Boris Johnson Archives - Kampuchea Thmey Daily

លោក​នាយក​​រដ្ឋ​​មន្ត្រី​​អង់គ្លេស​ Johnson​ ប្រឈម​​អស់​​តំណែង​​​​ថ្ងៃ​​នេះ
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ប្រឈមនឹងអស់តំណែងតាមរយៈការបោះឆ្នោតមិនទុកចិត្តមួយដោយសមាជិកសភានៅក្នុងគណបក្សអភិរក្សកំពុងកាន់អំណាចនាល្ងាចថ្ងៃចន្ទ ទី៦ ខែមិថុនា។ នេះបើយោងតាមលោក Graham Brady ប្រធានគណៈកម្មាធិការ១៩២២បានប្រាប់សមាជិកសភា។

លោកបានសរសេរក្នុងសេចក្តីជូនដំណឹងមួយទៅសមាជិកសភាគណបក្សអភិរក្សថា ៖«ការកំណត់១៥%នៃសមាជិកសភាដែលកំពុងស្វែងរកសំឡេងទុកចិត្តនៅក្នុងមេដឹកនាំរបស់គណបក្សអភិរក្សត្រូវបានលើស»។

លោក Boris Johnson

«អនុលោមតាមច្បាប់ ការបោះឆ្នោតចន្លោះ​១៨០០ និង២០០០ ថ្ងៃនេះ ថ្ងៃចន្ទ ទី៦ ខែមិថុនា សេចក្តីពិស្តារនឹងត្រូវបានបញ្ជាក់។ ការបោះឆ្នោតនឹងត្រូវបានរាប់ភ្លាមៗបន្ទាប់ពីបោះឆ្នោតហើយ។ សេចក្តីប្រកាសនឹងត្រូវបានធ្វើនៅពេលណាដែលទទួលបានសេចក្តីណែនាំ»។

លោក Johnson ដែលបានក្លាយជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៩ បានកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ជុំវិញរបាយការណ៍ខូចខាតពាក់ព័ន្ធនឹង​ពិធីជប់លៀងនៅការិយាល័យ និងគេហដ្ឋាន Downing Street ដែលពេលនោះ ចក្រភពអង់គ្លេសស្ថិតក្នុងបំរាមកូវីដ-១៩យ៉ាងតឹងរ៉ឹង។

សមាជិកសភាពគណបក្សអភិរក្សជាច្រើននាក់កំពុងព្រួយបារម្ភថាតើលោក Johnson អាយុ៥៧ឆ្នាំបាត់បង់សិទ្ធិដើម្បីគ្រប់គ្រងចក្រអង់គ្លេសដែលលោកកំពុងប្រឈមនឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ការកើនឡើងតម្លៃប្រេងឥន្ធនៈ និងម្ហូបអាហារ ព្រមទាំងភាពវឹកវរក្នុងការធ្វើដំណើរនៅទីក្រុងឡុងដ៍។

សមាជិកសភាគណបក្សអភិរក្សសរុប១៨០នាក់នឹងធ្វើការបោះឆ្នោតប្រឆាំងលើលោក Johnson ដើម្បីទម្លាក់ចេញពីតំណែង។ ប្រសិនការបោះឆ្នោតបានសម្រេច នោះនឹងមានការប្រកួតប្រជែងបន្ទាប់ដើម្បីស្វែងរកមេដឹកនាំជំនួស៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

<gwmw style="display:none;"><gwmw style="display:none;">

The post លោក​នាយក​​រដ្ឋ​​មន្ត្រី​​អង់គ្លេស​ Johnson​ ប្រឈម​​អស់​​តំណែង​​​​ថ្ងៃ​​នេះ appeared first on Kampuchea Thmey Daily.

នាយក​​រដ្ឋ​​មន្ត្រី​​អង់គ្លេស​ Johnson បដិសេធ​​លា​លែង​ពី​​ការ​​ចោទ​ប្រកាន់​បំពាន​​បំរាម​​កូវីដ
លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស Boris Johnson កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​បាន​​បដិសេធ​នឹង​ការ​អំពាវ​នាវ​ពី​ក្រុម​ប្រឆាំង​ឲ្យ​លា​លែង​ពី​តំណែង ជុំ​វិញ​ការចោទ​ប្រកាន់​មាន​រៀប​ចំ​​ពិធី​ជប់​លៀង​កំឡុង​ពេល​បំរាម​បិទ​ខ្ទប់​កូវីដ-១៩។

លោក Johnson ដែល​កាល​ពី​ឆ្នាំ​២០១៩​បាន​ជួយ​ឲ្យ​គណបក្ស​អភិរក្ស​និយម​ឈ្នះ​សំឡេង​ភាគ​ច្រើន​បំផុត​ក្នុង​ការ​បោះ​ឆ្នោត​រយៈ​ពេល​ជាង​៣០​ឆ្នាំ​កន្លង​ទៅ​បាន​ត្រៀម​ខ្លួន​​នឹង​ការ​​ចេញ​​ផ្សាយ​ជា​ផ្លូវ​ការ​​នៃ​ការ​ស៊ើប​អង្កេត​​​ដែល​​មាន​ការ​​អះ​អាង​ថា មាន​ពិធី​ជួប​ជុំ និង​ជប់​លៀង​ជា​ច្រើន​នៅ Downing Street កំឡុង​ពេល​បំរាម​បិទ​ខ្ទប់​។ លោក​បាន​ប្រាប់​សភា​ថា គ្មាន​ច្បាប់​ណា​ត្រូវ​បាន​បំពាន​នោះ​ទេ។

<gwmw style="display:none;">

ភ្លាម​ៗនេះ​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ​នៅ​ពេល​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​របស់​មន្ត្រី​គណៈ​រដ្ឋ​មន្ត្រី លោក Sue Gray មិន​ទាន់​ចេញ​ផ្សាយ ជា​ពិសេស​ប៉ូលិសមិន​ទាន់​បង្ហាញ​ពី​ការ​ស៊ើប​អង្កេត​ផ្ទាល់​របស់​ពួក​គេ។

​មេ​ដឹក​នាំ​គណបក្ស​ការងារ​ដែល​ជា​បក្ស​ប្រឆាំង លោក Keir Starmer បាន​និយាយ​ថា មន្ត្រី​ដែល​​បំភាន់​សភា​គួរ​តែ​លាឈប់។ អនុវត្ត​ចំពោះ​លោក Johnson គឺ​ពិត​ណាស់។ ប្រសិន​បើ​លោក​​​បំភាន់​សភា លោក​ត្រូវ​តែ​លា​ឈប់។ ឥឡូវ​នេះ តើ​លោក​នឹង​លាឈប់?

លោក Johnson បាន​ឆ្លើយ​ថា ៖«អត់ទេ»។

លោក​បាន​និយាយ​ថា លោក​មិន​អាច​និយាយ​អំពី​ការ​ស៊ើប​អង្កេត​​ជុំ​វិញ​ការ​ជួប​ជុំ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នោះ​ទេ។ លោក​ថា រដ្ឋាភិបាល​របស់​លោក​​បាន​ផ្តោត​លើ​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ដឹក​នាំ​ប្រទេស​លោក​ខាង​លិច​ឆ្លើយ​តប​ចំពោះ​វិបត្តិ​អ៊ុយក្រែន។

លោក Johnson បាន​ពន្យល់​ហេតុ​ផល​ផ្សេង​គ្នា​អំពី​ការ​ជួប​ជុំ។ លោក​បាន​និយាយ​ថា គ្មាន​ច្បាប់​ណា​ដែល​ត្រូវ​បាន​បំពាន​នោះ​ទេ ប៉ុន្តែ​ក្រោយ​មក លោក​បាន​ធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ​ដល់​ប្រជា​ជន​អង់គ្លេស​​សម្រាប់​​ការ​លាក់​ពុតជាក់​ស្តែង​ដូច​ជា​ការ​ជួប​ជុំ​ជា​ដើម។

លោក​បាន​បដិសេធ​ចំពោះ​រាល់​ការ​ចោទប្រកាន់​​ដែល​​លើក​ឡើង​ថា លោក​បាន​យក​ស្រា​ផ្ទាល់​ខ្លួន​ទៅ​ក្នុង​ការ​ជួប​ជុំ​គ្នា​​ពេល​បំរាម​បិទ​ខ្ទប់​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២០​ ប៉ុន្តែ​លោក​​បាន​គិត​ថា ជា​កម្មវិធី​ការងារ។ ​

កាល​ពី​ដើម​សប្តាហ៍​នេះ សារព័ត៌មាន​ ITV បាន​ចេញ​ផ្សាយ​ថា លោក Johnson និង​ភរិយា​លោក​ស្រី Carrie បាន​រៀប​ចំ​ពិធី​ខួប​កំណើត​ភ្ញាក់​ផ្អើល​មួយ​ដល់​លោក​​ដែល​មាន​មនុស្ស​ប្រហែល​៣០​នាក់​នៅ​បន្ទប់ខុទ្ទកាល័យឯនិវេសនដ្ឋាន Downing Street ក្នុង​ខែ​មិថុនា ឆ្នាំ​២០២០ ដែល​ជា​ពេល​ការ​ជួប​ជុំ​ត្រូវ​បាន​ហាម៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters<gwmw style="display:none;">

The post នាយក​​រដ្ឋ​​មន្ត្រី​​អង់គ្លេស​ Johnson បដិសេធ​​លា​លែង​ពី​​ការ​​ចោទ​ប្រកាន់​បំពាន​​បំរាម​​កូវីដ appeared first on Kampuchea Thmey Daily.

