ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីរៀបចំបង្កើតប្រព័ន្ធនាំចូលពិសេស ដើម្បីនាំចូលប្រេងរុស្ស៊ី ១៥០ លានបារ៉ែល ឆ្នាំនេះ
ឥណ្ឌូណេស៊ីកំពុងរៀបចំប្រព័ន្ធនាំចូល និងក្របខ័ណ្ឌបទប្បញ្ញត្តិពិសេស ដើម្បីបំពេញផែនការនាំចូលប្រេងរុស្ស៊ីប្រមាណ ១៥០ លានបារ៉ែល នៅឆ្នាំនេះ ខណៈទិន្នន័យបង្ហាញថា រហូតដល់ខែឧសភា ប្រទេសនេះទើបតែទទួលបានការដឹកជញ្ជូនប្រេងតែមួយជើងពីរុស្ស៊ីប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីសប្ដាហ៍មុន ដោយស្រង់សម្ដីប្រភពមន្រ្តីជាន់ខ្ពស់ឥណ្ឌូណេស៊ីម្នាក់។

ការឱ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងក្រោយឥណ្ឌូណេស៊ី និងរុស្ស៊ី បានសម្រេចលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងមួយកាលពីខែមុន ដែលនោះជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ឥណ្ឌូណេស៊ីទប់ទល់នឹងវិបត្តិកង្វះខាតប្រេងសកលដោយសារតែជម្លោះអាមេរិក-អ៊ីរ៉ង់ ក្រោយប្រធានាធិបតី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ជួបជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅក្រុងមូស្គូ។
ទោះបីជាមានក្របខ័ណ្ឌក៏ដោយ គោលដៅរបស់ឥណ្ឌូណេស៊ីមានមហិច្ឆតាខ្លាំងពេក។ ដើម្បីនាំចូលប្រេងចំនួន ១៥០ លានបារ៉ែល រវាងពាក់កណ្តាលឆ្នាំឆ្នាំនេះ ដល់ចុងខែមករាឆ្នាំក្រោយ រុស្ស៊ីត្រូវដឹកជញ្ជូនប្រេងប្រហែល ៧០០ ០០០ បារ៉ែល/ថ្ងៃ ដែលជិតបរិមាណដែលរុស្ស៊ីផ្ដល់ឱ្យតួកគី។
អ្នកជំនាញពាណិជ្ជកម្មបានលើកឡើងថា រុស្ស៊ីបច្ចុប្បន្ននាំចេញប្រេង ៥ លានបារ៉ែល/ថ្ងៃ ទៅចិន និងឥណ្ឌា ហើយការបែងចែកប្រេងទៅឱ្យអតិថិជនថ្មី មានន័យថា រុស្ស៊ីត្រូវបំបែកប្រេងខ្លះពីអតិថិជនចាស់ ដែលនោះអាចជាបញ្ហាលំបាក។
លោក Laode Sulaeman មន្ត្រីជាន់ខ្ពស់ក្រសួងថាមពលឥណ្ឌូណេស៊ី បានប្រាប់អ្នកយកព័ត៌មានកាលពីសប្ដាហ៍មុនថា មិនទាន់មានក្រុមហ៊ុនណាមួយ ត្រូវបានកំណត់ឱ្យធ្វើការនាំចូលនៅឡើយទេ។
លោក Sulaeman បន្តថា៖ «ក្រុមហ៊ុន(ថាមពលរដ្ឋ) Pertamina មានមូលបត្របំណុលសកល ហើយវាត្រូវតែជៀសវាងរឿងដែលអាចរំលោភលើលក្ខខណ្ឌនៃមូលបត្របំណុលសកលរបស់ក្រុមហ៊ុន។ នោះហើយជាមូលហេតុដែលយើងកំពុងស្ថិតក្នុងដំណើរការនៃការបង្កើតគម្រោងមួយ»។
ពេលសួរអំពីផែនការនាំចូល អ្នកនាំពាក្យរបស់ Pertamina លោក Muhammad Baron បាននិយាយកាលពីថ្ងៃសុក្រថា៖ «ដំណើរការទាំងមូលនឹងត្រូវបានអនុវត្តស្របតាមការណែនាំរបស់រដ្ឋាភិបាល ខណៈផ្តល់អាទិភាពដល់គោលការណ៍នៃអភិបាលកិច្ចសាជីវកម្មល្អ និងបទប្បញ្ញត្តិដែលអាចអនុវត្តបាន»។
អ្នកជំនាញពាណិជ្ជកម្មបាននិយាយថា ចំនួនមានកំណត់នៃនាវាដឹកប្រេងដោយសារតែទណ្ឌកម្មរបស់លោកខាងលិច និងរយៈចម្ងាយដឹកជញ្ជូនដ៏ឆ្ងាយ នឹងធ្វើឱ្យការដឹកជញ្ជូនប្រេងរុស្ស៊ីទៅឥណ្ឌូណេស៊ីមានការលំបាក និងចំណាយច្រើន។
គេមើលឃើញថា ឥណ្ឌូណេស៊ី ដែលនាំចូលប្រហែល ១ លានបារ៉ែល/ថ្ងៃ កំពុងស្វែងរកការផ្គត់ផ្គង់បន្ថែមពីប្រភពផ្សេងៗ រួមទាំងសហរដ្ឋអាមេរិក ដើម្បីពង្រឹងសន្តិសុខថាមពលរបស់ខ្លួន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


