ព័ត៌មានអន្ដរជាតិ
សំណល់គ្រាប់បែកពីសង្រ្គាមលោកទី២ ផ្ទុះបណ្តាលឲ្យស្លាប់៥ របួសជិត២០នាក់ និងបំផ្លាញផ្ទះ៩ខ្នងនៅឥណ្ឌូណេស៊ី
ប៉ូលិសឥណ្ឌូណេស៊ី បានឱ្យដឹងនៅថ្ងៃចន្ទនេះ ថា គ្រាប់បែកដែលសង្ស័យថា នៅសេសសល់តាំងពីសង្គ្រាមលោកលើកទី២ បានផ្ទុះនៅក្រោមតំបន់ផ្ទះឈើក្នុងភូមិនេសាទ ប្រទេសឥណ្ឌូណេស៊ី ដោយសម្លាប់មនុស្ស៥នាក់ និងរបួសជិត ២០នាក់។
យោងតាមវីដេអូមួយផ្សាយដោយទូរទស្សន៍ Kompas TV ការផ្ទុះនេះគឺ នៅតំបន់ Papua ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី បង្កឱ្យអ្នកស្រុកភ្ញាក់ផ្អើលជាមួយនឹងសំឡេងផ្ទុះយ៉ាងខ្លាំង នៅរសៀលថ្ងៃអាទិត្យ ដោយបញ្ចេញអណ្តាតភ្លើងមួយដុំ បន្ទាប់មកមានផ្សែងក្រាស់ៗ ជាពិសេសបំផ្លាញផ្ទះចំនួន ៩ខ្នង។

អ្នកនាំពាក្យប៉ូលិសនៅតំបន់ Papua លោក Cahyo Sukarnito ប្រាប់ ភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០១ ខែមិថុនា ថា៖ « ប្រភពនៃការផ្ទុះនេះត្រូវបានគេសង្ស័យថាជាគ្រាប់បែក ឬកាំភ្លើងត្បាល់ដែលសេសសល់ពីសង្គ្រាមលោកលើកទី២»។
ហេតុការណ៍នេះ មនុស្សបីនាក់នៅតែបាត់ខ្លួន ប៉ុន្តែ លោក Cahyo និយាយថា ផ្នែកខ្លះនៃរាងកាយជាច្រើនមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេ។
លោកបន្ថែមថា យ៉ាងហោចណាស់មានមនុស្ស ១៩នាក់ត្រូវបានយកទៅព្យាបាលទាន់ពេល ព្រោះរងរបួសស្រាល។លោក Cahyo បន្ថែមថា៖ « យើងនឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀត ពេលស្វែងរកជនរងគ្រោះ និងស៊ើបអង្កេតបញ្ចប់»។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ជនស៊ីវិល ៩នាក់ស្ថិតក្នុងចំណោម ១៣នាក់ត្រូវបានសម្លាប់នៅក្នុងខេត្ត Java ពេលមានការផ្ទុះគ្រាប់បែកមួយបានកើតឡើង។ ប្រទេសឥណ្ឌូណេស៊ីគឺជាតំបន់សមរភូមិដ៏សំខាន់មួយ អំឡុងសង្គ្រាមលោកលើកទី២ ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


