ព័ត៌មានអន្ដរជាតិ
លោក Blinken ព្រមានឥតលាក់លៀម អំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យរបស់ ឥណ្ឌា
កាលពីថ្ងៃពុធទី២៨ខែកក្កដា រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានចេញការព្រមានឥតលាក់លៀម អំពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសឥណ្ឌា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក ទៅកាន់ទីក្រុងញូវដែលី។
ក្រុមសិទិ្ធមនុស្សនិយាយថា សេរីភាពស៊ីវិលនិងកន្លែងសម្រាប់អ្នកប្រឆាំង កំពុងតែរងការវាយប្រហារកាន់តែខ្លាំងឡើង នៅក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យធំបំផុតរបស់ពិភពលោកមួយនេះ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Narendra Modi។
មុនពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសលោក Subrahmanyam Jaishankar និងលោក Modi, លោក Blinken បានប្រាប់ក្រុមអង្គការសង្គមស៊ីវិលថា សហរដ្ឋអាមេរិកនិងឥណ្ឌា ត្រូវបានផ្សារភ្ជាប់ដោយគុណតម្លៃរួម ដូចជានីតិរដ្ឋនិងសេរីភាពសាសនា។
ប៉ុន្តែលោកបានបន្ថែមថា “លទ្ធិប្រជាធិបតេយ្យទាំងពីររបស់យើង កំពុងដំណើរការ ដោយពេលខ្លះដំណើរការនោះគឺឈឺចាប់ណាស់។ ពេលខ្លះ វាគឺអាក្រក់”។
ចំពេលមានការកើនឡើងនៃការគំរាមកំហែងជាសកល ចំពោះលទ្ធិប្រជាធិបតេយ្យនិងសេរីភាពអន្តរជាតិ យើងនិយាយអំពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ។ វាសំខាន់ណាស់ដែលប្រទេសលទ្ធិប្រជាធិបតេយ្យឈានមុខគេពីរនៅលើពិភពលោក បន្តឈររួមគ្នាដើម្បីគាំទ្រឧត្តមគតិទាំងនេះ។
ក្រុមអ្នករិះគន់បាននិយាយថា ក្រោមការដឹកនាំរបស់លោក Modi ប្រទេសឥណ្ឌា បានបង្កើនការប្រើប្រាស់ច្បាប់ប្រឆាំងភេរវកម្មនិងច្បាប់បះបោរ ដើម្បីចាប់ខ្លួនអ្នកធ្វើយុទ្ធនាការ អ្នកសារព័ត៌មាន សិស្សនិស្សិតនិងអ្នកដទៃទៀត។
កាលពីដើមខែនេះ អាចារ្យអាយុ ៨៤ឆ្នាំម្នាក់និងជាសកម្មជនសិទ្ធិកុលសម្ព័ន្ធ ដែលរងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មភេរវកម្ម បានស្លាប់បន្ទាប់ពីជាប់ឃុំអស់រយៈពេល ៩ ខែ ហើយរឿងនេះបានជំរុញឲ្យមានកំហឹងពីអន្តរជាតិ រួមទាំងពីឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងដែរ។
រដ្ឋបាលជាតិនិយមហិណ្ឌូ ក៏បាននាំមកនូវច្បាប់ ដែលក្រុមអ្នករិះគន់និយាយថា រើសអើងប្រឆាំងនឹងជនជាតិភាគតិចមូស្លីម ១៧០ លាននាក់នៅក្នុងប្រទេសឥណ្ឌាផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ Delta វាយលុកខ្លាំង លោក បៃដិន ប្រាប់ រដ្ឋ ឲ្យ ផ្តល់ប្រាក់ ១០០ ដុល្លារ ដល់ អ្នក ចាក់ វ៉ាក់សាំងថ្មី
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង