Antony Blinken Archives - Kampuchea Thmey Daily

គណៈកម្មាធិការសភាអាមេរិក​ផ្តល់​អនុសាសន៍​ឱ្យ​សភា​ពេញ​អង្គ​ ចោទ​លោក ប្ល៊ីនកែន​​​ ពីបទ«មើលស្រាល»​
​រដ្ឋមន្ត្រីការបរទេស អាន់​តូនី ប្ល៊ីនកែន (Antony Blinken) ​កំពុង​​ជាប់​ភារកិច្ច​​​​ក្នុង​កិច្ច​ប្រជុំ​​​​មហាសន្និបាត​អង្គការ​សហប្រជាជាតិនៅ​បុរី​ញូវយ៉ក ​​បាន​ខាក​ខាន​​​ទៅ​​ផ្តល់សក្ខី​កម្ម​​​​នៅ​មុខគណៈ​កម្មាធិកា​សភា​តាម​​ដីកា​​​​​កោះ​(subpoena)​ ដែល​​​ចាត់​ទុក​ជា​ការ​មើល​ងាយ​​រដ្ឋ​សភា​​​ និង​ត្រូវប្រឈម​ទោស​ឧក្រិដ្ឋ​ទៀត​ផង​។

រដ្ឋមន្ត្រីការបរទេស អាន់​តូនី ប្ល៊ីនកែន (Antony Blinken) ថ្លែង​នៅ​សន្និបាត​អង្គការ​សហប្រជាជាតិ។ FB/Blinken

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័របាន​រាយការណ៍​ថា គណៈកម្មាធិការកិច្ចការបរទេសរបស់​រដ្ឋ​សភាតំណាងរាស្រ្តអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បានផ្តល់អនុសាសន៍កាលពីថ្ងៃទី២៤​ខែកញ្ញាថា រដ្ឋមន្ត្រីការបរទេស អាន់​តូនី ប្ល៊ីនកែន (Antony Blinken) ត្រូវ​​ដាក់​ទោស​​ដោយការ​មើលស្រាល ឬមើល​ងាយ​ (contempt) សភាចំពោះការខក​ខាក​​​​​អនុវត្ត​តាមដីកាកោះ (subpoena) ដើម្បី​ឱ្យ​ស្វែងរកព័ត៌មានអំពីភាពវឹកវរឆ្នាំ២០២១​ ពេល​ដែល​សហរដ្ឋ​អាមេរិក​ដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន។

សេចក្តី​រាយការណ៍​នោះ បាន​​បន្តថា គណៈកម្មាធិកាសភា​បានបោះឆ្នោត​ដោយ​សំឡេង​ ២៦-២៥ ក្នុង​ការ​គាំទ្រ​​​របាយការណ៍របស់គណៈកម្មាធិការដែលផ្តល់អនុសាសន៍ថា សភាទាំងមូលរកឃើញលោក ប៊្លីនកែន ក្នុងការមើលស្រាល​ចំពោះការបដិសេធមិនអនុវត្តតាមដីការបស់ខ្លួនបន្ទាប់ពីលោកមិនបានបង្ហាញខ្លួននៅក្នុងសវនាការនៅព្រឹកថ្ងៃទី២៤ខែកញ្ញាស្តីពីការដក​ទ័ព​​។

​ក្នុងរយៈពេល​ភ្លាម​ៗ ក្រសួងការបរទេសមិនបានឆ្លើយតប​​​តាមការ​សាកសួរ​របស់​រ៉យទ័រ​នោះ​ទេ​ ចំពោះសំណើសុំការអត្ថាធិប្បាយលើការបោះឆ្នោតនោះទេ។

ប៉ុន្តែ​​យោង​តាម​​ខ្លឹមសារ​​ដែល​ចុះ​ផ្សាយ​លើ​គេហទំព័​រ​​​ក្រសួង​ការបរទេស​​សហរដ្ឋអាមេរិក​​កាល​ថ្ងៃទី​៩ខែ​កញ្ញា​​​ជុំវិញ​​ដំណើរការ​ផ្តល់​សក្ខីកម្ម​នេះ ក្រសួង​ការ​បរទេស​បាន​និយាយថា ចាប់​តាំង​ពីឆ្នាំ​២០២១​ ខ្លួន​បាន​​​ចំណាយ​ពេល​រាប់​ពាន់​ម៉ោង​​ បំពេញ​​តាមសំណើរបស់​​សភា​សម្រាប់​ការចងក្រង​ឯកសារ ការ​សង្ខេប​ និង​ធ្វើ​បទសម្ភាសន៍​។ ឯកសារ​ប្រហែល​​២០០០០​ទំព័រ​ត្រូវ​ដាក់​ជូន​រដ្ឋសភា​។

