ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីគ្រោងអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យខ្នាតយក្ស ដោយចំណាយ ៧១ ប៊ីលានដុល្លារ
ឥណ្ឌូណេស៊ីកំពុងរៀបចំគម្រោងអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យធំជាងគេបំផុតមួយរបស់ពិភពលោក ជាមួយនឹងអនុភាពផលិតថាមពល ១០០ ជីហ្គាវ៉ាត់ (GW) ក្រោមថវិកាវិនិយោគរហូតដល់ទៅ ៧១,៣ ប៊ីលានដុល្លារ ចំពេលដែលប្រទេសនេះកំពុងស្វែងរកការពន្លឿនការផ្លាស់ប្តូរថាមពល និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ នេះបើតាមការចុះផ្សាយរបស់បន្តរបស់ភ្នាក់ងារព័ត៌មាន VNA។

ក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ីបាននិយាយថា ខ្លួនបានសម្របសម្រួលជាមួយក្រសួងកិច្ចការកសិកម្ម និងរៀបចំដីធ្លី ដើម្បីរៀបចំដីប្រហែល ២៤ ០០០ ហិកតា នៅលើកោះជ្វាសម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យទ្រង់ទ្រាយយក្ស។
ក្រសួងបន្តថា អាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ចប់ការវាយតម្លៃដីធ្លី និងបានកំណត់តំបន់សម្រាប់គម្រោង ហើយនៅដំណាក់កាលដំបូង រដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់គម្រោងដែលមានសមត្ថភាពផលិតថាមពលរួមគ្នា ១៧ GW។
ក្នុងពេលជាមួយគ្នានោះ ឥណ្ឌូណេស៊ីក៏មានគម្រោងអភិវឌ្ឍប្រព័ន្ធស្តុកទុកថាមពលថ្ម (BESS) ដែលមានសមត្ថភាពសរុបប្រហែល ៣៣ GW ផងដែរ ដើម្បីធានាបាននូវស្ថេរភាពបណ្តាញអគ្គិសនី ខណៈចំណែកនៃថាមពលកកើតឡើងវិញក្នុងល្បាយថាមពលជាតិ បន្តកើនឡើង។
គួរគូសបញ្ជាក់ថា គម្រោងថាមពលពន្លឺថាមពលយក្សរបស់ឥណ្ឌូណេស៊ី គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រផ្លាស់ប្តូរថាមពលដ៏ទូលំទូលាយរបស់ប្រទេស។ កន្លងមក លោកប្រធានាធិបតី ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានកំណត់គោលដៅអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យចំនួន ១០០ GW ចន្លោះឆ្នាំ ២០២៦ និង ២០២៨។
អ្នកសង្កេតការណ៍បានពិពណ៌នាអំពីគោលដៅនេះថាមានមហិច្ឆតាខ្ពស់ ដោយកត់សម្គាល់ថា គម្រោងថាមពលពន្លឺព្រះអាទិត្យដែលបានដំណើររួចហើយរបស់ឥណ្ឌូណេស៊ី មានត្រឹមតែប្រហែល ១,៥ GW ប៉ុណ្ណោះ។
គួរគូសបញ្ជាក់ថា ឥណ្ឌូណេស៊ី ដែលមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍ ស្ថិតក្នុងចំណោមប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំមួយរបស់ពិភពលោក ដោយសារតែការពឹងផ្អែកយ៉ាងខ្លាំងលើការផលិតថាមពលដើរដោយធ្យូងថ្ម។ ដូច្នេះ ការពង្រីកថាមពលកកើតឡើងវិញ ត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបំពេញតាមការប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នរបស់ខ្លួន និងសម្រេចបាននូវការបំភាយឧស្ម័នសុទ្ធសូន្យក្នុងទសវត្សរ៍ខាងមុខ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


