អ្នកឧកញ៉ា លឹម ហេង Archives - Kampuchea Thmey Daily

អ្នក​ឧកញ៉ា ​លឹម ហេង៖ សូម​កុំ​ឲ្យ​ “ច្រក​ចេញ​ចូល​តែមួយ” ក្លាយ​ជា “ច្រក​ជាប់​គាំង​តែមួយ”
អ្នក​ឧកញ៉ា លឹម ហេង អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែង​កត់សម្គាល់​ពី​ភាព​ស្មុគស្មាញ​នៃ​ប្រព័ន្ធ​ការិយាធិបតេយ្យ លើការស្នើ​ដាក់ឯកសារតាម​ប្រព័ន្ធ​អនឡាញ និង​ការ​ទាមទារ​សេវា​ក្រៅផ្លូវការ។

នៅ​ក្នុងវេទិកា​សារព័ត៌មាន​លើ​ប្រធានបទ «AI ក្រមសីលធម៌ និង​វិជ្ជាជីវៈ៖ តើ​យើង​គួរ​ដើរ​ទៅ​មុខ​ដោយ​របៀបណា?» ដែល​​​​​រៀបចំ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី ១ ខែ​ឧសភា ឆ្នាំ២០២៦ នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍ​ធុរកិច្ច (BDC) អ្នកឧកញ៉ា លឹម ហេង ​បាន​រៀបរាប់​ពីប្រព័ន្ធ​ការិយាធិបតេយ្យ​នៅ​កម្ពុជា និងស្នើឱ្យមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។

លោក​បញ្ជាក់​ថា វិស័យ​ឯកជន​តែងតែ​ប្រឈម​មុខ​នឹង​បញ្ហា​នៅ​ពេល​មាន​រដ្ឋមន្ត្រី​ថ្មី​ឡើង​កាន់​តំណែង ដែល​ជា​រឿយៗ​​តែងតែ​បង្កើត​បញ្ហា និង​ភាព​ស្មុគស្មាញ​ថ្មីៗ។

អ្នកឧកញ៉ា លឹម ហេង បាន​ប្រដូច ​”ច្រកចេញ​ចូលតែមួយ” បាន​ក្លាយ​ជា “ច្រក​ជាប់​គាំង​តែមួយ” ទៅវិញ ខណះការផ្តល់សេវាតាមអនឡាញត្រូវបានជំរុញ តែការអនុវត្តជាក់ស្តែងហាក់គ្មានប្រសិទ្ធភាព។

ក្នុងឱកាសនោះ អ្នកឧកញ៉ា​ក៏​លើកឡើង​ពីបញ្ហាតម្លៃ​សេវា​សាធារណៈ​ដែល​វិស័យ​ឯកជន​ទាមទារ​ឱ្យ​មាន​ការ​កំណត់​តម្លៃ​ឱ្យ​បាន​ច្បាស់លាស់​ ដើម្បី​កុំ​ឱ្យ​ខាត​ពេល​រត់ការ​ពីការិយាល័យមួយ​ទៅ​ការិយាល័យ​មួយ។

បន្ថែមពីនេះ អ្នកឧកញ៉ា​ក៍ស្នើ​ឲ្យ​មាន​តម្លាភាព និង​ភាព​ស្មោះត្រង់ រវាង​មន្ត្រីជា​អ្នក​អនុវត្ត​ច្បាប់ និងផ្នែក​វិស័យ​ឯកជន។ លោក​​ចង់​ឃើញ​ការ​អនុវត្ត​បច្ចេកវិទ្យា​ដំណើរការ​បាន​រលូន​ពិតប្រាកដ ដោយ​មិន​មាន​ការ​រំខានឬ​បង្ក​ការ​លំបាក។

អ្នក​ឧកញ៉ា លឹម ហេង បាន​​បញ្ជាក់​ថា លោក​នឹង​លើក​យក​បញ្ហា​ទាំងអស់​នេះ​ទៅ​ជជែក​បន្ថែម​ជាមួយ​អន្តរ​ក្រសួង​ពាក់ព័ន្ធ​នានា ដើម្បី​ជំរុញឱ្យ​ដំណើរការ​រដ្ឋបាល​ប្រព្រឹត្ត​ទៅ​ដោយ​រលូន៕

The post អ្នក​ឧកញ៉ា ​លឹម ហេង៖ សូម​កុំ​ឲ្យ​ “ច្រក​ចេញ​ចូល​តែមួយ” ក្លាយ​ជា “ច្រក​ជាប់​គាំង​តែមួយ” appeared first on Kampuchea Thmey Daily.

បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញ​មកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បាន​លើក​ឡើង​ថាពាក់ព័ន្ធនិងការ​បិទ​ព្រំដែន​គោកទាំង​អស់​ជា​មួយ​កម្ពុជា​ ជា​ឯកតោ​ភាគីរបស់ភាគីថៃ​ ​​បច្ចុប្បន្ន​នេះ សភាព​ការ​ពាណិជ្ជកម្ម​ ក៏​ដូច​ជា​ភាគី​ថៃ​ ជា​ពិសេស​អ្នក​រក​ស៊ី ​បាន​បង្វែរ​ទិស​ការ​នាំ​ចូល​ទំនិញ​គ្រឿង​ឧបភោគបរិភោគ​ដទៃ​ទៀត​​មក​កម្ពុជា​ទៅ​តាម​ផ្លូវ​ទឹក​វិញ លើក​លែង​តែ​ប្រភេទ​ទំនិញ​ដែល​កម្ពុជា​បិទ​ការ​នាំ​ចូល​ពី​ថៃប៉ុណ្ណោះ។

ថ្លែង​ប្រាប់​«កម្ពុជា​ថ្មី​» នៅ​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០២៥ លោក ប៉ែន សុវិជាតិ បាន​មាន​ប្រសាសន៍​ថា៖«ជា​ការ​ពិត​ណាស់​ការ​បិទ​ព្រំដែន​រវាង​ប្រទេស​នីមួយ​ៗ ​ការ​ដឹក​ជញ្ជូន​ផ្លូវ​គោក​រវាង​ប្រទេស​ជិត​ខាង​ គឺ​មាន​តម្លៃ​ថោក​ជាង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ ក៏​ប៉ុន្តែ​បន្ទាប់​ពី​ការ​បិទ​ព្រំ​ដែន​នៅ​តាម​ច្រក​ទាំង​ ៧ ព្រំ​ដែន​កម្ពុជា​-ថៃ នេះ​មក សូម​បញ្ជាក់​ថា កម្ពុជា​បិទ​នេះ​មិន​មែន​ជា​ចេតនា​នោះ​ទេ ក៏​ប៉ុន្តែ​ដោយ​សារ​តែ​ភាគី​ថៃ​បិទ​ព្រំដែន​ដោយ​ខ្លួន​ឯង​ជា​ឯកតោ​ភាគី»។

លោក បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​ព័ត៌មាន​ដែល​ទទួល​បាន​ ខាង​សមាគម​ពាណិជ្ជកម្ម​ថៃ ក៏​ដូច​ជា​សភា​ពាណិជ្ជកម្ម​ថៃ បាន​ដាក់​ញត្តិ​ស្នើ​ទៅ​កាន់​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​យោធា​ថៃ​​ឱ្យ​មក​ចរចា​ជា​មួយ​កម្ពុជា​ម្តងហើយ​ម្តងទៀត ដើម្បី​សុំ​បើក​ច្រក​ព្រំដែន​ទាំង​អស់​ជា​មួយ​កម្ពុជា​ឡើង​វិញ ដើម្បី​ដោះ​ដូរ​សកម្មភាព​ពាណិជ្ជកម្ម​ឡើង​វិញ​។ យ៉ាង​ណា​មិញ​ ជុំ​វិញ​បញ្ហា​នេះ ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ថៃ​បាន​បិទ​ជា​ឯកតោ​ភាគី ​ដូច្នេះ​ថៃ​មាន​កាតព្វកិច្ច​ត្រូវ​បើក​ឡើង​វិញ ហើយ​កម្ពុជា​នឹង​តាម​ក្រោយ​នៅ​រយៈ​ពេល ៥ ម៉ោង​ក្រោយ​ពី​ថៃ​បាន​បើក​ព្រំដែន​ឱ្យ​ដំណើរ​ការ​ទាំង​ដូច​ដើម​វិញ​។

លោក ប៉ែន សុវិជាតិ បាន​បញ្ជាក់​ថា «សូម​ជម្រាប​ថា សភាព​ការ​ពាណិជ្ជកម្ម​នា​ពេល​បច្ចុប្បន្ន​នេះ ទាំង​ភាគី​ថៃ​ ជា​ពិសេស​អ្នក​រក​ស៊ី​បាន​បង្វែរ​ការ​នាំ​ចូល​ទៅ​តាម​ផ្លូវ​ទឹក​វិញ​ ពី​ព្រោះ​កម្ពុជា​បិទ​ការ​នាំ​ចូល​ពី​ថៃ​ទាំង​ស្រុង​ទៅ​លើ​​ប្រភេទ​ ប្រេង​ឥន្ធនៈ ឧស្ម័ន​ អគ្គិសនី និង​បន្លែ ផ្លែឈើ​ប៉ុណ្ណោះ​ ហើយ​គ្រឿង​ឧបភោគ​បរិភោគ​ដទៃ​ទៀត នៅ​ដំណើរ​ការ​ជា​ធម្មតា ​គឺ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ឆ្ពោះ​មក​កម្ពុជាតាមកំពង់​ផែ​ក្រុង​ព្រះសីហនុ​»។

អ្នក​ឧកញ៉ា លឹម ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ក៏​បាន​ឱ្យ​«កម្ពុជា​ថ្មី​»​ ដឹង​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ​ទំនិញ​នាំ​ចូល​ពី​ថៃ​ដូច​ជាមិន​ទាន់​មាន​ការ​ឡើង​ថ្លៃ​អ្វី​គួរឱ្យ​កត់​សម្គាល់​នោះ គឺ​អាច​ឡើង​ថ្លៃ​ទៅ​ដោយ​មុខ​ទំនិញ​​មួយ​ចំនួន ហើយកម្ពុជា​យើង​មាន​ការ​ខ្វះខាត​លើ​បញ្ហា​ទឹក​ដោះគោ​ជា​ដើម​។

