ឥណ្ឌូណេស៊ី Archives - Kampuchea Thmey Daily

ឥណ្ឌូណេស៊ីគ្រោងសាងសង់ព្រលានយន្តហោះថ្មី ៣៩ កន្លែង ទូទាំងប្រជុំកោះ
ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី កំពុងរៀបចំទីតាំងចំនួន ៣៩ សម្រាប់ការសាងសង់អាកាសយានដ្ឋានថ្មីនៅទូទាំងប្រទេស  ​ដើម្បីពង្រឹងការតភ្ជាប់ជាតិ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់​។ នេះបើតាមការចុះផ្សាយរបស់កាសែត Antara នាថ្ងៃពុធនេះ។

ផែនការ​នេះ នឹងបង្កើន​ព្រលានយន្តហោះរបស់​ឥណ្ឌូណេស៊ីដល់ ២៩៦ កន្លែង​ ដោយបន្ថែម​ពី​លើ​ ២៥៧ កន្លែង​ ដែលកំពុងដំណើរការរួចហើយនៅទូទាំងប្រទេស។

អគ្គនាយកអាកាសចរណ៍ស៊ីវិលនៃក្រសួងដឹកជញ្ជូន លោក​ Lukman F. Laisa បាន​និយាយកាលពីថ្ងៃអង្គារថា៖ «បណ្តាញនេះ(ព្រលានយន្តហោះ) ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល​ដើម្បីផ្តល់ការតភ្ជាប់ស្មើភាពគ្នាទៅកាន់តំបន់ព្រំដែន តំបន់ដាច់ស្រយាលបំផុត និងតំបន់អភិវឌ្ឍន៍តិចតួច»។

លោក Lukman បានពន្យល់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅ​ឥណ្ឌូណេស៊ី ដែលជាប្រជុំកោះដ៏ធំបំផុតលើពិភព​លោក​ បង្ហាញពីបញ្ហាប្រឈមខាងភូមិសាស្ត្រដ៏ស្មុគស្មាញ ដែលទាមទារឱ្យវិស្វករសាងសង់នៅលើវាលភក់ តំបន់ដីសើម ភ្នំរដិបរដុប និងកោះតូចៗដាច់ស្រយាល។

​លោកបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍព្រលាន​នាពេលអនាគត ត្រូវតែផ្តោតលើនិរន្តរភាពរយៈពេលវែងដោយ​នឹងផ្តល់អាទិភាពដល់សុវត្ថិភាព ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងភាពធន់ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

គួរគូសបញ្ជាក់ថា ឧស្សាហកម្មអាកាសចរណ៍ក្នុងស្រុក​ឥណ្ឌូណេស៊ីកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានព្យាករថា ប្រទេសនេះនឹងក្លាយជាទីផ្សារអាកាសចរណ៍ធំជាងគេទី ៤ របស់ពិភពលោកនៅឆ្នាំ ២០៣០។ ​ឥណ្ឌូណេស៊ី​រួមចំណែក​ទីផ្សារអាកាសចរណ៍សរុបជាង ៤១% ​នៅ​អាស៊ីអាគ្នេយ៍​ ដោយទិន្នន័យផ្លូវការរបស់ BPS-Statistics Indonesia បានកត់ត្រាតម្រូវការ​ជាមធ្យមក្នុងស្រុកប្រមាណ​ ៥,៤៦ លាននាក់/ខែ​៕

The post ឥណ្ឌូណេស៊ីគ្រោងសាងសង់ព្រលានយន្តហោះថ្មី ៣៩ កន្លែង ទូទាំងប្រជុំកោះ appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ី​​គ្រោងអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យខ្នាតយក្ស​ ដោយចំណាយ​ ៧១ ប៊ីលានដុល្លារ​
​ឥណ្ឌូណេស៊ីកំពុងរៀបចំ​គម្រោង​អភិវឌ្ឍ​ថាមពលពន្លឺព្រះអាទិត្យធំជាងគេបំផុតមួយរបស់ពិភពលោក ​​ជាមួយនឹង​អនុភាពផលិតថាមពល ១០០ ជីហ្គាវ៉ាត់ (GW) ​ក្រោមថវិកាវិនិយោគរហូតដល់ទៅ ៧១,៣ ប៊ីលានដុល្លារ ​ចំពេលដែលប្រទេសនេះ​កំពុងស្វែងរកការពន្លឿនការផ្លាស់ប្តូរថាមពល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ នេះបើតាមការចុះផ្សាយរបស់បន្តរបស់ភ្នាក់ងារព័ត៌មាន VNA។

ក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ីបាននិយាយថា ខ្លួនបានសម្របសម្រួលជាមួយក្រសួងកិច្ចការកសិកម្ម និងរៀបចំដីធ្លី ដើម្បីរៀបចំដីប្រហែល ២៤ ០០០ ​ហិកតា នៅលើកោះជ្វាសម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យទ្រង់ទ្រាយ​យក្ស។

ក្រសួងបន្តថា​ អាជ្ញាធរឥណ្ឌូណេស៊ី​បានបញ្ចប់ការវាយតម្លៃដីធ្លី និងបានកំណត់តំបន់​សម្រាប់​គម្រោង​ ហើយ​នៅដំណាក់កាលដំបូង រដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់គម្រោង​ដែលមានសមត្ថភាពផលិតថាមពលរួមគ្នា ១៧ GW។

ក្នុងពេលជាមួយគ្នានោះ ​ឥណ្ឌូណេស៊ីក៏​មានគម្រោងអភិវឌ្ឍប្រព័ន្ធស្តុកទុកថាមពលថ្ម (BESS) ដែលមានសមត្ថភាពសរុបប្រហែល ៣៣ GW ផងដែរ​ ដើម្បីធានាបាននូវស្ថេរភាពបណ្តាញអគ្គិសនី ខណៈ​ចំណែកនៃថាមពលកកើតឡើងវិញ​ក្នុងល្បាយថាមពលជាតិ បន្តកើនឡើង។

គួរគូសបញ្ជាក់ថា គម្រោងថាមពលពន្លឺថាមពលយក្សរបស់ឥណ្ឌូណេស៊ី គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រផ្លាស់ប្តូរថាមពលដ៏ទូលំទូលាយរបស់ប្រទេស​។ កន្លងមក លោក​ប្រធានាធិបតី ប្រាបូវូ ស៊ូប៊ីយ៉ានតូ បាន​​កំណត់​គោលដៅ​អភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យចំនួន ១០០ GW ​ចន្លោះ​ឆ្នាំ ២០២៦​ និង ២០២៨។

អ្នកសង្កេតការណ៍បានពិពណ៌នាអំពីគោលដៅនេះថាមានមហិច្ឆតាខ្ពស់ ដោយកត់សម្គាល់ថា​ គម្រោង​ថាមពលពន្លឺព្រះអាទិត្យដែលបានដំណើររួចហើយរបស់ឥណ្ឌូណេស៊ី មាន​ត្រឹមតែ​ប្រហែល ១,៥ GW ប៉ុណ្ណោះ។ ​

​គួរគូសបញ្ជាក់ថា ឥណ្ឌូណេស៊ី ដែល​មាន​សេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍ ​ស្ថិតក្នុងចំណោមប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំមួយ​របស់ពិភពលោក ដោយសារតែការពឹងផ្អែកយ៉ាងខ្លាំងលើការផលិតថាមពលដើរដោយធ្យូងថ្ម។ ដូច្នេះ ការពង្រីកថាមពលកកើតឡើងវិញ ត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបំពេញតាមការប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នរបស់ខ្លួន និងសម្រេចបាននូវការបំភាយឧស្ម័នសុទ្ធសូន្យ​ក្នុងទសវត្សរ៍ខាងមុខ៕

The post ឥណ្ឌូណេស៊ី​​គ្រោងអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យខ្នាតយក្ស​ ដោយចំណាយ​ ៧១ ប៊ីលានដុល្លារ​ appeared first on Kampuchea Thmey Daily.

អគ្គិភ័យ​ដ៏​ធំ​នៅ​ឥណ្ឌូណេស៊ី ​​បំផ្លាញ​ផ្ទះ​​ ២៥០​ខ្នង ​មនុស្ស​៣នាក់​របួស​​ និង​ជម្លៀស​ ៣០០គ្រួសារ​
អគ្គិភ័យ​ដ៏ធំ​ បាន​ឆាបឆេះតំបន់​លំនៅ​ដ្ឋាន​​ដែល​មាន​ប្រជាជនរស់​នៅ​ច្រើនកុះករមួយ​កន្លែង​ កណ្តាលទីក្រុង​ហ្សាកាតា ប្រទេសឥណ្ឌូណេ​ស៊ី នៅ​យប់ថ្ងៃចន្ទ បណ្តាលឱ្យ​មនុស្ស​បីនាក់​រងរបួស និងគ្រួសាររាប់រយ​ត្រូវ​ជម្លៀស​។

យោង​តាម​សារព័ត៌មាន​អង់​គ្លេស The Independent ផ្សាយ​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០២៦ ទីភ្នាក់ងារ​ពន្លត់អគ្គិ​ភ័យ និងជួយសង្គ្រោះ​​ក្រុង​ហ្សាកាតា បាន​ឲ្យ​ដឹង​​​ថា អគ្គិភ័យ​នេះ​បាន​ឆាបឆេះនៅ​ម៉ោងប្រហែល ៨:៥៥នាទី​យប់ (ម៉ោង​ក្នុង​ស្រុក​) ក្នុងសង្កាត់ Kebon Kosong ស្រុក Kemayoran ​រដ្ឋធានីឥណ្ឌូណេស៊ី។​

ភ្លើង​ឆេះ​ផ្ទះ​នៅ​ឥណ្ឌូណេស៊ី​ កាល​ពី​យប់​ថ្ងៃ​ចន្ទ។ រូបភាព៖  Reuters

យ៉ាង​ណាមិញ អគ្គិភ័យ​បានរាលដាល​យ៉ាងឆាប់រហ័សពាសពេញ​តំបន់មនុស្សរស់នៅច្រើនកុះ​ករ ដោយលេបត្របាក់ផ្ទះ​រាប់រយ​ខ្នង។ ប៉ូលិសឥណ្ឌូណេ​ស៊ី បាន​​ឲ្យ​ដឹង​​ថា អគ្គិភ័យ​បានបំផ្លាញផ្ទះប្រហែល​ ២៥០ខ្នង និង​ជម្លៀស​គ្រួសារ​ចំនួន ៣០០គ្រួសារ​។

ប៉ូលិសបន្ថែម​ថា អគ្គិភ័យ​បាន​​ចាប់ផ្តើម​​ឆេះ​​​​ដំបូង​លើ​​ផ្ទះ​​ពីរ​ខ្នងប៉ុណ្ណោះ​ មុន​ពេល​​រាលដាល​យ៉ាង​ឆាប់រហ័ស​​ពាសពេញ​តំបន់​ដ៏​​ធំ​មួយ​។

ប៉ូលិសនៅ​តំបន់កណ្តាលទីក្រុងហ្សាកាតា​បាន​ដាក់ពង្រាយមន្ត្រី​ចំនួន ​២០០នាក់ ដើម្បីជួយដល់ការ​ជម្លៀសនិងធានាសុវត្ថិភាព​តំបន់នោះ ​ខណៈរថយន្តពន្លត់អគ្គិភ័យ​ជាង ២៥គ្រឿងបាន​ប្រយុទ្ធនឹង​អណ្តាតភ្លើង​។

គួរ​បញ្ជាក់​ថា អគ្គិភ័យ​បានឆាបឆេះ​អស់រយៈពេលជាង​ពីរ​ម៉ោង មុន​ពេលក្រុមពន្លត់អគ្គិភ័យគ្រប់គ្រងបាន​នៅម៉ោង​ជិត​ ១១:៣០នាទី​យប់។ អាជ្ញាធរថា ប្រតិបត្តិការ​ស្វែងរក និងជួយសង្គ្រោះបាន​បន្តពេញមួយ​យប់ ហើយត្រូវបាន​បញ្ចប់នៅម៉ោងប្រហែល ៤ព្រឹក​ថ្ងៃអង្គារ។​

វីដេអូពីលើ​អាកាស​បង្ហាញពីអណ្តាតភ្លើង​កំពុងឆាបឆេះពាសពេញ​តំបន់ធំមួយ ដោយ​មានផ្សែងក្រាស់ៗ​ហុយ​​​លើ​ទីក្រុង។

រូបភាព​ថតនៅព្រឹកថ្ងៃអង្គារ​បង្ហាញ​ជួរ​ផ្ទះ និងហាងដែល​ឆេះអស់​ច្រើនខ្នង ខណៈប្រជាជន​កំពុង​ស្វែងរករបស់របរ​ ​នៅ​សល់​បន្ទាប់​ពី​ភ្លើង​ឆេះ​​។

នាយកដ្ឋាន​ពន្លត់អគ្គិភ័យនិងជួយសង្គ្រោះ​ទីក្រុងហ្សាកាតា និយាយ​ថា ​អគ្គិភ័យ​នេះ​សង្ស័យ​ថា​បណ្តាលមកពីការដាច់​ចរន្តអគ្គិសនី​​ក្នុងផ្ទះមួយ​ មុន​ពេល​ឆាប​ឆេះ​ខ្លាំង​៕

សម្រួល៖ ណឺ មិនា

The post អគ្គិភ័យ​ដ៏​ធំ​នៅ​ឥណ្ឌូណេស៊ី ​​បំផ្លាញ​ផ្ទះ​​ ២៥០​ខ្នង ​មនុស្ស​៣នាក់​របួស​​ និង​ជម្លៀស​ ៣០០គ្រួសារ​ appeared first on Kampuchea Thmey Daily.

​អានុភាព​មីស៊ីល BrahMos របស់​ឥណ្ឌា ទាក់​ចិត្ត​វៀត​ណាម ហ្វីលីពីន​ និង​ឥណ្ឌូណេស៊ី​​ ​ចុះកុងត្រាទិញ​
មីស៊ីល BrahMos ត្រូវ​បាន​ប្រជាជាតិ​អាស៊ីអាគ្នេយ៍វាយ​តម្លៃ​ខ្ពស់ ​​ព្រោះ​វាជាមីស៊ីលហោះហើរ​​លឿនបំផុតមួយ​របស់ពិភពលោក ដែល​ធ្វើ​ដំណើរ​ក្នុងល្បឿនជាង​​ ៣ ៧០០គីឡូម៉ែត្រ​ក្នុងមួយម៉ោង(Mach២.៨ ទៅ ៣.០)។

ល្បឿន​ដ៏មហិមានេះ រួមផ្សំ​ជាមួយ​នឹង​ស្វ័យភាព​បាញ់រហ័សនិងសមត្ថភាព​ហោះរំលងសមុទ្រ ធ្វើឱ្យប្រព័ន្ធ​ការពារដែន​អាកាសរបស់​សត្រូវ​ស្ទើរ​​តែ​​មិន​អាចស្ទាក់​ចាប់​បាន​។

មីស៊ីល BrahMos របស់​ឥណ្ឌា។ រូបភាព៖ Reuters

​កាសែត The Diplomat ​បាន​ចេញ​ផ្សាយ​ដោយ​​ពណ៌នា​​​​អំពី​គុណ​សម្បត្តិយុទ្ធសាស្ត្រ​ជាក់លាក់ដែល​ជំរុញមាន​កិច្ចសន្យា​​​​​ទិញ​​​​ពីប្រទេស​​ជាសមាជិក​​​​របស់​សមាគម​​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ «អាស៊ាន​»​​ មាន វៀតណាម ហ្វីលីពីន​និង​ឥណ្ឌូណេ​ស៊ី​ ដែល​កំពុង​​​ចុះ​​កុងត្រាជាមួយ​ឥណ្ឌា នាំ​យក​មីស៊ី​ល​​ប្រភេទ​នេះ​​ទុក​សម្រាប់​​​​វិស័យ​កា​រពារជាតិរបស់​ពួកគេ​។

តើ​ មីស៊ីល BrahMos មាន​​អានុ​​ភាព​​យ៉ាងណាខ្លះ​? ខាងក្រោម​នេះ​ ជា​ការ​បង្ហាញ​​​​​ព័ត៌មានខ្លះ​ៗ​អំពី​អានុភាព​នៃ​អាវុធ​​របស់​របស់​ឥណ្ឌា ដែល​ជា​មហាអំណាច​​​​នៅអាស៊ី​ខាងត្បូង និង​ជា​​ប្រទេស​គូប្រជែង​របស់ចិន​ផងដែរ៖​

១. កម្លាំង​បំផ្លិចបំផ្លាញដែល​មិនអាចប្រៀបផ្ទឹមបាន៖ ដោយ​សារតែ​ល្បឿន​លឿនស្លេវ​ដូច​ផ្លេក​បន្ទោរ​របស់​វា មីស៊ីលនេះមាន​ថាមពលដ៏​ធំ​សម្បើមពេល​ប៉ះទង្គិច ដែល​​ធ្វើ​ឱ្យ​វា​​បំផ្លាញ​នាវាចម្បាំង​ ដូច​ជា ​រថពាសដែកធន់​ធ្ងន់ ឬទីតាំង​ដីរឹង សូម្បី​តែមុនពេលក្បាល​គ្រាប់​វា​ផ្ទុះក៏ដោយ​។

២. របៀប​បាញ់​បង្ហោះ​អាចប្រើប្រាស់​បានច្រើនយ៉ាង៖ មីស៊ីល ​BrahMos អាចត្រូវបាន​ដាក់ពង្រាយនៅទូទាំងតំបន់​ដីគោក អាកាស និងកងទ័ពជើង​ទឹក ដែលអនុញ្ញាត​ឱ្យប្រទេសហ្វីលីពីន វៀតណាម ​និងឥណ្ឌូណេស៊ី កែសម្រួល​មីស៊ីល​នេះ​ជា​អាគុយប្រឆាំង​កប៉ាល់​ចល័ត​ដែលមានមូលដ្ឋាន​នៅឆ្នេរសមុទ្រ។

៣. វិសាលភាព​ពង្រីក៖ កម្លាំងមីស៊ីល​​ Brahmos នឹង​​អនុញ្ញាតឱ្យ​​ប្រទេស​ទាំងបី​​វាយប្រហារ​គោលដៅ​​លើដីគោក និង​ដែនសមុទ្រ​នៅ​ចម្ងាយ​​រហូតដល់ ២៩០គីឡូម៉ែត្រ ​អាច​ដាក់​គោល​ដៅ​ដល់​​​តំបន់​ដ៏ធំទូលាយ​​នៃ​សមុទ្រ​ចិនខាងត្បូង​ដែល​មានជម្លោះ​ឱ្យស្ថិតនៅក្នុង​ជួរ​​ការពារ និង​រារាំង​របស់ពួកគេ​។

៤. ទម្រង់​​លាក់​ខ្លួន៖ គន្លង​​ហោះហើរ​របស់​​វា ​អាច​ត្រូវ​បាន​​លៃ​តម្រូវ​​ជា​​កម្លាំង​ រួម​ទាំង​​ការ​ហោះហើរ​រយៈ​កម្ពស់​ខ្ពស់​​បន្ត​​ដោយ​​ដំណាក់​កាល​​ចុងក្រោយ​​ ដែល​​ធ្លាក់​ទាប​ដល់​​កម្ពស់ ៥-១០ម៉ែត្រ​​លើ​ផ្ទៃ​​ទឹក​ ​ដើម្បី​​គេច​​ពី​ការ​រកឃើញ​​ដោយ​រ៉ាដា​របស់​សត្រូវ​៕

សម្រួល៖ ណឺ មិនា

The post ​អានុភាព​មីស៊ីល BrahMos របស់​ឥណ្ឌា ទាក់​ចិត្ត​វៀត​ណាម ហ្វីលីពីន​ និង​ឥណ្ឌូណេស៊ី​​ ​ចុះកុងត្រាទិញ​ appeared first on Kampuchea Thmey Daily.

សំណល់​គ្រាប់​បែក​​​ពី​សង្រ្គាម​លោក​ទី​២ ផ្ទុះ​បណ្តាល​ឲ្យស្លាប់​​​៥ របួស​ជិត​២០​នាក់ និង​បំផ្លាញ​ផ្ទះ​៩ខ្នង​​នៅ​ឥណ្ឌូណេស៊ី​
ប៉ូលិ​ស​ឥណ្ឌូណេស៊ី បាន​​ឱ្យ​​ដឹង​​នៅ​​ថ្ងៃចន្ទនេះ​ ថា គ្រាប់​បែក​​ដែល​សង្ស័យ​ថា នៅ​សេស​សល់​​តាំង​ពី​សង្គ្រាម​លោក​លើកទី២ បាន​ផ្ទុះ​នៅ​ក្រោមតំបន់​ផ្ទះឈើ​​ក្នុងភូមិនេសាទ ប្រទេស​​ឥណ្ឌូណេស៊ី ដោយ​សម្លាប់​មនុស្ស៥​នាក់​ និងរបួសជិត ២០នាក់។

យោង​តាមវីដេអូ​មួយ​ផ្សាយ​ដោយ​​ទូរទស្សន៍ Kompas TV ការ​ផ្ទុះ​នេះ​គឺ​ នៅតំបន់ Papua ភាគខាងកើត​ប្រទេសឥណ្ឌូណេស៊ី បង្ក​ឱ្យ​អ្នក​ស្រុក​ភ្ញាក់​ផ្អើលជាមួយនឹង​សំឡេងផ្ទុះយ៉ាង​ខ្លាំង​ នៅរសៀល​ថ្ងៃអាទិត្យ ​ដោយបញ្ចេញ​អណ្តាតភ្លើងមួយ​ដុំ បន្ទាប់មក​មាន​ផ្សែង​ក្រាស់ៗ ជាពិសេសបំផ្លាញ​​ផ្ទះចំនួន ៩ខ្នង។

ផ្ទុះគ្រាប់​បែក​នៅ​ឥណ្ឌូណេស៊ី​។ រូបភាព៖ People.com

អ្នក​នាំពាក្យប៉ូលិសនៅ​តំបន់​ Papua លោក Cahyo Sukarnito ប្រាប់​ ភ្នាក់​ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ថា៖ « ប្រភពនៃការផ្ទុះ​នេះ​ត្រូវ​បានគេសង្ស័យថា​ជា​គ្រាប់បែក ឬកាំ​ភ្លើងត្បាល់​ដែល​សេសសល់​ពីសង្គ្រាមលោកលើកទី២»។

ហេតុការណ៍​នេះ មនុស្ស​បីនាក់​នៅតែ​បាត់ខ្លួន ប៉ុន្តែ​ លោក Cahyo និយាយថា ផ្នែកខ្លះ​នៃ​​រាង​កាយ​ជាច្រើនមិនទាន់ត្រូវបាន​កំណត់អត្តសញ្ញាណនៅ​ឡើយទេ។

លោកបន្ថែមថា យ៉ាង​ហោចណាស់មានមនុស្ស ១៩នាក់ត្រូវបានយក​ទៅ​​ព្យាបាល​ទាន់ពេល​ ព្រោះ​រង​របួសស្រាល​។លោក Cahyo បន្ថែម​ថា៖ « យើងនឹងផ្តល់ព័ត៌មានថ្មីៗ​បន្ថែមទៀត ពេល​​ស្វែងរក​ជនរងគ្រោះ និងស៊ើបអង្កេត​បញ្ចប់»។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំមុន ជនស៊ីវិល ៩នាក់ស្ថិតក្នុងចំណោម​ ១៣នាក់​ត្រូវបានសម្លាប់​នៅក្នុងខេត្ត​​ Java ពេល​មាន​ការផ្ទុះគ្រាប់​បែក​មួយបានកើត​ឡើង។ ប្រទេសឥណ្ឌូណេស៊ី​គឺជាតំបន់សមរភូមិ​ដ៏សំខាន់​មួយ​ អំឡុង​សង្គ្រាម​លោកលើកទី២ ៕

សម្រួល៖ ណឺ មិនា

The post សំណល់​គ្រាប់​បែក​​​ពី​សង្រ្គាម​លោក​ទី​២ ផ្ទុះ​បណ្តាល​ឲ្យស្លាប់​​​៥ របួស​ជិត​២០​នាក់ និង​បំផ្លាញ​ផ្ទះ​៩ខ្នង​​នៅ​ឥណ្ឌូណេស៊ី​ appeared first on Kampuchea Thmey Daily.

ស្ងាត់ៗ វៀតណាម​​​ចុះ​​កុង​ត្រាទិញ​មីស៊ីល​​លឿន​ជាង​សំឡេង​ពី​ឥណ្ឌា​​តម្លៃ​​ជិត ៦១០​លាន​ ហើយ ឥណ្ឌូណេស៊ី​ក៏ទិញ​ដែរ​​
ស្រប​ពេល​ពិភព​លោក​កំពុង​មាន​ភាព​តាន​តឹង​ផ្នែក​ភូមិសាស្រ្ត ជម្លោះ​ប្រដាប់​អាវុធ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ក៏ចេះ​តែ​​​​​កើន​ឡើង​​ដូចគ្នា​ រដ្ឋ​មន្រ្តី​ការពារ​ជាតិ​ឥណ្ឌា ​បាន​បញ្ជាក់​ថា ប្រទេស​ខ្លួន​​បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​​នាំចេញ​មីស៊ីល​ល្បឿន​លឿន​​ជាងសំឡេង BrahMos ទៅកាន់​ប្រទេសវៀតណាម ខណៈកិច្ចព្រមព្រៀងស្រដៀង​គ្នា​នេះ​ ក៏ឥណ្ឌា​​បាន​ធ្វើ​ជាមួយ​ប្រទេសឥណ្ឌូណេ​ស៊ី ។ នេះបើយោង​តាម​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ លោក Rajesh Kumar Singh អំឡុង​ពេល​ទស្សនកិច្ច​នៅ​ប្រទេសសិង្ហបុរី។

យោង​តាម​សារព័ត៌មាន NDTV World ផ្សាយ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៦ ថ្លែងក្នុង​កិច្ច​ប្រជុំ​វេទិកា​​សន្តិសុខ Shangri-La នៅ​ប្រទេស​សិង្ហបុរី​​ រដ្ឋមន្ត្រី​​​ការ​ពារជាតិ​ឥណ្ឌា​ លោក Singh និយាយថា កិច្ចព្រមព្រៀង​ជា​មួយ​វៀតណាម​ត្រូវបានចុះហត្ថលេខា​រួច​ហើយ ទោះបីជាមិន​ទាន់​ត្រូវបាន​ប្រកាសជាសាធារណៈក៏ដោយ​។

មីស៊ីល​ល្បឿន​លឿន​ជាង​សំឡេង​របស់​ឥណ្ឌា។ រូបភាព៖ NDTV world

លោក បន្ថែមថា៖ « ការចរចាជាមួយឥណ្ឌូណេ​ស៊ី​​ក៏​ជិត​ដល់ទីបញ្ចប់​ដែរ​ ដែល​​កិច្ចព្រមព្រៀងនេះ​អាចត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ​! ទាំង​​ប្រទេស​ឥណ្ឌូណេស៊ី និងវៀតណាម កិច្ចព្រមព្រៀង​កំពុងស្ថិតក្នុង​ដំណាក់កាលចុងក្រោយ។ តាមពិតទៅ សម្រាប់ប្រទេសវៀតណាម​ ​វាត្រូវបានចុះហត្ថលេខា​រួចហើយ គ្រាន់​តែ​មិនទាន់ត្រូវ​បាន​ប្រកាស​ជាសាធារណៈប៉ុណ្ណោះ​ ប៉ុន្តែចុះហត្ថលេខារួច​ហើយ»។

គួរ​បញ្ជាក់​ថា កិច្ចព្រមព្រៀងជាមួយវៀតណាម​​មាន​តម្លៃ​​ជាង ៦១០​លាន​ដុល្លារ​​ រួមបញ្ចូល​ទាំងអាគុយមីស៊ីល​ការពារឆ្នេរសមុទ្រ មីស៊ីល​ក្រុមដំបូង ការបណ្តុះ​បណ្តាល និងការគាំទ្រផ្នែក​ភស្តុភារ។

មិន​តែ​ប៉ុណ្ណោះ វៀតណាម​អាចគ្រោង​ទិញ​មីស៊ីល BrahMos ជំនាន់​បាញ់​ចេញ​ពី​​​​ទីតាំង​​​លើ​អាកាស​ នៅពេលក្រោយ​ទៀត​។

យ៉ាង​ណាមិញ ប្រទេសហ្វីលីពីន​បាន​ក្លាយជាអ្នកទិញប្រព័ន្ធមីស៊ីល ​BrahMos ពីបរទេស​ដំបូងគេ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រម​ព្រៀងមួយ​មានតម្លៃជិត ៣៧៥លានដុល្លារ​ ក្នុងឆ្នាំ ២០២២។

ចំណែក​ប្រទេសឥណ្ឌូណេស៊ី ត្រូវបានគេ​រំពឹងថា ​នឹងក្លាយជាប្រទេសបន្ទាប់​ដែល​ទទួលបានមីស៊ីលប្រភេទ​នេះ ពេលកិច្ចព្រមព្រៀងត្រូវបាន​បញ្ចប់។

ការវិវឌ្ឍ​ទាំង​នេះកើតឡើង​ ពេលភាពតានតឹងនៅ​តែបន្តកើតមានក្នុងសមុទ្រចិន​ខាងត្បូង។ ប្រទេសវៀតណាម ឥណ្ឌូណេស៊ី និងហ្វីលីពីន​សុទ្ធតែមានជម្លោះដែនសមុទ្រជាមួយប្រទេសចិន​លើផ្នែកខ្លះ​នៃ​សមុទ្រ។

មិន​តែ​ប៉ុណ្ណោះ មីស៊ីល BrahMos ត្រូវបានចាត់​ទុកថាជាមីស៊ីលលឿន​បំផុត​មួយ​ក្នុង​ពិភពលោក​ មានល្បឿនជាងសំឡេងប្រហែល​បីដង​។

ការ​នាំ​ចេញសម្ភារៈការពារជាតិរបស់​ឥណ្ឌាឈាន​ដល់​កម្រិត​ខ្ពស់បំផុតមិនធ្លាប់​មាន​ នៅ​ក្នុង​ឆ្នាំហិរញ្ញវត្ថុ ២០២៤-២៥ ហើយរដ្ឋាភិបាលកំណត់គោល​ដៅបង្កើន​​រហូត​ដល់ ៥.២៧ប៊ីលាន ​នៅ​ឆ្នាំ ២០៣០​ ៕

សម្រួល៖ ណឺ មិនា

The post ស្ងាត់ៗ វៀតណាម​​​ចុះ​​កុង​ត្រាទិញ​មីស៊ីល​​លឿន​ជាង​សំឡេង​ពី​ឥណ្ឌា​​តម្លៃ​​ជិត ៦១០​លាន​ ហើយ ឥណ្ឌូណេស៊ី​ក៏ទិញ​ដែរ​​ appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ីរៀបចំ​បង្កើតប្រព័ន្ធ​នាំចូលពិសេស ដើម្បីនាំចូលប្រេងរុស្ស៊ី​ ១៥០ លានបារ៉ែល ឆ្នាំនេះ
​ឥណ្ឌូ​ណេស៊ីកំពុង​រៀបចំ​ប្រព័ន្ធ​នាំចូល និងក្របខ័ណ្ឌបទប្បញ្ញត្តិពិសេស ដើម្បីបំពេញផែនការនាំចូលប្រេងរុស្ស៊ីប្រមាណ ១៥០ លានបារ៉ែល នៅឆ្នាំនេះ ខណៈទិន្នន័យបង្ហាញថា រហូតដល់ខែឧសភា ប្រទេសនេះទើបតែទទួលបានការដឹកជញ្ជូនប្រេងតែមួយជើងពីរុស្ស៊ីប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីសប្ដាហ៍មុន​ ដោយស្រង់សម្ដីប្រភពមន្រ្តីជាន់ខ្ពស់ឥណ្ឌូណេស៊ីម្នាក់។

ការឱ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងក្រោយឥណ្ឌូណេស៊ី និងរុស្ស៊ី បាន​សម្រេចលើកិច្ចព្រមព្រៀង​ផ្គត់ផ្គង់ប្រេងមួយ​កាលពីខែមុន ដែលនោះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ឥណ្ឌូណេស៊ីទប់ទល់នឹង​វិបត្តិកង្វះខាតប្រេងសកលដោយសារតែជម្លោះអាមេរិក-អ៊ីរ៉ង់ ក្រោយប្រធានាធិបតី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ជួបជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅក្រុងមូស្គូ។

ទោះបីជាមានក្របខ័ណ្ឌក៏ដោយ គោលដៅ​របស់ឥណ្ឌូណេស៊ី​មានមហិច្ឆតាខ្លាំងពេក​។ ដើម្បីនាំចូលប្រេងចំនួន ១៥០ លានបារ៉ែល រវាងពាក់កណ្តាលឆ្នាំឆ្នាំនេះ ដល់​ចុងខែមករាឆ្នាំក្រោយ​ រុស្ស៊ីត្រូវដឹកជញ្ជូនប្រេងប្រហែល ៧០០ ០០០ បារ៉ែល/ថ្ងៃ ដែលជិតបរិមាណដែលរុស្ស៊ីផ្ដល់ឱ្យតួកគី។ ​

អ្នក​ជំនាញពាណិជ្ជកម្ម​បាន​លើកឡើងថា រុស្ស៊ីបច្ចុប្បន្ននាំចេញប្រេង ៥ លានបារ៉ែល/ថ្ងៃ ទៅចិន និងឥណ្ឌា ហើយការបែងចែកប្រេងទៅឱ្យអតិថិជនថ្មី មានន័យថា រុស្ស៊ីត្រូវបំបែកប្រេងខ្លះពីអតិថិជនចាស់ ដែលនោះ​អាច​ជាបញ្ហាលំបាក។

លោក Laode Sulaeman មន្ត្រីជាន់ខ្ពស់ក្រសួងថាមពលឥណ្ឌូណេស៊ី បានប្រាប់អ្នកយកព័ត៌មាន​កាលពីសប្ដាហ៍មុន​ថា មិនទាន់មានក្រុមហ៊ុនណាមួយ ត្រូវបានកំណត់ឱ្យធ្វើការនាំចូលនៅឡើយទេ​។

លោក Sulaeman ​បន្តថា៖ «ក្រុមហ៊ុន(ថាមពលរដ្ឋ) Pertamina មានមូលបត្របំណុលសកល ហើយវាត្រូវតែជៀសវាងរឿងដែលអាចរំលោភលើលក្ខខណ្ឌនៃមូលបត្របំណុលសកលរបស់​ក្រុមហ៊ុន​។ នោះហើយជាមូលហេតុដែលយើងកំពុងស្ថិតក្នុងដំណើរការនៃការបង្កើតគម្រោងមួយ​»​។

​ពេលសួរអំពីផែនការនាំចូល អ្នកនាំពាក្យរបស់ Pertamina លោក Muhammad Baron បាននិយាយកាលពីថ្ងៃសុក្រថា៖ «ដំណើរការទាំងមូលនឹងត្រូវបានអនុវត្តស្របតាមការណែនាំរបស់រដ្ឋាភិបាល ខណៈ​ផ្តល់អាទិភាពដល់គោលការណ៍នៃអភិបាលកិច្ចសាជីវកម្មល្អ និងបទប្បញ្ញត្តិដែលអាចអនុវត្តបាន​»។

អ្នក​ជំនាញពាណិជ្ជកម្ម​បាននិយាយថា ​ចំនួនមាន​កំណត់​នៃនាវាដឹកប្រេងដោយសារតែទណ្ឌកម្មរបស់លោកខាងលិច ​និងរយៈចម្ងាយដឹកជញ្ជូនដ៏​ឆ្ងាយ ​នឹងធ្វើឱ្យការដឹកជញ្ជូនប្រេងរុស្ស៊ីទៅឥណ្ឌូណេស៊ីមានការលំបាក និងចំណាយច្រើន។

គេមើលឃើញថា ​ឥណ្ឌូ​ណេស៊ី ដែលនាំចូលប្រហែល ១ លានបារ៉ែល​/ថ្ងៃ កំពុងស្វែងរកការផ្គត់ផ្គង់បន្ថែមពីប្រភពផ្សេងៗ រួមទាំងសហរដ្ឋអាមេរិក ដើម្បីពង្រឹងសន្តិសុខថាមពលរបស់ខ្លួន​៕

The post ឥណ្ឌូណេស៊ីរៀបចំ​បង្កើតប្រព័ន្ធ​នាំចូលពិសេស ដើម្បីនាំចូលប្រេងរុស្ស៊ី​ ១៥០ លានបារ៉ែល ឆ្នាំនេះ appeared first on Kampuchea Thmey Daily.