លោក ប្ល៊ីន​កែន​ ដែលកំពុងនៅទីក្រុងញូវយ៉កក្នុងសប្តាហ៍នេះសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងលិខិតមួយទៅកាន់ប្រធានគណៈកម្មាធិការ​សភា​គឺលោក Michael McCaul តំណាងមកពីគណបក្សសាធារណរដ្ឋកាលពីថ្ងៃទី២២​ខែកញ្ញាថា គាត់​​ប្រឹង​ប្រែង​​ព្យាយាម​ទៅដល់​កន្លែង​គណៈកម្មាធិការ នៅពេលណាដែលគាត់នឹងមាន​ ដើម្បីផ្តល់សក្ខីកម្ម និងផ្តល់សាក្សីជំនួស។

ការមើលងាយលក្ខន្តិកៈរបស់សភា​​អាមេរិក​ បញ្ជាក់​ពី​ដំណើរការមួយសម្រាប់សភា ឬព្រឹទ្ធសភា សំដៅ​ទៅ​លើ​សាក្សីដែលមិនគោរព​តាម​​​សម្រាប់ការកាត់ទោសព្រហ្មទណ្ឌ។ ​នៅ​ទីបំផុត ក្រសួងយុត្តិធម៌អាមេរិក​ជា​​អ្នក​សម្រេចថាតើត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋដែរឬទេ។

ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថាតើនៅពេលណាដែលសភាទាំងមូលនឹងបោះឆ្នោតលើអនុសាសន៍របស់គណៈកម្មាធិការនេះ៕​​

ដោយ រ៉ាន់ រើយ​

The post គណៈកម្មាធិការសភាអាមេរិក​ផ្តល់​អនុសាសន៍​ឱ្យ​សភា​ពេញ​អង្គ​ ចោទ​លោក ប្ល៊ីនកែន​​​ ពីបទ«មើលស្រាល»​ appeared first on Kampuchea Thmey Daily.

អាមេរិក​សន្យា​​បង្កើន​​សកម្មភាព​យោធា​នៅ​​អូស្ត្រាលី​និង​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក
សហរដ្ឋ​អាមេរិក​​បានសន្យា​ជាមួយ​សម្ព័ន្ធ​មិត្ត​​អូស្រ្តាលី​ក្នុងកិច្ច​ប្រជុំ​​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​​​​​ប្រចាំឆ្នាំ​​​របស់​សពួកគេ​ថា ខ្លួន​នឹង​បង្កើន​​វត្តមាន​កង​ទ័ព​​ យន្តហោះ​ឈ្លប​យក​ការណ៍ ក៏ដូច​ជា​ យន្តហោះ​ទម្លាក់​គ្រាប់បែក​នៅ​​​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ ខណៈ​មាន​ក្តីកង្វល់ខ្លះ​ពី​ការ​កើន​ឡើងឥទ្ធិពល​​​របស់ចិន​នៅក្នុងតំបន់​នេះ។

​ជំនួបទ្វេភាគី​​រវា​ង​រដ្ឋមន្ត្រី​​ការបរទេស​និង​ការពារជាតិ​របស់​អូស្ត្រាលី និង សហរដ្ឋ​អាមេរិក។ Richard Marles

សហរដ្ឋ​អាមេរិក​​​​និង​អូស្រ្តាលី​ដែល​ជា​​​សម្ព័ន្ធ​មិត្ត​​​ដ៏សំខាន់​​​នៅ​តំបន់ប៉ាស៊ីហ្វិក បាន​ចាប់ផ្តើម​​ពង្រឹង​​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​យោធា​​​​កាន់តែ​ធំបន្ថែម​ទៀតតាមរយៈ​ការ​ផ្តួច​ផ្តើម​​​​​ផលិត​អាវុធ​រួម​គ្នា​នៅឆ្នាំ​២០២៥ ដើម្បីបង្កើនការផ្គត់ផ្គង់ដល់សម្ព័ន្ធមិត្តនៅឥណ្ឌូប៉ាស៊ីហ្វិក​ជាទី​ដែល​​​​ចិន​កំពុងពង្រីក​ទំនាក់​ទំនង​​និង​ឥទ្ធិពល​យ៉ាង​ខ្លាំង។​

ពីរដ្ឋ​ម៉ារីឡែន​ស្រហរដ្ឋអាមេរិក​ជាទីដែល​​រដ្ឋ​​រដ្ឋមន្ត្រីការ​ពារជាតិ​ និង​ រដ្ឋ​មន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​ជួប​គ្នា សារព័ត៌មាន​រ៉យទ័រ បាន​រាយការណ៍ថា អូស្ត្រាលី និងសហរដ្ឋអាមេរិកកំពុងធ្វើការធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានទ័ពអាកាសនៅភាគខាងជើង និងភាគខាងលិចប្រទេសអូស្ត្រាលី ដែលកាន់តែខិតជិតទៅនឹងចំណុចប្រឈមខ្លាំង​ជាមួយប្រទេសចិននៅសមុទ្រចិនខាងត្បូងជាងរដ្ឋធានីកង់បេរ៉ារបស់អូស្ត្រាលី។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា នឹងមានការបង្កើន​នៃវត្តមាន​កងកម្លាំងអាមេរិក​វិលជុំ​​​នៅក្នុងប្រទេសអូស្ត្រាលី។ លោក និយាយថា៖«នេះនឹងមានន័យថា យន្តហោះល្បាតដែនសមុទ្រ និងយន្តហោះឈ្លបយកការណ៍កាន់តែច្រើន ដែលប្រតិបត្តិការពីមូលដ្ឋាននៅទូទាំងប្រទេសអូស្ត្រាលីភាគខាងជើង។ វា​ក៏​នឹង​មាន​ន័យ​ថា ការ​ដាក់​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​​ប្តូរវេន​​ញឹកញាប់​ជាង​នេះ​ដែរ»។

សេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សា​របស់​ពួកគេ​​ បានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពយោធារបស់ចិននៅជុំវិញកោះតៃវ៉ាន់ និងការទាមទារដែនសមុទ្រហួសហេតុរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង៕​

The post អាមេរិក​សន្យា​​បង្កើន​​សកម្មភាព​យោធា​នៅ​​អូស្ត្រាលី​និង​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក appeared first on Kampuchea Thmey Daily.

ប្រទេស​​ច្រើន​នៅ​អឺរ៉ុប អាស៊ី​ និង​អាមេរិក​ ប្រាប់​ពល​រដ្ឋ​ខ្លួន​ចាកចេញ​ពីលីបង់ ខណៈសង្គ្រាម​អាចផ្ទុះ
មហាអំណាចបច្ចឹមប្រទេស​ប្រាប់​ប្រជាជនខ្លួន​ឱ្យ​ចាក់​ចេញ​ពី​​​ប្រទេស​លីបង់ អ៊ីស្រាអែល អ៊ីរ៉ង់ ជា​បន្ទាន់ ខណៈ​មាន​ការ​ព្រមាន​ពី​ការ​វាយ​បក​សង​សឹក​របស់​អ៊ីរ៉ង់​​និង​ក្រុមហេសបូឡា​លើ​ប្រទេស​អ៊ីស្រាអែល ​​ក្នុងយៈពេលដ៏ខ្លី​ខាងមុខ​នេះ​ សូម្បី​​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ក៏​ប្រាប់​រដ្ឋមន្ត្រី​ក្រុមប្រទេស​ G7 ថា​អ៊ីរ៉ុង​អាចបើកការវាយប្រហារ​​ក្នុងរង្វង់​មិនដល់​២ថ្ងៃ​ទៀត​។

ការ​ធ្វើឃាត​លោក Haniyeh​ បង្ក​ការ​ខឹងសម្បា​ពីអ៊ីរ៉ង់​​និង​ក្រុមសកម្ម​ប្រយុទ្ធ​ជាច្រើន​ ដែល​នឹង​សងសឹក​​លើ​​អ៊ីស្រាអែល​។ AP

សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស ​បារាំង ​​និង​អ៊ីតាលី បាន​ជំរុញ​​ប្រជាជន​របស់ខ្លួន​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​លីបង់​ឱ្យបានឆាប់កាន់តែឆាប់​កាន់តែល្អ  ហើយ​ប្រទេស​ឥណ្ឌូណេស៊ី​​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ក៏បាន​​ព្រមាន​ថា ​ឱ្យ​ពល​រដ្ឋ​ខ្លួន​ចាក​ចេញ​ឱ្យ​បាន​ឆាប់។​

​​សហរដ្ឋ​អាមេរិក បាន​បញ្ជូន​នាវាចម្បាំង​​បន្ថែម​ទៅកាន់​​មជ្ឈិមបូព៌ា ហើយ​ស្ថានទូត​អាមេរិក​ប្រាប់​ប្រជា​ពលរដ្ឋខ្លួន​ឱ្យ​ចាក​ចេញ​​​ ខណៈអង់​គ្លេស​​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ខ្លួន​ថា «ចាកចេញ​ឥឡូវនេះ​( Leave now)។ នេះ​យោ​ង​តាម​​ CNN។

​​សារព័ត៌មាន​តួកគី Anadolu របស់​ប្រទេសតួកគី​​ បាន​ផ្សាយ​ថា ប្រទេសអ៊ីតាលី ឥណ្ឌូណេស៊ី ​បាន​ចេញ​នូវ​ការ​ណែនាំ​​​​ព្រមាន​លើ​ការ​ធ្វើដំណើរ​ ដោយ​ជំរុញ​ឱ្យ​ប្រជាជន​ខ្លួន​ត្រឡប់​ទៅ​ប្រទេសវិញ ឬ​ក៏​​ជៀសវាង​ការ​ធ្វើដំណើរ​ទៅ​​មជ្ឈិមបូព៌ា​។

ឥណ្ឌូនេស៊ី​បាន​ចេញ​សេចក្តី​ព្រមាន​ចំ​ៗ​​ដល់​ប្រជាជន​ខ្លួន​ដោយ​មិន​​ទៅ​កាន់​ប្រទេស​​​ លីបង់ អ៊ីរ៉ង់ និង អ៊ីស្រាអែល​ និងផ្តល់​អនុសាសន៍​ឲ្យ​ចាក​ចេញ​​​ពី​លីបង់​ជាបន្ទាន់​។

ប្រទេស​ស៊ុយអ៊ែតនៅ​តំបន់​អឺរ៉ុប​​និង​ប្រទេស​តំបន់​អារ៉ាប់​ជាច្រើន​ទៀត​​​​ បាន​បិទស្ថានទូត​ក្នុង​ប្រទេស​លីបង់​។​

​ការ​កើន​ឡើង​ភាព​តានតឹង​​​រវាង​​ក្រុមហេសបូឡា​នៅ​លីបង់​និង​អ៊ីស្រាអែល​​ ក្រោយ​អ៊ីស្រាអែល​បាញ់​សម្លាប់​​​មេបញ្ជាការ​​យោង​ធា​​ក្រុមហេសបូឡា​ លោក ​Fauad Shukr​ កាល​ពីថ្ងៃអង្គារ​សប្តាហ៍​មុន​ ហើយ នៅ​១ថ្ងៃក្រោយ​មក អ៊ីស្រាអែល​ក៏បាន​សម្លាប់​​​មេដឹកនាំ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស​​​ លោក Ismail Haniyeh ក្នុងទឹកដី​អ៊ីរ៉ង់​ដែល​បង្ក​ការ​ខឹង​សម្បា​​ទូទាំង​​​តំបន់​មជ្ឈិមបូព៌ា​។​

ព្រលានយន្តហោះ​​​របស់​ប្រទេស​លីបង់។​

ដោយសារ​ស្ថាន​ការណ៍​កាន់តែ​តាន​តឹង​ខ្លាំង​ នៅ​ថ្ងៃ​ចន្ទនេះ​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ​នឹង​ដឹកនាំប្រជុំ​​ក្រុម​​សន្តិសុខជាតិ ព្រម​ទាំង​​និយាយ​តាមទូរស័ព្ទ​ជាមួយ​​មហាក្សត្រ​របស់​ប្រទេស​ហ្ស៊ក​ដានី​ Abdullah II ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់ខ្លួន​នៅតំបន់​មជ្ឈិមបូព៌ា​​ជា​ប់​នឹង​ប្រទេស​អ៊ីស្រាអែល។

​សង្គ្រាម​នៅ​​តំបន់ហ្គាហ្សា​​រយៈពេល​ជិត​​១០ខែ បាន​សម្លាប់​ជនជាតិប៉ាឡេស្ទីនប្រហែល ៣៩៦០០ ចាប់​តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារយ៉ាង​ចាស់​ដៃ​បំផុត​​ប្រឆាំងនឹង​ក្រុមហាម៉ាស​​ដែល​រស់​នៅ​តំបន់ហ្គាហ្សា​ចាប់​តាំង​ពីថ្ងៃទី​៧ខែ​​តុលា​ដែល​ជា​ការសង​សឹក​លើ​ក្រុមហាម៉ាស​​​ដែល​​វាយឆ្មក់​ចូលសម្លាប់​ប្រជាជន​អ៊ីស្រាអែល​ជិត​១២០០​នាក់ ព្រម​ទាំំងចាប់​ចំណាប់​ខ្មាំង​ជិត​២៤០​នាក់​ផ្សេង​ទៀត​។

ភាព​តានតឹង​​បំផុត​ឆ្ពោះ​ទៅរកសង្គ្រាម​តំបន់​នេះ​ កើត​ឡើង​​ក្រោយ​ការវាយប្រហារចុងក្រោយបំផុតបានកើតឡើងកាលពីថ្ងៃពុធសប្តាហ៍មុន នៅពេលដែលប្រធាននយោបាយក្រុមហាម៉ាស់ Ismail Haniyeh ត្រូវបានគេធ្វើឃាតនៅក្នុងរដ្ឋធានីតេហេរ៉ង់​របស់អ៊ីរ៉ង់មួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ជាយក្រុង Beirut បានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់មកពីក្រុម​ហេសបូឡា​មានមូលដ្ឋាននៅ​ប្រទេសលីបង់។ .

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei តាមសេចក្តីរាយការណ៍បានបញ្ជាឱ្យធ្វើការវាយប្រហារលើអ៊ីស្រាអែល ដើម្បីជាការសងសឹកចំពោះការសម្លាប់របស់លោក Haniyeh ។

មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយ​យោធា​និងយុទ្ធោបករណ៍​បន្ថែមទៅកាន់មជ្ឈិមបូព៌ា​ក្នុង​ពេល​មាន​ភាពតានតឹងកើនឡើងនៅក្នុងតំបន់៕

ដោយ រ៉ាន់ រើយ​

The post ប្រទេស​​ច្រើន​នៅ​អឺរ៉ុប អាស៊ី​ និង​អាមេរិក​ ប្រាប់​ពល​រដ្ឋ​ខ្លួន​ចាកចេញ​ពីលីបង់ ខណៈសង្គ្រាម​អាចផ្ទុះ appeared first on Kampuchea Thmey Daily.

ការទូត​មហាអំណាច​ជួប​គ្នាលើក​នេះ​ អាច​ជាច្រកចេញ​បញ្ចប់ជម្លោះ​​រុស្ស៊ី​-អ៊ុយក្រែន ឆាប់ៗ​
រដ្ឋមន្ត្រី​ការ​​បរទេស​សហរដ្ឋ​អាមេរិក ​អាន់តូនី ប៊្លីនកែន ( Antony Blinken) គ្រោង​ជួប​ពិភាក្សា​ជាមួយ​សមភាគី​​​ចិន លោក​ វ៉ាង យី (Wang Yi) ​នៅ​ថ្ងៃសៅរ៍​ទី​២៧ខែ​កក្កដា​នេះ ​នៅ​ទីក្រុង​វៀងចន្ទន៍ប្រទេស​ឡាវ​ ដែល​ធ្វើជាម្ចាស់ផ្ទះ​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេសអាស៊ាន។

រដ្ឋមន្ត្រី​​ការបរទេសសហរដ្ឋ​អាមេរិក អាន់តូនី ប៊្លីនកែន (ឆ្វេង) និង សមភាគីចិន វ៉ាង យី​ ក្នុងជំនួប​កន្លងមក។ GT

មិនត្រឹមតែ​​​​ប្រមុខ​ការទូត​នៃ​ប្រទេសមហាអំណាច​ទាំងពីរ​​ដែល​កំពុង​ប្រជែង​ឥទ្ធិពល​គ្នា​ប៉ុណ្ណោះទេ​ សូម្បី​​​ប្រមុខ​ការទូត​រុស្ស៊ី​ក៏​បាន​ជួប​​ពិភាក្សា​ជាមួយសមភាគីចិន​ មុនពេល​លោក​ វ៉ាង យី​ ជួប​លោក ប្ល៊ីនកែន​​។​ កាន់តែសំខាន់​ទៀត​នោះ មុនប្រមុខ​ការទូតចិន​ហោះ​មកកាន់​ប្រទេសឡាវ លោក​​ វ៉ាង យី បាន​ទទួល​ជួប​​ ​លោក Dmitro Kuleba រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​ដ៏​កម្រ​មួយ​នៅដើម​សប្តាហ៍​នេះ។

ត្បិតថា​ លទ្ធផល​នៃ​ជំនួប​និមួយៗ​មិនត្រូវ​បាន​បង្ហាញ​ ប៉ុន្តែ​មាន​ការ​វិភាគ​​ជាច្រើន​​អះអាង​​ពី​ការរីកចម្រើន​​នៃ​ដំណើរ​ការ​​​ចរចា​​​សន្តិភាព​​អ៊ុយក្រែន​​​ ដែល​មានមហាអំណាច​ចិន​ដើរតួនាទី​យ៉ាង​សំខាន់​បំផុត​។ រុស្ស៊ី​ស្ទើរ​តែមិនស្តាប់អ្នកផ្សេង​ណា និង​ជាទីទុកចិត្ត​​ក្រៅពីចិន​ឡើយរហូត​ដល់​ពេល​នេះ។

​​​ក្នុង​រយៈពេលចុង​ក្រោយ​នេះ​ ចិន​កំពុង​ដើរ​តួនាទី​នាទី​យ៉ាង​សំខាន់​ក្នុង​​ការ​សម្របសម្រួល​​​ភាគី​​គី​ជម្លោះ​​​ អ៊ុយក្រែន​និង​រុស្ស៊ី​ឱ្យ​​ខិតទៅរក​ការ​ចរចា​បញ្ចប់សង្គ្រាម​​ដែល​បាន​អូសបន្លាយ​ពេល​ជាង​២កន្លះ​។​​​

​មុន​ជួប​លោក​ ប្ល៊ីនកែន រដ្ឋមន្ត្រី​ការបរទេស​​​ចិន វ៉ាង យី ​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក​ សឺហ្គេយ ឡាវ​រ៉ូវ (Sergei Lavrov)  ដែល​បាន​ប្រាប់​អ្នក​សារព័ត៌មាន​​​កាល​ពី​២ថ្ងៃមុន​ថា ​ចិន​និង​រុស្ស៊ី​​ព្រម​ព្រៀង​គ្នា​​​​ «ប្រយុទ្ធ​ប្រឆាំង​​​ការ​ប៉ុនប៉ង​​​​ដោយ​កម្លាំងខាង​ក្រៅ​​​តំបន់​​ដើម្បី​ជ្រៀតជ្រែក​ចូល​​ក្នុងកិច្ច​ការ​​អាស៊ី​អាគ្នេយ៍​»​។

​ការ​ចរចា​​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​បាន​ជាប់​គាំង​រកច្រក​ចេញ​មិន​ឃើញចាប់តាំងពីខែមេសា​ឆ្នាំ​២០២២​ក្រោយសង្គ្រាម​២ខែ​ ដោយសារ​រុស្ស៊ី​ទាម​ទារ​ការ​ចរចា​ជាមួយសហរដ្ឋ​អាមេរិក ដែល​ខ្លួន​ជឿ​ថា ជា​បង​ធំ​​​របស់​អ៊ុយក្រែន​និង​អង្គការ​ណាតូ​បានញាក់​​អ៊ុយក្រែន​ឲ្យ​ធ្វើសង្គ្រាម​ជាមួយខ្លួន។​​ ចំណែក​អ៊ុយក្រែន​ដែលទទួលបាន​ការផ្គត់ផ្គង់​អាវុធ​យ៉ាង​ច្រើន​សន្ធឹក​សន្ធប់​ពី​​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​និង​អង្គការ​ណាតូ បាន​ទាម​ទារ​ឲ្យរុស្ស៊ីដក​កងទ័ព​របស់ខ្លួន​ចេញ​ពី​ទឹកដី​​អ៊ុយក្រែន​​ មុន​មាន​ការចរចា​​«សន្តិភាព»។

លោក ប្ល៊ីនកែន ទទួលបដិសណ្ឋារកិច្ច​ដោយ​អគ្គលេខាធិការ​អាស៊ាន​នៅ​ប្រទេសឡាវ​។ ASEAN

ភាគី​ចិន​​នៅ​តែ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគី​រុស្ស៊ី​​​ដែល​រង​ទណ្ឌកម្ម​​​យ៉ាង​​ធ្ងន់​ធ្ងរ​​​ពី​បច្ចឹម​ប្រទេស​​ដោយសារ​តែ​ការលើក​ទ័ព​ចូល​លុកលុយ​​ប្រទេស​អ៊ុយក្រែន​ ហើយ ចិន​ក៏​រង​ការ​ចោទ​​ថា បានសម្របសម្រួល​​កិច្ច​​​ក្នុងសង្គ្រាម​នៅ​អ៊ុយក្រែន​។ ​ទោះបី​រងការចោទ​ប្រកាន់​ជា​ហូរហែរ ភាគចិន​តែ​ង​តែ​បដិសេធ​ ហើយ នៅ​​ប៉ុន្មាន​ថ្ងៃចុង​ក្រោយ​នេះ បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​ជួបភាគីចិន​ ប្រធានាធិបតី​​​អ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​​​​អះអាង​ថា ចិន​​មិន​បានផ្គត់ផ្គង់​អាវុធ​​​ដល់​រុស្ស៊ី​ក្នុង​​សង្គ្រាមនៅ​អ៊ុយក្រែន​ឡើយ។

​តាមរយៈ​ជំនួប​ជាញឹក​ញាប់​និងប្រទាក់​ក្រឡាគ្នា​​​របស់​ប្រមុខ​ការទួត​​នៃ​ប្រទេស​មហាអំណាច​​ក្នុង​រយៈពេលចុងក្រោយ​នេះ ក្រុម​អ្នកវិភាគ​មើល​ឃើញ​ថា ដំណើរ​ការ​ចរចា​​សន្តិភាព​​​​ក្នុងសង្គ្រាម​ រុស្ស៊ី​-អ៊ុយក្រែន​ អាច​កើត​ឡើង​ឆាប់ៗ ដោយសារ​តែ​ភាគី​ទាំង​អស់​បង្ហាញ​នូវ​ការ​ហត់នឿយក្នុងសង្គ្រាម ហើ​យ​រូប​ភាព​នៃសង្គ្រាម​ទៀត​សោត ភាគី​រុស្ស៊ី​ដែលផ្តើម​លើក​ទ័ព​ឈ្លានពាន​មុន ក៏​មិន​បង្ហាញ​ពី​ភាព​មាន​ប្រៀប​ឈ្នះនោះដែរ៕

ដោយ រ៉ាន់ រើយ​

The post ការទូត​មហាអំណាច​ជួប​គ្នាលើក​នេះ​ អាច​ជាច្រកចេញ​បញ្ចប់ជម្លោះ​​រុស្ស៊ី​-អ៊ុយក្រែន ឆាប់ៗ​ appeared first on Kampuchea Thmey Daily.

លោក Blinken នឹងជជែកពីបញ្ហាភូមា និងជម្លោះរុស្ស៊ី-អ៊ុយក្រែន ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅកម្ពុជា
ក្នុងឱកាសចូលរួមកិច្ចប្រជុំពាក់ព័ន្ធក្របខណ្ឌអាស៊ាននៅកម្ពុជា លោក អាន់តូនី ប្លីងខេន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងលើកយកបញ្ហានៅមីយ៉ាន់ម៉ា និងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន ជាប្រធានបទក្ដៅសម្រាប់ការជ ជែកពិភាក្សាជាមួយបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែសីហា។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា លោក អាន់តូនី ប្លីងខេន នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន- អាមេរិក កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន។

នៅក្នុងកិច្ចប្រជុំនៅកម្ពុជានេះ ប្រមុខការទូតអាមេរិក នឹងលើកឡើងពីជំងឺរាតត្បាត COVID-19 កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងនឹងការបម្រែបម្រួលអាកាសធាតុ ជាពិសេស ផ្ដោតជាសំខាន់លើបញ្ហាប្រឈមដែលជាក្ដីព្រួយបារម្ភរួមរបស់ពិភពលោក គឺវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា  និងសង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន។

ជាមួយគ្នានេះដែរ លោក ប្លីងខេន ក៏នឹង​មានជំនួប​ទ្វេភាគី​ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសមភាគីរបស់លោក គឺលោក ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ក្រសួងការបរទេសកម្ពុជា ដោយពិភាក្សា​អំពី​ការគាំទ្រ​របស់​សហរដ្ឋអាមេរិកសម្រាប់​អាស៊ាន និងការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាងប្រទេសទាំងពីរ កម្ពុជា-អាមេរិក៕

ដោយ ៖ ធឿន វ៉ាន់សុង

The post លោក Blinken នឹងជជែកពីបញ្ហាភូមា និងជម្លោះរុស្ស៊ី-អ៊ុយក្រែន ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅកម្ពុជា appeared first on Kampuchea Thmey Daily.

អាមេរិក ច្រានចោលការទាមទាររបស់រុស្ស៊ី កុំឲ្យអ៊ុយក្រែន ចូល ណាតូ
កាលពីថ្ងៃពុធទី២៦ខែមករា សហរដ្ឋអាមេរិកបានច្រានចោលការទាមទាររបស់រុស្ស៊ី ដែលឲ្យរារាំងអ៊ុយក្រែនពីអង្គការណាតូ ហើយបាននិយាយថា ខ្លួនជឿថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយចូលអ៊ុយក្រែន ប៉ុន្តែបានផ្តល់នូវអ្វីដែលខ្លួនហៅថាជា ផ្លូវថ្មីមួយចេញពីវិបត្តិ។

លោក ចូ បៃដិន (ឆ្វេង) និងលោក វ្លាឌីមៀរ ពូទីន

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា នៅក្នុងលិខិតឯកជនមួយទៅកាន់រដ្ឋាភិបាលរុស្ស៊ី, ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ទៅទីក្រុងមូស្គូនូវ “ផ្លូវការទូតដ៏សំខាន់” ដើម្បីដោះស្រាយការប្រឈមមុខដាក់គ្នា។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា “យើងសូមបញ្ជាក់ឲ្យច្បាស់ថា មានគោលការណ៍ស្នូលដែលយើងប្តេជ្ញារក្សា និងការពារ រួមទាំងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន និងសិទ្ធិរបស់រដ្ឋក្នុងការជ្រើសរើសការរៀបចំសន្តិសុខ និងសម្ព័ន្ធភាពរបស់ពួកគេផងដែរ”។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken

លោក Blinken បានប្រាប់អ្នកសារព័ត៌មានថា សំបុត្រនេះនឹងមិនត្រូវបានបង្ហាញជាសាធារណៈឡើយ ពីព្រោះយើងគិតថា ផ្នែកការទូតគឺមានឱកាសល្អបំផុតដើម្បីជោគជ័យ។

លោកនឹងនិយាយទៅកាន់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅប៉ុន្មានថ្ងៃខាងមុខនេះ សម្រាប់ការឆ្លើយតបរបស់ខ្លួនចំពោះជំហររបស់សហរដ្ឋអាមេរិក។

យើងបានលើកឡើងនូវលទ្ធភាព នៃវិធានការតម្លាភាពទៅវិញទៅមក ទាក់ទងនឹងការដាក់កម្លាំង និងបញ្ហាអ៊ុយក្រែន ក៏ដូចជាវិធានការដើម្បីបង្កើនទំនុកចិត្តទាក់ទងនឹងសមយុទ្ធយោធា និងសមយុទ្ធនៅអឺរ៉ុបផងដែរ។

លិខិតនេះ ថែមទាំងបានបើកទ្វារឆ្ពោះទៅរកការជំរុញកិច្ចចរចាគ្រប់គ្រងអាវុធជាមួយរុស្ស៊ីជុំវិញបញ្ហាមីស៊ីលយុទ្ធសាស្ត្រ និងអាវុធនុយក្លេអ៊ែរដែលមានទីតាំងនៅអឺរ៉ុបទៀតផង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ រុស្ស៊ី កំពុងពិចារណា បញ្ឆេះសង្គ្រាមនុយក្លេអ៊ែរ

The post អាមេរិក ច្រានចោលការទាមទាររបស់រុស្ស៊ី កុំឲ្យអ៊ុយក្រែន ចូល ណាតូ appeared first on Kampuchea Thmey Daily.

អ្នកកាសែតធ្វើដំណើរជាមួយលោក Blinken តេស្តវិជ្ជមានកូវីដ មុនទៅដល់ ថៃ
សមាជិកម្នាក់នៃអង្គភាពសារព័ត៌មាន ដែលធ្វើដំណើរជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ីអាគ្នេយ៍ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ នៅពេលមកដល់ទីក្រុងគូឡាឡាំពួ ហើយពេលនេះកំពុងធ្វើចត្តាឡីស័ក។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken

អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បាននិយាយថា លោក Blinken និងបុគ្គលិកជាន់ខ្ពស់ត្រូវបានធ្វើតេស្ត រាល់ការឈប់នៃដំណើរជាអន្តរជាតិនេះ រួមទាំងពេលមកដល់ទីក្រុង គូឡាឡាំពួផងដែរ កាលពីល្ងាចថ្ងៃអង្គារ ហើយអ្នកទាំងអស់សុទ្ធតែអវិជ្ជមាន។

កាលពីថ្ងៃអង្គារ អ្នកការទូតកំពូលអាមេរិករូបនេះ ស្ថិតនៅក្នុងទីក្រុងហ្សាកាតា នៃប្រទេស ឥណ្ឌូណេស៊ី មុនពេលចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី។ លោក​ត្រូវ​បន្ត​ទៅ​ទីក្រុង​បាងកក​នៅ​ល្ងាច​ថ្ងៃ​ពុធ ​មុន​ជំនួប​ជាមួយ​មន្ត្រី​ថៃ​នៅ​ថ្ងៃ​បន្ទាប់។

លោក Blinken ធ្វើសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah

លោក Blinken បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah កាលពីថ្ងៃពុធ។

អ្នកនាំពាក្យក្រសួងការបរទេសម៉ាឡេស៊ី បាននិយាយថា ខ្លួនត្រូវបានជូនដំណឹងអំពីករណី កូវីដ ដោយស្ថានទូតអាមេរិកកាលពីព្រឹកថ្ងៃពុធ ហើយបុគ្គលរូបនោះត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកភ្លាមៗ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ លោក Blinken ព្រមានឥតលាក់លៀម អំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរបស់ ឥណ្ឌា

The post អ្នកកាសែតធ្វើដំណើរជាមួយលោក Blinken តេស្តវិជ្ជមានកូវីដ មុនទៅដល់ ថៃ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីការបរទេសអាមេរិក មកអាស៊ីអាគ្នេយ៍លើកដំបូង ធ្វើទស្សនកិច្ច ៣ប្រទេស
នៅថ្ងៃចន្ទទី១៣ខែធ្នូនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចាប់ផ្តើមធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូណេស៊ី ក្នុងដំណើរនៅអាស៊ីអាគ្នេយ៍ជាលើកដំបូងរបស់លោក មុនពេលបន្តទៅប្រទេសម៉ាឡេស៊ី និងថៃ។

លោក Blinken ត្រូវបានគេរំពឹងថានឹងដោះស្រាយបញ្ហាសុខភាព ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាមួយសមភាគីរបស់លោក។

ការធ្វើដំណើរលើកដំបូងរបស់លោក Blinken ទៅកាន់តំបន់នេះ គឺធ្វើតាមការអត្ថាធិប្បាយរបស់លោកនៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែកញ្ញា ដែលកាលនោះលោកសន្យាថា នឹងបង្កើតយុទ្ធសាស្ត្រថ្មីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសន្តិសុខនៅក្នុងតំបន់នេះ។

ដំណើរ​ទស្សនកិច្ច​របស់​អ្នក​ការទូត​កំពូល​រូប​នេះ បាន​បង្ហាញ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សហរដ្ឋ​អាមេរិក ​ដើម្បី​ប្រឆាំង​នឹង​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​ក្នុង​តំបន់​របស់​ប្រទេស​ចិន និង​ការ​ឈរ​ជើង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

អាស៊ាន ​កំពុង​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា​រង​សម្ពាធ​យោធាពី​ចិន ​ខណៈទីក្រុងប៉េកាំងបាន​បង្ហាញ​ពី​សមត្ថភាព​យោធា​កាន់តែខ្លាំងឡើង ​ដូចជា​ការហោះហើរជុំវិញ​កោះតៃវ៉ាន់ជាដើម។

បន្ថែមពីលើការចូលរួមក្នុងកិច្ចពិភាក្សាការទូតកម្រិតខ្ពស់ជាច្រើន សហរដ្ឋអាមេរិកក៏កំពុងបង្កើតក្របខណ្ឌសេដ្ឋកិច្ចមួយផងដែរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើបញ្ហាមួយចំនួនដូចជា សេដ្ឋកិច្ចឌីជីថល សង្វាក់ផ្គត់ផ្គង់ ថាមពលស្អាត និងពាណិជ្ជកម្ម។

ថ្វីបើដំណើរទស្សនកិច្ចអាស៊ីអាគ្នេយ៍នេះ ផ្តល់នូវការសន្យាសម្រាប់កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ាននាពេលអនាគតក៏ដោយ ប៉ុន្តែការចងចាំនៃការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក និងការបង្កើតភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ដែលដឹកនាំដោយប្រទេសចិន អាចធ្វើឲ្យមានភាពស្មុគស្មាញដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីនាពេលអនាគត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Foreign Brief

The post រដ្ឋមន្ត្រីការបរទេសអាមេរិក មកអាស៊ីអាគ្នេយ៍លើកដំបូង ធ្វើទស្សនកិច្ច ៣ប្រទេស appeared first on Kampuchea Thmey Daily.