ព័ត៌មានជាតិ
លោក Blinken នឹងជជែកពីបញ្ហាភូមា និងជម្លោះរុស្ស៊ី-អ៊ុយក្រែន ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅកម្ពុជា
ក្នុងឱកាសចូលរួមកិច្ចប្រជុំពាក់ព័ន្ធក្របខណ្ឌអាស៊ាននៅកម្ពុជា លោក អាន់តូនី ប្លីងខេន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងលើកយកបញ្ហានៅមីយ៉ាន់ម៉ា និងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន ជាប្រធានបទក្ដៅសម្រាប់ការជ ជែកពិភាក្សាជាមួយបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែសីហា។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា លោក អាន់តូនី ប្លីងខេន នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន- អាមេរិក កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន។

នៅក្នុងកិច្ចប្រជុំនៅកម្ពុជានេះ ប្រមុខការទូតអាមេរិក នឹងលើកឡើងពីជំងឺរាតត្បាត COVID-19 កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងនឹងការបម្រែបម្រួលអាកាសធាតុ ជាពិសេស ផ្ដោតជាសំខាន់លើបញ្ហាប្រឈមដែលជាក្ដីព្រួយបារម្ភរួមរបស់ពិភពលោក គឺវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា និងសង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន។
ជាមួយគ្នានេះដែរ លោក ប្លីងខេន ក៏នឹងមានជំនួបទ្វេភាគីជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសមភាគីរបស់លោក គឺលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដោយពិភាក្សាអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អាស៊ាន និងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-អាមេរិក៕
ដោយ ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា