សេដ្ឋកិច្ច
តំណាងវិស័យឯកជនគាំទ្រឱ្យមានការសាងសង់រោងចក្រផលិតជី ផ្គង់ផ្គង់ក្នុងស្រុក
វិស័យឯកជនគាំទ្រការលើកឡើងរបស់រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តឱ្យមានការវិនិយោគលើរោងចក្រកែច្នៃជីកសិកម្មក្នុងស្រុក ដើម្បីធានាបានទាំងគុណភាព និងទំនុកចិត្តពីប្រជាកសិករ ជាពិសេសមិនប៉ះពាល់ដល់គុណភាពផលិតផលកសិកម្ម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថានៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៥ថា រាជរដ្ឋាភិបាលកម្ពុជា បន្តលើកទឹកចិត្តក្នុងការវិនិយោគផ្នែកឧស្សាហកម្មកែច្នៃ ផលិតផលកសិកម្ម និងជំរុញបង្កើតរោងចក្រជីកសិកម្មក្នុងស្រុក។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា គាំទ្រថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានគម្រោងសហការជាមួយផ្នែកឯកជនផលិតជីលក់ក្នុងស្រុក ដើម្បីពង្រឹងឯករាជ្យភាពផ្នែកកសិកម្ម។
អ្នកឧកញ៉ា លឹម ហេង បានឱ្យដឹងថា រដ្ឋាភិបាលបានសហការជាមួយវិស័យឯកជន ក្នុងការនាំចូលវត្ថុធាតុដើម ដើម្បីផលិតជី ដែលមានតម្លៃធូរថ្លៃ ជួយដល់កសិករដែលកំពុងតែជួបបញ្ហាជំពាក់ថ្លៃជី ថ្លៃផលកសិកម្មថ្លៃដើមខ្ពស់ ខណៈសម្ដេចធិបតីបានយកចិត្តទុកដាក់លើរឿងនេះហើយបានជជែកជុំទី១ ម្ដងហើយ ដើម្បីរកវិធីកែច្នៃផលិតជីក្នុងស្រុក ជារបៀបរដ្ឋឧបត្ថម្ភធន ក្នុងការបង្កើតក្រុមហ៊ុន ដែលមានក្រុមប្រឹក្សាភិបាលផ្នែកឯកជន ជាអ្នកគ្រប់គ្រង។
អ្នកឧកញ៉ា លឹម ហេង បន្ថែមថា៖ «ខ្ញុំគិតថា នេះជាគម្រោងដ៏ល្អ ក្នុងការបង្កើតរោងចក្រដើម្បីផលិតជីក្នុងស្រុក ដើម្បីមានឯករាជ្យភាពក្នុងការផ្គត់ផ្គង់ជីក្នុងស្រុក»។
អ្នកឧកញ៉ា លឹម ហេង បញ្ជាក់ថា កម្ពុជាត្រូវកំណត់ឯករាជ្យភាពមួយក្នុងការផ្គត់ផ្គង់ជីក្នុងស្រុក និងបន្ធូរបន្ថយដល់ប្រជាកសិករជំពាក់ថ្លៃជី ដែលមានតម្លៃថ្លៃ និងគុណភាពមិនច្បាស់លាស់។

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរយល់ថា៖ «កាលណាយើងមានរោងចក្រជីក្នុងស្រុក ចាត់ទុកថាយើងបានគុណភាពជីល្អ ព្រោះយើងទិញមករាល់ថ្ងៃនេះ មិនដឹងជាស្អីទៅស្អីទេ វាអត់ច្បាស់លាស់ ដូចជីយកមកមានតម្លៃថោក មានតម្លៃថ្លៃ មិនដឹងថា គេលាយអ្វី ជួនកាលយើងយកជីមកដាក់ស្រូវ ដាក់ដំឡូង វាអត់បានផល បើយើងមានរោងចក្រក្នុងស្រុក ទី១ យើងបានគុណភាពជីពិតប្រាកដ ទី២ តម្លៃទាបជាងខាងក្រៅ និងអាចបង្កើតការងារក្នុងស្រុក»។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី ស្នើសុំឱ្យរាជរដ្ឋាភិបាលជួយត្រួតពិនិត្យគុណភាព នៃការនាំចូលជី កុំឱ្យប្រទេសជិតខាងយកជីដែលគ្មានគុណភាពមកឱ្យកសិករយើង ធ្វើឱ្យកសិករ យកមកដាក់ស្រែចម្ការទៅទទួលផលបានតិច ហើយតម្លៃផលិតខ្ពស់។
កន្លងមក អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានអះអាងថា នៅដើមឆ្នាំ២០២៦ខាងមុខ កម្ពុជានឹងមានរោងចក្រផលិតជីដោយខ្លួនឯង ចំណែកឯដើមទុន ដែលគ្រោងចំណាយទៅលើរោងចក្រផលិតជីនេះផងដែរ នឹងត្រូវចំណាយអស់ជា២០លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន