កីឡា
គួឱ្យសរសើរ! Mbappe យកប្រាក់រង្វាន់របស់ខ្លួនទាំងអស់បរិច្ចាគជួយកុមារក្រីក្រ
បន្ទាប់ពីបញ្ចប់រដូវកាល World Cup 2022 កីឡាករវ័យក្មេង Kylian Mbappe បានសម្រេចចិត្តយកប្រាក់រង្វាន់របស់ខ្លួន ផ្ដល់ជូនដល់មូលនិធិដើម្បីជួយដល់កុមារនៅអាហ្វ្រិក។

ក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ក្ដៅគគុកជាមួយអាហ្សង់ទីន Mbappe បានធ្វើឱ្យអ្នកគាំទ្ររាប់សិបលាននាក់សប្បាយចិត្ត និងមានមោទកភាពជាខ្លាំង នៅពេលដែលខ្សែប្រយុទ្ធបារាំងរូបនេះសម្រេចចិត្តបរិច្ចាគប្រាក់រង្វាន់ទាំងអស់ ក្នុងរដូវកាល World Cup ទៅជួយដល់កុមារក្រីក្រ។

យោងតាមការចែករំលែករបស់ Mbappe ជាមួយអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត លោកបាននិយាយថា លោកនឹងប្រើប្រាស់ប្រាក់រង្វាន់ចំនួន ៤សែនដុល្លារអាមេរិក ដើម្បីបរិច្ចាគដល់មូលនិធិសប្បុរសធម៌ផ្គត់ផ្គង់កុមារខ្សត់ខ្សោយនៅអាហ្វ្រិក។

នេះមិនមែនជាលើកទីមួយទេ ដែលកីឡាករវ័យ ២៣រូបនេះ សុខចិត្តប្រើប្រាស់ប្រាក់រង្វាន់ទាំងអស់ ដើម្បីបរិច្ចាគដល់សប្បុរសធម៌។ កាលពីឆ្នាំ២០១៨កន្លងទៅ បន្ទាប់ពីឈ្នះ World Cup 2018 ជាមួយក្រុមបារាំង Mbappe ក៏បានប្រើប្រាស់ទឹកប្រាក់សរុបចំនួន ៥សែនដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់អង្គការមួយដែលធ្វើការដើម្បីសិទ្ធិការកែលម្អជីវិតកុមារនៅអាហ្វ្រិកផងដែរ។

ដោយសារតែខ្លួនធ្លាប់ធំធាត់ឡើងក្នុងគ្រួសារក្រខ្សត់ Mbappe តែងតែយល់ពីបញ្ហាលំបាករបស់ក្មេងៗក្រីក្រដូចខ្លួនពីអតីតកាល ហើយលោកតែងតែផ្ដល់ប្រាក់ឧបត្ថម្ភដល់មូលនិធិជារៀងរាល់ឆ្នាំ។ ទង្វើដ៏បរិសុទ្ធជាមួយសកម្មភាពមនុស្សធម៌របស់ Mbappe បានយកឈ្នះបេះដូងអ្នកគាំទ្ររាប់លាននាក់ ទោះបីរដូវកាលនេះ លោកមិនអាចលើកពាន FIFA World Cup 2022 ក៏ដោយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Kylian Mbappe ពីក្មេងក្រីក្រនៅសំណង់អនាធិបតេយ្យ ក្លាយជាកំពូលកីឡាករបាល់ទាត់ពិភពលោក
ចុចអាន៖ Neymar ខឹងសម្បារនឹងមិត្តរួមក្រុម ដែលសាក់រូបលោកអាក្រក់មើលពេក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


