងការគម្រាមកំហែងគ្រាប់បែកចំនួនពីរ ដែលទទួលបានតាមរយៈអ៊ីម៉ែល។ នេះបើតាមការរាយការណ៍ពីគេហទំព័រសារព័ត៌មានក្នុងស្រុក Clarin និង La Nacion នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០:០៧ នាទីព្រឹក នៅទីក្រុង BUENOS AIRES ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters

ចុចអាន៖ អ៊ីរ៉ង់ អំពាវនាវឱ្យដាក់ទណ្ឌកម្មប្រេងប្រឆាំងអ៊ីស្រាអែល

The post ស្ថានទូតអាមេរិក និងអ៊ីស្រាអែល នៅអាហ្សង់ទីន រងការគំរាមកំហែងដោយគ្រាប់បែក appeared first on Kampuchea Thmey Daily.

អាហ្សង់ទីន ឈីលី ប៉ារ៉ាហ្គាយ អ៊ុយរូហ្គាយ ដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2030 រួមគ្នា ជាផ្លូវការ
ប្រទេស​នៅ​ទ្វីប​អាមេរិក​ខាងត្បូង ចំនួន ៤ នឹង​ប្រកួតប្រជែង​លើ​ការ​ដេញថ្លៃ​រួមគ្នា ជាមួយ អេ​ស្ប៉ា​ញ ព័រ​ទុយ​ហ្គា​ល់ និង​អ៊ុយ​ក្រែ​ន ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក (FIFA World Cup) ក្នុង​ឆ្នាំ​ទី ១០០ របស់​ខ្លួន។

បណ្ដា​ប្រទេស​នៅ​អាមេរិក​ខាងត្បូង អា​ហ្ស​ង់​ទីន ឈី​លី ប៉ា​រ៉ា​ហ្គា​យ និង​អ៊ុយ​រូ​ហ្គា​យ បាន​ដាក់​ដេញ​ថ្លៃ​រួមគ្នា ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០៣០ ដែល​នឹង​ប្រព្រឹត្តទៅ ១០០ ឆ្នាំ បន្ទាប់ពី​ការ​ប្រកួត​លើកដំបូង​ត្រូវ​បាន​ធ្វើឡើង​នៅ​ទីក្រុង Montevideo ប្រទេស​អ៊ុយ​រូ​ហ្គា​យ ឆ្នាំ ១៩៣០។

មន្ត្រី​មកពី​ប្រទេស​ទាំង ៤ បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​អង្គារ ជាមួយ លោក Alejandro Dominguez ប្រធាន​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាមេរិក​ខាងត្បូង (CONMEBOL) ដើម្បី​ប្រកាស​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការ​នាំ​យក​ការ​ប្រកួត​ត្រឡប់​ទៅ “កន្លែង​ដែល​បាល់ទាត់​បាន​កើត”។

លោក Dominguez បាន​និយាយ​ក្នុង​អំឡុងពេល​ពិធី​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​សមាគម​បាល់ទាត់​អាហ្សង់ទីន នាទី​ក្រុង Ezeiza ភាគ​ខាងត្បូង នៃ​ទីក្រុង Buenos Aires ថា “ការ​ប្រកួត​បាល់ទាត់​ពិភពលោក ឆ្នាំ ២០៣០ មិនមែន​គ្រាន់តែ​ជា​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​មួយ​ផ្សេងទៀត​នោះ​ទេ វា​សម​នឹង​ទទួល​បាន​ការ​អបអរសាទរ​ជាមួយ​នឹង​ការ​ទទួល​ស្គាល់​រយៈពេល ១០០ ឆ្នាំ”។

“​យើង​ជឿជាក់​ថា FIFA មាន​ការ​គោរព​ដល់​ការ​ចងចាំ​របស់​អ្នក​ដែល​បាន​មក​មុន ហើយ​ជឿជាក់​លើ​ភាព​អស្ចារ្យ និង​បាន​បង្កើត​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ជា​លើកដំបូង​”។

ជាមួយ​នោះ FIFA គ្រោង​នឹង​ជ្រើសរើស​ម្ចាស់ផ្ទះ​សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពិភពលោក ឆ្នាំ ២០៣០ នៅ​ឆ្នាំក្រោយ ការ​ប្រកួតប្រជែង​រវាង​ប្រទេស​ដែល​សង្ឃឹម​ថា​នឹង​រៀបចំ​ការ​ប្រកួត​កីឡា​ដ៏​ពេញ​និយម​បំផុត​របស់​ពិភពលោក​កាន់​តែ​មាន​កាន់តែ​ខ្លាំង។

ប្រទេស​អេ​ស្ប៉ា​ញ ព័រ​ទុយ​ហ្គា​ល់ និង​អ៊ុយ​ក្រែ​ន ក៏បាន​យល់ព្រម​លើ​ការ​ដេញថ្លៃ​រួមគ្នា​ដែល​មាន​ការ​គាំទ្រ​ពី​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA ផង​ដែរ ខណៈ​ប្រទេស​ផ្សេងទៀត​រួមមាន អា​រ៉ា​ប៊ី​សា​អូឌីត ម៉ា​រ៉ុ​ក ក្រិច និង​អេ​ហ្ស៊ី​ប ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​ដាក់​សំណើ​នេះ។

ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ត្រូវ​បាន​ប្រារព្ធ​ឡើង​រៀងរាល់ ៤ ឆ្នាំ​ម្ដង ដោយ​កាតា បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅ​មជ្ឈិមបូព៌ា​ដែល​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​កាលពី​ចុង​ឆ្នាំ​មុន។

ការ​ប្រកួត​បន្ទាប់ នឹង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រួមគ្នា​ដោយ សហរដ្ឋអាមេរិក ម៉ិ​ក​ស៊ិ​ក និង​កាណាដា ក្នុង​ឆ្នាំ​២០២៦ ដែល​ជា​លើក​ទី ១ ហើយ​ដែល​ប្រទេស​ចំនួន ៣ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រួមគ្នា។

ការ​ប្រកួត​បាល់ទាត់​ពិភពលោក​លើកទីមួយ​ត្រូវ​បាន​ធ្វើឡើង​នៅ​ឆ្នាំ ១៩៣០ នៅ​ប្រទេស​អ៊ុយ​រូ​ហ្គា​យ ជា​កន្លែង​ដែល​ប្រទេស​ម្ចាស់ផ្ទះ​បាន​ផ្ដួល​គូប្រជែង​អា​ហ្ស​ង់​ទីន ក្នុង​លទ្ធផល ៤-២ ដើម្បី​ក្លាយ​ជា​ជើង​ឯក​ពិភពលោក​ដំបូង​គេ។ អា​ហ្ស​ង់​ទីន បាន​គ្រង​តំណែង​ជើងឯក​ក្នុង​ប្រទេស​កាតា បន្ទាប់ពី​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដ៏​រំភើប​ជាមួយ​នឹង​បារាំង ដែល​បាន​បញ្ចប់​ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាលពី​ខែ​ធ្នូ៕

ប្រភព ៖ aljazeera.com

អត្ថបទ ៖ មន្នីរ័ត្ន

The post អាហ្សង់ទីន ឈីលី ប៉ារ៉ាហ្គាយ អ៊ុយរូហ្គាយ ដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2030 រួមគ្នា ជាផ្លូវការ appeared first on Kampuchea Thmey Daily.

អ្នកចាំទីអាហ្សង់ទីន កាន់រូបតុក្កតា Mbappe ពេលដង្ហែក្បួន ដើម្បីចំអកឱ្យបារាំង
អ្នកចាំទីល្អបំផុតនៃការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២២ បានធ្វើឱ្យអ្នកគាំទ្របាល់ទាត់ជាច្រើន ជាពិសេសអ្នកគាំទ្រអឺរ៉ុបរាប់សិបនាក់ សម្ដែងការមិនពេញចិត្ត ក្រោយឃើញកីឡាកររូបនេះឱបតុក្កតាដែលមានមុខខ្សែប្រយុទ្ធបារាំង Kylian Mbappe ខណៈពេលកំពុងដង្ហែក្បួនដើម្បីអបអរជ័យជម្នះអាហ្សង់ទីន។

បន្ទាប់ពីជ័យជម្នះជាប្រវត្តិសាស្ត្រ ក្រុមអាហ្សង់ទីនបានប្រារព្ធពិធីអបអរយ៉ាងគគ្រឹកគគ្រេងនៅក្នុងប្រទេសកាតា និងប្រទេសកំណើតរបស់ខ្លួន ប៉ុន្តែក្នុងឱកាសដ៏រីករាយ អ្នកចាំទីល្អបំផុតនៅក្នុងព្រឹត្តិការណ៍ World Cup 2022 គឺកីឡាករ Emi Martinez បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមិនសប្បាយចិត្តទាល់តែសោះ ដោយសារពួកគេរបានឃើញរូបថត Mbappe នៅក្នុងដៃរបស់លោក ក្នុងន័យឡកឡាយ។

ក្នុងអំឡុងពេលក្បួនដង្ហែក្បួនដើម្បីអបអរជ័យជម្នះរបស់ក្រុមអាហ្សង់ទីន អ្នកចាំទីបុរសវ័យ ៣០ឆ្នាំរូបនេះ បានកាន់តុក្កតាមុខរបស់តារាបាល់ទាត់វ័យ ២៤ឆ្នាំ Kylian Mbappe ជាប់នឹងដៃ ដែលសកម្មភាពនេះទទួលបានការគាំទ្រពីប្រជាជនអាហ្សង់ទីន ប៉ុន្តែអ្នកគាំទ្រផ្សេងមិនពេញចិត្តនោះទេ។

ចំពោះមូលហេតុដែល Emi Martinez ធ្វើបែបនេះ គឺដោយសារតែនៅមុនខែឧសភា តារាបាល់ទាត់ Kylian Mbappe ធ្លាប់និយាយថា កីឡាករបាល់ទាត់នៅអាមេរិកខាងត្បូងពុំមានការអភិវឌ្ឍន៍ដូចបណ្តាប្រទេសនៅអឺរ៉ុបទេ ដូច្នេះក្រុមដែលឈ្នះក្នុង World Cup 2022 សក្តិសមណាស់ដែលបានទៅលើក្រុមចាស់។ ទស្សនៈរបស់ Mbappe ធ្វើឱ្យមនុស្សជាច្រើនមិនយល់ស្រប រួមទាំងអ្នកចាំទី Emi Martinez ផងដែរ។ ដូច្នេះការកាន់រូបកីឡាកររូបនេះដង្ហែជាមួយ មិនមែនជាការស្រឡាញ់គាំទ្រអ្វីឡើយ តែជាការចំអកផ្ចាញ់ផ្ចាលប៉ុណ្ណោះ។

គួរបញ្ជាក់ថា នៅក្នុងការប្រកួត World Cup ឆ្នាំ២០២២ កីឡាករ Mbappe បានស៊ុតបញ្ចូលទីចំនួន ៨គ្រាប់ និងក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំរដូវកាល រហូតធ្វើឱ្យលោកឈ្នះពានស្បែកជើងមាស។ ទោះយ៉ាងណា ក្នុងការស៊ុតបញ្ចូលទីខុស ៣គ្រាប់ សុទ្ធសឹងត្រូវអ្នកចាំទី Emi Martinez ចាប់បានទាំងអស់៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អាហ្សង់ទីន គ្រោងបោះពុម្ពរូប Messi លើក្រដាសប្រាក់ធំជាងគេរបស់ប្រទេស

ចុចអាន៖ FIFA កើបលុយ ពី World Cup នៅ កាតា

The post អ្នកចាំទីអាហ្សង់ទីន កាន់រូបតុក្កតា Mbappe ពេលដង្ហែក្បួន ដើម្បីចំអកឱ្យបារាំង appeared first on Kampuchea Thmey Daily.

អាហ្សង់ទីន គ្រោងបោះពុម្ពរូប Messi លើក្រដាសប្រាក់ធំជាងគេរបស់ប្រទេស
បន្ទាប់ពីទទួលជ័យជម្នះដ៏ត្រចះត្រចង់ នាំមកនូវភាពរុងរឿងដល់ប្រទេសជាតិ ធនាគារកណ្តាលនៃប្រទេសអាហ្សង់ទីន កំពុងពិចារណាបោះពុម្ពរូបរបស់ ​Lionel Messi នៅលើក្រដាសប្រាក់ធំជាងគេ ដើម្បីសម្ដែងការអរគុណដល់កីឡាករឆ្នើមរូបនេះ។

យោងតាមសារព័ត៌មានក្នុងស្រុក ក្រោយពេល អាហ្សង់ទីន ដណ្ដើមបានពានមាស World Cup 2022 ធនាគារកណ្តាលនៃប្រទេសបានបើកកិច្ចប្រជុំបន្ទាន់មួយទាក់ទងនឹងការដឹងគុណចំពោះការរួមចំណែក និងសមិទ្ធិផលរបស់ក្រុមជម្រើសជាតិ បន្ទាប់ពីពួកគេបាននាំយកភាពរុងរឿងជូនមាតុភូមិ។ ជាពិសេស ធនាគារគ្រោងនឹងបោះពុម្ពរូបរបស់ Lionel Messi នៅលើក្រដាសប្រាក់ធំជាងគេ នៅក្នុងប្រទេសអាហ្សង់ទីន ដែលមានតម្លៃ ១០០០ ប៉េសូ (ស្មើនឹង ៥០ ដុល្លារ) ហើយក្រដាសប្រាក់នេះ ពួកគេមានបំណងបោះពុម្ពដោយផ្នែកខាងមុខដាក់រូប Lionel Messi និងផ្នែកខាងក្រោយដាក់រូបរបស់គ្រូបង្វឹកអាហ្សង់ទីន លោក Lionel Scaloni ។

ដោយឡែកចំពោះឥស្សរជនដ៏មានឥទ្ធិពលទាំងពីររូបគឺទេសាភិបាលនៃធនាគាររដ្ឋអាហ្សង់ទីន លោក Lisandro Cleri និងប្រធានធនាគារកណ្តាលនៃប្រទេសអាហ្សង់ទីន លោក Eduardo Hecker បានសម្តែងការគាំទ្ររបស់ពួកគេចំពោះសំណើនេះ ខណៈប្រជាជនអាហ្សង់ទីនភាគច្រើនក៏យល់ស្របនឹងសំណើរបស់ធនាគារកណ្ដាលដូចគ្នា។

យ៉ាងណាក៏ដោយ នេះគ្រាន់តែជាចេតនាមួយប៉ុណ្ណោះ នៅមិនទាន់ឈានដល់ការសម្រេចចិត្តចុងក្រោយនោះទេ ព្រោះស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសអាហ្សង់ទីនបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាមួយចំនួន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ គួឱ្យសរសើរ! Mbappe យកប្រាក់រង្វាន់របស់ខ្លួនទាំងអស់បរិច្ចាគជួយកុមារក្រីក្រ

The post អាហ្សង់ទីន គ្រោងបោះពុម្ពរូប Messi លើក្រដាសប្រាក់ធំជាងគេរបស់ប្រទេស appeared first on Kampuchea Thmey Daily.