ក្រៅ​ពី​នេះ ពាក់ព័ន្ធបន្លែ ផ្លែឈើ អ្នកឧកញ៉ា មើលឃើញថា បច្ចុប្បន្នមាន​តែ​ចង់​លើស​តម្រូវ​ការ​នៅ​ក្នុង​ស្រុក​ទៅ​ទៀត ហើយបន្លែ ត្រី​សាច់​បែរ​ជា​មាន​ការ​ចុះ​ថោក​ទៅ​វិញ ហេតុ​ដូច​នេះ​ហើយ​អ្នក​ផលិត​នៅ​ក្នុង​ស្រុក​នៅ​តែ​មិន​ទាន់​មាន​ឱកាស​ផលិត​ ដើម្បី​អាច​ប្រកួត​ប្រជែង​ទៅ​និង​ទីផ្សារ​នាំ​ចូល​ពី​បណ្តា​ប្រទេស​វៀតណាម ក៏​ដូច​ជា​បណ្តា​ប្រទេស​ផ្សេង​ៗ​ក្នុង​អាស៊ាន​ដូចគ្នា​ដែរ​។

អ្នក​ឧកញ៉ា បាន​បញ្ជាក់​ថា «​បើ​ទោះ​បី​ជា​កម្ពុជា​មិន​មាន​ការ​នាំ​ចូល​ពី​ប្រទេស​ថៃ​ក៏​ពិត​មែន ប៉ុន្តែ​កម្ពុជា​នៅ​មាន​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​ដែល​ជា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដូច្នេះ​ហើយ​ប្រសិន​បើ​ថៃ​បង្វែរ​ទិស​ក្នុង​ការ​ដឹក​ជញ្ជូន​មក​កាន់​កម្ពុជា​ ដូច្នេះ​ប្រាកដ​ណាស់​ថា​និង​បង្កើន​ថ្លៃ​ដើម​។

ក្រោយ​យោធា​ថៃ​បិទ​ព្រំ​ដែន​ទាំង​ជា​មួយ​កម្ពុជា​ជា​ឯកតោភាគី​​អស់​រយៈ​ពេល​ជាង ១​ខែ កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា កន្លង​ទៅ​ ​អាជីវករ​​និង​ពាណិជ្ជករ​ថៃ​​​​បាន​ចាប់​ផ្តើម​​ប្រមូ​ល​ផ្តុំ​គ្នា​​តវ៉ា​​​ដ៏​​កម្រ​មួយ​នៅ​ច្រក​​​ទ្វារព្រំដែន​អន្តរជាតិ​ក្នុងទឹកដីថៃ ទាមទារ​ឲ្យ​បើក​​ច្រក​​​​ព្រំដែន​ឡើង​វិញ​។

ក្នុងការ​បិទ​ច្រក​​ព្រំ​ដែន​​​នេះ​ យោធា​របស់​ថៃបាន​ចេញ​បញ្ជា​ឲ្យ​បិទ​ច្រក​ព្រំដែន​ជា​ឯក​តោភាគីជាលើ​កដំបូង​កាល​ថ្ងៃទី​៧ខែ​មិថុនា​ ក្រោយ​ពីការ​​ផ្ទុះ​អាវុធ​ដែលបង្ក​ឡើងដោយ​យោធា​ថៃ​នៅតំបន់​មុំបី​​​នៅ​ឯខេត្ត​ព្រះវិហារ ហើយ​ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​​នៃ​ប្រទេសថៃ​និង​កម្ពុជា​ក៏បាន​កើន​ឡើង​ជាបន្តបន្ទាប់ និង​បានរីករាលដាល​​ដល់​វិស័យ​ផ្សេងៗទៀត ដែលភាគី​ថៃ​​មាន​ទំនាស់ផ្ទៃក្នុងនោះ​ចង់បង្វែរ​ស្ថានការ​ផ្ទៃក្នុង​ងាក​មក​​​ទម្លាក់​កំហុសដាក់​កម្ពុជា​។

ជុំ​វិញ​ការ​បិទ​ព្រំដែន​នេះ​ដែរ​សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរមិនចរចាជាមួយភាគីថៃ ពាក់ព័ន្ធនឹងការបិទបើកច្រកព្រំដែនរវាងប្រទេសទាំងពីរឡើយ ដោយសម្ដេច ប្រាប់ឱ្យថៃបើកច្រកព្រំដែនមុន ហើយកម្ពុជានឹងបើកតាមក្រោយ ព្រោះថៃជាអ្នកបិទជាឯកតោភាគីមុន។ សម្ដេចធិបតី បានគូសបញ្ជាកថា កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងការបិទព្រំដែនជាមួយថៃជាអចិន្រ្តៃយ៍ ប៉ុន្តែកម្ពុជាមិនធ្វើដូច្នោះទេ គឺកម្ពុជាធ្វើសម្បទានឱ្យថៃបើកវិញមុន កម្ពុជាក៏បើកព្រំដែនវិញដែរ៕

ដោយ៖ ឌិន ថារី

The post បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញ​មកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក appeared first on Kampuchea Thmey Daily.

អ្នកឧកញ៉ា លឹម ហេង អះអាង ថៃបិទព្រំដែន ថៃខាតច្រើនជាងកម្ពុជា
អ្នក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជាបាន​ឱ្យ​ដឹង​ថា ជុំ​វិញ​ការ​បិទ​ព្រំដែន​ជាឯកតោភាគី​របស់ថៃជា​មួយ​កម្ពុជា​​ នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា​ វា​នឹង​ប៉ះពាល់​ដល់​កម្រិត​ណា​នោះ​ទេ ប៉ុន្តែ​ថៃអាចនឹងខាតច្រើនជាងកម្ពុជា ដោយសារថៃនាំចូលមកច្រើនជាងកម្ពុជានាំចេញទៅថៃ។

ថ្លែង​ប្រាប់ ​«កម្ពុជា​ថ្មី​» អ្នក​ឧកញ៉ា​ លឹម ហេង បាន​មាន​ប្រសាសន៍ បញ្ហា​ព្រំដែន​រវាង​កម្ពុជា​-ថៃ ហាក់​​កើន​ឡើង​កម្តៅ​ពីរ​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ ដែល​​ឈាន​ដល់​ការ​បិទ​ព្រំ​ដែន បិទការ​​នាំ​ចូល​អគ្គិសនី ការនាំចូលប្រេងឥន្ធនៈ បន្លែ ផ្លែ​ឈើ ជាបន្តបន្ទាប់​។

ជា​មួយ​គ្នា​នោះ​ ចំពោះ​ការ​បិទ​ព្រំដែន​នៅ​ក្នុង​ការ​នាំ​ចេញ​-នាំ​ចូល​នេះ​ទៀត​សោត យើង​នៅ​​មិន​អាច​ស្មាន​ដឹង​ផង​ដែរ​ពី​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ថា​នឹង​អាច​ធ្លាក់​ចុះ​ដល់​កម្រិត​ណា​ លុះ​ត្រា​តែ​ការ​បិទ​នោះ​មាន​រយៈ​ពេល​ដល់​ណា​ នៅ​កន្លះ​ឆ្នាំ​ក្រោយ ឬ​នៅ​ខែ​ក្រោយ ទើប​យើង​អាច​វាយ​តម្លៃ​បាន​ថា​វា​នឹង​ប៉ះពាល់​ក្នុង​ទំហំ​ប៉ុណ្ណា ព្រោះ​អ្វី​គ្រប់​យ៉ាង​យើង​មិន​អាច​និយាយ​មុន​បាន​ វា​អាច​ទៅ​ជា​ការ​បំប៉ោង​ព័ត៌មាន​ ឬ​ទៅ​ជា​ព័ត៌មាន​ក្លែងក្លាយ​។

អ្នក​ឧកញ៉ា​ លឹម​ ហេង​ បាន​មាន​ប្រសាសន៍​ថា ក្នុង​ស្ថាន​ភាព​បែប​នេះ​វា​អាច​ជា​គ្រោះ​ នៅ​ក្នុង​លាភ​របស់​កម្ពុជា​ទាំង​ផ្នែក​នយោបាយ​ និង​សេដ្ឋកិច្ច​ ព្រោះ​ចំណុច​ទាំង​ពីរ​នេះ​គឺ​ដើរ​ទន្ទឹម​គ្នា​។

ក្នុង​នោះ​ដែរ​ផ្នែក​នយោបាយ​ អ្នក​ឧកញ៉ា​ លឹម​ ហេង មើល​ឃើញ​ថា «កម្ពុជា​មាន​ផល​ចំណេញ​ច្រើន​ពី​ឯករាជ​​ភាព ពី​ជាតិ​និយម​របស់​ខ្មែរ​ គឺ​កម្ពុជា​ចំណេញ​ច្រើន​ណាស់​។ សម្រាប់​សេដ្ឋកិច្ច​វិញ គឺ​អាច​ជំរុញ​ផលិត​កម្ម​នៅ​ក្នុង​ស្រុក​ព្យាយាម​ផលិត​ឱ្យ​បាន​ច្រើន ដើម្បី​ព្យាយាម​ផ្គត់ផ្គង់​ផលិត​កម្ម និង​តម្រូវការ​នៅ​ក្នុង​ស្រុក»​។

អ្នក​ឧកញ៉ា លឹម ហេង បន្ថែមថា ក្រៅពីនេះក៏មានបញ្ហា​ប្រឈម​ដូច​គ្នា​ដែរ​ ប្រសិន​បើ​តម្លៃ​ទំនិញ​ដែល​ហូរ​ចូល​ពី​ប្រទេស​ផ្សេង​ៗ​ ជា​ពិសេស​ពី​ប្រទេស​ជិត​ខាង​កម្ពុជា​យើង ដូច​ជា​វៀតណាម ហើយ​តម្លៃ​ទំនិញ​នៅ​តែ​ដដែល​ គឺ​បញ្ហា​ប្រឈម​នៅ​តែ​​មាន​សម្រាប់​អ្នក​ផលិត​ដដែល​ ព្រោះ​ថា ថ្លៃ​ដើម​នៅ​តែ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ ដូច្នេះ​ទាល់តែ​មាន​តម្លៃ​ឡើង​ថ្លៃ​ ឬ​តម្លៃ​សមរម្យ​ណា​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អ្នក​ផលិត និង​អ្នក​ទិញ​ ទើប​យើង​អាច​បង្កើន​ការ​ផលិត​ឱ្យ​បាន​កាន់​តែ​ច្រើន​ ប៉ុន្តែ​ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ​​​អ្នក​ផលិត​នៅ​ក្នុង​ស្រុក​ គឺ​នៅ​​តែ​ព្យាយាម​ផលិត​នៅ​ក្នុង​ស្រុក​ឱ្យ​បាន​កាន់​តែ​ច្រើន​។

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មាននប្រសាសន៍ថា ការបិទព្រំដែន ថៃអាចខាតពីពាណិជ្ជកម្ម ១៦ លានដុល្លារ ក្នុងមួយថ្ងៃ ឬ ៥ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល ៥ ខែ (មករា-ឧសភា) ឆ្នាំ ២០២៥ ការដោះដូរទំនិញរវាងកម្ពុជា-ថៃ មានទំហំទឹក​ប្រាក់ជិត ១,៨៨ ពាន់លានដុល្លារ ខណៈ​កម្ពុ​ជានាំចេញទៅថៃ ៣៩៦ លានដុល្លារ កើន ១,១% ចំណែកឯថៃនាំទំនិញចូល​មកវិញ មានទំហំ​ទឹក​ប្រាក់ ១,៤៨ ពាន់លានដុល្លារ កើនឡើង ១០,៤%។

​ប្រភពដដែលបង្ហាញថា នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ សម្រេចបានជាង ៤,២៨ ពាន់លានដុល្លារ កើនឡើង ១៥,៥% ក្នុងនោះកម្ពុជានាំចេញទៅថៃបានជិត ៨៤៥ លានដុល្លារ ចំណែក​ថៃនាំចូលមកវិញ ៣,៤៤ ពាន់​លានដុល្លារ កើន ១៨,៩ ភាគរយ។

កម្ពុជានាំចេញផលិតផលកសិម្មទៅប្រទេសថៃដូចជា ដំឡូងមី ពោត ម្រេច សណ្ដែក និងស្វាយ ខណៈថៃនាំមកវិញនូវសម្ភារៈសំណង់ គ្រឿងអេឡិកត្រូនិក គ្រឿងយន្តកសិកម្ម ភេសជ្ជៈ បន្លែ ផ្លែឈើ។

សូម​ជម្រាប​ថា នៅយប់​ថ្ងៃ​ទី២៣ ខែ​មិថុនា ថៃ​បាន​សម្រេចបិទព្រំដែនជាមួយកម្ពុជាទាំងអស់ លើក​លែង​គោលការណ៍​មនុស្សធម៌ និងសិស្សានុសិស្ស ក្រោមលេសកម្ពុជាឈ្លានពាន និងការឆបោកតាមអនឡាញ។

ក្នុង​នោះ​ដែរ​មុន​សម្រេច​បិទ​ច្រក​ព្រំដែន​ជាមួយ​កម្ពុជា ថៃ​បាន​គំរាមកំហែង​មក​លើ​កម្ពុជា​ច្រើន​លើក​ជា​ច្រើន​សារ ដូចជាការផ្ដាចការផ្គត់ផ្គង់ចរន្តអគ្គិសនី អ៊ីនធើណិត ការ​បន្ថយ​ម៉ោង​ចេញ​ចូល​តាម​ព្រំដែន គំរាម​ឈប់​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ និង​ចោទប្រកាន់​កម្ពុជា​ថាជា​ទីតាំង​ជម្រកនៃការឆបោកតាមអនឡាញ។

ជាការឆ្លើយ​តប​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច ហ៊ុន ម៉ាណែត បាន​បិទការ​​នាំចូល​បន្លែផ្លែឈើ​ពី​ប្រទេស​ថៃ​គ្រប់​ច្រក​ព្រំដែន កាត់​ផ្ដាច់​ចរន្តអគ្គិសនី អ៊ីនធើណិត និង​ឈប់នាំចូលប្រេងឥន្ធនៈពីប្រទេសថៃ ​និង​បានបិទព្រំ​ដែន​ចំនួន​ពីរ​នៅ​ខេត្ត​ឧត្ដរមានជ័យ​ផង​ដែរ៕

The post អ្នកឧកញ៉ា លឹម ហេង អះអាង ថៃបិទព្រំដែន ថៃខាតច្រើនជាងកម្ពុជា appeared first on Kampuchea Thmey Daily.

ក្រសួងពាណិជ្ជកម្ម ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្វែរទិសទំនិញធ្លាប់លក់ឱ្យថៃ ទៅកាន់ទីផ្សារក្នុង និងក្រៅស្រុក
ជុំវិញ​ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន ព្រមាន​បិទ​ច្រកព្រំដែនកម្ពុជា-ថៃ ទាំងអស់ ​ហាមលើការនាំចូលបន្លែ ផ្លែឈើ ចូល​មក​កម្ពុជា ដូចមុន​ពេល​មាន​ជម្លោះ​ព្រំដែន លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្មបាន​មាន​អះអាង​ថា ក្រសួង​ពាណិជ្ជកម្ម​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះដល់ពលរដ្ឋ​ ជា​ពិសេស​ការ​បង្វែរ​ទិស​ទំនិញ​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​លក់​ទៅ​ឱ្យ​ថៃ​​ ទៅ​កាន់​ទីផ្សារផ្សេង​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ដែល​គេ​ត្រូវ​ការ​។

ថ្លែង​ប្រាប់​«កម្ពុជា​ថ្មី​» នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា នេះ​ លោក ប៉ែន សុវិជាតិ បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា ទីផ្សារ​ក្នុង​ស្រុក​មួយ​ចំនួន​ ក៏​ទទួល​ទិញ​ទំនិញ​សម្រាប់​ប្រើប្រាស់​ដូច​គ្នា​ដែរ​ ដូច្នេះ​ជាជាង​នាំ​ចេញ​យក​ទៅ​លក់​ឱ្យ​ថៃ ​កម្ពុជា​ក៏​អាច​ជំនួស​ការ​ទិញ​ទំនិញ​ក្នុងស្រុក​សម្រាប់​ការ​ប្រើប្រាស់​ដូចគ្នា​ដែរ​។ ក្នុង​នោះ​ទំនិញ​ដែល​ល្អ អាច​ទទួល​​ទិញ​ដោយ​ប្រទេស​ចិន និង​វៀតណាម​ ក្រសួង​នឹង​ព្យាយាម​ជំរុញ​ការ​នាំ​ចេញ​ឱ្យ​ស្រប​តាម​ប្រសាសន៍​សម្ដេច​តេជោ​ក្នុង​ការ​ខិត​ខំ​រក​ទីផ្សារ​នៅ​ក្រៅ​ស្រុក​បន្ថែម​ទៀត។

ក្រសួង​ពាណិជ្ជកម្ម​ ក៏បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ក្នុង​ការ​ប្រើប្រាស់​រូបភាព​របស់​ខ្លួន​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ជា​មួយ​ប្រទេស​ផ្សេង​ទៀត ក្រៅ​តែ​ពី​ប្រទេស​ថៃ​ ពី​ព្រោះ​កម្ពុជា​ជា​មួយ​ប្រទេស​ជិត​ខាង ក៏​មាន​ទំនាក់​ទំនង​ទ្វេភាគី​ដែរ ជា​ពិសេស​នៅ​ទីផ្សារ​នៅ​ក្នុង​អាស៊ាន​នេះ​ ដោយ​យើង​មាន​ទីផ្សារ​ធំ​មួយ​ដែល​ហៅ​ថា ASEAN Market ហើយ​ទីផ្សារ​នេះ​ក៏​ធ្លាប់​ស្រូប​ទាញ​ទំនិញ​ពី​កម្ពុជា​ដែរ​។

លោក​ ប៉ែន សុវិជាតិ បាន​អះអាង​ថា៖ «ការ​បញ្ជា​ទំនិញ​ទៅ​តាម​ទីផ្សារ​នានា​​ និង​ការ​បង្វែរ​ទិស​ទំនិញពី​ទីផ្សារ​ប្រទេស​ថៃ​ដែល​ធ្លាប់​នាំ​ចេញ​កាល​ពី​ពេល​កន្លង​ទៅ ក៏​មិន​មែន​ជា​គឺ​មិន​មែន​ជា​ការ​លំបាក​អ្វី​ទេ​ ហើយ​ក៏​មិន​មែន​ជា​បញ្ហា​អ្វី​ចម្លែក​ដែរ​សម្រាប់​ក្រសួង ព្រោះ​ក្រសួង​ពាណិជ្ជកម្ម​ក៏​ធ្លាប់​ធ្វើ​ការ​ងារ​នេះ​ម្តង​រួច​មក​ហើយ ក្រសួង​នឹង​ប្រឹងប្រែង​បន្ត​ទៀត​នៅ​ក្នុង​ការ​បញ្ជ្រាប​កសិករ​ផល​ទាំង​អស់​នោះ​យក​ទៅ​លក់​ឱ្យ​ទីផ្សារ​ផ្សេង​ទៀត​ដែល​គេ​ត្រូវ​ការ​»។

ស្រប​ពេល​កម្ពុជា​កំពុង​មាន​បញ្ហា​ព្រំដែន​លើការ​នាំ​ចូល​បន្លែ ផ្លែឈើ ពី​ប្រទេស​ថៃ​ លោក​ ប៉ែន​ សុវិជាតិ ជឿជាក់​ថា ពលរដ្ឋ​ខ្មែរ​​នឹង​ស្មារតី​ស្នេហាជាតិ​ខ្ពស់​ដោយ​​មិន​ដំឡើង​ថ្លៃ​ទំនិញ ស្រប​ពេល​វេលា​ដែល​កម្ពុជា កំពុង​មាន​បញ្ហា​ជា​មួយ​ថៃ​ និង​ត្រៀម​ខ្លួន​​ងាក​ទៅ​រក​ទីផ្សារ​ផ្សេង​ នេះ​ដូច​គ្នា​ដែរ​។

«​ក្រសួង​ពាណិជ្ជកម្ម ​ក៏​បាន​ត្រៀម​ផង​ដែរ ជាពិសេសកសិករ​ផល​មួយ​ចំនួន​ដែល​ត្រូវ​ការ​ប្រើប្រាស់​ចាំ​បាច់ និង​ទំនិញ​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ ក្រសួង​បាន​ត្រៀម​ខ្លួន​នៅ​ក្នុង​ការ​ចុះ​អន្តរាគមន៍​ និងចាត់​ជា​មន្ត្រី​ជំនាញ​ធ្វើ​ការ​តាម​ដាន​តម្លៃ​ទំនិញ​ជា​ប្រចាំ​ទៅ​លើ​ប្រភេទ​ទំនិញ​ ១៩៩​មុខ ជាប់​ជា​ប្រចាំ​រាល់​ថ្ងៃ។ ប្រសិន​ជា​មាន​ទំនិញ​ណា​ឡើង​ថ្លៃ​ ក្រសួង​និង​ចុះ​ធ្វើ​អន្តរាគមន៍​ភ្លាម​ៗ ដោយ​ក្រសួង​មិន​ត្រឹម​តែ​ធ្វើ​អន្តរាគមន៍​លើ​ទំនិញ​ជីវសាស្ត្រ​ប៉ុណ្ណោះ​ទេ គឺ​ក្រសួង​អាច​នឹង​ធ្វើ​អន្តរាគមន៍​លើ​ទំនិញ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ជា​ដើម។» លោក ប៉ែន សុវិជាតិ បន្ថែមយ៉ាងដូច្នេះ។

ស្របពេលជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងដែរថា កន្លងមកថៃបានបិទច្រកព្រំដែនជាមួយកម្ពុជាជាឯកតោភាគី ដូច្នេះសម្តេចតេជោមានប្រតិកម្មជារឿងដែលសមស្រប ព្រោះជាការពិតប្រសិនបើកម្ពុជានាំចូលទៅមិនបាន កម្ពុជាក៏មិនអាចឱ្យគេនាំចូលមកវិញដូចគ្នាដែរ ប៉ុន្តែតាមប្រសាសន៍សម្តេចតេជោ គឺគ្រាន់តែការបិទទៅលើការនាំចូលប្រភេទបន្លែ និងផ្លែឈើ មិនមែនលើមុខទំនិញគ្រប់មុខ និងបិទច្រកព្រំដែនតែម្តងនោះទេ។

ដូច្នេះ ចំពោះការបិទនេះ អ្នកឧកញ៉ា លឹម ហេង មើលឃើញថា មិនមានការខ្វះខាតអ្វីនោះទេ ព្រោះសព្វថ្ងៃបន្លែ ផ្លែឈើ កម្ពុជាក៏មានសមត្ថភាពផលិតនៅក្នុងស្រុកបានមួយចំនួនផងដែរ ដែលជាការលើកស្ទួយការហូបចុក និងការផលិតរបស់ខ្មែរនៅក្នុងស្រុកឱ្យមានភាពល្អប្រសើរ។

មួយវិញទៀត ប្រសិនមានការខ្វះខាត កម្ពុជាក៏នៅមានការនាំចូលបន្លែ និងផ្លែឈើ ពីវៀតណាម និងចិន ដូច្នេះមិនមានការប៉ះពាល់អ្វីធំនោះ តែវាអាចបង្កើននៃការផលិតក្នុងស្រុក ឬអាចមានការឡើងថ្លៃតិចតួច។ មួយវិញទៀត នេះក៏ជាភាពប្រកួតប្រជែងក្នុងការពង្រឹងខ្លួនឯងនៅក្នុងការផលិតនូវផលិតផលកសិកម្ម ដើម្បីធ្វើការនាំចេញបើទោះបីជាមិនមានការនាំចូលពីថៃ។

អ្នកឧកញ៉ា បានបន្តថា កន្លងមក ចេកអំបូងលឿង ស្រូវ-អង្ករ ដំឡូងមុី ស្វាយចន្ទីរ ពោត មួយចំនួន គឺកម្ពុជា ឈានដល់ការផលិត និងចេញ ដែល​ប្រទេសជិតខាងមិនអាចនាំចូលមកបាន នេះហើយដែលកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងពង្រឹងខ្លួនឯង។

សូម​ជម្រាប​ថា ក្រោយ​មាន​ការ​ប៉ះទង្កិច​គ្នា​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា​ កន្លង​ទៅ​ដោយភាគី​ថៃ​បាន​បាញ់​ចូល​លេណដ្ឋាន​កម្ពុជា បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ពលី​ជីវិត​មក បាន​ធ្វើ​ឱ្យ​វិវាទ​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​កម្តៅ ដែល​ឈាន​ដល់​ភាគី​ថៃ​បាន​បិទ​ច្រក​ព្រំ​ដែន​ជា​មួយ​កម្ពុជា​ជាឯកតោភាគី​ផង​ដែរ​។

ឆ្លើយ​តប​ការ​ធ្វើ​ឡើង​របស់​ភាគី​ថៃ​ អញ្ជើញថ្លែងសារពិសេស ពីវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ១៦ ខែមិថុនានេះ សម្តេចតេជោហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភាកម្ពុជា ព្រមាន​បិទ​ច្រកព្រំដែនកម្ពុជា-ថៃ ទាំងអស់ ចាប់ពីស្អែក​នេះ​តទៅ​ហាមលើការនាំចូលបន្លែ ផ្លែឈើ ចូល​មក​កម្ពុជា បើសិនជាថៃ​មិនព្រមបើក​ច្រកព្រំដែន​ឱ្យ​ដំណើរការ​ធម្មតា​វិញ ដូចមុន​ពេល​មាន​ជម្លោះ​​ព្រំដែន៕

The post ក្រសួងពាណិជ្ជកម្ម ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្វែរទិសទំនិញធ្លាប់លក់ឱ្យថៃ ទៅកាន់ទីផ្សារក្នុង និងក្រៅស្រុក appeared first on Kampuchea Thmey Daily.

ការបិទច្រកព្រំដែនជាបណ្តោះអាសន្ន មកដល់បច្ចុប្បន្ន កម្ពុជានៅមិនទាន់មានអ្វីជាបញ្ហាចោទ ប៉ុន្តែអ្នកប៉ះពាល់មុនគេ គឺភាគីថៃ
លោក ឈឹម វជិរា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង បាន​ឱ្យ​«កម្ពុជា​ថ្មី​»​ដឹង​​ថា ចំពោះ​ការ​បិទ​ជា​បណ្តោះ​អាសន្ន​នៃច្រកព្រំដែន​កម្ពុជា-ថៃកន្លងនៅ​មិន​ទាន់​មាន​ជា​បញ្ហាអ្វី​ចោទដល់កសិផលកម្ពុជាននៅឡើយទេ ប៉ុន្តែ​អ្នក​ដែល​ប៉ះពាល់​មុន​គេ​គឺ​ជា​ភាគី​ថៃ។

លោក ឈឹម វជិរា បាន​មាន​ប្រសាសន៍​ថា តាម​របាយការណ៍​តាម​ច្រក​ដែល​ទទួល​បាន​ និង​អ្វី​ដែល​ថ្នាក់​ដឹក​នាំ​បាន​សម្រេច​ គឺ​ភាគី​កម្ពុជា​យើង​បើក​នៅ​ម៉ោង ៩:០០នាទីព្រឹក និង​បិទ​វិញ​នៅ​ម៉ោង ៤:០០នាទីល្ងាច ក្នុង​នោះ​ចំពោះ​កសិករ​កម្ពុជា​នៅ​តែ​ចេញ​ចូល​ជា​ធម្ម​តា​​។ ប៉ុន្តែ​ជុំ​វិញ​បញ្ហា​នេះ ​ភាគី​ថៃ​អាច​និង​មាន​ចាល់​ច្រើន​នៅ​ក្នុង​ការ​នាំ​ចេញ​​ពាក់ព័ន្ធ​ទៅ​និង​ផលិត​ផល​មួយ​ចំនួន​ដែល​ត្រូវ​នាំ​ចូល​មក​កាន់​ប្រទេស​កម្ពុជា។

លោក​បាន​ឱ្យ​ដឹង​​ថា៖« សព្វ​ថ្ងៃ​នេះ​សម្រាប់​កម្ពុជា​ គឺ​នាំ​ចេញ​តែ​ផលិត​ផល​មួយ​ចំនួន​ប៉ុណ្ណោះ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ថៃ​ដូច​ជា​ ដំឡូង​មី ស្វាយ​កែវ​រមៀត និង​ពោត​ក្រហម​ប៉ុណ្ណោះ​ ប៉ុន្តែ​ឈាន​ចូល​មក​ដល់​ខែ​មិថុនា ការ​នាំ​ចេញ​មិន​សូវ​មាន​ច្រើន​ដូច​មុន​ទេ»​។

ទោះ​ជា​បែប​នេះ​ក្តី លោក​បាន​អះអាង​ថា «មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​ កម្ពុជា​នៅ​មិន​ទាន់​មាន​ជា​បញ្ហា​ចោទ​នោះ​ទេ ដោយ​សារ​តែ​ភាគី​កម្ពុជា​-ថៃ គ្រាន់​តែ​ដូរ​ម៉ោង នៅ​ក្នុង​ការ​បិទ បើក ច្រក​ព្រំ​ដែន​តែ​ប៉ុណ្ណោះ ដោយ​ថៃ​គេ​បើក​នៅ​ម៉ោង ៨:០០ នាទីព្រឹក បិត នៅ​ម៉ោង ៤:០០នាទី​ល្ងាច ហើយ​កម្ពុជា​យើង បើក​នៅ​ម៉ោង ៩:០០នាទីព្រឹក​ ហើយ​បិទ​នៅ​ម៉ោង ៤:០០​នាទីល្ងាច​»។

ជា​មួយ​គ្នា​នេះ ជុំ​វិញ​ការ​ផ្លាស់​ប្តូរ​ពេល​វេលា​នេះ​ទៀត​សោទ លោក ឈឹម វជិរា បាន​លើក​ឡើង​ថា «ពាក់ព័ន្ធ​ទៅ​និង​បន្លែ​មួយ​ចំនួន​ដែល​លួច​នាំ​ចូល​ក្រៅ​ផ្លូវ​ការ​ពី​ថៃ​ចូល​មក​កាន់​កម្ពុជា​នោះ អ្នក​ដែល​ប៉ះពាល់​មុន​គេ​ច្បាស់​ណាស់​គឺ​ជា​ប្រទេស​ថៃ​នេះ​ឯង ព្រោះ​ភាគ​ច្រើន​របស់​ទាំង​អស់​នេះ​សុទ្ធសឹងតែជា​ទំនិញ​ក្រៅ​ផ្លូវ​ការ​»។

«លើស​ពី​នេះ​ទៀត ដូច​សម្តេច​នាយករដ្ឋ​មន្ត្រី​បាន​មានប្រសាសន៍​ហើយ​ថា អ្នក​ដែល​ប៉ះពាល់​ខ្លាំង​គឺ​ជា​ភាគី​ថៃ ព្រោះ​ទំនិញ​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ថៃ​មាន​ទំហំ​ជាង ១ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ប្រទេស​ថៃ​វិញ​នាំ​ចូល​មក​កម្ពុជា​មាន​ទំហំ​ប្រមាណ​ជាង ៥ ពាន់​ដុល្លារ​ឯណោះ ដូច្នេះ​ទំហំ​នៃ​ការ​នាំ​ចេញ​ខុស​គ្នា​រហូត​ដល់​ទៅ ៤ ដង​»​។ លោក ឈឹម​ វជិរា បន្ថែម​បែប​នេះ​។

ជា​មួយ​គ្នា​នេះ លោក​ក៏បាន​បន្ថែម​ថា សម្រាប់​បញ្ហា​នេះ​ក៏​ជា​ឱកាស​មួយ​ដែរ​សម្រាប់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ការ​ពង្រឹង​ខ្លួន​​ឯង ព្រោះ​យើង​មិន​អាច​ទៅ​អង្គុយ​ចាំ​ពឹង​ផ្អែក​ទៅ​លើ​ផលិត​ផល​របស់​គេ​ទាំង​ស្រុង​នោះ​ដែរ​។ សំខាន់​នៅ​ម៉ោង​នេះ​អាច​ជា​ឱកាស​មួយ​ដែល​អាច​ឱ្យ​កម្ពុជា​ពង្រឹង​ខ្លួន​ឯង​កាន់​តែ​រឹង​មាំ​ជាង​មុន។

លោក​ថា សព្វ​ថ្ងៃ​តាម​របាយការណ៍​ត្រួត​ពិនិត្យ​តាម​ច្រក​ព្រំ​ដែន​មួយ​ចំនួន នៅ​ថ្ងៃ​ទី​០៨ ខែ​មិថុនា នេះ​កម្ពុជា​​នាំ​ចេញ​ពោត​ក្រហម​ប្រមាណ ៣០០តោន និង​ស្វាយ​កែវ​រមៀត​ប្រមាណ ៣០​គីឡូ ប៉ុណ្ណោះ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ថៃ​ដែល​បាន​នាំ​ចេញ​តាម​ច្រក​ព្រំ​ដែន។ ហេតុ​ដូចនេះ​ ខែ​មិថុនា មិន​ជា​មាន​ផល​ប៉ះពាល់​អ្វី​ទេ ព្រោះ​ការ​នាំ​ចេញ​ច្រើន​ទៅ​កាន់​ថៃ​ ដូច​ជា​ដំឡូងមី ពោត​ក្រហម​ ជា​ដើម​នោះ គឺ​សម្រុក​ច្រើន​នៅ​ចន្លោះ​ពី​ខែ​ធ្នូ រហូត​ដល់​ខែ​កុម្ភៈ​។

ទន្ទឹម​នេះ អ្នក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​លើក​ឡើង​ដែរ​ថា កាល​ណា​បិទ​ច្រក​ព្រំ​ដែន​ហើយ​ច្បាស់​ណាស់​ថា​វា​និង​ប៉ះពាល់​ តែ​ប៉ះពាល់​តិច ឬ​ច្រើន គឺ​អាស្រ័យ​ទៅ​លើ​អ្នក​ណា​នាំ​ចេញ​តិច ឬ​អ្នក​ណា​នាំ​ចេញ​ច្រើន ប៉ុន្តែ​យើង​មិន​ចង់​ឱ្យ​មាន​រឿង​បែប​នេះ​ឡើយ ព្រោះការ​ខាត​បង់​គឺ​ផល​ប្រយោជន៍​ទាំង​សងខាង​រវាង​ប្រទេស​ទាំង​ពីរ​។

លោក​ថា «​ដូច​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​រួច​មក​ហើយ​ថា ជុំ​វិញ​ការ​ប៉ះទង្កិច​គ្នា​តាម​ព្រំដែន​នេះ គួរ​កុំ​ពង្រីក​ទំនាស់​ទៅលើ​វិស័យ​ផ្សេង​ៗ​ទៀត ជា​ពិសេស​វិស័យ​សេដ្ឋកិច្ចពាណិជ្ជកម្ម​ ការ​ផ្លាស់​ប្តូរ​ប្រជាជន​ និង​ប្រជាជន កុំ​ឱ្យ​មាន​ការ​រើស​អើង​ និង​ប្រកាន់​ពូជ​សាសន៍​គ្នា​ទៅ​វិញ​ទៅ​មក​ ដូច្នេះ​ការ​បិទ​ច្រក​ព្រំ​ដែន​នេះ ច្បាស់ណាស់​ថា​វា​និង​ផ្តល់​ផល​អវិជ្ជមាន​ដល់​​ប្រទេស​ទាំង​ពីរ​។

«ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ​ជុំ​វិញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ ត្បិត​ថា​កម្ពុជា​មាន​ទំហំ​តូច​មែន ប៉ុន្តែ​មិន​មែន​តូច​ធម្មតា​នោះ​ទេ គឺ​ស្ថិត​ក្នុង​រង្វង់​ទឹក​ប្រាក់​ប្រមាណ​ជាង​ ១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ដូច្នេះ​ខ្ញុំ​គិត​ថា​ អ្នក​ដែល​អំពាវនាវ​​ឱ្យ​មាន​ការ​ធ្វើ​ពហិការ​មិន​ឱ្យ​ប្រើប្រាស់​ទំនិញ ឬ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេស​ទាំង​ពីរ សូម​មេត្តា​បញ្ឈប់​សកម្មភាព​ទាំង​នេះ គឺ​ទុក​ឱ្យ​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិបាល​ជា​អ្នក​ដោះ​ស្រាយ​បញ្ហា​នេះ​»។ អ្នក​ឧកញ៉ា​បន្ថែម​យ៉ាង​ដូច្នេះ​។

អ្នក​ឧកញ៉ា បាន​សង្កត់​ធ្ងន់​ថា «​អ្នក​នៅ​ក្នុង​បណ្តាញ​សង្គម និងអ្នក​រស់​នៅ​កណ្តាល​ទីក្រុង​មិន​យល់​ពី​ទុក្ខ​វេទនា​អ្នក​ដែល​រស់​នៅ​តាម​ព្រំដែន​កម្ពុជា​-ថៃ​ នោះ​ទេ​ ព្រោះ​ប្រទេស​ណា​ក៏​ដោយ​ឱ្យ​តែ​មាន​ការ​បិទ​ច្រក​ព្រំដែន អ្នក​រង​ផល​ប៉ះពាល់​ខ្លាំង គឺ អ្នក​រស់​នៅ​តាម​ច្រក​ព្រំ​ដែន​។ ដូច្នេះ​​ការ​បិទ​ច្រក​ព្រំដែន​​នេះ វា​និង​ជិះ​ជា​ផល​អវិជ្ជមាន​​ច្រើន ហើយ​ក៏​មិន​មាន​​ផល​វិជ្ជមាន​នោះ​ទេ​សម្រាប់​ប្រទេស​ទាំង​ពីរ​ បើទោះ​បី​ជា​យើង​បិទ​ពី​ថៃ ដោយ​បង្កើត ឬ​ផលិត​ដោយ​ខ្លួន​ឯង​ ដាំ​ដុះ​ខ្លួនឯង បង្កើន​សមត្ថភាព​ដាំ​ដុះ​ខ្លួន​ឯង ប៉ុន្តែ​ទំនិញ​ពី​ប្រទេស​វៀតណាម ចិន និង​ប្រទេស​ផ្សេង​ៗ ទំនិញ​នៅ​តែ​ហូរ​ចូល​ ដូច្នេះ​ភាព​អវិជ្ជមាន​រវាង​ថៃ-កម្ពុជា​ទទួល​បាន​ដូច​គ្នា មិន​មាន​ផល​វិជ្ជមាន​នោះ​ទេ​»។

ទន្ទឹម​នេះ បើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកថៃកាលពីថ្ងៃ ៨ មិថុនា កន្លង​ទៅ​នេះ បាន​ឱ្យ​ដឹង​ថា សភា​ពាណិជ្ជកម្មថៃ​ប្រចាំ​ខេត្តច័ន្ទបុរី ​បានសម្តែងការព្រួយបារម្ភចំពោះការបិទជាបណ្តោះអាសន្ននៃច្រកព្រំដែន​ជាមួយ​ប្រទេសកម្ពុជា ដោយ​ព្រមានថា វិធានការបែបនេះអាចបណ្តាលឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ច «រាប់​ពាន់​លាន​បាត»។

អ្នកជំនាញជាច្រើនបាន​មើលឃើញពីការខាតបង់ ឬរំខានផ្នែកសេដ្ឋកិច្ចចំពោះការបិទព្រំដែន ជាពិសេសសម្រាប់ភាគីថៃ ដែលមាន​អតិរេកពាណិជ្ជកម្មជាមួយ​កម្ពុជាប្រមាណ ៤,១ ប៊ីលានដុល្លារ កាលពីឆ្នាំ ២០២៤។ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បាន​បង្ហោះសារមួយកាលពីថ្ងៃសៅរ៍ ដោយស្រង់តួលេខ​ពាណិជ្ជកម្មរបស់រដ្ឋាភិបាលកម្ពុជា ថា កម្ពុជានាំចេញទៅថៃជាង ១,១ ប៊ីលាន​ដុល្លារ នៅឆ្នាំមុន ខណៈ​ថៃនាំចូល​មក​កម្ពុជា​វិញប្រមាណ ៥,២ ប៊ីលាន​ដុល្លារ៕

The post ការបិទច្រកព្រំដែនជាបណ្តោះអាសន្ន មកដល់បច្ចុប្បន្ន កម្ពុជានៅមិនទាន់មានអ្វីជាបញ្ហាចោទ ប៉ុន្តែអ្នកប៉ះពាល់មុនគេ គឺភាគីថៃ appeared first on Kampuchea Thmey Daily.

តំណាងវិស័យឯកជនគាំទ្រឱ្យមានការ​សាងសង់​រោងចក្រផលិតជី ផ្គង់ផ្គង់ក្នុងស្រុក
វិស័យឯកជនគាំទ្រការលើកឡើងរបស់រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តឱ្យមានការវិនិយោគលើរោងចក្រកែច្នៃជីកសិកម្មក្នុងស្រុក ដើម្បីធានាបានទាំងគុណភាព និងទំនុកចិត្តពីប្រជាកសិករ ជាពិសេសមិនប៉ះពាល់ដល់គុណភាពផលិតផលកសិកម្ម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថានៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០​២៥ថា រាជរដ្ឋា​ភិ​បាលកម្ពុជា បន្តលើក​ទឹកចិត្តក្នុងការវិនិយោគផ្នែកឧស្សាហកម្មកែច្នៃ ផលិត​ផល​​កសិកម្ម និងជំរុញបង្កើត​រោង​ចក្រជីកសិកម្មក្នុងស្រុក។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា គាំទ្រថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានគម្រោងសហការជាមួយផ្នែកឯកជនផលិតជីលក់ក្នុងស្រុក ដើម្បីពង្រឹងឯករាជ្យ​ភាព​ផ្នែក​​​​​​កសិកម្ម។

អ្នកឧកញ៉ា លឹម ហេង បានឱ្យដឹងថា រដ្ឋាភិបាលបានសហការជាមួយវិស័យឯកជន ក្នុងការនាំចូលវត្ថុ​ធាតុ​ដើម ដើម្បីផលិតជី ដែលមានតម្លៃធូរថ្លៃ ជួយដល់កសិករដែលកំពុងតែជួបបញ្ហាជំពាក់ថ្លៃជី ថ្លៃផលកសិកម្មថ្លៃដើមខ្ពស់ ខណៈសម្ដេចធិបតីបានយកចិត្តទុកដាក់លើរឿងនេះ​ហើយ​បាន​ជជែកជុំទី១ ម្ដងហើយ ដើម្បីរកវិធីកែច្នៃផលិតជីក្នុងស្រុក ជារបៀបរដ្ឋឧប​ត្ថម្ភ​ធន ក្នុងការ​បង្កើត​ក្រុមហ៊ុន ដែលមានក្រុមប្រឹក្សាភិបាលផ្នែកឯកជន ជាអ្នកគ្រប់គ្រង។

អ្នកឧកញ៉ា លឹម ហេង បន្ថែមថា៖ «ខ្ញុំគិតថា នេះជាគម្រោងដ៏ល្អ ក្នុងការបង្កើតរោង​ចក្រដើម្បី​ផលិត​​ជីក្នុងស្រុក ដើម្បីមានឯករាជ្យភាពក្នុងការផ្គត់ផ្គង់ជីក្នុងស្រុក»។

អ្នកឧកញ៉ា លឹម ហេង បញ្ជាក់ថា កម្ពុជាត្រូវកំណត់ឯករាជ្យភាពមួយក្នុងការផ្គត់ផ្គង់ជីក្នុងស្រុក និងបន្ធូរ​បន្ថយ​ដល់ប្រជាកសិករជំពាក់ថ្លៃជី ដែលមានតម្លៃថ្លៃ និងគុណភាពមិនច្បាស់លាស់។

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរយល់ថា៖ «​កាលណា​យើង​មាន​រោង​ចក្រ​ជីក្នុងស្រុក ចាត់ទុកថាយើងបានគុណភាពជីល្អ ព្រោះយើងទិញមករាល់ថ្ងៃនេះ មិនដឹង​ជា​ស្អីទៅ​ស្អីទេ វាអត់​ច្បាស់លាស់ ដូចជីយកមកមានតម្លៃថោក មានតម្លៃថ្លៃ មិនដឹងថា គេលាយអ្វី ជួន​កាលយើង​យកជីមកដាក់ស្រូវ ដាក់ដំឡូង វាអត់បានផល បើយើងមានរោងចក្រក្នុងស្រុក ទី១ យើងបានគុណភាពជីពិតប្រាកដ ទី២ តម្លៃទាបជាងខាងក្រៅ និងអាចបង្កើតការ​ងារក្នុងស្រុក»។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ស្នើសុំឱ្យរាជរដ្ឋាភិបាលជួយត្រួតពិនិត្យ​គុណភាព នៃការនាំចូលជី កុំឱ្យប្រទេស​ជិតខាងយកជីដែលគ្មានគុណភាពមកឱ្យកសិករយើង ធ្វើឱ្យកសិករ យកមកដាក់ស្រែច​ម្ការ​ទៅទទួលផលបានតិច ហើយតម្លៃផលិតខ្ពស់។

កន្លងមក អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានអះអាងថា នៅដើមឆ្នាំ២០២៦ខាងមុខ កម្ពុជានឹងមានរោងចក្រផលិតជីដោយខ្លួនឯង ចំណែកឯដើមទុន ដែលគ្រោងចំណាយទៅលើរោងចក្រផលិតជីនេះផងដែរ នឹងត្រូវចំណាយអស់ជា២០លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

The post តំណាងវិស័យឯកជនគាំទ្រឱ្យមានការ​សាងសង់​រោងចក្រផលិតជី ផ្គង់ផ្គង់ក្នុងស្រុក appeared first on Kampuchea Thmey Daily.

វិស័យឯកជន និងអ្នកជំនាញមើលឃើញសញ្ញាវិជ្ជមានរបស់កម្ពុជាក្នុងការចរចាពន្ធជាមួយអាមេរិក
ស្របពេលដែលបញ្ហាចំរូងចំរាស់រវាងរដ្ឋបាលរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ និងតុលាការពាណិជ្ជកម្មអាមេរិកជុំវិញការអនុវត្តពន្ធគោល ១០% និងការចរចាពន្ធគយបដិការជាមួយ​ប្រទេសដែលជាដៃគូរពាណិជ្ជកម្មរួមទាំងកម្ពុជា  អ្នកតំណាងពីវិស័យឯកជន និងអ្នក​ជំនាញ​សេដ្ឋកិច្ច​ នៅតែមើលឃើញពីសញ្ញាវិជ្ជមាននៃការចរចាដែលនឹងអាចឈានទៅដល់ការបន្ធូរបន្ថយពន្ធនាពេលដ៏ខ្លីខាងមុខ។

កាលពីថ្ងៃពុធកន្លងទៅនេះ តុលាការអាមេរិក​សម្រាប់ពាណិជ្ជកម្មអន្តរជាតិ បាន​​សម្រេចថា ការដំឡើងពន្ធលើដៃគូពាណិជ្ជកម្មរបស់​អាមេរិក គឺជាតួនាទីរបស់សភាផ្ដាច់មុខ ហើយថា អ្វីដែលលោក​ ត្រាំ ធ្វើគឺខុសរដ្ឋធម្មនុញ្ញ និងលើសពី​​អំណាច​ប្រធានាធិបតី​របស់ខ្លួន។

យ៉ាងណាមិញកាលពីព្រហស្បត្តិ៍ រដ្ឋបាលលោក ត្រាំ បានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេច​នេះ​របស់តុលាការពាណិជ្ជកម្ម ដោយនិយាយថា តុលាការបានជំទាស់នឹងសិទ្ធិអំណាចរបស់ប្រធានាធិបតីដោយខុស ហើយអាចបញ្រ្ចាសការចរចាពាណិជ្ជកម្មយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនខែមកនេះ។

រដ្ឋបាល ត្រាំ បានប្រកែក​ក្នុង​បណ្ដឹងឧទ្ធរណ៍របស់ខ្លួនថា៖ «គោលនយោបាយការបរទេស និងសេដ្ឋកិច្ចគួរតែត្រូវបានសម្រេចដោយមន្ត្រីជាប់ឆ្នោត មិនមែនតុលាការទេ»។

លោក​បណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃ​រាជ​បណ្ឌិត​សភា​កម្ពុជាបាន​បញ្ជាក់​ប្រាប់ «កម្ពុជា​ថ្មី​» នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា​ នេះថា ក្រោយតុលាការពាណិជ្ជកម្មអាមេរិកសម្រេចហាម​ឃាត់​ការ​អនុវត្ត​ពន្ធ​របស់​លោក ដូណាល់ ត្រាំ ទោះ​ជា​ចេតនា ឬ​មិន​មែន​ជា​ចេតនា ប៉ុន្តែ​យើង​អាច​​មើល​ឃើញ​ពី​លទ្ធផល​ផ្លែផ្កា​ ដែល​កម្ពុជានឹង​អាច​ទទួល​បាន​ពី​សហរដ្ឋអាមេរិក​ក្នុង​ការ​បន្ធូរបន្ថយ​ពន្ធ​ ជា​ពិសេស​សម្រាប់​ទំនិញ​កម្ពុជា​​ទៅ​លក់​នៅ​ទីផ្សារ​អាមេរិក។

ជុំ​វិញ​ការ​ប្រកាស​របស់​តុលាការពាណិជ្ជកម្មមួយរបស់សហរដ្ឋអាមេរិក​ បាន​សម្រេចហាម​ឃាត់​ការ​អនុវត្តពន្ធ​របស់​លោក​ ដូណាល់ ត្រាំ លោក​បណ្ឌិត ហុង វណ្ណៈ បាន​មាន​ប្រសាសន៍​ថា កិច្ច​ការ​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​​អន្តរកាល​នៅ​ឡើយ​ដោយ​សារ​តែ​ឱសានវាទ​នៃ​តុលាការ​ពាណិជ្ជ​កម្ម​អាមេរិក​​ទុក​រយៈ​ពេល ១០ ថ្ងៃ​ ដើម្បី​ឱ្យ​លោក ដូណាល់ ត្រាំ រៀប​ចំ​ខ្លួន​ដើម្បី​តវា​រឿង​ក្តី​អ្វី​ដែល​ជា កិច្ចការ​របស់​លោក​ ដូណាល ​ត្រាំ ដែល​ត្រូវ​លើក​ឡើង​។

ហេតុ​ដូចនេះ ​កិច្ចការ​នេះក្លាយ​ទៅ​ជា​កិច្ចការ​មួយ​ដែល​យើង​ពិបាក​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​ថា​តើ​ ស្ថាន​ភាព​និង​ទៅ​ជា​យ៉ាង​ណា ទាក់ទង​ទៅ​និង​ការ​ដាក់​ពន្ធគយ​ទៅ​វិញ​ទៅ​មក​រវាង​សហរដ្ឋ​អាមេរិក​ ជា​មួយ​បណ្តា​ប្រទេស​ផ្សេង​ៗ​ដែល​លោក​ ដូណាល់ ត្រាំ​ សម្រេច​កាល​ពី​ខែ​មុន​នេះ។ ប៉ុន្តែ​លោក​យល់​ឃើញ​ថា ការ​ប្រកាស​របស់​តុលាការ​ពាណិជ្ជកម្ម​អាមេរិក​នេះ ទំនង​ជា​អាច​​ចូល​ជា​ធរមាន គឺ ដូណាល់ ត្រាំ អាច​មិន​មាន​ការ​តវ៉ា​អ្វី​ទេ ព្រោះ​វា​ជា​សិល្បៈ​នយោបាយ​មួយ​នៅ​ពេលដែល​​លោក ដូណាល់ ត្រាំ អនុវត្ត​ទៅ​ក៏​មាន​ផល​ចំណេញ​ ​ដោយលោក​អាច​ស្ទង់​ដឹង​នៃ​កម្លាំង​សេដ្ឋកិច្ច​របស់​ខ្លួន ព្រម​ទាំង​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​ជុំ​វិញ​សកលលោក ជា​ពិសេស​ប្រទេស​មហាអំណាច​នៅ​ចិន និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ជា​ដើម​ដែល​មិន​ចុះ​ញម​ជា​មួយ​សហរដ្ឋ​អាមេរិក។

ដោយ​ឡែក​ទាក់ទង​កម្ពុជា​វិញ នៅ​មាន​បញ្ហា​ត្រង់​ថា​ តើ​វា​ស្ថិត​នៅ​ក្នុង​កម្រិត​ណា​មួយ​នៅ​ក្រោម​បន្ទាត់​នៃ​ WTO ស្ថានភាព​នៃ​ការ​ដាក់​ពន្ធគយ​ទៅ​វិញ​ទៅ​មក​នៅ​តែ​ត្រូវ​បាន​អនុវត្ត​ជា​ធរមាន ឬ​ក៏​ការ​អនុវត្ត​របស់​ប្រទេស​ជា​ដៃ​គូរ​របស់​សហរដ្ឋ​អាមេរិក​នៅ​ឡើយ​។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ អ្នក​ឧកញ៉ា​ លឹម ហេង អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​បញ្ជាក់​ដែរ​ថា​ ​ចំពោះ​ការ​ដាក់​ពន្ធ​គោល ១០% និង​ពន្ធ​បដិការ ៤៩% ពី​សហរដ្ឋ​អាមេរិក គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គឺ​កម្ពុជា​នៅ​មិន​ទាន់​រង​សម្ពាធ​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ​សម្រាប់​ការ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាមេរិក​។

ទន្ទឹម​នេះ អ្នកឧកញ៉ាថា កម្ពុជា​ក៏​ដឹង​ហើយ​ថា​តុលាការ​ពាណិជ្ជកម្ម​អាមេរិក​ហាមឃាត់​មិន​ឱ្យ​អនុវត្ត​នូវ​ពន្ធ​ដែល​លោក ដូណាល់ ត្រាំ បាន​ដាក់​កាល​ពី​ពេល​កន្លង​មក​នោះ ដូច្នេះ​កម្ពុជា​នៅ​រង​ចាំ​លទ្ធផល​នៃ​ការ​ចរចា​ រវាង​កម្ពុជា​ ជា​មួយ​សហរដ្ឋ​អាមេរិក​ពី​បញ្ហា​ពន្ធ​នេះ​។

អ្នកឧញ៉ាបានថ្លែងបញ្ជាក់​ថា «នៅ​ពេល​ដែល​កម្ពុជា​បាន​ចរចា​រួច​រាល់​ ហើយ​លទ្ធផល​បែប​ណា​នោះ​ទើប​អាច​សន្និដ្ឋាន​បាន​ថា តើ​កម្ពុជា​រង​សម្ពាធ​អ្វី​ពី​អាមេរិក​ ដែល​នេះ​គ្រាន់​តែ​ជា​ជំហាន​ដំបូង​នៃ​ការ​សន្និដ្ឋាន​ប៉ុណ្ណោះ។ មួយ​វិញ​ទៀត ការ​ប៉ះពាល់​លើ​ការ​នាំ​ចេញ​នៃ​ផលិត​ផល​របស់​កម្ពុជា​ក៏​នៅ​រងចាំ​អនុវត្ត​ពន្ធ​ដែល​កម្ពុជា​​ចរចា​ពន្ធ​នេះដែរ ​នៅ​ក្នុង​រយៈ​ពេល​ណា​មួយ​ដែល​យើង​អាច​វាយ​តម្លៃ​បាន​ថា តើ​វា​នឹង​ប៉ះ​ពាល់​ដល់​ការ​នាំ​ចេញ និង​ការ​កែច្នៃ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាមេរិក​ក្នុង​កម្រិត​ណា»។

ប៉ុន្តែ ​ចំពោះ​ការ​ប៉ះពាល់​នេះ អ្នក​ឧកញ៉ា​សង្ឃឹម​ថា វា​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ណាស់​ណា​នោះ​ទេ ព្រោះ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ ក៏​ដូច​ជា​នៅ​លើ​សកល​លោក ក៏ជាប់​ពាក់ព័ន្ធ​និង​ការ​ដំឡើង​ពន្ធ​នេះ​ដូចគ្នា​ដែរ​ ប្រសិន​បើ​កម្ពុជា​អត្រា​ពន្ធ​ឡើង​ខ្ពស់ បណ្តា​ប្រទេស​ទាំង​អស់​នោះ​ក៏​ឡើង​ដូច​គ្នា ​ដូច្នេះ​បញ្ហា​នេះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ចំពោះ​តែ​ក្រុមហ៊ុន​ដែល​ធ្វើ​ការ​ផលិត​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក។

អ្នក​ឧកញ៉ា បាន​អះអាង​ថា «សម្រាប់​កម្ពុជា​យើង​ជា​ពហុ​ទីផ្សារ​ ដូច្នេះ​កម្ពុជា​នៅ​មាន​ EBA ក៏​ដូច​ជា​កិច្ច​ព្រមព្រៀង​សេរី​ពាណិជ្ជកម្ម​កម្ពុជា-ចិន កម្ពុជា-​កូរ៉េ អ៊ីមេរ៉ាត-អារ៉ាប់រួម ក៏​ដូច​ជា​កិច្ច​ព្រមព្រៀង​ថ្នាក់​តំបន់ អសិប ដែល​កម្ពុជា​នៅ​តែ​អាច​មាន​ទីផ្សារ​នាំ​ចេញ​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​ក្នុង​សកល​​លោក​ផង​ដែរ​»។

អ្នក​ឧកញ៉ា បាន​ពន្យល់​ថា ​ជា​ធម្មតា​នោះ​ទេ នៅ​ពេល​ដែល​កម្ពុជា​យើង​បាត់បង់​ទីផ្សារ​ណា​មួយ​ យើង​ត្រូវ​តែ​ស្វែង​រក​ទីផ្សារ​មួយ​ផ្សេង​ទៀត ប៉ុន្តែ​អ្វី​ដែល​យើង​មាន​ គឺ​កម្ពុជា​យើង​មាន​ទីផ្សារ​ថ្មី​ស្រាប់​ទៅ​ហើយ ដូច្នេះ​លោក​ជឿ​ថា​ ការ​សន្និដ្ឋាន​ណា​មួយ​ត្រូវ​រង​ចាំ​ពេល​ដែល​កំពុង​អនុវត្ត​សិន ព្រោះ​សព្វ​ថ្ងៃ​នេះ​យើង​មិន​អាច​សន្និដ្ឋាន និង​វាយ​តម្លៃ​បាន​នោះ​ទេ​។

យ៉ាងណាមិញ លោក​បណ្ឌិត ហុង វណ្ណៈ ​នៅ​តែ​សង្ឃឹម​ថា កម្ពុជា​និង​អាច​ធ្វើ​ការ​ចរចា​បាន​ជា​មួយ​ភាគី​សហរដ្ឋអាមេរិក​ដែល​និង​មាន​ការ​បន្ធូរបន្ថយ​លើ​ការ​ដាក់​ពន្ធ​ ដូច្នេះ​លទ្ធផល​នៃការ​ចរចា​ជាក់ស្តែង និង​សេចក្តីព្រាង​ទាំង​ឡាយ​ដែល​គណៈប្រតិភូ​កម្ពុជា​និង​ទៅ​ចរចា​នោះ​នឹង​មាន​ផល​ផ្លែផ្កា និង​ផល​វិជ្ជមាន​ជា​ច្រើន​នាំ​មក​ឱ្យ​កម្ពុជា​។​ ព្រោះ​ សហរដ្ឋអាមេរិក​ក៏​ទទួល​បាន​ផល​ប្រយោជន៍​ជា​ច្រើន​ពី​កម្ពុជា​ ជា​ពិសេស​ផលិត​ផល​កាត់​ដេរ​ សំលៀក​បំពាក់ សម្ភារៈ​សម្រាប់​ធ្វើ​ដំណើរ​ផ្សេង​ៗ​ដែល​រួម​ចំណែក​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាជន​សហរដ្ឋ​អាមេរិក ទាំង​តម្លៃ​ និង​គុណភាព​​។

​លោក​បណ្ឌិត​ថា «អាមេរិក​និង​មាន​ការ​បន្ធូរបន្ថយ​ពន្ធ​ច្រើន​មក​ដល់​កម្ពុជា ឬ​អាច​ថា​វិល​ទៅ​ដល់​ស្ថានភាព​ដើម​វិញ​ក៏​ថា​បាន ក្នុង​រង្វង់​ប្រមាណ ១០%​ជាង នៅ​ក្នុង​កិច្ច​ការ​ដាក់ពន្ធ​ទៅ​វិញ​ទៅ​មក​នេះ។ មួយ​វិញ​ទៀត កម្ពុជា​ផ្ទាល់​ក៏​បាន​ដាក់​ចេញ​ចំណុច​បន្ធូរបន្ថយ​ពន្ធ​ដល់​ទៅ ៥% លើ​មុខ​ទំនិញ​ ១៩​មុខ ដែល​នាំ​ចូល​មក​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​ចំណុច​នេះ​ហើយ​ដែល​យើង​អាច​មាន​ចំណុច​ដែល​ត្រូវ​តវ៉ា​ជា​មួយ​អាមេរិក»​។

លោកបណ្ឌិតបានថ្លែងអះអាងថា កម្ពុជា​ក៏​ធ្លាប់​មាន​ទំនាក់ទំនង​ល្អ​ និង​ធ្លាប់​ជួយ​អាមេរិក ដូច្នេះ​ចំណុច​ទាំង​អស់​នេះ​ក៏​ជា​កិច្ចការ​មួយ​ដែល​រដ្ឋបាល​លោក ដូណាល់​ ត្រាំ​ យក​ទៅគិត​ពិចារណា​ ព្រោះ​យើង​អាច​មើល​ឃើញ​លក្ខណ​ជា​ច្រើន​របស់​អាមេរិក ពិសេស​សុខុមាលភាព​របស់​កម្មករ​និយោជិក​នៅ​កម្ពុជា​ដែល​មាន​ប្រមាណ​ជាង ១លាន​នាក់ បូក​ជាមួយ​ការ​បង្កើត​ការងារ​យ៉ាង​ច្រើន​សម្រាប់​ជួយ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា និង​ការ​យក​ចិត្ត​​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​កន្លង​ទៅ​ក៏​មាន​ការ​ទទួល​ស្គាល់​ និង​លើក​ទឹក​ចិត្ត​ពី​ស្ថានទូត​ផ្សេង​ៗ ដែល​បាន​គាំ​ទ្រ​ដល់​ផលិត​កម្ម​កាត់ដែរ​ សំលៀកបំពាក់ ផលិត​ផល​ធ្វើ​ដំណើរ​ផ្សេងៗ​ជា​ដើម។

ទន្ទឹម​នេះ លោក​ក៏បាន​បន្ថែម​ដែរ​ថា «តាម​រយៈ​ការ​ហាម​ឃាត់​ពី​តុលាការ​ពាណិជ្ជកម្ម​អាមេរិក ទោះ​ជា​ចេតនា​ ឬ​មិន​ចេតនា​ក៏​ដោយ​ ក៏​កម្ពុជ​អាច​ទទួល​បាន​ផ្លែផ្កា​ពី​ការ​សម្រេច​របស់​តុលាការ​ពាណិជ្ជកម្ម​​នេះ​ដែរ ដោយ​សារ​តែ​ពេល​វេលា​នេះ​ជា​ពេល​វេលា​ល្អ​សម្រាប់​កម្ពុជា​ ដែល​កម្ពុជា​កំពុង​តែ​មាន​ការ​បារម្ភ​ក្នុង​ការ​ចរចា​នៅ​ជុំ​ទី​២​ ជា​មួយ​ភាគី​សហរដ្ឋ​អាមេរិក​ផង​ ដូច្នេះ​នេះ​ហាក់​ដូច​ជា​ឱកាស​សម្រាប់​កម្ពុជា​ ដែល​នេះ​អាច​ទាញ​ជា​លទ្ធផល​ផ្លែផ្កា​ និង​អាច​ទទួល​ការដូរ​ពី​សហរដ្ឋអាមេរិក​ក្នុង​ការ​បន្ធូរបន្ថយ​ពន្ធ​ ជា​ពិសេស​សម្រាប់​ទំនិញ​កម្ពុជា​ ឬ​លើ​ទំនិញ​សំលៀកបំពាក់ កាត់ដេរ ស្បែក​ជើង និង​ផលិត​ផល​ធ្វើ​ដំណើរ​របស់​កម្ពុជា​ទៅ​លក់​នៅ​ទីផ្សារ​អាមេរិក»។​​​​​

អត្ថបទ៖ ឌិន ថារី

The post វិស័យឯកជន និងអ្នកជំនាញមើលឃើញសញ្ញាវិជ្ជមានរបស់កម្ពុជាក្នុងការចរចាពន្ធជាមួយអាមេរិក appeared first on Kampuchea Thmey Daily.

ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេចបានជាង ៩,៤៤ពាន់លានដុល្លារ នៅក្នុង២ខែដំបូង​
ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេចបានទឹកប្រាក់ជាង​៩,៤៤ពាន់លានដុល្លាក្នុងរយៈពេល២ខែដើមឆ្នាំ ២០២៥ ​ កើនឡើងជាង ១៦ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដែលមានចំនួនជាង ៨,១២ ពាន់លានដុល្លារ។ នេះ​បើយោងតាម​ទិន្ន​​ន័យ​របស់អគ្គនាយកដ្ឋាន​គយ និង​​រដ្ឋាករ​កម្ពុជា ​(GDCE) ចេញផ្សាយ​​នៅថ្ងៃ​ទី ១០ ខែមីនា ឆ្នាំ ២០២៥។

ទិន្នន័យដដែលបង្ហាញថា ​ទំហំនៃការនាំចេញ-នាំចូលសរុបនេះ ក្នុងនោះទំនិញ​របស់កម្ពុជា​នាំចេញ​មាន​​ទំហំទឹកប្រាក់ជាង ៤,៤៦០ ពាន់លានដុល្លារ កើនឡើងជិត ១២ ភាគរយចំណែក​ឯទំនិញ​នាំ​ចូល​ពីក្រៅប្រទេសមានទំហំទឹកប្រាក់ចំនួន ៤,៩៨៧ ពាន់លានដុល្លារ កើន ២០,៦ ភាគរយ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រាប់កម្ពុជាថ្មីថា ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចសកលហាក់មានសភាពល្អប្រសើរជាងមុន ធ្វើឱ្យការបញ្ជាទិញលើមុខទំនិញរបស់កម្ពុជាមានកំណើន​ ស្របពេលដែលបញ្ហាឡើងកំដៅនៃសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចក៏ផ្តល់ផលវិជ្ជមានដល់កម្បុជាំផងដែរ។​ ​

អ្នកឧកញ៉ា លឹម ហេង បញ្ជាក់ថា៖ «យើងមើលឃើញថាសម្រាប់ឆ្នាំនេះ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាមានសភាពល្អប្រសើរចាប់ពីតាំងពីដើមឆ្នាំ ដោយសារតែកត្តាអំណោយផលនៃខ្សែច្រវ៉ាក់ផលិតកម្ម និងការកើនឡើងនៃតម្រូវការសកល»។
អ្នកឧកញ៉ាថា ​កត្តាដែលនាំឱ្យអ្នកវិនិយោគ និងការនាំចេញកើនឡើងដោយសារស្ថិរភាពនយោបាយ ច្បាប់វិនិយោគថ្មីមាន​ការលើកទឹក​ចិត្ត​ច្រើន ព្រមទាំងកត្តាទីផ្សារដែលកម្ពុជាយើងមានទីផ្សារសេរីពាណិជ្ជកម្មកម្ពុជា-ចិន កម្ពុជា-កូរ៉េ ក៏ដូចជា RCEP ទន្ទឹមសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន កំពុងដំឡើងពន្ធដាក់គ្នាក៏ជាឱកាស​សម្រាប់​​កម្ពុជាទាក់ទាញអ្នកវិនិយោគដើម្បីផលិតក្នុងការនាំចេញ»។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជាបានលើកឡើងថា ការអនុវត្ត​ដោយ​ប្រសិទ្ធភាពនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ បានជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យបន្តងើបឡើងក្នុងអត្រា ៦ ភាគរយ នៅឆ្នាំ​២០២៤​ ​ដែលគាំទ្រ​ជាចម្បង​ដោយកំណើនខ្ពស់នៃការនាំចេញ ជាពិសេសផលិតផលកាត់ដេរ និងការបន្តងើបឡើងជា​លំដាប់​នៃវិស័យទេសចរណ៍ ទោះបីវិស័យសំណង់ និងអចលនទ្រព្យ និងកសិកម្ម បន្តមាន​កំណើន​​ទាប។

យោងតាមក្រសួងពាណិជ្ជកម្មនៅក្នុងឆ្នាំ ២០២៤ ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ជាង ៥៤,៧៤ ពាន់លានដុល្លារ មានការកើនឡើង ១៦,៩% ធៀបនឹងឆ្នាំ ២០២៣។

ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និង​ឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើ​អំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផល​ធ្វើ​អំពី​កៅស៊ូ និងគ្រឿងសង្ហារឹមជាដើម៕

The post ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេចបានជាង ៩,៤៤ពាន់លានដុល្លារ នៅក្នុង២ខែដំបូង​ appeared first on Kampuchea Thmey Daily.