ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលឥណ្ឌូណេស៊ី បំពាក់យន្តហោះចម្បាំងដល់យោធា និងប្តេជ្ញាពង្រឹងសមត្ថភាពវិស័យការពារជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានលើកឡើងនៅថ្ងៃចន្ទនេះ ថា ប្រទេសធំបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះនឹងបន្តកសាងសមត្ថភាពការពារជាតិ ខណៈរដ្ឋាភិបាលបានប្រគល់សម្ភារយោធា រួមទាំងយន្តហោះចម្បាំង Rafale ចំនួន៦គ្រឿងផលិតនៅប្រទេសបារាំងឱ្យយោធាប្រើប្រាស់។
យោងតាមសារព័ត៌មាន The Star ផ្សាយថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក Prabowo បានធ្វើជាអធិបតីក្នុងពិធីប្រគល់យន្តហោះចម្បាំងនៅមូលដ្ឋានទ័ពអាកាសមួយក្នុងទីក្រុងហ្សាកាតា ជាកន្លែងដែលលោកបានត្រួតពិនិត្យឧបករណ៍ការពារជាតិទើបនឹងទទួលថ្មីៗនេះ រួមទាំងយន្តហោះ Dassault Falcon ៨x ចំនួន៦គ្រឿង និងយន្តហោះសម្រាប់ដឹកយោធាម៉ាក Airbus A៤០០M Atlas ចំនួន ២គ្រឿង។

ទីក្រុងហ្សាកាតា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៨.១ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២២ ក្រោមការដឹកនាំ លោក Prabowo ដើម្បីទិញយន្តហោះចម្បាំង Rafale ចំនួន ៤២គ្រឿង ផលិតនៅប្រទេសបារាំង។
លោក Prabowo លើកឡើងនៅថ្ងៃចន្ទថា ប្រទេសឥណ្ឌូណេស៊ីនឹងបន្តពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន។
លោក បានប្រាប់អ្នកយកព័ត៌មានថា៖ « យើងត្រូវតែបន្តកែលម្អសមត្ថភាពការពារជាតិរបស់យើង ដើម្បីបម្រើផលប្រយោជន៍ជាតិ។ យើងគ្មានផលប្រយោជន៍អ្វីក្រៅពីការការពារទឹកដីរបស់យើងទេ។ យើងសង្កេតឃើញថា ភូមិសាស្ត្រនយោបាយសកលលោកពោរពេញដោយភាពមិនប្រាកដប្រជា ហើយយើងទទួលស្គាល់ថា ការការពារជាតិគឺជាតម្រូវការជាមុនសម្រាប់ស្ថិរភាព»។
មិនតែប៉ុណ្ណោះ លោក Rico Ricardo Sirait អ្នកនាំពាក្យក្រសួងការពារជាតិ និយាយថា ប្រទេសឥណ្ឌូណេស៊ីបានទទួលយន្តហោះចម្បាំង Rafale ចំនួន ៣គ្រឿងដំបូងនៅក្នុងខែមករា ហើយកម្មពិធីដាក់ឱ្យដំណើរការនៅថ្ងៃចន្ទ រួមមានយន្តហោះបន្ថែមចំនួន៣គ្រឿងសម្រាប់យោធា។
លោកគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តហោះចម្បាំងទាំងនោះ ក្នុងការពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសឥណ្ឌូណេស៊ី និងធ្វើទំនើបកម្មឧបករណ៍ការពារជាតិក៏ដូចជាការវិនិយោគមួយ ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសផងដែរ។
លោកថា៖ « រដ្ឋាភិបាលចាត់ទុកការពង្រឹងឧបករណ៍ការពារជាតិ មិនត្រឹមតែជាការផ្គត់ផ្គង់វេទិកាប្រយុទ្ធប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគជាយុទ្ធសាស្ត្រ មានគោលបំណងការពារអធិបតេយ្យភាព កិត្តិយសជាតិ និងការត្រៀមខ្លួនការពារជាតិ»៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