រឿងរ៉ាវខ្លះៗរបស់វីរបុរស Julian Alvarez ដែលទើបជួយអាហ្សង់ទីន យកឈ្នះលើក្រូអាត
វេទិកាបណ្តាញទំនាក់ទំនងសង្គមពេលនេះកំពុងផ្ទុះល្បីរូបថតពីរសន្លឹករបស់ “វីរបុរស” អាហ្សង់ទីន Lionel Messi និង Julian Alvarez កាលពីជាង ១០ឆ្នាំមុន និងក្នុងពេលបច្ចុប្បន្ន។

កាលពី ១១ឆ្នាំមុន នៅឯការប្រកួតបាល់ទាត់ក្នុងស្រុកមួយ នៅពេលអ្នកសារព័ត៌មានបានសួរក្មេងប្រុសម្នាក់នូវគោលបំណងទៅថ្ងៃអនាគត គេបានឆ្លើយថា សុបិនរបស់គេគឺចង់លេងនៅក្នុងព្រឹត្តិការណ៍ World Cup ហើយកីឡាករបាល់ទាត់ដែលក្មេងប្រុសរូបនេះគោរពស្រឡាញ់ជាងគេគឺ Lionel Messi ។ លុះជាង ១០ឆ្នាំក្រោយ ក្មេងប្រុសម្នាក់នេះមិនត្រឹមតែក្លាយជាកីឡាករនៅក្នុងការប្រកួតបាត់ទាត់ពិភពលោក World Cup 2022 ប៉ុណ្ណោះទេ គេថែមទាំងបានក្លាយជាមិត្តរួមក្រុមរបស់ Lionel Messi ដែលជួយឱ្យអាហ្សង់ទីនឡើងដល់វគ្គផ្តាច់ព្រ័ត្រទៀតផង។

ខាងក្រោមជារឿងរ៉ាវគួរឱ្យចាប់អារម្មណ៍របស់កីឡាករអាហ្សង់ទីន Julian Alvarez!

កាលពីយប់មិញ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័តទល់នឹងក្រូអាត អាហ្សង់ទីនបានយកឈ្នះដោយពិន្ទុ ៣-០ ឈ្នះទៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup 2022។ ក្នុងនោះការសហការគ្នាដ៏ល្អរវាងតារាបាល់ទាត់ Lionel Messi ជាមួយកីឡាករវ័យក្មេង Julian Alvarez ត្រូវបានគេហៅថា ជាការរួមបញ្ចូលគ្នានៃ “វីរបុរស” ពីររូប។ ជាពិសេស ទំនាក់ទំនងរវាង Messi និង Julian មិនត្រឹមតែជាមិត្តរួមក្រុមប៉ុណ្ណោះទេ ថែមទាំងរវាងអ្នកគាំទ្រ និង Idol ទៀតផង។

ក្នុងនាមជាវីរបុរសបាល់ទាត់ឈានមុខគេរបស់ពិភពលោក នរណាក៏ដឹងដែរថា Messi បានក្លាយជាអាយដលដ៏អស្ចារ្យសម្រាប់កីឡាករបាល់ទាត់ជាច្រើននាក់ សឹងនៅគ្រប់ទីកន្លែងទូទាំងពិភពលោក ហើយក្នុងនោះក៏មាន Julian ម្នាក់ផងដែរ។

កីឡាករ Julian Alvarez កើតនៅឆ្នាំ២០០០ រស់នៅក្នុងប្រទេសអាហ្សង់ទីន។ តាំងពីកុមារភាពមក គេជាមនុស្សស្រឡាញ់វិស័យកីឡាបាល់ទាត់ខ្លាំងបំផុត ហើយបានចាត់ទុក Messi ជា Idol របស់គេតាំងពីតូចៗមកម្ល៉េះ។ នៅអាយុ ១២ ឆ្នាំ Julian មានឱកាសបានជួប និងថតរូបជាមួយ Messi ។ ក្នុង​បទ​សម្ភាសន៍​មួយ Julian បាន​និយាយ​ថា ​ក្តី​សុបិន​ដ៏​ធំ​បំផុត​របស់​គេ​គឺ​ការ​ចូល​រួម​ប្រកួត​នៅ World Cup។

