Connect with us

KPT+

មនុស្សរាប់ពាន់នាក់ស្លៀកពាក់ជា មនុស្សពីងពាង ប្រមូលផ្តុំគ្នានៅអាហ្សង់ទីន

បានផុស

នៅ

មនុស្សប្រហែល ២,០០០ នាក់ស្លៀកពាក់ជាមនុស្សពីងពាង ប្រមូលផ្តុំគ្នានៅអាហ្សង់ទីន ដើម្បីបំបែកកំណត់ត្រាពិភពលោក Guinness ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Uki Deane អ្នករៀបចំព្រឹត្តិការណ៍ជឿជាក់ថា មនុស្សស្លៀកពាក់ជា “មនុស្សពីងពាង” ក្នុងទីក្រុង Buenos Aires មានប្រហែល ៣,០០០ នាក់ឯណោះ តែគាត់មិនអាចរាប់អស់ ។

ការជួបជុំនេះមានគោលបំណងបំបែកកំណត់ត្រាពិភពលោក Guinness បន្ទាប់ពីប្រទេសម៉ាឡេស៊ីនាំគ្នាស្លៀកពាក់ជាមនុស្សពីងពាង ៦៨៥ នាក់ កាលពីខែមិថុនា ឆ្នាំ ២០២៣ ។

មិនតែប៉ុណ្ណោះ អ្នកចូលរួមបានបរិច្ចាគអាហារដល់អង្គការសប្បុរសធម៌ក្នុងតំបន់ទៀតផង ។ យ៉ាងណាមិញ ពួកគេនៅរង់ចាំ Guinness World Records ពិនិត្យព័ស្តុតាងសិន ដើម្បីជាប់កំណត់ត្រា ៕

ប្រែសម្រួល៖ វារី

ប្រភព៖ UPI

ចុចអាន៖ បុរសជនជាតិហ្សកហ្ស៊ីប្រមូលថ្នាំដុញធ្មេញរសជាតិប្លែកៗ ទុកបំបែកកំណត់ត្រាពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម