ព័ត៌មានអន្ដរជាតិ
អាមេរិក ច្រានចោលការទាមទាររបស់រុស្ស៊ី កុំឲ្យអ៊ុយក្រែន ចូល ណាតូ
កាលពីថ្ងៃពុធទី២៦ខែមករា សហរដ្ឋអាមេរិកបានច្រានចោលការទាមទាររបស់រុស្ស៊ី ដែលឲ្យរារាំងអ៊ុយក្រែនពីអង្គការណាតូ ហើយបាននិយាយថា ខ្លួនជឿថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយចូលអ៊ុយក្រែន ប៉ុន្តែបានផ្តល់នូវអ្វីដែលខ្លួនហៅថាជា ផ្លូវថ្មីមួយចេញពីវិបត្តិ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា នៅក្នុងលិខិតឯកជនមួយទៅកាន់រដ្ឋាភិបាលរុស្ស៊ី, ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ទៅទីក្រុងមូស្គូនូវ “ផ្លូវការទូតដ៏សំខាន់” ដើម្បីដោះស្រាយការប្រឈមមុខដាក់គ្នា។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា “យើងសូមបញ្ជាក់ឲ្យច្បាស់ថា មានគោលការណ៍ស្នូលដែលយើងប្តេជ្ញារក្សា និងការពារ រួមទាំងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន និងសិទ្ធិរបស់រដ្ឋក្នុងការជ្រើសរើសការរៀបចំសន្តិសុខ និងសម្ព័ន្ធភាពរបស់ពួកគេផងដែរ”។

លោក Blinken បានប្រាប់អ្នកសារព័ត៌មានថា សំបុត្រនេះនឹងមិនត្រូវបានបង្ហាញជាសាធារណៈឡើយ ពីព្រោះយើងគិតថា ផ្នែកការទូតគឺមានឱកាសល្អបំផុតដើម្បីជោគជ័យ។
លោកនឹងនិយាយទៅកាន់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នៅប៉ុន្មានថ្ងៃខាងមុខនេះ សម្រាប់ការឆ្លើយតបរបស់ខ្លួនចំពោះជំហររបស់សហរដ្ឋអាមេរិក។

យើងបានលើកឡើងនូវលទ្ធភាព នៃវិធានការតម្លាភាពទៅវិញទៅមក ទាក់ទងនឹងការដាក់កម្លាំង និងបញ្ហាអ៊ុយក្រែន ក៏ដូចជាវិធានការដើម្បីបង្កើនទំនុកចិត្តទាក់ទងនឹងសមយុទ្ធយោធា និងសមយុទ្ធនៅអឺរ៉ុបផងដែរ។
លិខិតនេះ ថែមទាំងបានបើកទ្វារឆ្ពោះទៅរកការជំរុញកិច្ចចរចាគ្រប់គ្រងអាវុធជាមួយរុស្ស៊ីជុំវិញបញ្ហាមីស៊ីលយុទ្ធសាស្ត្រ និងអាវុធនុយក្លេអ៊ែរដែលមានទីតាំងនៅអឺរ៉ុបទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ រុស្ស៊ី កំពុងពិចារណា បញ្ឆេះសង្គ្រាមនុយក្លេអ៊ែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