បែក​ធ្លាយ​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ Boris​ ជប់​លៀង​ខួបកំណើត​ក្នុង​ពេល​បំរាម​កូវីដ
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានរៀបចំពិធីជប់លៀងខួបកំណើតកំឡុងពេលបំរាមបិទខ្ទប់កូវីដ-១៩លើកទី១ក្នុងខែមិថុនា ឆ្នាំ២០២០ ជាពេលដែលការជួបជុំសង្គមទាំងក្នុង និងក្រៅត្រូវបានហាម។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ITV កាលពីថ្ងៃចន្ទ ទី២៤ ខែមករានេះ។

ដំណឹងនេះបានក្លាយជាសម្ពាធបន្ថែមទៀតលើលោក Johnson បន្ទាប់ពី​មាន​រឿងជួបជុំជប់លៀងនៅសួនច្បារ 10 Downing Street ឯនិវេសនដ្ឋានរបស់លោកត្រូវបានគេចោទពីបទបំពានច្បាប់កូវីដចេញដោយរដ្ឋាភិបាលរបស់លោក។

លោក Boris Johnson និង​ភរិយា

ការិយាល័យរបស់លោកបានបដិសេធ និងបានអះអាងថា មិនមែនជាពិធីជប់លៀងទេ។ ការិយាល័យបានប្រាប់ ITV ថា ៖«បុគ្គលិកមួយក្រុមដែលធ្វើការនៅបន្ទប់ No 10 នោះគឺជាថ្ងៃជួបជុំគ្នាខ្លីក្នុងបន្ទប់ខុទ្ធកាល័យ​ បន្ទាប់ពីជួបគ្នាដើម្បីជូនពរថ្ងៃកំណើតលោកនាយករដ្ឋមន្ត្រី។

ការិយាល័យនិយាយថា ៖«លោកនៅទីនោះមិនដល់១០នាទីផង»។

ទីភ្នាក់ងារសារព័ត៌មាន ITV បានផ្សាយថា ភរិយារបស់លោកនាយករដ្ឋមន្ត្រីគឺលោកស្រី Carrie Johnson បានជួយរៀបចំពិធីជប់លៀងនារសៀលថ្ងៃទី១៩ ខែមិថុនា។ មនុស្សប្រហែលជា៣០នាក់បានចូលរួមក្នុងព្រឹត្តិការណ៍ នៅបន្ទប់លេខ១០របសខុទ្ទកាល័យ​ ការិយាល័យ និងនិវេសនដ្ឋានរបស់លោក។

លោកនាយករដ្ឋមន្ត្រីត្រូវបានគេជឿថា ត្រូវបានគេជូននំខួបកំណើត ស្របពេលភរិយារបស់លោកបាននាំគ្នាច្រៀងបន្ទរពីបទជូនពរថ្ងៃខួបកំណើត។

ការផ្សាយនោះបានបន្ថែមថា វត្តមានអ្នកចូលរួមមានទាំងអ្នកឌីហ្សាញផ្នែកក្នុងឈ្មោះ Lulu Lytle ដែលជាអ្នកកែច្នៃផ្ទះល្វែងរបស់លោក Johnson ក្នុងអគារនោះ។

ITV ក៏បាននិយាយថា ខ្លួនក៏បានយល់ដែរថា មិត្តភក្តិរបស់ក្រុមគ្រួសារលោក​ត្រូវបានអញ្ជើញឲ្យចូលរួមនៅនិវេសនដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី។

ទោះបីជាយ៉ាងណា ការិយាល័យរបស់លោកបានបដិសេធ។ អ្នកនាំពាក្យម្នាក់បានប្រាប់ ITV ថា ៖«នោះមិនមែនជាការពិតទាល់តែសោះ។ ស្របតាមច្បាប់នៅពេលនោះ លោកនាយករដ្ឋមន្ត្រីបានទទួលសមាជិកគ្រួសារមួយចំនួនតូចនៅខាងក្រៅនាល្ងាចនោះ»។

ការចោទប្រកាន់រៀបចំពិធីជប់លៀងខួបកំណើតបានបន្ថែមលើរឿងអាស្រូវរបស់លោក Johnson។ មន្ត្រីការិយាល័យជាន់ខ្ពស់ លោក Sue Gray បានកំពុងស៊ើបអង្កេតពីការជួបជុំ និងត្រូវបានគេរំពឹងថា នឹងចេញរបាយការណ៍នាចុងសប្តាហ៍នេះ។

លោក Johnson បានពន្យល់ផ្សេងៗគ្នាអំពីពិធីជប់លៀងមុនដែលត្រូវបានរាយការណ៍។ លោកបាននិយាយថា មិនមានច្បាប់ណាដែលត្រូវបានបំពានទេ ប៉ុន្តែក្រោយមកលោកបានធ្វើការសុំទោសជាសាធារណៈដល់ពលរដ្ឋអង់គ្លេសសម្រាប់ការលាក់ពុតជាក់ស្តែងដូចជាការជួបជុំជាដើម។

មេដឹកនាំបក្សប្រឆាំង លោក Keir Starmer បាននិយាយអំពីពិធីជប់លៀងខួបកំណើតថា ៖«នេះជាភស្តុតាងបន្ថែមទៀតដែលយើងជឿជាក់ថា លោកនាយករដ្ឋមន្ត្រីមិនគោរពច្បាប់ដែលលោកជាអ្នក​ចេញ»។

«យើងមិនអាចទ្រាំបន្តជាមួយរដ្ឋាភិបាល​ច្របូកច្របល់ និងមិនយល់ការណ៍នេះបានទេ។ លោកនាយករដ្ឋមន្ត្រីគឺជាអ្នករំខានជាតិ ហើយលោកត្រូវតែទៅ»៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters<gwmw style="display:none;">

The post បែក​ធ្លាយ​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ Boris​ ជប់​លៀង​ខួបកំណើត​ក្នុង​ពេល​បំរាម​កូវីដ appeared first on Kampuchea Thmey Daily.

សប្បាយ​ក្លាយ​ទុក្ខ​ នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​កំពុង​ប្រឈម​អស់តំណែង
នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស លោក Boris Johnson កំពុង​ប្រឈម​នឹង​បាត់​បង់​តំណែង​ដោយសារ​​​តែ​លោក​មាន​​ពិធី​ជប់​លៀង​នៅ​សួន​ច្បារឯ​គេហដ្ឋាន​ផ្លូវ​ការ​របស់​លោក​​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​បំពាន​ច្បាប់​កូវីដ-១៩ និង​ចំពេល​​​ព្រះ​មហា​ក្សត្រិយ៍​កាន់​ទុក្ខ​ព្រះ​ស្វាមី​សោយ​ទិវង្គត​ថែម​ទៀត។

នៅ​ក្នុង​គ្រោះ​ថ្នាក់​មួយ​សម្រាប់​ភាព​ដឹក​នាំ​ លោក Johnson ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​បំភាន់សមាជិក​សភា និង​សាធារណៈ​អំពី​​ពិធី​ជប់​លៀង​​សប្បាយ​រីក​រាយ​​​នៅ 10 Downing Street ក្នុង​ទី​ក្រុង​ឡុង​កាល​ពី​ខែ​មេសា​ ឆ្នាំ​មុន​ជា​ពេល​​កូវីដ-១៩​រាត​ត្បាត​ខ្លាំង។

លោកមិន​ត្រឹម​តែ​ប្រឈម​នឹង​ការ​អំពាវ​នាវ​ឲ្យ​លាលែង​ពី​ក្រុម​​ប្រឆាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​នៅ​ក្នុង​ចំណោម​សមាជិក​​គណបក្ស​អភិរក្ស​និយម​របស់លោក​ក៏​មាន​ការ​បះ​បោរ​ដែរ។

<gwmw style="display:none;">

លើស​ពី​ការ​លាតត្រដាង​អំពី​ការ​​ជួប​ជុំ​ដែល​បំពាន់​គោលការណ៍​ទប់​ស្កាត់​កូវីដដ៏​​មាន​ឥទ្ធិពល​ លោក​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​ក៏​ប្រឈម​នឹង​បញ្ហា​ផ្សេង​ទៀត ក្នុង​នោះមាន​ការ​ប្រមូល​មូលនិធិសម្រាប់​ការ​ជួសជុល​ផ្ទះ​ល្វែង​មួយ និង​​កាល​ពី​ឆ្នាំ​មុន រដ្ឋាភិបាល​របស់​លោក​បាន​ព្យាយាម​ជួយ​សង្គ្រោះ​សមាជិក​សភា​របស់​គណបក្ស​អភិរក្ស​​ម្នាក់​ដែល​​ជាប់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ផ្ទាល់​ខ្លួន។

​អតីត​ទី​ប្រឹក្សា​កំពូលរបស់​លោក​ គឺ​លោក Dominic Cummings បាន​ចោទ​ប្រកាន់​​ថា លោក​បាន​ព្រមាន​លោក​នាយក​រដ្ឋ​មន្ត្រី​​ពិធី​ជប់​លៀង​ផឹក​ស៊ី​នៅឧទ្យាន Downing Street មុន​ពេល​ពិធី​កើត​ឡើង ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​និយាយ​ថា គ្មាន​នរណា​ព្រមាន​លោក​ទេ។

ឥឡូវ​នេះ ក្រុមអភិរក្ស​គណបក្ស​លោក​បាន​កំពុង​ថ្លឹង​ថ្លែង​អំពីបុរស​ដែល​បាន​ជួយ​ឲ្យ​ឈ្នះ​ការ​បោះ​ឆ្នោត Brexit និង​បង្កើន​ភាព​ខ្លាំង​រហូត​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​​ចុង​ក្រោយ​តាម​ពិត​គឺ​អាច​ចំណាយ​បាន។

មន្ត្រី​រាជការ​ជាន់​ខ្ពស់ លោកស្រី Sue Gray គ្រោង​នឹង​បោះ​ពុម្ព​​ផ្សាយ​អំពី​របាយការណ៍​មួយ​ដែល​ការ​បំពាន​ច្បាប់​កូវីដត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​ការ​បិទ​ខ្ទប់​នៅ​ក្នុង​ពិធី​ជួបជុំ​គ្នា​នៅ Downing Street និង​នាយករដ្ឋាន​រដ្ឋាភិបាល។ ក្រុម​ការងារ​របស់​លោក​ស្រី Gray បាន​ទាក់​ទងទៅ​លោក Cummings ​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​របស់​ពួក​គេ។

ស្រប​ពេល​ជា​មួយ​គ្នានេះ សមាជិកសភា​ជា​ច្រើន​​បាន​លាត​ត្រដាង​ជា​សាធារណៈ​ថា ពួក​គេ​បាន​ដាក់ស្នើ​លិខិត​មិន​ទុក​ចិត្ត​ចំពោះ​លោក​នាយក​រដ្ឋ​មន្ត្រី​ទៅ​លោក Graham Brady ដែល​ជា​ប្រធាន​គណកម្មាធិការ​១៩២២។

<gwmw style="display:none;">

លើស​ពី​នេះ​ទៀត ក្រុម​សមាជិក​សភា​គណបក្ស​អភិរក្ស​និយម​ប្រហែល​ជា​២០​នាក់​​ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសរើស​មុន​គេ​នៅ​ឆ្នាំ​២០១៩​ក៏​បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ដាក់​លិខិត​ទៅ​លោក Graham ដែរ។

ប្រសិន​បើ​សមាជិក​សភា​៥៤​នាក់​ដាក់​លិខិត​ទៅ​លោក​ Graham បង្ហាញ​ពី​ការ​មិន​ទុក​ចិត្ត​របស់​ពួក​គេ​ចំពោះ​លោក​នាយក​រដ្ឋមន្ត្រី ដូច្នេះ​​អ្នក​ដឹក​នាំរបស់​លោក​នាយក​រដ្ឋ​មន្ត្រី​នឹង​កាន់​តែ​ពិបាក​ឈរ​ជើង។

តាម​ពិត​ទៅ លោក​នាយក​រដ្ឋ​មន្ត្រី Johnson បាន​ធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ​ទៅ​ព្រះ​មហាក្សត្រិយ៍អំពី​ពិធី​ជប់​លៀង No 10 មុន​ថ្ងៃ​បុណ្យព្រះ​រាជ​សពព្រះ​អង្គ Duke of Edinburgh កាល​ពី​ខែ​មេសា ឆ្នាំ​មុន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

The post សប្បាយ​ក្លាយ​ទុក្ខ​ នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​កំពុង​ប្រឈម​អស់តំណែង appeared first on Kampuchea Thmey Daily.

នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ថា​ «គ្មាន​នរណា​ព្រមានខ្ញុំពីការ​ជប់​លៀង​បំពាន​ច្បាប់​កូវីដ​នោះ​ទេ»
លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស Boris Johnson បានបញ្ជាក់​យ៉ាង​​ខ្លាំង​​ថា គ្មាន​នរណា​ម្នាក់​បាន​​ព្រមាន​លោក​នៅ​ពិធី​ជប់​លៀង​​​មួយ​នៅ​ឧទ្យាន No 10 ដែល​បំពាន​បំរាម​បិទ​ខ្ទប់​កូវីដ-១៩​ឡើយ។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​និយាយ​ថា ៖«គ្មាន​នរណា​ម្នាក់​ព្រមាន​ខ្ញុំ​ទេ​ថា វា​ខុស​នឹង​ច្បាប់។ ខ្ញុំ​ចង​ចាំ​​ច្បាស់​ណាស់»។

អតីត​ជំនួយ​ការ Dominic Cummings បាន​និយាយ​ថា លោក​បាន​ព្រមាន​លោក​នាយក​រដ្ឋ​មន្ត្រី​នៅ​ពេល​នោះ និង​បាន​ចោទ​លោក​ថា បាន​បំភាន់​សមាជិក​សភា​អំពី​រឿង​ព្រមាន​នោះ។

នៅ​ពេល​សួរ​ថា លោក​អាច​នឹង​លាលែង​ពី​តំណែង​នាយក​រដ្ឋ​មន្ត្រី ប្រសិន​បើ​លោក​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​បំភាន់​សមាជិក​សភា លោក Johnson បាន​និយាយ​ថា ៖«ចាំ​មើល​សិន របាយការណ៍​និយាយ​យ៉ាង​ណា»។

មន្ត្រី​រាជការ​ជាន់​ខ្ពស់ លោកស្រី Sue Gray គ្រោង​នឹង​បោះ​ពុម្ព​​ផ្សាយ​អំពី​របាយការណ៍​មួយ​ដែល​ការ​បំពាន​ច្បាប់​កូវីដត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ក្នុង​ការ​បិទ​ខ្ទប់​នៅ​ក្នុង​ពិធី​ជួបជុំ​គ្នា​នៅ Downing Street និង​នាយករដ្ឋាន​រដ្ឋាភិបាល។

ក្រុម​ការងារ​របស់​លោក​ស្រី Gray បាន​ទាក់​ទងទៅ​លោក Cummings ​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​របស់​ពួក​គេ។ លោក Cummings ​បាន​និយាយ​ថា លោក​មាន​ឆន្ទៈ​ដើម្បី​ឆ្លើយ​រាល់​សំនួរ​របស់​ពួក​គេ។

សមាជិកសភា​៦​រូប​គេ​បាន​​បង្ហាញ​​ជា​សាធារណៈ​ថា ពួក​គេ​បាន​ដាក់​លិខិត​​មិន​ទុក​ចិត្ត​ចំពោះ​លោក​នាយក​រដ្ឋ​មន្ត្រី Johnson ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ BBC ត្រូវ​បាន​គេ​ប្រាប់​ថា សមាជិក​សភា​ទី​៧​ លោក Christian Wakeford ក៏​បាន​សរសេរ​លិខិត​មិន​ទុក​ចិត្ត​ទៅ​លោក Graham Brady ដែល​ជា​ប្រធាន​គណកម្មាធិការ​១៩២២។

តាម​បុគ្គលិក​របស់ BBC អ្នក​ស្រី Laura Kuenssberg បាន​និយាយ​​ថា ក្រុម​សមាជិក​សភា​គណបក្ស​អភិរក្ស​និយម​ប្រហែល​ជា​២០​នាក់​​ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសរើស​មុន​គេ​នៅ​ឆ្នាំ​២០១៩​ក៏​បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ដាក់​លិខិត​ទៅ​លោក Graham ដែរ។

ប្រសិន​បើ​សមាជិក​សភា​៥៤​នាក់​ដាក់​លិខិត​ទៅ​លោក​ Graham បង្ហាញ​ពី​ការ​មិន​ទុក​ចិត្ត​របស់​ពួក​គេ​ចំពោះ​លោក​នាយក​រដ្ឋមន្ត្រី ដូច្នេះវា​នឹង​បង្កើត​ជា​ការ​ប្រកួត​ប្រជែង​ភាព​ជា​អ្នក​ដឹក​នាំ។

លោក​នាយក​រដ្ឋ​មន្ត្រី Johnson បាន​ធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ​ទៅ​ព្រះ​មហាក្សត្រិយ៍​ពិធី​ជប់​លៀង No 10 មុន​ថ្ងៃ​​ព្រះ​រាជ​ពិធី​បុណ្យ​សពព្រះ​អង្គ Duke of Edinburgh កាល​ពី​ខែ​មេសា ឆ្នាំ​មុន។

លោក​បាន​និយាយ​ថា ៖«ទូល​បង្គំពិត​ជាសុំ​ព្រះ​រាជ​ទាន​ទោស​ចំពោះ​ព្រះ​មហាក្សត្រិយ៍ និងសុំ​ទោស​ជន​រួម​​​ជាតិ​​ សម្រាប់ការ​វិនិច្ឆ័យ​ខុស​ដែល​ត្រូវ​បាន​ធ្វើ និង​សម្រាប់​ការ​ទទួល​ខុស​ត្រូវ​របស់​ទូល​បង្គំ​ទាំង​ស្រុង»។ រឿង​ហេតុ​នេះ​ពាក់​ព័ន្ធ​នឹង​ពិធី​ជប់​លៀង​ដែល​លោក​នាយករដ្ឋ​មន្ត្រី​បាន​ចូល​រួម​ចំពេល​ដែល​ព្រះ​មហា​ក្សត្រិយ៍​​កាន់​ទុក្ខ​ព្រះ​ស្វាមី​សោយ​ទិវង្គត​ចំពេល​កំពុង​បិទ​ខ្ទប់​កូវីដថែម​ទៀត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC<gwmw style="display:none;">

The post នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ថា​ «គ្មាន​នរណា​ព្រមានខ្ញុំពីការ​ជប់​លៀង​បំពាន​ច្បាប់​កូវីដ​នោះ​ទេ» appeared first on Kampuchea Thmey Daily.

វិធានការកូវីដនៅអង់គ្លេស ហាមរួមភេទរហូតដល់ពាក់កណ្តាលខែឧសភា
នៅចក្រភពអង់គ្លេស ប្រសិនបើអ្នកនៅលីវ ហើយចង់បានទំនាក់ទំនងជាមួយមនុស្សមួយចំនួនបន្ទាប់ពីវិធានការរឹតត្បិតដ៏យូរ នេះពិតជាដំណឹងអាក្រក់ណាស់។

រហូតដល់ពាក់កណ្តាលខែឧសភា មនុស្សមកពីគ្រួសារផ្សេងគ្នានឹងមិនត្រូវបានអនុញ្ញាតឲ្យ ជួបជុំក្នុងផ្ទះឡើយ។

កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានបង្ហាញគោលការណ៍ចាកចេញពីវិធានការរឹតត្បិតដោយសារវីរុសកូរ៉ូណា ដែលបានសម្លាប់មនុស្សជាង១២០,០០០នាក់ នៅក្នុងចក្រភពអង់គ្លេស ហើយបានបំផ្លាញសេដ្ឋកិច្ចនិងធ្វើឲ្យក្រុមគ្រួសារនិងមិត្តភក្តិត្រូវបែកគ្នាអស់រយៈពេលជាច្រើនខែ។

លោកនាយករដ្ឋមន្រ្តីបានប្រាប់រដ្ឋសភាថា ការបើកសាលារៀន ហាងសាឡន ហាងស្រានិងភោជនីយដ្ឋានឡើងវិញ នឹងចាប់ផ្តើមអនុវត្តក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដែលនេះផ្តល់ក្តីសង្ឃឹមយ៉ាងពិតប្រាកដថា ចុងបញ្ចប់នៃវិធានការរឹតត្បិតបានមកដល់ហើយ។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ទេថាតើ ពេលណាទើបមនុស្សពេញវ័យដើរលេងដាច់យប់រួមភេទនៅខាងក្រៅ អាចត្រូវបានអនុញ្ញាតនៅក្នុងគោលការណ៍បួនចំណុចរបស់លោកប៉ុន្តែ យើងអាចអានសេចក្តីណែនាំដើម្បីយល់ឲ្យកាន់តែច្បាស់នៅពេលដែលក្លិបរាត្រីបើកឡើងវិញ។

គួរឲ្យស្តាយ អ្នកដែលចង់រកសេវាផ្លូវភេទនៅខាងក្រៅ នឹងមិនត្រូវបានអនុញ្ញាតនោះទេ រហូតដល់ទីបញ្ចប់នៃចំណុចទី៣នៃវិធានការនេះ ដែលចូលជាធរមានយ៉ាងហោចណាស់ក៏ថ្ងៃទី១៧ខែឧសភាដែរ។

ត្រង់ចំណុចនេះ “ច្បាប់ទំនាក់ទំនងសង្គមភាគច្រើន” នឹងត្រូវបានដកនៅប្រទេសអង់គ្លេស ​ដែលមានន័យថា ប្រជាជនលែងគោរពតាមវិធានជួបជុំគ្នានៅក្រៅផ្ទះទៀតហើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ច្បាស់ៗអំពីរោគសញ្ញាជំងឺកូវីដ ១៩ គ្រប់គ្នាគួរដឹង

ចុចអាន៖ អ្នកជំងឺកូវីដអាចបាត់បង់ក្លិននិងរសជាតិរហូតដល់ ៥ ខែ បន្ទាប់ពីការឆ្លងមេរោគ

The post វិធានការកូវីដនៅអង់គ្លេស ហាមរួមភេទរហូតដល់ពាក់កណ្តាលខែឧសភា appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្រ្តីអង់គ្លេសត្រូវដាក់ខ្លួននៅដាច់ពីគេក្រោយប៉ះពាល់ជាមួយសមាជិកសភាឆ្លងកូវីដ
លោក Boris Johnson ត្រូវដាក់ខ្លួនឯងនៅដាច់ដោយឡែកបន្ទាប់ពីជួបជាមួយសមាជិកសភាម្នាក់ដែលក្រោយមកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។

នាយករដ្ឋមន្រ្តីរូបនេះនិយាយថា គាត់ត្រូវបានទាក់ទងដោយ NHS Test and Trace កាលពីថ្ងៃអាទិត្យប៉ុន្តែមិនបង្ហាញរោគសញ្ញាអ្វីទេ។

កាលពីថ្ងៃព្រហស្បតិ៍ លោក Johnson បានចំណាយពេលប្រហែល៣៥នាទីជាមួយសមាជិកសភា Ashfield លោក Lee Anderson ដែលក្រោយមកបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា។

ព័ត៌មាននេះបានកើតឡើងនៅពេលការិយាល័យ Downing Street និយាយថា លោក Johnson នឹងធ្វើការប្រកាសដ៏សំខាន់មួយអំពីវីរុសកូរ៉ូណានិងបង្កើនកម្រិតវិធានការរបស់ចក្រភពអង់គ្លេសក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោក Johnson បានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីយប់ថ្ងៃអាទិត្យថា “ថ្ងៃនេះខ្ញុំត្រូវបានជូនដំណឹងដោយ NHS Test and Trace ថា ខ្ញុំត្រូវតែញែកខ្លួននៅដាច់ពីគេដោយសារខ្ញុំបានទាក់ទងជាមួយមនុស្សម្នាក់ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩”។

លោកបន្តថា “ខ្ញុំមិនមានរោគសញ្ញាអ្វីទេប៉ុន្តែខ្ញុំកំពុងអនុវត្តតាមច្បាប់ហើយនឹងធ្វើការពីការិយាល័យ Downing Street ខណៈពេលខ្ញុំបន្តដឹកនាំការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះជំងឺរាតត្បាតនេះ”។

គួរបញ្ជាក់ថា ក្នុងខែមេសា លោក Johnson បានព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់រយៈពេល៣យប់បន្ទាប់ពីធ្លាក់ខ្លួនឈឺដោយសារជំងឺនេះ។

ក្រោយមក គាត់បានអរគុណដល់បុគ្គលិកសុខាភិបាលដែលជួយសង្គ្រោះជីវិតរបស់គាត់៕

ប្រែសម្រួលដោយ៖ Vann Vann

The post នាយករដ្ឋមន្រ្តីអង់គ្លេសត្រូវដាក់ខ្លួននៅដាច់ពីគេក្រោយប៉ះពាល់ជាមួយសមាជិកសភាឆ្លងកូវីដ appeared first on Kampuchea Thmey Daily.

អង់គ្លេសប្រកាសបិទប្រទេស៤សប្តាហ៍ទៀតដោយសារកូវីដ១៩
លោកនាយករដ្ឋមន្រ្តី Boris Johnson បានប្រកាសបិទប្រទេសអង់គ្លេសជាលើកទី២ដើម្បីការពារគ្រោះមហន្តរាយខាងវេជ្ជសាស្ត្រនិងសីលធម៌លើសេវាកម្មសុខភាពជាតិ (NHS)។

លោកនិយាយថា បុណ្យណូអែលឆ្នាំនេះប្រហែលជាខុសគ្នាខ្លាំងប៉ុន្តែលោកសង្ឃឹមថា ការចាត់វិធានការឥឡូវនេះនឹងមានន័យថា ក្រុមគ្រួសារអាចជួបជុំគ្នាបាន។

លោកបន្តថា ហាងស្រា ភោជនីយដ្ឋាន ក្លិបហាត់ប្រាណនិងហាងមិនចាំបាច់នានានឹងត្រូវបិទ​រយៈពេល៤សប្តាហ៍ ចាប់ពីថ្ងៃព្រហស្បតិ៍ទៅ។ ប៉ុន្តែមិនដូចការរឹតបន្តឹងកាលពីនិទាឃរដូវទេ សាលារៀន​ មហាវិទ្យាល័យនិងសាកលវិទ្យាល័យនៅតែអាចបើកទ្វារបាន។

លោកបន្ថែមថា ក្រោយថ្ងៃទី២ខែធ្នូ ការរឹតបន្តឹងនឹងត្រូវបានបន្ធូរបន្ថយហើយតំបន់នានានឹងវិលត្រឡប់ទៅរកប្រព័ន្ធស្មើភាពគ្នាវិញ។

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson

ក្រោមការរឹតត្បិតថ្មីនេះមានដូចជា៖

ពលរដ្ឋត្រូវស្នាក់នៅក្នុងផ្ទះលើកលែងតែពួកគេមានហេតុផលជាក់លាក់ក្នុងការចាកចេញដូចជាទៅធ្វើការងារដែលមិនអាចធ្វើពីផ្ទះបាននិងការអប់រំជាដើម។

ប្រជាជនក៏ត្រូវបានអនុញ្ញាតឲ្យចាកចេញពីផ្ទះដើម្បីហាត់ប្រាណសម្រាប់ហេតុផលសុខភាព អាហារនិងការដើរទិញឥវ៉ាន់សំខាន់ៗដទៃទៀតនិងផ្តល់ការថែទាំដល់មនុស្សងាយរងគ្រោះឬសម្រាប់ការស្ម័គ្រចិត្តផងដែរ។

មិនអនុញ្ញាតឲ្យជួបជុំក្នុងផ្ទះឬនៅក្នុងសួនច្បារឯកជនទេ

ប៉ុន្តែបុគ្គលម្នាក់ៗអាចជួបមនុស្សម្នាក់ទៀតមកពីគ្រួសារផ្សេងនៅខាងក្រៅតាមកន្លែងសាធារណៈបាន

ហាងស្រា បារ ភោជនីយដ្ឋាននិងការលក់រាយដែលមិនចាំបាច់នៅទូទាំងប្រទេសនឹងត្រូវបិទទ្វារប៉ុន្តែការទិញទំនិញតាមអនឡាញនៅបើកដដែល។

កន្លែងលំហែកាយនិងការកម្សាន្តរួមទាំងកន្លែងហាត់ប្រាណក៏នឹងត្រូវបិទផងដែរ

ការដ្ឋានសំណង់និងទីតាំងឧស្សាហកម្មនៅតែអាចបើកដំណើរការ

កុមារអាចចេញពីផ្ទះមួយទៅផ្ទះមួយបានប្រសិនបើឪពុកម្តាយនៅដាច់ពីគ្នា

អ្នកដែលងាយរងគ្រោះខាងសុខភាពត្រូវបានគេស្នើសុំឲ្យមានការប្រុងប្រយ័ត្នជាពិសេស។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ចំនួន២១,៩១៥ករណីទៀតកាលពីថ្ងៃសៅរ៍ដោយធ្វើឲ្យចំនួនសរុបកើនដល់១,០១១,៦៦០៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

The post អង់គ្លេសប្រកាសបិទប្រទេស៤សប្តាហ៍ទៀតដោយសារកូវីដ១៩ appeared first on Kampuchea Thmey Daily.