Connect with us

ព័ត៌មានអន្ដរជាតិ

លោក ណេតាន់​យ៉ាហ៊ូ ប្រកាស​គាំទ្រ​ក្រុម​អាហ្សង់​ទីន​ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ World Cup យប់​នេះ​

បានផុស

នៅ

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេន​ចាមីន ណេតាន់​យ៉ាហ៊ូ បាន​ប្រកាស​​ថា​ខ្លួន ​គាំ​ទ្រ​ក្រុម​អាហ្សង់​ទីន ចំពោះការ​​ប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA World Cup ​២០២៦ ​ដោយ​លើក​ឡើង​ដោយ​ផ្ទាល់​ជា​មួយ​​ លោក Rabbi Shimon Axel Wajnis ឯក​អគ្គរដ្ឋទូតអាហ្សង់ទីន​ប្រចាំនៅអ៊ីស្រាអែល ហើយ​ក៏បាន​ប្រើប្រាស់​វេទិការ​នេះ​​ ដើម្បីផ្ញើសារគាំទ្រ​ ចំពោះ​ការ​ដឹកនាំរបស់​​ប្រធានាធិបតី​អាហ្សង់​ទីន​ លោក​ Javier Milei ព្រម​ទាំង​​ក្រុមបាល់​ទាត់​​​ មុនការ​ប្រកួតបាល់​ទាត់​ពិភពលោក​ នៅ​ថ្ងៃអាទិត្យនេះ​​។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Turkiye Today  នៅ​ថ្ងៃ​ទី​១៨ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ។

នាយក​រដ្ឋ​មន្រ្តី​អ៊ីស្រាអែល​និង​ មេដឹក​នាំ​អាហ្សង់​ទីន​។ រូបភាព៖ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណេតាន់​យ៉ា​ហ៊ូ​ ប្រាប់​អ្នក​កាទូត​អាហ្សង់​ទីន​ ថា៖ « លោក Javier គឺជាមិត្តពិត។ យើងគាំទ្រអ្នក​ និងគាំទ្រអាហ្សង់ទីន​តាមវិធីជា​ច្រើន រួមទាំង​ការ​ប្រកួត​ថ្ងៃស្អែកផងដែរ។ សូមជូនពរឱ្យ​មាន​សំណាងល្អ»!

គួរ​បញ្ជាក់​ថា​ ក្រុម​អាហ្សង់​ទីន​នឹង​ចួប​ជា​មួយ​អេស្ប៉ាញ​ ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ នៅ​ព្រឹកថ្ងៃ​​ទី​២០ ខែ​កក្កដា ម៉ោង​នៅ​កម្ពុជា ក្រោយ​ក្រុម​ទាំង​ពីរ​នេះ​បាន​យក​ឈ្នះ​ក្រុម​ជា​ច្រើន​ ក្នុង​ចំណោម​ប្រទេស​ចូល​រួម​ប្រកួត​ទាំង​អស់​ចំនួន​ ៤៨​ មក​ពី​ជុំ​វិញ​ពិភពលោក​។

ឯកអគ្គរដ្ឋ​ទូតអាហ្សង់​ទីន​ លោក Wajnis បាននាំយកការសួរសុខទុក្ខ​ពី​ លោក Milei ទៅកាន់នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ ដោយដកស្រង់សម្តី​ប្រធានាធិបតីអាហ្សង់ទីន​ថា៖ « អ្នក[អ៊ីស្រាអែល​] គឺ​ជាមិត្តរបស់ខ្ញុំ ​ហើយ​តែងតែគាំទ្រយើង​។ ខ្ញុំរីករាយដែលបានឮថាអ្នក​ កំពុងគាំទ្រក្រុម​អាហ្សង់ទីន​ដោយសារតែខ្ញុំ»។

ពាក្យ​សម្ដីដ៏កក់ក្តៅទាំងនេះ​បានកើតឡើង ក្នុងបរិបទនៃទំនាក់ទំនង​ទ្វេភាគីដែលបាន​រីកចម្រើនទៅជាទំនាក់ទំនងដ៏លេចធ្លោ​បំផុតមួយ​ក្នុង​រយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ។

លោក Milei ចូលកាន់តំណែងក្នុងខែ​ធ្នូ ឆ្នាំ២០២៣ បាន​ធ្វើឱ្យសម្ព័ន្ធ​ភាពរបស់ខ្លួន​ជាមួយអ៊ីស្រាអែល​ក្លាយជាមូលដ្ឋានគ្រឹះ​នៃគោល​នយោបាយការបរទេស​​រវាង​ប្រទេស​ទាំង​ពីរ​តាំងពីដំបូង ដោយពណ៌នា​អំពីប្រទេស​អ៊ីស្រាអែល​ថា​ ជាសម្ព័ន្ធមិត្តយុទ្ធ​សាស្ត្ររបស់​អាហ្សង់ទីន​ដែល​មានតម្លៃរួម៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម