ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃនៅអាហ្សង់ទីនរីករាលដាលខ្លាំង ប៉ះពាល់ដល់តំបន់បេតិកភណ្ឌពិភពលោក
ភ្លើងឆេះព្រៃកំពុងរាលដាលពាសពេញតំបន់ Patagonia នៃប្រទេសអាហ្សង់ទីន រួមទាំងព្រៃឈើដែលមានអាយុកាលយូរមកហើយ មានទំហំ៤៥០គីឡូម៉ែត្រការ៉េ រួមទាំងផ្នែកខ្លះនៃតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO នៃឧទ្យានជាតិ Los Alerces ។

យោងតាម Al Jazeera, មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ខណៈដែលអណ្តាតភ្លើងបានរាលដាលពាសពេញខេត្ត Chubut គំរាមកំហែងដល់ដើមឈើ ដែលមានអាយុកាលជាង ៣ ៦០០ ឆ្នាំ ទៀតផង។
វិបត្តិនេះបានធ្វើឱ្យមានការរិះគន់កាន់តែខ្លាំងទៅលើគោលនយោបាយតឹងរ៉ឹងរបស់ប្រធានាធិបតី លោក Javier Milei ។
ចំណែកការកាត់បន្ថយការចំណាយ «ខ្សែច្រវាក់» របស់រដ្ឋបាលរបស់លោកបានកាត់បន្ថយថវិកាសេវាគ្រប់គ្រងអគ្គិភ័យជាតិ ចំនួន៧១ភាគរយ ក្នុងលក្ខខណ្ឌជាក់ស្តែង បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមក្រុមបរិស្ថាន FARN ។
លោក Ariel Slipak ប្រធានក្រុមបរិស្ថាននៅ FARN បានលើកហេតុផលថា៖ «ភ្លើងទាំងនេះពិតជាអាចព្យាករណ៍បាន។ លោក Milei គួរតែផ្តល់អាទិភាពដល់សមតុល្យសារពើពន្ធ នៅគ្រប់ការចំណាយទាំងអស់ ដើម្បីត្រៀមលក្ខណៈសង្គ្រោះបន្ទាន់»។
គួរឱ្យដឹងថា តំបន់ដែលឆេះបានកើនលើសពីការខូចខាតនៃរដូវភ្លើងឆេះ កាលពីរដូវក្ដៅឆ្នាំមុន ដែលមានទំហំ ៣២៥ គីឡូម៉ែត្រការ៉េ ។ ខណៈដែលអ្នកពន្លត់អគ្គិភ័យកំពុងប្រយុទ្ធនឹងខ្យល់បក់ខ្លាំង និងសីតុណ្ហភាពក្តៅខ្លាំង។
លោក Milei បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន កាលពីថ្ងៃព្រហស្បតិ៍ ដោយបែងចែកប្រាក់ប្រហែល ៦៩ លានដុល្លារ លើផ្នែកពន្លត់អគ្គិភ័យ។
យ៉ាងណា លោក Hernan Giardini អ្នកតស៊ូមតិផ្នែកបរិស្ថាននៅអង្គភាព Greenpeace បានចង្អុលថា៖ «ការប្រែប្រួលអាកាសធាតុជាកត្តាកាន់តែធ្ងន់ធ្ងរ បង្កឱ្យមានការឆេះបែបនេះជាបន្តបន្ទាប់។ ចំណែកការមើលស្រាលពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុក៏ជាអ្វីដែលគួរតែយល់ដឹងដែរ។ អ្នកវិទ្យាសាស្ត្រ និងក្រុមចលនាអេកូឡូស៊ីបានព្រមានជាយូរមកហើយ ថាភាពគ្មានទំនួលខុសត្រូវរបស់អ្នកនយោបាយ វាអាចបាត់បង់ព្រៃឈើ និងផ្ទះពលរដ្ឋនេះឯង»។
លោក Milei ដែលតែងតែហៅការប្រែប្រួលអាកាសធាតុថា « ជាការកុហករបស់សង្គម» នឹងកំពុងពិចារណាដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រឈមនឹងសម្ពាធកាន់តែខ្លាំង ខណៈភ្លើងបានបំផ្លាញតំបន់មួយច្រើនជាងទំហំរបស់តំបន់ Buenos Aires ពីរដង៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