​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​​ បំពាក់​​យន្ត​ហោះចម្បាំង​ដល់​យោធា និង​ប្តេជ្ញា​ពង្រឹង​​សមត្ថ​ភាពវិស័យ​ការពារជាតិ
ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Prabowo Subianto បាន​លើក​ឡើង​នៅ​ថ្ងៃចន្ទ​នេះ​ ថា ប្រទេស​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះនឹង​បន្ត​កសាង​សមត្ថ​ភាពការពារជាតិ​ ខណៈរដ្ឋាភិ​បាល​បាន​ប្រគល់​សម្ភារ​យោធា​ រួមទាំងយន្តហោះ​ចម្បាំង Rafale ចំនួន៦គ្រឿង​ផលិត​នៅ​ប្រទេសបារាំង​​ឱ្យយោធា​ប្រើ​ប្រាស់​។

យោង​តាម​សារព័ត៌មាន The Star ផ្សាយ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៦ លោក Prabowo បាន​​ធ្វើជាអធិបតី​ក្នុងពិធីប្រគល់​យន្តហោះ​ចម្បាំង​នៅ​មូលដ្ឋានទ័ព​អាកាសមួយក្នុង​ទីក្រុងហ្សាកាតា ជាកន្លែងដែល​លោកបាន​ត្រួតពិនិត្យ​ឧបករណ៍ការពារជាតិ​ទើប​នឹង​ទទួល​ថ្មីៗនេះ រួមទាំង​យន្ត​ហោះ ​Dassault Falcon ៨x ចំនួន​៦គ្រឿង និងយន្តហោះសម្រាប់​ដឹក​យោធា​ម៉ាក​ Airbus A៤០០M Atlas ចំនួន ២គ្រឿង។

លោក Prabowo កំពុង​ចុះ​ពេល​ឧបករណ៍​យោធា​​។ រូបភាព៖ Reuters

ទីក្រុងហ្សាកាតា​ បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ចំនួន ៨.១ប៊ីលាន​ដុល្លារ​អាមេរិក​ក្នុងឆ្នាំ២០២២ ក្រោមការដឹកនាំ លោក Prabowo ដើម្បី​ទិញយន្តហោះចម្បាំង Rafale ចំនួន ៤២គ្រឿង​​ ផលិតនៅប្រទេសបារាំង។

លោក Prabowo លើក​ឡើង​​នៅ​ថ្ងៃ​ចន្ទថា ប្រទេសឥណ្ឌូណេស៊ី​នឹង​បន្ត​ពង្រឹង​សមត្ថភាពការពារជាតិ​របស់ខ្លួន។

លោក​ បាន​ប្រាប់អ្នកយកព័ត៌មានថា៖ « យើងត្រូវតែបន្ត​កែលម្អ​សមត្ថភាព​ការពារជាតិរបស់​យើង ដើម្បីបម្រើ​ផល​ប្រយោជន៍​ជាតិ​។ យើង​​គ្មាន​ផលប្រយោជន៍​អ្វី​ក្រៅ​ពីការការពារទឹកដីរបស់យើងទេ។ យើង​សង្កេត​ឃើញថា ភូមិសាស្ត្រនយោបាយ​សកល​លោកពោរពេញ​ដោយភាពមិន​ប្រាកដប្រជា ហើយ​យើងទទួលស្គាល់ថា ការការពារជាតិ​គឺជាតម្រូវការ​ជាមុន​សម្រាប់ស្ថិរភាព»។

មិន​តែ​ប៉ុណ្ណោះ លោក Rico Ricardo Sirait អ្នកនាំពាក្យក្រសួង​ការពារជាតិ និយាយថា ប្រទេសឥណ្ឌូណេស៊ីបាន​ទទួល​យន្ត​ហោះ​ចម្បាំង​ ​Rafale ចំនួន ៣គ្រឿង​ដំបូងនៅក្នុងខែមករា ហើយកម្ម​​ពិធី​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ថ្ងៃ​ចន្ទ រួមមានយន្តហោះ​បន្ថែមចំនួន៣គ្រឿងសម្រាប់យោធា​។

លោកគូសបញ្ជាក់ពីសារៈសំខាន់នៃ​យន្តហោះចម្បាំង​ទាំង​នោះ​ ក្នុងការពង្រឹងប្រព័ន្ធការពារ​ដែនអាកាសរបស់ប្រទេសឥណ្ឌូណេស៊ី និង​ធ្វើទំនើបកម្មឧបករណ៍ការពារ​ជាតិក៏​ដូច​ជាការវិនិយោគ​មួយ ​ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេស​ផងដែរ។

លោកថា៖ « រដ្ឋាភិបាលចាត់​ទុកការពង្រឹងឧបករណ៍ការពារជាតិ មិន​ត្រឹមតែជាការផ្គត់ផ្គង់​វេទិកាប្រយុទ្ធ​ប៉ុណ្ណោះទេ ប៉ុន្តែ​ជាការវិនិយោគ​ជាយុទ្ធសាស្ត្រ មានគោលបំណង​ការពារ​អធិបតេយ្យភាព កិត្តិយសជាតិ ​និងការត្រៀមខ្លួនការពារជាតិ»៕

សម្រួល៖ ណឺ មិនា

The post ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​​ បំពាក់​​យន្ត​ហោះចម្បាំង​ដល់​យោធា និង​ប្តេជ្ញា​ពង្រឹង​​សមត្ថ​ភាពវិស័យ​ការពារជាតិ appeared first on Kampuchea Thmey Daily.