បន្ទាប់ពីលេងជាច្រើនឆ្នាំនៅលីគយុវជន ក្នុងឆ្នាំ ២០១៨ Julian បានលេងជាផ្លូវការក្នុងលីគអាជីពក្នុងនាមជាសមាជិកក្លឹប River Plate ។ បន្ទាប់មកគេបានចូលរួមជាមួយក្រុម Manchester City ។ ក្នុងរយៈពេល ១០ ឆ្នាំនៃការប្រឡូកក្នុងវិស័យបាល់ទាត់ Julian Alvarez បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកជំនាញជាមួយនឹងការលេងប្រកបដោយភាពច្នៃប្រឌិត និងបត់បែនរបស់គេ។ លុះមកដល់ឆ្នាំ ២០២២ ក្តីស្រមៃក្នុងវ័យកុមារភាពរបស់ Julian បានក្លាយជាការពិត នៅពេលដែលគេបានក្លាយជាសមាជិកនៃក្រុមអាហ្សង់ទីន ហើយក្លាយជាមិត្តរួមក្រុមជាផ្លូវការជាមួយ Messi ។

នៅក្នុងព្រឹត្តិការណ៍ World Cup 2022 អ្នកគាំទ្របាល់ទាត់ពេញចិត្តនឹងសមត្ថភាពនៃការបញ្ជូនបាល់យ៉ាងរហ័សរបស់ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះខ្លាំងបំផុត។ សូម្បីតែគ្រូបង្វឹកអាហ្សង់ទីន Lionel Scaloni បានទុកឱកាស Julian លេងជាខ្សែប្រយុទ្ធដ៏សំខាន់ទៀតផង។ បន្ទាប់ពីជ័យជម្នះ ៣-០ លើក្រូអាតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អ្នកជំនាញបាននិយាយថា កីឡាករអាហ្សង់ទីន លេខ ៩ និង លេខ ១០ គឺជាកីឡាករប្រកួតដ៏ល្អឥតខ្ចោះនៅក្នុងព្រឹត្តិការណ៍ World Cup 2022 ។ បច្ចុប្បន្ន ទាំង Messi និង Julian ត្រូវបានប្រជាជនអាហ្សង់ទីនកោតសរសើរ និងចាត់ទុកជាវីរបុរសគ្រប់គ្នា សូម្បីអ្នកគាំទ្រក្រុមអាហ្សង់ទីនផ្សេងទៀតនៅលើពិភពលោក ក៏ស្ញើចសរសើរសមត្ថភាពកីឡាករទាំងពីររូបនេះយ៉ាងពេញទំហឹងផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Messi បង្កើតកំណត់ត្រាអស្ចារ្យយ៉ាងច្រើន ត្រឹមមួយប្រកួតជាមួយក្រូអាត

The post រឿងរ៉ាវខ្លះៗរបស់វីរបុរស Julian Alvarez ដែលទើបជួយអាហ្សង់ទីន យកឈ្នះលើក្រូអាត appeared first on Kampuchea Thmey Daily.

សុភាពបុរសពិតៗ! Messi ខ្លាចចិត្តប្រពន្ធខ្លាំង សូម្បីរឿងតូចតាចមួយនេះ
ក្រោយពីទទួលជ័យជម្នះ​ក្នុងការប្រកួត​ World Cup 2022 ជាបន្តបន្ទាប់ Messi ត្រូវបានអ្នកគាំទ្រអបអរសាទរយ៉ាងសន្ធឹកសន្ធាប់ និងនាំគ្នាបញ្ចេញមតិ (Comment) សរសើរមិនដាច់ពីមាត់លើសមត្ថភាព ក៏ដូចជាភាពស្រស់សង្ហារបស់លោក ប៉ុន្តែតារាបាល់ទាត់វ័យ ៣៥ឆ្នាំរូបនេះបែរជាប្រាប់​មិត្ត​រួម​ក្រុម​កុំ​ឱ្យ​អាន​មតិ​សរសើរ​ ​ព្រោះលោកខ្លាច​ប្រពន្ធមិនសប្បាយចិត្ត។ សកម្មភាពរបស់កំពូលតារាបាល់ទាត់អាហ្សង់ទីនរូបនេះ បានធ្វើឲ្យមហាជនរំភើបចិត្ត និងនាំគ្នានិយាយលេងថា Messi ចេះខ្លាចចិត្តប្រពន្ធដូចគេដូចឯងដែរ។

កាលពីល្ងាចថ្ងៃទី៧ ខែធ្នូ កីឡាករ Messi បានជជែកផ្ទាល់ជាមួយអតីតមិត្តរួមក្រុមអាហ្សង់ទីន អតីតខ្សែប្រយុទ្ធ Sergio Aguero ។ Aguero បានចូលនិវត្តន៍ កាលពីឆ្នាំមុន ដោយសារគាត់មានបញ្ហាចង្វាក់បេះដូង។ នៅលើការផ្សាយផ្ទាល់ (Live) មិត្តជិតស្និទ្ធទាំងពីរនាក់បានសន្ទនាគ្នាយ៉ាងកក់ក្តៅ និងសប្បាយរីករាយជុំវិញប្រធានបទបាល់ទាត់ ព្រមទាំងជីវិតរស់នៅបច្ចុប្បន្នរបស់ពួកគេ។

ក្នុងអំឡុងពេលសន្ទនា អ្នកទាំងពីរបានចែករំលែករឿងរ៉ាវគួរឱ្យអស់សំណើចមួយចំនួន និងគួរឱ្យចាប់អារម្មណ៍អំពីគ្នាទៅវិញទៅមក។ ក្នុងចំណោមរឿងទាំងនោះ អ្នកគាំទ្របានកត់សម្គាល់ជាពិសេស នៅពេលដែលកំពូលតារាអាហ្សង់ទីនបានបង្ហាញការក្រែងចិត្តចំពោះប្រពន្ធ នៅលើការផ្សាយបន្តផ្ទាល់។

នៅលើការផ្សាយផ្ទាល់ ពួកគេបានទទួលការឆ្លើយឆ្លង និងការចូលមើលយ៉ាងច្រើនពីអ្នកគាំទ្រទូទាំងពិភពលោក ព្រោះភាពទាក់ទាញទស្សនិកជនភាគច្រើនគឺដោយសារតែរូបរាងរបស់ Lionel Messi ។ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិសរសើរពីភាពសង្ហា និងភាពជាបុរសរបស់ខ្សែប្រយុទ្ធអាហ្សង់ទីន ហើយពេលនោះ Aguero បានអានមតិសរសើរឮៗដើម្បីឱ្យអតីតមិត្តរួមក្រុមស្តាប់។ ភ្លាមៗឪពុកកូនបីរូបនេះ បានអង្វរអតីតមិត្តរួមក្រុមឱ្យឈប់អាន ដោយលោកនិយាយថា “កុំអានមតិទាំងនោះអី បើមិនដូច្នេះទេ ខ្ញុំនឹងត្រូវប្រពន្ធប្រចណ្ឌ”។

អាកប្បកិរិយារបស់ Messi បានបង្ហាញយ៉ាងច្បាស់ថា លោកជាមនុស្សម្នាក់ដែលក្រែងចិត្តប្រពន្ធខ្លាំង ព្រោះមិនចង់ឱ្យប្រពន្ធអាក់អន់ចិត្ត សូម្បីរឿងតូចតាចក៏ដោយ ហើយអាកប្បកិរិយានេះរឹតតែធ្វើឱ្យហ្វេនស្រឡាញ់គាំទ្រតារាបាល់ទាត់រូបនេះ កាន់តែខ្លាំងទ្វេដង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ជីវិតដ៏ប្រណិតរបស់ Messi តារាបាល់ទាត់រកចំណូលច្រើនជាងគេក្នុងពិភពលោក

ចុចអាន៖ ថ្ងៃមុន ព័រទុយហ្គាល់ ឈ្នះស្វីសពិតមែន តែមិត្តស្រី Ronaldo បែរជាបន្ទោសគ្រូបង្វឹកចាស់ដៃ

The post សុភាពបុរសពិតៗ! Messi ខ្លាចចិត្តប្រពន្ធខ្លាំង សូម្បីរឿងតូចតាចមួយនេះ    appeared first on Kampuchea Thmey Daily.